RSS

ចង់​តែ​អង្គុយ​យំ​ម្តង​កាត់​ចង្រៃ​ទេ

16 May

ទើប​តែ​ថ្ងៃ​ច័ន្ទ​សោះ មិន​ដឹង​យ៉ាង​មេច បាន​ជា​ខ្ញុំ​ដូច​ជា​អារម្មណ៍​មិន​ល្អ​សោះ។  មិន​មែន​គ្មាន​ហេតុ​ផល​ទេ គឺ​ពិបាក​ចិត្ត​រឿង​ការ​ងារ។ ណា​ត្រូវ​សរសេរ​របាយ​ការណ៍ ណា​លទ្ធផល​ការ​ងារ ដូចជា​មិន​ល្អ​សោះ។ ចង់​តែ​អង្គុយ​យំ​អោយ​ជ្រះ​ចង្រៃ​ម្ដង​ទេ។ មាន​អារម្មណ៏​ថា ដើរ​មក​ដល់​ផ្លូវ​ទ័ល​ហើយ មិន​ដឹង​នឹង​ត្រូវ​ធ្វើ​យ៉ាង​មេច​​ទៀត​ទេ? ជីវិត​លំបាក​យ៉ាង​នេះ មេច​ក៏​គេ​ចេះ​តែ​បន់​ស្រន់​អោយ​អាយុ​វែង?

 

19 responses to “ចង់​តែ​អង្គុយ​យំ​ម្តង​កាត់​ចង្រៃ​ទេ

  1. សុភ័ក្ត្រ

    ខែ​ឧសភា 16, 2011 at 2:48 ល្ងាច

    ហាហា.. យក​ខ្សែ​គោ​អត់?

     
  2. achharia

    ខែ​ឧសភា 16, 2011 at 5:32 ល្ងាច

    ចាំមើលស្អែកសិនមើល
    រឺ ចាំមើលដល់អាទិត្យក្រោយ ខែក្រោយ ឆ្នាំក្រោយៗ …

    នេះជាល្បិចមួយដែលខ្ញុំធ្លាប់បញ្ឆោតខ្ញុំអោយនៅរស់ដល់សព្វថ្ងៃ ។

     
  3. តាស៊ីក្លូ

    ខែ​ឧសភា 17, 2011 at 7:57 ព្រឹក

    ហា​ ហា​ ហា ហា ហ្នឹងហើយជិវិតនិសិ្សត​ធ្វើ Ph.D នោះ !!!!!!​​ កុំទាន់អាលស្រែក !!!!!

    នៅមានតទៅទៀត ត្រូវសរសេរអត្ថបទ scientifique បីទៅបួន ហើយដើរ​ présenter

    ទំរាំដល់ Committé du doctorat គេទទួលស្គាល់ នឹងអាលបានជាប់ឈ្មោះជា Candidature

    Doctorante សិន​។ ហា ហា ហា Bravo ! I hate Monday😦

     
    • កូនផ្សោត

      ខែ​ឧសភា 17, 2011 at 9:06 ព្រឹក

      កំពុងតែលំបាករឿងណឹងហើយតា។ តោះតា! មានឆាសេងអីអត់ ផឹកកាត់សាញ។ ខ្ញុំមានសណ្តែកដីខ្លះដែរ

       
      • តាស៊ីក្លូ

        ខែ​ឧសភា 17, 2011 at 9:32 ព្រឹក

        មានដែរ ប៉ុន្តែក្លែមសណ្តែកដី ដូចជាមិនទំនងរ៉េ !!!! តាចេះតែក្លែមសាច់ផ្សោត !!!

        អាម៉េចផឹកអត់?🙂

         
    • va

      ខែធ្នូ 20, 2013 at 11:23 ព្រឹក

      i am a one of them so i have to say to all you guy

       
  4. លោកតាពេជ្យ

    ខែ​ឧសភា 17, 2011 at 8:12 ព្រឹក

    លំបាកជាគូរនឹងស្រណុក សុខជាគូរនឹងទុក
    រាល់ហេតុអាក្រក់ដែលកើតចំពោះញោម តែងបង្កប់នូវហេតុល្អខាងក្នុង ជានិច្ច ចូរញោមរុករកវាមើល

     
  5. ម៉ន

    ខែ​ឧសភា 17, 2011 at 9:01 ព្រឹក

    ទោះជាខំយំប៉ុន្មានដងក៏មិនអស់ចង្រៃដែរ ។ យកល្អកុំយំអី យកជើងធាក់វាអោយណាណីម្ដងទៅទើបវាខ្លាច😀 ខ្ញុំនិយាយលេងទេ ។ ធ្វើចិត្តអោយទូលាយល្អជាង ព្រោះមានថ្ងៃស្អែករងចាំយើងជានិច្ច ។

     
    • កូនផ្សោត

      ខែ​ឧសភា 17, 2011 at 9:08 ព្រឹក

      ចាំមើលអោយតែឃើញវាចេញម៉ោ ច្បាស់ជាធាក់យកៗហ្មងហើយចឹង😀

       
  6. បុរិន្ទ

    ខែ​ឧសភា 19, 2011 at 2:55 ល្ងាច

    បើជាខ្លា ម្តេះក៏អង្គុយយំដូចកូនផ្សោតទៅវិញ!

     
  7. ប្រុសៗលេងខ្លួន

    ខែ​ឧសភា 19, 2011 at 6:17 ល្ងាច

    បៀមស្ករគ្រាប់ទៅ ឲ្យធូចិត្ត
    គេពេបមុន​បានយំក្រោយ

     
  8. ណារួន

    ខែកក្កដា 26, 2012 at 5:33 ល្ងាច

    ជីវិតគឺលំបាក េហីយការរសើនៅជាផ្លូវសំរាប់ជីវិត។​ ការដោះស្រាយការលំបាកមានច្រើនយា៉ង តែជីវិតនៃការរស់នៅទាមទារ​អោយមាន​ ភាពតសូ៊ និង ការអត់ធ្មត់។
    ការងារ និង ការប្រឹងប្រែងសំរាប់មនុស្សគឺមានកំរិត។ អ្នកអាចសំរាកវាមួយភ្លេត ធ្វើអ្វីមួយដែកធ្វើអោយអ្នក បានធូរស្រាល។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: