RSS

ទើប​តែ​ទិញ tablet មួយ

06 Jun

តាម​ពិត​ទៅ នឹក​ថា​ចង់​ទិញ​តាំង​ពី​ខែ​បី​មក​ម្ល៉េះ តែ​តម្រូវ​កា​មិន​ទាន់​មក​ដល់។ ទើប​តែ​ថ្មីៗ​នេះ កម្មវិធី​ដែល​ពួក​ខ្ញុំ​បាន​ធ្វើ វា​បាន​ចេញ​ជា​រូប​រាង​ខ្លះៗ​ហើយ អញ្ចឹង​ហើយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទិញ tablet មួយ​មក​ប្រើ។ តែ​ដំបូង​ឡើយ គិត​ថា​មិន​ទិញ​លុយ​ខ្លួន​ឯង​ទេ គឺ​អាច​សុំ​សាលា​បាន។ ខ្ញុំ​ក៏​និយាយ​ជាមួយ​គ្រូ​រួច​ហើយ​ទៅ​ទៀត គាត់​ថា​យល់​ព្រម។ ខ្ញុំ​ចាំ​គាត់ ប៉ុន្មាន​ថ្ងៃ​មិន​មាន​ដំណឹង រួច​ក៏​គិត​ថា​គាត់​រវល់ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទិញ​ខ្លួន​ឯង​តែ​ម្តង​ទៅ។ ទិញ​រួច​បាន​ប៉ុន្មាន​ថ្ងៃ ជួប​គាត់​ទៀត គាត់​ថា គាត់​រក​លុយ​ទិញ tablet បាន​ហើយ ត្រូវ​ធ្វើ​លិខិត​ស្នើរ​ទិញ។ ខ្ញុំ​ថា ខ្ញុំ​ទិញ​រួច​ហើយ ហិហិហិ។ ខ្ញុំ​ថា​លុយ​ណឹង​ទុក​សិន​ទៅ ក្រែង​ត្រូវ​ទិញ​មួយ​ទៀត។ សម្រេច​ទៅ ខ្ញុំ​ចំណាយ​អស់ ៥០អឺរ៉ូ​ដែរ។

អូរ​ភ្លេច​ប្រាប់! tablet ណឹង​មិន​មែន​ជា​របស់ Ipad អី​ទេ គឺ tablet បែប​បុរាណ​ធម្មតាៗ ដែល​អាច​អោយ​ខ្ញុំ​សរសេរ​បាន។ ជា​រួម​ គឺ​គ្រាន់​តែ​ប្រើ​បិច ជំនួស mouse តែ​ប៉ុណ្ណោះ តែ​វា​គ្រប់​គ្រាន់​ហើយ​សម្រាប់​ការងារ​ខ្ញុំ គឺ​គ្រាន់​តែ​បង្ហាញ​គេ​ប៉ុណ្ណោះ។

(http://www.vaxuo.com/tablets/wacom-bamboo-pen-tablet.html)

ក្រុម​ហ៊ុន​គេ​អត់​បាន​ធ្វើ​ driver សម្រាប់​​លីនុច​ទេ គឺ​មាន​តែ វីនដូ និង MAC OS តែ​ប៉ុណ្ណោះ។ តែ​មិន​ថ្វី​ទេ នៅ​លើ​Ubuntus គ្រាន់​តែ​ដាក់​ដំណើរ​ការ command line​ ខាង​ក្រោម​ជា​ការ​ស្រេច។

sudo add-apt-repository ppa:doctormo/wacom-plus
sudo apt-get update
sudo apt-get install wacom-dkms xf86-input-wacom

(http://www.ubuntugeek.com/install-the-wacom-bamboo-driver-in-ubuntu-10-04-lucid-lynx-using-ppas.html)

 
មតិ 16

Posted by ​នៅ ខែមិថុនា 6, 2011 in ព័ត៌មានវិទ្យា, ភាសា C

 

16 responses to “ទើប​តែ​ទិញ tablet មួយ

  1. ហនុមាន

    ខែមិថុនា 6, 2011 at 9:06 ល្ងាច

    សុំជួយអរខ្ចីប្រើសិនបានរ៉េ ? ខ្ញុំធ្លាប់ប្រើអាសេរីចាស់យូរហើយ តាំងពី ៩៧ មកម្លេះ ! អាលូវអត់ដែលប្រើផង ប្រើតែ ឡាបថប់ ស្រួលចង់ងាប់ហើយ !

     
    • កូនផ្សោត

      ខែមិថុនា 7, 2011 at 3:37 ព្រឹក

      លោក​បង​ហនុមាន នេះ​គ្រាន់​តែ​ប្រើ​ជំនួយ​ក្នុង​ការ​គូរ ឫ​សរសេរ​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​ជំនួយ​កុំព្យូទ័រ​ទេ

       
    • ឌីយ៉ា

      ខែមិថុនា 8, 2011 at 3:23 ព្រឹក

      ខ្ញុំ​សុំ​ខ្ចី​ប្រើ​ដែរ​បាន​អត់? ខ្ចី​តា​ម៉ា​ថ្ងៃទេ

       
  2. monyrinataro

    ខែមិថុនា 7, 2011 at 3:21 ព្រឹក

    តំលៃម៉ាន កំពុងតែចង់ទិញយកមកគូររូបផង តែបើថ្លៃពេក អត់ទាន់ទិញទេ ចាំពេលវាចុះថោកសិន។
    ៥០អឺរ៉ូ​ ហ្នឹងម៉ានតូលាដែរ កញ្ញាភា?

     
    • កូនផ្សោត

      ខែមិថុនា 7, 2011 at 3:35 ព្រឹក

      ប្រហែល ៦៥។ មើល​ទៅ​មិន​ថោក​ជាង​ណឹង​ទៀត​ទេ។ ព្រោះ​ចេញ​យូ​ដែរ​ហើយ

       
      • monyrinataro

        ខែមិថុនា 7, 2011 at 11:46 ព្រឹក

        អាចគិតគូរបាន 🙂

         
  3. ភារៈ

    ខែមិថុនា 7, 2011 at 4:31 ព្រឹក

    ៥០អឺរ៉ូ​ របស់ សុភា ធ្វើឱ្យខ្ញុំបានស្គាល់ sudo – –😀
    sudo add-apt-repository ppa:doctormo/wacom-plus
    sudo apt-get update
    sudo apt-get install wacom-dkms xf86-input-wacom
    កំពុងតែងាកមកប្រើ Linux ជា primary platform វិញ ធ្លាប់ប្រើតែ win7 ដល់មកប្រើអានេះ(Fedora15 x64)ធ្វើអីក៏មិនកើត មិនមែនទេ គឺមិនចេះ😆 រកតែតម្លើង Flash ក៏មិនដឹងធ្វើម៉េច ឃើញតែ sudo&sodu ហាហា

     
  4. វិចូច

    ខែមិថុនា 7, 2011 at 4:52 ព្រឹក

    Linux ទៀត!

     
    • កូនផ្សោត

      ខែមិថុនា 7, 2011 at 8:05 ព្រឹក

      កត់ទុក ក្រែង​ថ្ងៃ​ណា​ត្រូវ​ការ​ប្រើ ស្រួល​រក​ ហេហេ

       
  5. ក្មេងស្រែ

    ខែមិថុនា 7, 2011 at 8:26 ព្រឹក

    អបអរសាទរ, ព្យាយាម​គង់​បានសម្រេច, ប្រសិន​បើ​បាន​សម្រេច​អា​ហ្នឹង​ហើយ កុំភ្លេច​ធ្វើ​អក្សរខ្មែរ​ផង!

     
    • កូនផ្សោត

      ខែមិថុនា 7, 2011 at 9:41 ព្រឹក

      ចាំ​មើល​បាន​ទំនេរ​បន្តិច ចាំ​ធ្វើ​កម្មវិធី​បោក​មួយ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត🙂

       
  6. ពត៌មានទូរស័ព្ទ

    ខែមិថុនា 7, 2011 at 10:06 ល្ងាច

    Oh យល់ហើយទាល់តែមើលវិដេអូខាងក្រោមតាមពិតទៅដូចជា BIG MOUSE PAD

     
    • monyrinataro

      ខែមិថុនា 8, 2011 at 4:27 ព្រឹក

      បើកលុយខែក្រោយទៅទិញមួយនឹងគេដែរហើយ

       
  7. Sao Sreymao

    ខែធ្នូ 5, 2011 at 1:55 ព្រឹក

    Loy bos ke heheeh!!!ខ្ញុំចូលចិត្តណាស់នណាមានTABLET ហ្នឹង សុំតធ្វើមិត្តផងបានទេ???នឹងអាលខ្ចីពេលរបស់ខ្ញុំខូច!!!!:D:D:D:D

     
  8. Naroath1

    ខែធ្នូ 23, 2011 at 5:47 ព្រឹក

    នរណាគេដឹងថា​Tablet ​នឹងទៅទិញទីណាទេនៅភ្នំពេញ​ជួយប្រាប់ខ្ញុំផង​នឹងទៅទិញដែរ!
    ហើយជួយប្រាប់តំលែផងប៉ុន្នាន!!!!!!!!!!
    Bunnaroathc@gmail.com

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: