RSS

ប៉េងប៉ោះ

10 May

ថ្ងៃ​នេះ​សរសេរ​អំពី​ប៉េងប៉ោះ​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គឺ​វា​មាន​ហេតុ​របស់​វា។

កាល​ទៅ​លេង​ស្រុក​លើក​នេះ រវល់​តែ​ដើរ​ញ៉ាំ​របស់​តាម​ផ្លូវ​ពេក រហូត​មិន​មាន​ពេល​ធ្វើ​ម្ហូប​ខ្លួន​ឯង​ញ៉ាំ​សោះ គឺ​បាន​ធ្វើ​តែ​ម្តង​គត់ ហើយ​ក៏​ជា​ម្ហូប​ប្រចាំ​ត្រកូល​ដែរ គឺ ម្ជូរ​ស្រែ​ក្បាល​ត្រី ដែល​មាន​ដាក់​ត្រកួន​ស្រែ ប៉េងប៉ោះ និង​ម្អម​ជា​បន្លែ។ តែ​ថ្ងៃ​នេះ គឺ​ចង់​និយាយ​ពី​ប៉េងប៉ោះ។

កាល​នោះ ពេល​ដែល​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​មិត្ត​ខ្ញុំ​នៅ​ម្តុំ​ផ្សារ​រាត្រី​ម៉ោ ខ្ញុំ​ក៏​បាន​ឆៀង​ចូល​ទិញ​គ្រឿងគ្រៅ​នៅ​ផ្សារ​ចាស់ (មិន​ដឹង​ជា​ឈ្មោះ​ណឹង​ត្រូវ​ឫ​អត់ទេ គឺ​ផ្សារ​នៅ​ជាប់​នឹង​ផ្សារ​រាត្រី​ណឹង​ឯង)។ ខ្ញុំ​ត្រូវ​ដើរ​មិន​ដឹង​ជា​ប៉ុន្មាន​ជុំ​ទេ​ដើម្បី​តែ​ទិញ​ប៉េងប៉ោះ​តែ​ប៉ុណ្ណោះ។ វា​មិន​ខ្វះ​ទេ​ប៉េងប៉ោះ​ពេញ​ផ្សារ​ តែ​វា​អត់​មាន​ប៉េងប៉ោះ​ទុំ ប៉េងប៉ោះ​ស្រែ​នោះ​ទេ គឺ​មាន​តែ​ប៉េងប៉ោះ​ខ្ចី​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ក៏​មិន​ដឹង​យ៉ាង​​មេច​ដែរ។ ដែល​នេះ​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​កាល​ពី​ឆ្នាំ​ប្រហែល​ជា​ ២០០៥ មាន​ពួក​ម៉ាក​ឡាវ​ម៉ោ វា​ដើរ​ទិញ​ប៉េង​ប៉ោះ​ទុំ​អត់​បាន​ដែរ ហើយ​វា​សួរ​ថា នៅ​ស្រុកខ្មែរ​អត់​មាន​ប៉េងប៉ោះ​ទុំ​ទេ​អី? ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ថា​វា​ចឹង​មែន។

នឹក​ឃើញ​កាល​ពី​នៅ​តូច​ៗ​វិញ គឺ​ញ៉ាំ​តែ​ប៉េង​បោះ​ស្រែ ទុំ។ តែ​មិន​ដឹង​ស្រុក​យើង​ឡូវ​ណឹង មេចក៏​គេ​អត់​ញ៉ាំ​ប៉េងប៉ោះ​ទុំ? ហើយ​មាន​មុខ​ម្ហូប​អី​ខ្លះ​ដែល​គេ​យក​ប៉េងប៉ោះ​​ខ្ចីៗ​ណឹង​ទៅ​ធ្វើ​អី​ខ្លះ?

 
មតិ 4

Posted by ​នៅ ខែ​ឧសភា 10, 2011 in កម្ភុជា

 

4 responses to “ប៉េងប៉ោះ

  1. ក្មេងស្រែ

    ខែ​ឧសភា 11, 2011 at 5:50 ព្រឹក

    ប៉េងប៉ោះ​ខ្ចី ឆាឡុកឡាក់, ដាក់​ជា​អន្លក់
    ប៉េងប៉ោះទុំ ឆ្កៀលគ្រាប់​ញាត់សាច់ជ្រូក (អត់ចូលចិត្ត), ដាក់​ចូល​សំឡរម្ជូរមិត្តភាពម៉ឺនណាំ

     
    • កូនផ្សោត

      ខែ​ឧសភា 11, 2011 at 9:06 ព្រឹក

      ធ្វើឡុកឡាក់​ ខ្ញុំ​ចូលចិត្ត​ដាក់​ប៉េងប៉ោះ ទុំ​ល្មម​ជាង។

       
  2. Samady KS

    ខែ​ឧសភា 11, 2011 at 9:16 ព្រឹក

    ខ្ញុំ​ញាំ ប៉េង​ប៉ោះ រាល់​ថ្ងៃ​ បី​ឆ្នាំ​ហើយ

     
  3. Phou Vathana

    ខែកក្កដា 31, 2011 at 4:42 ព្រឹក

    ខ្ញុំមិនចូលចិត្តប៉េងប៉ោះទេ! តែវាមានសារះណាស់ចំពោះសុខភាព។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: