RSS

ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ

30 Apr

ថ្ងៃសៅរ៍​ទៀត​ហើយ​ ហើយ​ក៏​មិន​ដឹង​ជា​នឹង​ត្រូវ​ធ្វើ​អី​ខ្លះ​ដែរ។ ភ្ញាក់​ពី​គេង​ក៏​ផុត​អាហារ​ពេល​ព្រឹក​ទៅ​ហើយ។ ទាញ​នំបុ័ង​ពីរ​បី​ចំណិត​ញ៉ាំ​ហើយ ក៏​ធ្វើ​បាយ​ថ្ងៃ​ត្រង់​ញ៉ាំ​តែ​ម្តង​ទៅ។ ញ៉ាំ​បាយ​រួច ក៏​អង្គុយ​មើល​ទូរទស្សន៍​បណ្ដើរ​ជជែក​លេង​នឹង​ក្មេងៗ​តាម​ស្កែប​បណ្ដើរ​រហូត​ល្ងាច​ទៅ​ហើយ។ រួច​ក៏​នឹក​ឃើញ​ចង់​ទៅ​ដើរ​លេង​មាត់​សមុទ្ទ​មួយ​សន្ទុះ​ផង ក៏​នឹក​ឃើញ​យក​សៀវភៅ​ ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រមក​អាន​ម្តង​ទៀត។ សៀវភៅ​នេះ ខ្ញុំ​ធ្លាប់​អាន​ប្រហែល​ជា​ខ្ទង់​ឆ្នាំ​២០០០ ទៅ ២០០២ ឯណោះ។ តែ​ពេល​នោះ ខ្ញុំ​ដូច​ជា​អាន​មិន​យល់​សោះ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ខ្ញុំ​បាន​យក​សៀវភៅ​នេះ​មក​តាម​ខ្លួន​ដែរ។ កាល​ពី​ប្រមាណ​ជាង​ពីរ​ខែមុន ពេល​ដែល​ខ្ញុំ​កំពុង​តែ​រៀប​ចំ​ផ្ទះ ដោយ​លើក​សៀវភៅ​ពី​ក្នុង​ទូរ​ដ៏​រញ៉េរញ៉ៃ​ចេញ​មក ហើយ​ក៏​លើក​តម្រៀប​ដាក់​ ម្តង​មួយៗ​វិញ​នោះ ក៏​បាន​ឃើញ​សៀវភៅ​នេះ​ក្នុង​គំនរ​សៀវភៅ​របស់​ខ្ញុំ​នោះ តែ​មិន​ដែល​បាន​អាន​សោះ គឺ​ទើប​តែ​ល្ងាច​នេះ​ណឹង​ឯង​ក៏​យក​មក​អាន។

សៀវភៅ​ឪ​ពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​នេះ ជា​សៀវភៅ​បែប​ប្រៀន​ប្រដៅ​អំពី​ជីវិត​ដែល​គួរ​អោយ​រៀន​សូត្រ​នឹង​ពិចារណា។ ខ្ញុំ​សូម​សង្ខេប​សេចក្តី​ផ្ដើម​រឿង​ខ្លះ និង​លើក​យក​គំនិត​ខ្លះៗ​ពី​ក្នុង​សៀវភៅ​នេះ គ្រាន់​ចែក​គ្នា​ពិចារណា ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​អាន​ចប់​នៅ​ឡើយ​ទេ។ ​អាន​សៀវភៅ​នេះ វា​ខុស​ពី​អាន​សៀវភៅ​ប្រលោម​លោក​ដែល​ខ្ញុំ​អាច​ពេល​ខ្លះ​រំលង​ពីរ​ទៅ​បី​ទំព័រ​ក៏​អាច​នៅ​យល់​បាន​ដែរ។ តែ​សំរាប់​សៀវភៅ​នេះ ខ្ញុំ​ត្រូវ​អាន​គ្រប់​ពាក្យ​គ្រប់​សំ​ដី​តែ​ម្តង​ទើប​អាន​យល់​បាន។

 ផ្តើម​រឿង

មាន​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ឪពុក​​ជា​អ្នក​ចេះ​ដឹង​ខ្ពង់​ខ្ពស់​ហើយ​បាន​​ក្លាយ​ជា​គ្រូ​បង្រៀន។ គាត់​ទទួល​បាន​ប្រាក់​ខែ​សមរម្យ ប៉ុន្តែ​ជីវភាព​របស់​គាត់​នៅ​តែ​ជួប​ការ​ខ្វះ​ខាត​និង​បញ្ហា​លុយ​កាក់​ជា​ប្រចាំ។​មិត្ត​របស់​គេ​ឈ្មោះ​ម៉ៃ មាន​ឪពុក​ជា​អ្នក​រក​ស៊ី ជា​អ្នក​មាន​បាន​ធូរធារ មិន​ជួប​បញ្ហា​លុយ​កាក់​ក្នុង​គ្រួសារ ហើយ​គ្រួសារ​គាត់​កាត់​តែ​ធូរធារ​ទៅៗ។ ថ្ងៃ​មួយ​ក្មេង​ប្រុស​នោះ ក៏​ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​មើល​ងាយ ថា​គេ​ជា​កូន​អ្នក​ក្រ។ គេ​ក៏​ឈឺ​ចាប់ នឹង​នឹក​ចង់​ធ្វើ​យ៉ាង​ណា អោយ​ក្លាយ​ជា​អ្នក​មាន។ គេ​ក៏​បាន​ទៅ​សុំ​ឪពុក​របស់​ម៉ៃ​រៀន​ពី​វិធី​រក​លុយ។ សៀវភៅ​បាន​សរសេរ​រៀបរាប់​ដូច​ជា​រឿង​និទាន​អញ្ចឹង​ដែរ តែ​បង្កប់​ដោយ​ពាក្យ​ប្រៀន​ប្រដៅ​ដែល​និយាយ​ដោយ​ឪពុក​ក្រ​ និង​ឪពុក​មាន។

ពុកក្រ : ការ​ស្រលាញ់​លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់

ពុកមាន​: ការ​ខ្វះ​លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់

ពុក​ក្រ​ចូល​ចិត្ត​និយាយ​ថា ​មិន​មាន​លទ្ធ​ភាព​នឹង​ទិញ​ទេ តែ​ពុក​មាន​ចូល​ចិត្ត​និយាយ​ថា​ តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ទិញ​បាន?

ពុកក្រ : រៀន​អោយ​ច្រើន​នឹង​បាន​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ដែល​មាន​ស្ថិរភាព

ពុកមាន​: រៀន​អោយ​ច្រើន​នឹង​បាន​ទិញ​ក្រុម​ហ៊ុន​ដែល​មាន​ស្ថិរភាព

ពុកក្រ : ពុក​មិន​មាន​ក៏​ព្រោះ​តែ​ពុក​មាន​កូន

ពុកមាន​: ពុក​ត្រូវ​តែ​មាន​ក៏​ព្រោះ​តែ​ពុក​មាន​កូន

ពុកមាន​ចូល​ចិត្ត​និយាយ​ជជែក​រឿង​លុយ​កាក់​ពេល​ពិសា​បាយ ប៉ុន្តែ​ពុក​ក្រ ហាម​និយាយ​រឿង​លុយ​កាក់​ពេល​ពិសា​បាយ

ពុកក្រ : រឿង​មាន​ប្រាក់ ត្រូវ​មាន​សុវត្ថិភាព​ជាមុន

ពុកមាន​: ត្រូវ​ដឹង​វិធី​ចាត់​ការ​ជា​មួយ​នឹង​ការ​ប្រថុយ​ប្រថាន

ពីរ​ចំណុច​ខាង​ក្រោម​នេះ ខ្ញុំ​នៅ​មិន​ទាន់​យល់​នៅ​ឡើយ​ទេ។ បើ​អ្នក​ណា​បាន​យល់​ហើយ សូម​ជួយ​ពន្យល់​ខ្ញុំ​ផង។

ពុកក្រ : ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​និង​ជា​ទ្រព្យ​សម្បត្តិ​ដែល​ធំ​បំផុត

ពុកមាន​: ផ្ទះ​ជា​បំណុល ហើយ​បើ​នរណា​គិត​ថា​ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​ក៏​ធំ​បំផុត នោះ​គេ​ពិត​ជា​លំបាក។

ពីរចំណុចខាងក្រោមនេះ បងស្រី Sophak បានពន្យល់ដូចតទៅនេះ

ពីរ​ចំណុច​ខាង​ក្រោម​នេះ

ពុកក្រ : ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​និង​ជា​ទ្រព្យ​សម្បត្តិ​ដែល​ធំ​បំផុត

ឃ្លាទីមួយនេះគឺជាគំនិតដែលអ្នកក្រ ឬអ្នកមធ្យមតែងតែគិត ដោយគេតែងតែព្យាយាមធ្វើ យ៉ាងណា សន្សំលុយទិញផ្ទះជាមុន ទោះបីជាមិនមានទ្រព្យអ្វីផ្សេង ឲ្យតែមានផ្ទះជាទ្រព្យផ្ទាល់ ខ្លួនហើយ គឺសឹងតែដូចជាមានអ្វីគ្រប់យ៉ាងអញ្ចឹង។ សម្រាប់ពួកគេ ផ្ទះគឺជាទ្រព្យមានតម្លៃ និងសំខាន់មិនអាចខ្វះបាន។

ពុកមាន​: ផ្ទះ​ជា​បំណុល ហើយ​បើ​នរណា​គិត​ថា​ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​ក៏​ធំ​បំផុត នោះ​គេ​ពិត​ជា​លំបាក។

ចំណែកឃ្លានេះវិញ ការមានផ្ទះជាបំណុល ព្រោះនៅពេលមានផ្ទះគឺមានការចំណាយច្រើន គ្រប់បែបយ៉ាង ដោយមិនមានចំនូលដែលកើតចេញពីផ្ទះនោះ បើសិនជាផ្ទះនោះជាផ្ទះដែល យើងរស់នៅ។ ផ្ទុយទៅវិញបើផ្ទះនោះ ត្រូវបានប្រើដើម្បីរកចំណូលជាលក្ខណៈការរកស៊ី វានឹងក្លាយជាទ្រព្យដ៏មានតម្លៃវិញ។
នៅក្នុងទស្សនៈអ្នកមាន របស់ណាដែលអាចរកចំណូលឲ្យគេបាន ទើបហៅថាទ្រព្យ ឯរបស់ ណាដែលមានតែការចំណាយ ហៅថាបំណុល ។

នេះគឺជាចំណេះបន្តិចបន្តួច ដែលខ្ញុំបានរៀនពីសិស្សច្បង ។ បើមានត្រង់ណាមិនទាន់ច្បាស់ អាចសួរខ្ញុំបន្ថែមបាន ហើយបើខ្ញុំអត់ចេះ ចាំខ្ញុំបញ្ជូនទៅសួរគ្រូដើមតាម៉ង់

បើ​ចាប់​អារម្មណ៏ សូម​ទៅ​រក​ជៀវ​សៀវភៅ​នេះ​ទុក​សំ​រាប់​អាន​គ្រាន់​ទុក​ជា​ការ​ពិចារណា​ចុះ។

 
មតិ 24

Posted by ​នៅ ខែ​មេសា 30, 2011 in គតិផ្សេង

 

24 responses to “ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ

  1. Sophak

    ខែ​ឧសភា 1, 2011 at 6:04 ល្ងាច

    ពីរ​ចំណុច​ខាង​ក្រោម​នេះ

    ពុកក្រ : ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​និង​ជា​ទ្រព្យ​សម្បត្តិ​ដែល​ធំ​បំផុត

    ឃ្លាទីមួយនេះគឺជាគំនិតដែលអ្នកក្រ ឬអ្នកមធ្យមតែងតែគិត ដោយគេតែងតែព្យាយាមធ្វើ យ៉ាងណា សន្សំលុយទិញផ្ទះជាមុន ទោះបីជាមិនមានទ្រព្យអ្វីផ្សេង ឲ្យតែមានផ្ទះជាទ្រព្យផ្ទាល់ ខ្លួនហើយ គឺសឹងតែដូចជាមានអ្វីគ្រប់យ៉ាងអញ្ចឹង។ សម្រាប់ពួកគេ ផ្ទះគឺជាទ្រព្យមានតម្លៃ និងសំខាន់មិនអាចខ្វះបាន។

    ពុកមាន​: ផ្ទះ​ជា​បំណុល ហើយ​បើ​នរណា​គិត​ថា​ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​ក៏​ធំ​បំផុត នោះ​គេ​ពិត​ជា​លំបាក។

    ចំណែកឃ្លានេះវិញ ការមានផ្ទះជាបំណុល ព្រោះនៅពេលមានផ្ទះគឺមានការចំណាយច្រើន គ្រប់បែបយ៉ាង ដោយមិនមានចំនូលដែលកើតចេញពីផ្ទះនោះ បើសិនជាផ្ទះនោះជាផ្ទះដែល យើងរស់នៅ។ ផ្ទុយទៅវិញបើផ្ទះនោះ ត្រូវបានប្រើដើម្បីរកចំណូលជាលក្ខណៈការរកស៊ី វានឹងក្លាយជាទ្រព្យដ៏មានតម្លៃវិញ។
    នៅក្នុងទស្សនៈអ្នកមាន របស់ណាដែលអាចរកចំណូលឲ្យគេបាន ទើបហៅថាទ្រព្យ ឯរបស់ ណាដែលមានតែការចំណាយ ហៅថាបំណុល ។

    នេះគឺជាចំណេះបន្តិចបន្តួច ដែលខ្ញុំបានរៀនពីសិស្សច្បង ។ បើមានត្រង់ណាមិនទាន់ច្បាស់ អាចសួរខ្ញុំបន្ថែមបាន ហើយបើខ្ញុំអត់ចេះ ចាំខ្ញុំបញ្ជូនទៅសួរគ្រូដើមតាម៉ង់

     
    • កូនផ្សោត

      ខែ​ឧសភា 1, 2011 at 9:28 ល្ងាច

      សួស្តីបង
      រីករាយណាស់ដែលបងមកលេងដល់ប្លក់ខ្ញុំ។
      ក្រោយពីអានអ្វីដែលបងពន្យល់ហើយ ធ្វើអោយខ្ញុំភ្លឺភ្នែកលើចំណុចទាំងពីរនេះហើយ។

       
    • មករា

      ខែ​ឧសភា 6, 2011 at 5:00 ព្រឹក

      ញ៉ុមយល់ថាផ្ទះដែលអោយលុយគេមិនទាន់អស់ជាបំណុល

       
  2. Lovepeehs05

    ខែ​ឧសភា 1, 2011 at 9:45 ល្ងាច

    ចេះមកពីរៀន មានមកពីរក វត្ថុក្នុងលោក កើតពីមនុស្សធ្វើ !? ចំណុចនានា ដែលបានដាក់មក ខាងលើគ្រាន់តែជា គំនិត គំនិតល្អឬអាក្រក់ វាអាស្រ័យទៅលើការសិក្សាអបរំ ជាគោល ។ ធ្វើបានឬមិនបាន ជោគជ័យឬមិន វាអាស្រ័យទៅលើបច្ចេកទេស ល្បិចកិច្ចកល ឬពាក្យដែលខ្ញុំ តែងនិយាយគឺ នយោបាយ តែនយោបាយតែមួយក៏មិនអាចដំណើរការបាន លុះត្រាតែមាន សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ បានន័យថា ទាំងប្រាំនេះ មិនអាចអត់គ្នាបាន មិនអាចអត់មួយណាបានទេ ដូចជាមនុស្សស្រី ត្រូវតែមានមនុស្សប្រុស ! មិនថាអញ្ចឹង ?

    តែយ៉ាងណាក៏ដោយ សៀវភៅខាងលើ ប្រហែលជាចង់អោយគុណសម្បត្តិ ច្រើនទៅលើ អ្នកមាន ដើម្បីអោយអ្នកក្រចេះស្តាប់ចេះគោរពអ្នកមាន ! មែនទេ ? តាមពិតមិនទាន់មើល អោយបានស៊ីជម្រៅដែរទេ ជួយបកស្រាយអោយច្បាស់មកមើល !

     
    • កូនផ្សោត

      ខែ​ឧសភា 2, 2011 at 12:17 ល្ងាច

      ការចាប់ផ្តើមអានគំនិតខ្លះៗរបស់អ្នកដ៏ទេ (ដូចជាអ្នកនិពន្ធសៀវភៅនេះជាដើម) មិនមែនមានន័យថាធ្វើអោយជីវិតជោគជ័យប៉ុណ្ណោះទេ តែវាគ្រាន់តែការចាប់ផ្តើមអោយចាប់ផ្តើមើលពីការគិតរបស់អ្នកដ៏ទៃ ហើយត្រូវចេះថ្លឹងថ្ងែងនូវអ្វីដែលគេគិត និយាយ សរសេរ ត្រូវមិនត្រូវ ល្អមិនល្អ គឺអាស្រ័យនឹងមនុស្សម្នាក់ៗ និងការចេះប្រើវាតាមកាលៈទេសៈប៉ុណ្ណោះ។

       
  3. តាស៊ីក្លូ

    ខែ​ឧសភា 2, 2011 at 2:05 ព្រឹក

    មានស៊ីក្លូគឺជាទ្រព្យ ហេ ហេ ហេ​ហេ …..​ រកលុយមានបានដោយសារវាច្រើនណាស់🙂

    Lexus, Landcruiser, Highlander គឺជាបំណុល ព្រោះឃើញតែចំណាយលុយចាក់សាំង

    រាល់ថ្ងៃ ជួសជុលរាល់អាទិត្យ …….

     
  4. ក្មេងស្រែ

    ខែ​ឧសភា 2, 2011 at 4:09 ព្រឹក

    ធ្លាប់​បាន​អាន​ក្នុងសៀវភៅ​បរទេស, តែ​មិន​ទាន់​បាន​អាន​ជាភាសាខ្មែរនៅឡើយទេ, ចាំ​រក​មក​អាន​លេង។

     
    • កូនផ្សោត

      ខែ​ឧសភា 2, 2011 at 12:18 ល្ងាច

      សៀវភៅបរទេស មានចំណងជើងថាមេចទេ? ពេលដែលអានសៀវភៅណឹង ខ្ញុំក៏គិតថាគេយកមកពីបរទេសដែរ តែគេមិនបញ្ជាក់សោះ បែរជាដាក់ឈ្មោះខ្លួនឯង យកស្តាដៃទៅវិញ

       
      • មករា

        ខែ​ឧសភា 6, 2011 at 4:45 ព្រឹក

        Poor dad, Rich dad

         
    • ក្មេងស្រែ

      ខែ​ឧសភា 3, 2011 at 2:43 ព្រឹក

      គេបានប្រាប់ខាងក្រោមហើយ! ហេសហេសហេស…សូរីដែលរីផ្លាយយឺត

       
  5. ផ្កាយ​ដុះ​​កន្ទុយ​

    ខែ​ឧសភា 2, 2011 at 12:28 ល្ងាច

    ធ្លាប់​បាន​អាន កាល​ពី​ឆ្នាំ​២០០៨។ កាល​ណោះ​ ខ្ចី​សៀវភៅ​គ្រូ​អាន!!!
    ចំណុច​ខ្លះ នៅ​ក្នុង​សៀវ​ភៅ​នេះ អាច​យក​មក​អនុវត្ត​បាន រី​ឯ​ចំនុច​ខ្លះ មិន​បាន​ហេ ព្រោះ​​ប្រទេស​យើង និង​ប្រទេស​គេ មិន​ដូច​គ្នា​ទាំង​អស់!!

     
  6. Veasna

    ខែ​ឧសភា 2, 2011 at 2:16 ល្ងាច

    The English title is “Rich dad poor dad”, you can find it on here http://s5.mywibes.com/Rich_Dad_Poor_Dad_by_Robert_T._Kiyosaki.pdf?FileID=5a7ea83700708d752f40ec3997d37241&s=1f8cb18e079e1690303bff8090f09f67&Hash=55942850
    Enjoy!
    កូនផ្សោត, you’re right it’s just an idea and it really depend on the time, opportunity, resource and people.

     
    • កូនផ្សោត

      ខែ​ឧសភា 2, 2011 at 3:11 ល្ងាច

      ត្រូវហើយ។ រាល់កាស្តាប់ ការឃើញ ការអាន គឺតែងតែត្រូវការការគិតដោយគតិ ថ្លឹងថ្ងែង និងចេះប្រើប្រាស់វាអោយត្រូវកាលៈទេសៈ

       
  7. isharemyworld

    ខែ​ឧសភា 2, 2011 at 3:26 ល្ងាច

    អូហ៍! ខ្ញុំធ្លាប់អានដែរតើ! សៀវភៅនេះ សរសេរបានល្អណាស់! តាមការចំណាំរបស់ខ្ញុំ ប្រភេទសៀវភៅដែលសរសេរដោយ លោក ច័ន្ទ ឬទ្ធី ភាគច្រើនល្អៗអានណាស់!

     
    • កូនផ្សោត

      ខែ​ឧសភា 2, 2011 at 3:38 ល្ងាច

      មិនមែនគាត់អ្នកសរសេរទេ គាត់អ្នកបកប្រែតើ

       
      • isharemyworld

        ខែ​ឧសភា 4, 2011 at 4:54 ព្រឹក

        អូហ៍មែន! ហាហា

         
    • មករា

      ខែ​ឧសភា 6, 2011 at 4:56 ព្រឹក

      ខ្ញុំសរសើរស្នាដៃគាត់ ទោះគាត់ប្រែសំរួលពីគេក៏ដោយ។
      គាត់បានរៀបចំងាយអាន ងាយយល់ មិនដូចអ្នកបកប្រែមួយចំនួន បកប្រែហើយយកមកសរសេរទាំងដុល អ្នកអានវិលក្បុលមិនដឹង ជាចង់មានន័យថាម៉េច មិនស្រួលអ្នកប្រែនោះអានមិនទាំងយល់ផងមើលទៅនោះ

       
  8. somada

    ខែ​ឧសភា 3, 2011 at 2:55 ព្រឹក

    អ្នកប្រែក៏ជាចំណែកមួយនៃសៀវភៅដែរ ប្រសិនជាអ្នកប្រែមិនយល់​និងមិនចេះបត់បែន ពេលនោះនឹងធ្វើឲ្យអ្នកអានឈឺក្បាលមិនខានទេ ។

     
    • កូនផ្សោត

      ខែ​ឧសភា 3, 2011 at 8:17 ព្រឹក

      ត្រឹមត្រូវហើយ។ តែយ៉ាងណាក៏ទុកឈ្មោះម្ចាស់ដើមដែរ។ សំណាងហើយ ដែលគេបានប្រើពាក្យកែសំរួលដែរ

       
  9. សំណួរ

    ខែ​ឧសភា 6, 2011 at 8:25 ព្រឹក

    អរគុណ​សម្រាប់​ការ​ណែ​នាំ​សៀវភៅ​ដល់​ល្អ​មួយ​នេះ…

     
  10. មករា

    ខែ​ឧសភា 6, 2011 at 10:31 ព្រឹក

    មានសៀវភៅអានអីល្អគួរនែនាំទៀតទេ?

     
  11. Skywing

    ខែ​កុម្ភៈ 25, 2014 at 7:11 ព្រឹក

    តើអ្វីទៅជាការទូទាត់បំណុលអោយខ្លួនឯងមុន?

     
  12. Phalla Phen

    ខែតុលា 17, 2014 at 10:44 ព្រឹក

    និយាយអោយខ្លីទៅធ្វើអ្វីៗ មិនត្រូវមានគំនិត មិន មិន នោះទេ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: