RSS

ទី​បំផុត​ចេញ​រូប​រាង​មក​ខ្លះៗ​ហើយ

30 May

ខាង​ក្រោម​នេះ ជា​រូប​ភាព​របស់​កម្ម​វិធី​​របស់​ខ្ញុំ​មួយ​ តែ​មិន​មាន​លក្ខណៈ​ផ្លូវ​ការ សម្រាប់​លក់​ដូរ​អី​ទេ តែ​គ្រាន់​តែ​ប្រើ​សម្រាប់​ជា​ការ​បង្ហាញ​ក្នុង​កម្មវត្ថុ​នៃ​ការ​រៀន​សូត្រ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ផ្ទាំង​ក្រហ្វិច​​នេះគឺ​ប្រើ​ប្រាស់​ភាសា Python ដែល​ធ្វើ​ដោយ​សិស្ស​កម្ម​សិក្សា​ម្នាក់ ហើយ​ចំណែក​ឯ​របស់​ដំណើរ​ការ​ខាង​ក្រោយ​ទាំង​អស់ គឺ​ធ្វើ​ដោយ​ខ្ញុំ​​ដោយ​ប្រើ​ប្រាស់ ភាសា C++ និង​បណ្ណាល័យ​ដែល​មាន​ស្រាប់​​មួយ​ចំនួន​ជា​ជំនួយ​ដូចជា OpenCV, LibSVM, និង LibLinear។

កម្ម​វិធី​នេះ អ្នក​អាច​សរសេរ​ពាក្យ​មួយ​​ដោយ​ដៃ ដែល​ពេល​នេះ​ប្រើ​បាន​តែ​ពាក្យ​ដែល​​ប្រើ​ប្រាស់​អក្សរ​ឡាតាំង និង​មាន​នៅ​ក្នុង​វចនានុក្រម​ដែល​ខ្ញុំ​បាន​កំណត់​ប៉ុណ្ណោះ ហើយ​ពាក្យ​នោះ​នឹង​ត្រូវ​ស្គាល់​ថា​ជា​ពាក្យ​អ្វី​ជា​អក្សរ​កុំព្យូទ័រ (Text) ដែល​មាន​ន័យ​ថា​កុំព្យូទ័រ​អាច​ស្គាល់​ពាក្យ​ដែល​អ្នក​សរសេរ​នោះ ដែល​នេះ​គេ​ហៅ​ថា Handwriting Recognition។ ជា​ការ​ពិត​ណាស់ បើ​ប្រៀប​ធៀប​ជាមួយ​មីក្រូសូហ្វ ឫ​ក៏​ក្រុម​ហ៊ុន​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ (អាច​ថា​ជាង​ដប់​ឆ្នាំ​ឡើង​លើ) គឺ​មិន​បាន​មួយ​ចំណិត​នឹង​គេ​ផង។ តែ​មិន​ជា​អ្វី​ទេ ព្រោះ​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ណាស់ ក្នុង​ការងារ​នេះ។ បើ​ប្រៀប​ធៀប​នឹង​គ្រូៗ ដែល​ខ្ញុំ​បាន​ស្គាល់ នឹង​ជា​អ្នក​មាន​បទ​ពិសោធ​ច្រើន គឺ​គាត់​មាន​បទ​ពិសោធ​លើ​ការងារ​នេះ​ស្មើ​នឹង​អាយុ​របស់​ខ្ញុំ​ទៅ​​ហើយ។

 
មតិ 7

Posted by ​នៅ ខែ​ឧសភា 30, 2011 in ព័ត៌មានវិទ្យា, HWR

 

7 responses to “ទី​បំផុត​ចេញ​រូប​រាង​មក​ខ្លះៗ​ហើយ

  1. ក្មេងស្រែ

    ខែមិថុនា 1, 2011 at 2:01 ព្រឹក

    ប្រសិន​បើ​អាច​ចាប់​ផ្តើម​ជាមួយ​នឹង​អក្សរ​ខ្មែរ គឺ​ពិត​ជាពិសេសណាស់! រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន Khmer Hand Writing Recognize ឬ Khmer Optical Character Recognize នៅឡើយ​ទេ!

     
  2. ពត៌មានទូរស័ព្ទ

    ខែមិថុនា 1, 2011 at 2:29 ព្រឹក

    ក្មេងស្រែ that’s what m talking about bro

     
  3. កូនផ្សោត

    ខែមិថុនា 1, 2011 at 9:36 ព្រឹក

    តាម​ខ្ញុំ​ដឹង​ត្រួសៗ ភាសា​ខ្មែរ​កំពុង​តែ​មាន​គេ​ធ្វើ​ហើយ។ មាន​បង​ម្នាក់​​ធ្វើ​នៅ​ជប៉ុន មាន​សិស្ស​ច្បង​ម្នាក់​ធ្វើ​កាល​គាត់​រៀន​នៅ​ថៃ។ តែ​បើ​ថា​អោយ​ចេញ​ជា​រូប​រាង ដូច​ជា​ពិបាក​បន្តិច ព្រោះ​ភាសា​ខ្មែរ​មាន​ចំណុច​លំបាក​ច្រើន​ណាស់។ ត្រូវ​ការ​ពេល​វេលា​ស្រាវ​ជ្រាវ

     
    • ក្មេងស្រែ

      ខែមិថុនា 1, 2011 at 4:43 ល្ងាច

      មិន​ដឹង​ពេល​ណា​ទេ! ខ្ញុំ​ចង់​បាន​យូរ​ហើយ តាំង​ពី​មិន​ទាន់​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ឯណោះ ។ កាល​ហ្នឹង​ធ្វើ​ការ​ជា​អ្នក​វាយ​អត្ថបទ​នៅ​រោង​ពុម្ព ។ ឆ្ងល់​ថា​ហេតុ​អី​បាន​ជា​អក្សរ​អង់គ្លេស​អាច​ស្កេន​ហើយ​កែរ​ទៅ​អក្សរ​ដែល​អាច​កែរ​បាន តែ​អក្សរ​ខ្មែរ​មិន​បាន? ដល់​តា​ពេល​រៀន​បានដឹង ។ ក្រោយ​ពី​រៀន​បាន​មុខ​វិជ្ជា​ម៉ាចំនួន សាក​ធ្វើ​ខ្លួន​ឯង តែ​ក៏​នៅ​តា​ធ្វើ​មិន​បាន ។ ចឹង​ហើយ​បាន​តាថា​យ៉ាប់! ក្រែង​ខ្ញុំ​ចវ​មិន​ដល់! ចាំ​មើល​អ្នក​ផ្សេងៗ​វិញ​មើល!

       
  4. vuthdevelop

    ខែមិថុនា 3, 2011 at 4:05 ព្រឹក

    ប្រហែល​ជា​ស្រុក​ខ្លះ​គេ​ដាំ​ដើម​ឈើ ចុង​ទៅ​ក្នុង​ដី គល់​ឡើង​លើ…

     
  5. monyrinataro

    ខែមិថុនា 7, 2011 at 3:22 ព្រឹក

    ចុច Like មួយកុំឲ្យខាតចំនេះ :mrgreen:

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: