RSS

ទៅ​លេង​ Rochefort

09 May

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ គឺ​ថ្ងៃ​ទី ៨ ឧសភា ណឹង​ឯង ខ្ញុំ​បាន​ទៅ​លេង​ក្រុង​តូច​មួយ​នៅ​ជិត​តំបន់​ដែល​ខ្ញុំ​រស់​នៅ ដោយ​ខ្ញុំ​ចង់​ទៅ​មើល​សារមន្ទីរ មួយ​ឈ្មោះ​ថា អ៊ែរម្យ៉ូន(Hermione) ដែល​ខ្ញុំ​ទើប​តែ​បាន​លឺ​ពី​ឈ្មោះ​នេះ​ដែរ។ លើក​នេះ ខ្ញុំ​បាន​បបួល​មិត្ត​ភក្តិ​ម្នាក់​ទៀត​ទៅ​ជាមួយ​គ្រាន់​បាន​ជា​គ្នា។ ខ្ញុំ​ត្រូវ​ចេញ​​រថ​ភ្លើង​តាំង​ពី​ព្រឹក​ម្ល៉េះ ដើម្បី​អោយ​បាន​ទៅ​​ដល់​ទាន់​ពេល ព្រោះ​ខ្ញុំ​បាន​កក់​សំបុត្រ​​សារមន្ទីរ​រួច​ទៅ​ហើយ​គឺ​នៅ​ម៉ោង ១១ និង ៤៥ នាទី​ព្រឹក។ តែ​ខ្ញុំ​ត្រូវ​ចេញ​ដំណើរ​តាំង​តែ​ពី​ម៉ោង ៧ និង ៥០ នាទី​ព្រឹក​ម្ល៉េះ ព្រោះ​គ្មាន​ជើង​ផ្សេង​មុន​ថ្ងៃ​ត្រង់​នោះ​ទេ។ មិន​ថ្វី​ទេ គ្រាន់​តែ​ស្ដាយ​​ម៉ោង​គេង​បន្តិច តែ​អាច​មាន​ពេល​នឹង​ដើរ​មើល​ភូមិ​ស្រុក​គេ​បាន​យូ។

​​ខ្ញុំ​បាន​ទៅ​ដល់​នោះ​នៅ​ម៉ោង​ប្រហែល​ជា​ប្រាំ​បី​ជិត​កន្លះ​តែ​ប៉ុណ្ណោះ។ ចេញ​ពី​ស្ថានីយ​ម៉ោ ស្ងាត់​អោយ​ជ្រាប។ ខ្ញុំ​ចេះ​តែ​និយាយ​លេង​​ជាមួយ​មិត្ត​ភក្តិ​ថា យី ស្មើ​នេះ​ហើយ គេង​មិន​ទាន់​ងើប​ទៀត​ណា។ ងាក​ចុះ​ងាក​ឡើង រក​តែ​កន្លែង​ផឹក​កាហ្វេ​ក៏​អត់​បាន។ សំណាង​ហើយ មាន​ទូរ​កាហ្វេ​នៅ​ស្ថានីយ​រថ​ភ្លើង​។ ផឹក​កាហ្វេ​ម្នាក់​ម៉ា​កែវ​ហើយ ក៏​នាំ​គ្នា​ដើរ​រក​សួន​ និង​ទី​តាំង​ផ្សេងៗ ដែល​ពួក​ខ្ញុំ​នឹង​ត្រូវ​ទៅ​លេង។ ដោយ​សារ​តែ​​បច្ចេកទេស​ជឿន​លឿន យើង​អាច​មាន​ប្រព័ន្ធ​​ព័ត៌មាន​ភូមិ​សាស្ត្រ(GIS) ដែល​អាច​ជា​ជំនួយ​ក្នុង​ការ​ដើរ​ហើរ​នៅ​តំបន់​ដែល​យើង​មិន​ស្គាល់។ ម្យ៉ាង​ទៀត នៅ​ស្រុក​នេះ តាម​ផ្លូវ គេ​មាន​ដាក់​ឈ្មោះ​ផ្លូវ​នៅ​គ្រប់​កាច់​ជ្រុង​ទាំង​អស់ ចឹង​ហើយ​​​​​ខ្ញុំ​មិន​ខ្លាច​នឹង​វង្វេង​នោះ​ទេ។

ម៉ា​ថ្ងៃ​ណឹង គឺ​ពិត​ជា​ដើរ​មែន ដើរ​ឡើង​ចង់​អស់​ខ្យល់​តែ​​ម្ដង។ ក្រៅ​ពី​ការ​ដើរ​ថត​លេង​នៅ​សួន ដើរ​មើល​ភូមិ​ស្រុក​គេ​នោះ ខ្ញុំ​បាន​ចូល​មើល​សារមន្ទីរ​បី​កន្លែង​គឺ អ៊ែរម្យ៉ូន សារមន្ទីរ​ជាតិ​ម៉ារីន​ និង ក័រ​ឌឺ​រី​រ៉ូយ៉ាល់​ (corderie royale)។ ក្រោយ​ពី​មើល​ហើយ ខ្ញុំ​ពិត​ជា​មិន​សរសើរ​មិន​បាន​ទេ ព្រោះ​មាន​ចំណុច​ជា​ច្រើន​ណាស់​ដែល​​ត្រូវ​សរសើរ​។ទី​មួយ គេ​ពូក​កែ​រក្សា​ទុក​​អ្វី​ដែល​ជា Culture របស់​គេ។ ទី​ពីរ គេ​មាន​ការ​ឆ្នៃ​ប្រឌិត​ខ្ពស់ មិន​ថា​តែ​សម័យ​​នេះ​ទេ គឺ​តាំង​ពី​សម័យ​ពី​ដើម​​មក​ម្ល៉េះ ដូច​ជា​ការ​រើស​ទី​តាំង​ភូមិ​សាស្ត្រ​ សូម្បី​តែ​​កន្លែង​សាង​សង់​ទូក​ក៏​ត្រូវ​គិត​ដែរ។ គេ​ចេះ​បង្កើត​ឧបករណ៍​វេញ​ខ្សែ​តាំង​ពី​សម័យ​មុន​សង្គ្រាម ទោះ​ជា​ដំណើរ​ការ​ដោយ​​កម្លាំង​មនុស្ស​ក៏​ដោយ​ចុះ។ ចេះ​ធ្វើ​ទូក​ឆ្លង​កាត់​មហា​សមុទ្ទ​បាន​តាំង​ពី​សម័យ​ណា​ណី​មក​ម្ល៉េះ។ ហើយ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ គឺ​ការ​កែ​ឆ្នៃ ដើម្បី​អោយ​ការ​ងារ​ប្រ​ចាំ​ថ្ងៃ កាត់​តែ​ងាយ​​ស្រួល​ឡើង ដោយ​មិន​បាច់​ចំណាយ​កម្លាំង​ច្រើន​នោះ​ទេ។

សំបុត្រ​រថភ្លើង​ និង សំបុត្រ​ចូល​មើល​​សារមន្ទីរ

ជិះ​រថភ្លើង​ប្រភេទ​នេះ​ឯង។ គេ​ហៅ​ថា Ter ជា​ប្រភេទ​រថភ្លើង​ក្នុង​តំបន់ ហើយ​បើក​​មិន​សូវ​លឿន​ទេ។ មាន​ខ្លះ ចាស់ៗ​ជាង​នេះ

ស្ថានីយ​នៅ​ក្រុង​រ៉ូឆ​ហ្វក (Rochefort)។ ទៅ​ដល់​ភ្លាម​ ខ្ញុំ​ចាប់​អារម្មណ៏​ថា មេច​ក៏​ស្ថានីយ​ណឹង​លាប​ពណ៌​ឆើត​ឆាយ​ម្ល៉េះ? ខ្ញុំ​មិន​ដែល​ឃើញ​ចឹង​សោះ😀 ។ ដល់​តែ​ត្រឡប់​មក​វិញ បាន​ខ្ញុំ​យល់។ គឺ​ពណ៌​ដូច​ទៅ​នឹង​សារមន្ទីរ​ប្រចាំ​ក្រុង​ណឹង​អញ្ចឹង​ដែរ។ ហើយ​សូម្បី​តែ​​រចនា​បទ​ ក៏​មាន​លក្ខណៈ​របស់​សារមន្ទីរ​នោះ​ដែរ។

 

2 responses to “ទៅ​លេង​ Rochefort

  1. vanna

    ខែ​ឧសភា 12, 2011 at 12:08 ល្ងាច

    and when will u come to visit Clermont?😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: