RSS

យាន​ជំនិះ​គ្មាន​អ្នក​បើកបរ

12 May

ការ​បង្កើត​​យាន​ជំនិះ​ដែល​គ្មាន​អ្នក​បើកបរ​ ជា​ការ​ស្រមើល​ស្រមៃ​របស់​អ្នក​ស្រាវ​ជ្រាវ​នៅ​ជុំ​វិញ​ពិភព​លោក។ ទោះ​យ៉ាង​ណា​ក៏​ដោយ កា​ស្រមើល​ស្រមៃ​មួយ​នេះ​ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ការ​សរសេរ​ពី​គំនិត​នៅ​លើ​ក្រដាស ការ​ធ្វើ​ការ​បង្ហាញ​ដោយ​ប្រើ Simulator  វា​ជា​ការ​ងាយ​ស្រួល តែ​ការ​អនុវត្ត​ជាក់ស្ដែង ទើប​ជា​ការ​លំបាក។ អ្វី​ដែល​ខ្ញុំ​គិត ការ​លំបាក​ជាង​គេ​ក្នុង​ការ​ធ្វើ​យាន​ជំនិះ​របៀប​នេះ គឺ​ការ​ដែល​ធ្វើ​អោយ​ម៉ាស៊ីន​របស់​យាន​នោះ មាន​លទ្ធិ​ភាព​ចាប់​យក​ឧបសគ្គ​ទាំង​ឡាយ នៅ​លើ​ដង​ផ្លូវ ដូចជា: តើ​មាន​យាន​ផ្សេងៗ​នៅ​ខាង​មុខ​ឫ​ទេ? បើ​មាន​តើ​នៅ​ចម្ងាយ​ប៉ុន្មាន? ….? តើ​មាន​មនុស្ស​នៅ​ខាង​មុខ​ឫ​ទេ? … ហើយ​អ្វី​ដែល​ពិបាក​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ធ្វើ​អោយ​ម៉ាស៊ីន​គ្រប់​គ្រង​យានជំនិះ​នោះ មាន​សមត្ថភាព​ស្វែង​យល់​ភ្លាមៗ និង​រក​​ដំណោះ​ស្រាយ​ភ្លាម (reflection) អោយ​ដូច​មនុស្ស ទើប​អាច​អោយ​រថយន្ត​ទាំ​ង​នេះ​បើក​បរ​ឡើ​ផ្លូវ​សាធារណៈ​ដូច​រថយន្ត​ធម្ម​តា​ បាន។

សហភាព​អ៊ឺរ៉ុប​​ បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា CityMobil ដើម្បី ​បង្កើត​​យាន្ត​ជំនិះ​ក្នុង​ក្រុង​ដែល​អាច​ដើរ​ដោយ​គ្មាន​អ្នក​បើកបរ ដែល​មាន​ដូចជា​ឡាន​ក្រុង រថយន្ត​បើកបរ​បាន​ដោយ​ខ្លួន​ឯង​ក្នុង​ក្រុង ដើម្បី​ដោះស្រាយ​បញ្ហានានា ដែល​តែង​តែ​កើត​ឡើង​នៅ​ក្នុង​ក្រុង ក៏​ដូចជា​បង្កើន​សុវត្ថិភាព​​នៃ​ការ​បើកបរ​ក្នុង​ក្រុង​ផង​ដែរ។

ថ្ងៃ​ នេះ នៅ​ឡារ៉ូឆែល ក៏​បាន​ដាក់​ដំណើរ​ការ​សាក​ល្បង​រថយន្ត​ខ្នាត​តូច​ដែល​គ្មាន​អ្នក​បើកបរ​ ចាប់​ពី​ថ្ងៃ​នេះ (ថ្ងៃទី ១២ ខែ​ឧសភា 2011) រហូត​ដល់​ពាក់​​កណ្ដាល​ខែ​មិថុនា​។ កន្លង​មក​កម្មវិធី​របស់ CityMobil ក៏​បាន​ដាក់​សាក​ល្បង​រួច​មក​ហើយ​បច្ចេកទេស​របស់​ខ្លួន​ដូច​ជា​នៅ ប្រទេស​អង់គ្លេស អេស្ប៉ាញ៉ុល អ៊ីតាលី ជាដើម។ល។ តែ​ការ​សាក​ល្បង​ទាំង​នោះ គឺ​មិន​បាន​ដាក់​អោយ​រត់​លើ​ផ្លូវ​ធម្ម​តា​នោះ​ទេ តែ​ជា​ផ្ឡូវ​សំរាប់​​តែ​យាន​នេះ​តែប៉ុណ្ណោះ។ ដោយ​ឡែក ការ​សាកល​ល្បង​នៅ​ឡារ៉ូ​ឆែល​លើក​នេះ គេ​ដាក់​អោយ​ដំណើរ​ការ​​ផ្លូវ​ធម្មតា ប៉ុន្តែ​មិន​អ៊ូអរ​ទេ។ កំណាត់​ផ្លូវ​ដែល​គេ​សាក​ល្បង​នោះ គឺ​​ជា​ផ្លូវ​ថ្មើរ​ជើង​តែ​ប៉ុណ្ណោះ មាន​ន័យ​ថា​នឹង​មិន​មាន​យាន​ជំនិះ​ផ្សេង​ទៀត​បើកបរ​តាម​បណ្ដោយ​ផ្លូវ​នោះ​ឡើយ គឺ​មាន​ត្រឹម​តែ​រថយន្ត​​ឆ្លង​កាត់​​ត្រង់​ផ្លូវ​បែក​ជា​បួន​ប៉ុណ្ណោះ។ ហើយ​នៅ​គ្រប់​ចំណុច​ដែល​មាន​រថយន្ត​ឆ្លង​កាត់ គេ​ត្រូវ​ដាក់​ស្លាក​សញ្ញា​ឈប់ ដើម្បី​អោយ​រថយន្ត​នោះ​ឈប់​ឫ​មើល​ថា​តើ​មាន​រថយន្ត​គ្មាន​អ្នក​បើក​បរ​នោះ​ឆ្លង​មក​ឫ​អត់។​ ដូច្នេះ រថយន្ត​ដែល​ដាក់​សាក​ល្បង​នេះ មិន​ទាន់​មាន​សមត្ថភាព មើល​ឧបសគ្គ​ដោយ​ខ្លួន​ឯង​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ ក៏​សុំ​អបអរ​សាទរ​​កម្ម​វិធី​នេះ​ដែរ ដែល​ការ​ស្រាវ​ជ្រាវ​កំពុង​តែ​ចេញ​រូប​រាង​បន្តិច​ម្តងៗ​ហើយ។ ចាំ​មើល​ល្ងាច​នេះ នឹង​សាក​ទៅ​ជិះ​មើល​សិន ហិហិហិហិ

រថយន្ត​ដែល​នឹង​ដាក់​សាក​ល្បង។ ខ្ញុំ​ថត​កាល​ពី​ថ្ងៃ​ទី ១១ ឧសភា មួយថ្ងៃ​មុន​ការ​ដាក់​សាកល្បង

ផ្លូវ​របស់​ឡាន​ដែល​គ្មាន​​អ្នក​បើក​ដែល​នឹង​សាក​ល្បង

(http://imara.inria.fr/projects/citymobil/201006demonstrationlarochelle)

 

4 responses to “យាន​ជំនិះ​គ្មាន​អ្នក​បើកបរ

  1. វិចូច

    ខែ​ឧសភា 12, 2011 at 3:49 ល្ងាច

    ជួយ​ជិះ​ឲ្យ​ខ្ញុំ​ផង​បង!

     
    • កូនផ្សោត

      ខែ​ឧសភា 12, 2011 at 6:06 ល្ងាច

      ផ្ញើរ​គូទ​ម៉ោ😆

       
      • វិចូច

        ខែ​ឧសភា 12, 2011 at 6:22 ល្ងាច

        ចាំ​បន្តិច! ខ្ញុំ​វះ​សិន ហើយ​ចាំ​ខ្ចប់​ផ្ញើ​តាម​សារ​អេឡិច.​ឲ្យ ហាហាហា

         
  2. តាវែក

    ខែ​ឧសភា 13, 2011 at 4:17 ព្រឹក

    ស្មានតែយានយន្តគ្មានមនុស្សបើកដូចអាផស់ខ្ញុំ ពីមួយខែទៅមួយខែមិនដែល  មានអ្នកបើកទៅ ណាមកណីទេ អោយតែកុងទរ័សាំងដល់ក្រហមគឺគ្មានអ្នកបើក

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: