RSS

សុំ​បក​ស្រាយ​មតិ​ខ្ញុំ​ជុំ​វិញ​រឿង​ចំរូង​ចំរាស់​-​ការ​ប្រើ​របស់​​គេ​ដោយ​ខុស​ច្បាប់

07 Jun

ប៉ុន្មាន​ថ្ងៃ​នេះ វើដប្រេស​ហាក់​ដូច​ជា​មាន​ប្រជាប្រិយ​ឡើង​វិញ ប្រហែល​ដោយ​សារ​តែ​មាន​ប្រធាន​បទ​​គួរ​អោយ​ចាប់​អារម្មណ៍​​ហើយ​មើល​ទៅ ដែល​ក្នុង​នោះ​ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​ពាក្យ​សំដី​ជាច្រើន រហូត​ដល់​មាន​អ្នក​យក​ពាក្យ​សំដី​ខ្ញុំ​ទៅ​សរសេរ​អត្ថបទ​ថែម​ទៀត។ រឿង​រ៉ាវ​គឺ​ចាប់​ផ្ដើម​ពី​​កា​ជជែក​គ្នា​រឿង Window និង Linux ហើយ​រាល​ដាល​រហូត​ដក់​ប្រធាន​បទ​ ការ​លួច​របស់​គេ​ប្រើ​។ តែ​ដោយ​ប្រើ​ពាក្យ​លួច​នេះ​ដូច​ជា​ធ្ងន់​ធ្ងរ​ពេក​នោះ ខ្ញុំ​ក៏​សុំ​ប្រើ​ពាក្យ​ត្រឹម​តែ “ប្រើ​ដោយ​មិន​គោរព​កម្ម​​សិទ្ធ​ម្ចាស់​ដើម​“។

សុំ​ចូល​សាច់​រឿង

ខ្ញុំ​​ព្យា​យាម​ប្រាប់​ទៅ​អ្នក​ដែល​ចូលចិត្ត​ប្រើ និង​ចែក​ចាយ​របស់​គេ​ដោយ​មិន​គោរព​សិទ្ធ​ម្ចាស់​នោះ​ថា “ធ្វើ​អញ្ចឹង​គឺ​ខុស​ហើយ ហើយ​ត្រូវ​ទទួល​ថា​ខុស“។ តែ​វា​ពិត​ណាស់ មនុស្ស​មួយ​នគរ​ប្រើ​តែ​របស់​មិន​អស់​លុយ​បែប​ណឹង រឿង​អី​យើង​ត្រូវ​ទិញ? អ្វី​ដែល​ខ្ញុំ​និយាយ​ មិន​មែន​មាន​ន័យ​ថា​យើង​គួរ​​យើង​គួរ​តែ​នាំ​គ្នា​ឈប់​ប្រើ​របស់​ក្រេក រួច​ទៅ​នាំ​គ្នា​ទិញ​នោះ​ទេ ព្រោះ​បើ​គិត​ពី​លទ្ធ​ភាព​គឺ​មិន​អាច​ទៅ​រួច​ឡើយ បើ​សូម្បី​តែ​ក្រុម​ហ៊ុន​ព័ត៌មាន​វិទ្យា​មួយ​ចំនួន នៅ​តែ​ប្រើ​​ទាំង​មិន​គោរព​សិទ្ធ​ម្ចាស់​ដើម​​ផង​នោះ។ ខ្ញុំ​និយាយ​បែប​ណឹង ក៏​មិន​មែន​មាន​ន័យ​ថា​ ខ្ញុំ​មិន​ដែល​ប្រើ​របស់​លួច​ទាំង​នោះ ហើយ​ទៅ​មុខ​ទៀត ខ្ញុំ​​នឹង​មិន​ប្រើ​នោះ​ដែរ។ តែ​ខ្ញុំ​គ្រាន់​តែ​ព្យាយាម​កាត់​បន្ថយ​ច្រើន​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ពោល​គឺ​ប្រឹង​ប្រែង​បង្រៀន​ខ្លួន​ឯង​​បន្តិច​ម្តងៗ​អោយ​ចេះ​គោរព​កម្ម​សិទ្ធ និង​គោរព​ច្បាប់​កម្ម​សិទ្ធ​ ដែល​ទាំង​នេះ គឺ​យើង​ត្រូវ​ការ​ដើម្បី​រស់​ជា​មនុស្ស​ម្នាក់​ក្នុង​សង្គម​មួយ។ បើ​យើង​ប្រៀប​ធៀប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ការ​ដែល​ប្រើ​របស់​គេ​ដោយ​មិន​គោរព​សិទ្ធ​ម្ចាស់​ដើម តើ​មាន​ខុស​អី​ពី​អ្នក​ចម្រៀង និង​ផលិត​កម្ម​ចម្រៀង​ស្រុក​ខ្មែរ​ចម្លង​របស់​គេ​មក​នោះ? ហើយ​បើ​ពេល​នេះ អ្នក​ដែល​កំពុង​តែ​រិះ​គន់​ទង្វើ​បែប​នេះ គួរ​តែ​ងាក​​មក​មើល​ខ្លួន​ឯង​ដែល​កំពុង​តែ​ប្រើ​របស់​គេ​ដោយ​មិន​គោរព​កម្ម​សិទ្ធ​ម្ចាស់​ដើម ហើយ​​ថែម​ទាំង​ស្រែក​ថា​ខ្លួន​ឯង​ត្រូវ​ទៀត​នោះ វា​យ៉ាង​ណា​ទៅ​វិញ? ហើយ​បើ​ងាក​មក​ប្រៀប​ធៀប​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ គឺ​មាន​​ទង្វើ​ស្រដៀង​គ្នា​នេះ​ជា​ច្រើន ដែល​ម្នាក់​ៗ​ស្រែក​ថា​ស្អប់​ណាស់ តែ​មើល​មិន​ដឹង​ខ្លួន​ឯង​កំពុង​តែ​ប្រព្រឹត្ត​ដែរ​​នោះ​ទេ។

គួរ​តែ​បិទ​ភ្នែក​ស្រមៃ​ទៅ​មើល ថា​ខ្លួន​ចង់​អោយ​ប្រ​ទេស​ខ្លួន​ក្លាយ​ទៅ​ជា​ប្រទេស​បែប​ណា? នៅ​តែ​ប្រើ​របស់​លួច​គេ​បែប​ណឹង​រហូត​តទៅ? ជាប់​ចំណាត់​ថ្នាក់​ខាង​ចម្លង ? មិន​​ដែល​ស្គាល់​ទេ​ការ​គោរព​កម្ម​សិទ្ធ។ សួរ​ថា​តើ​មាន​ក្រុម​ហ៊ុន​បរទេស​​ខាង​អាយ​ធី​ប៉ុន្មាន​នឹង​ហ៊ាន​មក​បោះ​ទន់​នៅ​ស្រុក​ខ្មែរ? បើ​ដាក់​ការ​ងារ​អោយ​ធ្វើ​មិន​ទាន់​នឹង​បាន​លក់​ផង ក៏​ត្រូវ​បុគ្គលិក​ខ្លួន​លួច​កូដ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ​ហើយ​នោះ? បើ​ខ្លួន​ជា​អ្នក​អាយ​ធី បើ​នៅ​តែ​បន្ត​ទង្វើ​បែប​ណឹង គឺ​មិន​ខុស​ពី​បិទ​គម្រប​ឆ្នាំង​បាយ​​ខ្លួន​ឯង​នោះ​ទេ!

ខ្ញុំ​មិន​ចង់​វែង​ឆ្ងាយ​នោះ​ទេ តែ​បើ​មិន​លើក​មក​គឺ​មិន​កើត។ ប្រទេស​មួយ​​ដ៏​មហិមា​ក្នុង​លោក​នេះ (មិន​បាច់​បញ្ចេញ​ឈ្មោះ​ទេ) បែរ​ជា​ក្នុង​ភ្នែក​​​បរទេស​ ក្លាយ​ជា​ប្រទេស​មួយ​ដែល​គេ​ពិបាក​នឹង​ទុក​ចិត្ត ជាប់​ចំណាត់​ថ្នាក់​ខាង​ចម្លង ដែល​សូម្បី​តែ​​អ្នក​កំប្លែង​ក៏​យក​មក​​​និយាយ​សើច​លេង។ រហូត​ដល់​មាន​ការ​​​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ថា​ប្រទេស​ខ្លួន​គឺ​បែប​នោះ តើ​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទៅ? ផលិត​ផល​ថ្មីៗ គេ​មិន​ហ៊ាន​នាំ​យក​ទៅ​លក់​ទេ ព្រោះ​ខ្លាច​​ត្រូវ​បាន​ចម្លង ។ល។ និង ។ល។

សរុប​មក​វិញ​បើ​ទោះ​ជា​យើង​មិន​អាច​ជៀស​ផុត​នូវ​ការ​ប្រើ​របស់​ក្រេក​ក៏​ដោយ ក៏​យើង​គួរ​តែ​នាំ​គ្នា​ខិត​ខំ​បណ្ដុះ​គំនិត​​ក្នុង​ការ​គោរព​កម្ម​សិទ្ធ​អ្នក​ដ៏​ទៃ​នេះ​បន្តិច​ម្តងៗ ព្រោះ​គ្មាន​អ្វី​ដែល​សំខាន់​ជាង​ការ​បណ្ដុះ​គំនិត​បង្កើត​គុណ​តម្លៃ​ខ្លួន​ឯង​នោះ​ទេ។ ធ្វើ​ខុស ទោះ​ជា​អ្នក​ដទៃ​មិន​ដឹង ក៏ គួរ​តែ​ខ្លួន​ឯង​អាច​ដឹង​ថា​ខុស​ឫ​ត្រូវ​បាន​ដែរ។

 

18 responses to “សុំ​បក​ស្រាយ​មតិ​ខ្ញុំ​ជុំ​វិញ​រឿង​ចំរូង​ចំរាស់​-​ការ​ប្រើ​របស់​​គេ​ដោយ​ខុស​ច្បាប់

  1. ហនុមាន

    ខែមិថុនា 7, 2011 at 8:34 ល្ងាច

    ស្លាប់ហើយក្លាយជាមេធាវីពីអង្កាល់ហ្នឹង ? មែនម្នាក់ៗមានការភ្ញាក់ផ្អើលណាស់ តែខ្ជិលនិយាយណាស់ព្រោះហត់ពេក បើនិយាយពីរឿងលួចនោះ មេចមិនសួរ សៀម សួរ យួន ដែលយកដី ចង់អស់ទៅហើយនោះ ចុះអ្នកដែលរឹបអូសយកដីធ្លីបងប្អូនដែលជាសាច់ឈាមខ្មែរនោះ បើពួកវាចេះគិតនោះ ស្មានថាខ្មែរធ្លាក់ខ្លួនដល់ហ្នឹងអី ។ នរគ ខ្មែរទាំងអស់បានឆ្លងកាត់រួចហើយ ! របស់ល្អ ទើបគេ ចម្លង ស្រីស្អាត ប្រុសសង្ហា ទើបគេតាមញែ ដែលឃើញ គេដើរតាមស្រី ឬ ក៏ ប្រុស អាក្រក់ដែរ?😀 ដែលឃើញគេចម្លង ឬ ក៏ លួច ប្រូក្រាមយកទៅប្រើការមិនកើតដែរ ? និយាយអោយខ្លីទៅ ក្រុមហ៊ុន មួយចង់បង្កើតអ្វីមួយតាម Apple, iPhone,iPods,មើលទៅស្រដៀងៗគ្នា មេចមិនចម្លងតាម Dell, Sony, ASUS កំរ៉ាស់ ជាង ពីរដៃរ៉ៅ ?

     
    • កូនផ្សោត

      ខែមិថុនា 7, 2011 at 10:07 ល្ងាច

      មកពីឃើញថាគេធ្វើអញ្ចឹងមិនល្អណឹងហើយ បានព្យាយាមមិនធ្វើណឹង

       
      • ហនុមាន

        ខែមិថុនា 7, 2011 at 10:50 ល្ងាច

        បាទ ព្យាយាម ជាពាក្យល្អ !

         
  2. វិចិត្រ

    ខែមិថុនា 7, 2011 at 9:09 ល្ងាច

    យ៉ាងហោច​ណាស់​ក៏​ត្គួរ​តែ ​ដឹង​ថា ប្រើ​របស់​ Crack ខុស​នឹង​ច្បាប់​ដែរ បូក នឹង WordPress.com មិន​អនុញ្ញាត​អោយ​ចែកចាយ របស់​ខុស​ច្បាប់​នៅ​លើ​ប្រព័ន្ធ​របស់​គេ​ទេ។

     
    • ហនុមាន

      ខែមិថុនា 7, 2011 at 10:49 ល្ងាច

      បើអាចឹងពាក់កណ្តាលភូមិវើតប្រេសទាំងភាសាខ្មែរ ទាំងភាសាដ៍ទែទៀតនោះ គេបិទចោលអស់ហើយ ព្រោះដាក់របស់ខុសច្បាប់ ! Law meant to be broken ! ឧទាហរណ៍ ច្បាប់ចរាចរណ័ ហាម​មិនអោយឆ្លងភ្លើងក្រហម ហាមមិនអោយបើកលើសល្ពឿន ​ខ្ញុំជឿជាក់ថាគ្មានអ្នកណាគោរពបានមួយរយភាគរយរ៉េ បូករួមទាំងខ្ញុំមួយផងដែរ ។ ដូចខ្ញុំបាននិយាយពីមុន បើប្រើផ្ទាល់ខ្លួននោះ គ្មានទៅជាបញ្ហាអីរ៉ែ បើយកទៅធ្វើជីវកម្មនោះពិតជាខុសហើយ ! រឿងគេហាមគ្រាន់តែចំណុចមួយដែលគោរពច្បាប់របស់រថពិបាលរបស់ប្រទេសរបស់គេតែប៉ុណ្ណឺង ត្រង់ថាមានអ្នកយាមចាំមើល ហើយអានគ្រប់ភាសាថាអ្នកនេះ ដាក់របស់ខុសច្បាប់នោះ ប្រហែលគ្មានរ៉េ ! ។ រឿងច្បាប់ទម្លាប់ មនុស្សចំណាស់នេះទៅហើយ តាំងខ្ញុំ ទាំងវិចិត្រ បើមិនដឹងថារបស់នេះខុសច្បាប់​របស់នោះខុសច្បាប់ មិនដឹងកើតមនុស្សនាំទម្ងន់ផែនដី អី រ៉េ ? បើចៀសវៀងបានគួរតែធ្វើ មនុស្សក្នុងលោក តែងតែមានចិត្តលោភលន់ យើងមិនមែនជាព្រះអទិទេពឯណា ?

       
  3. cambomaths

    ខែមិថុនា 8, 2011 at 2:57 ព្រឹក

    រឿងនេះ បន្តវែងឆ្ងាយណាស់ណ៎!

     
  4. enana88

    ខែមិថុនា 8, 2011 at 9:55 ព្រឹក

    ប្រសិនបើទាំងអស់គ្នាបញ្ចប់ត្រឹមនេះមិនដឹងជាល្អប៉ុណ្ណាទេហ្ន?

     
  5. កូនផ្សោត

    ខែមិថុនា 8, 2011 at 12:32 ល្ងាច

    ខ្ញុំមិនមែនចង់រករឿង ឫបន្តររឿងអីទេ។ តែគ្រាន់តែសរសេរអីដែលខ្ញុំគិត ទុកគ្រាន់ជាគតិផ្ទាល់ខ្លួន។ ហើយក្រែងមានអ្នកដំណើរណាឆ្លងកាត់ យល់ថាគួរទទូលក៏ទទូលទៅ បើមិនគួរទេ ក៏កុំទទូលទៅ

     
  6. KhmerDLStation

    ខែមិថុនា 8, 2011 at 1:41 ល្ងាច

    តាម​ពិត​កូន​ភេ យល់ខុសហើយ ! សំបុក IT ចង់បង្ហាញកម្មវិធី ល្អៗ ទេ៎តើស៎ គ្រាន់តែកាលនឹង​ សំបុក IT មិនទាន់យល់​ចិត្ត​អ្នក​ IT នៅស្រុក​ខ្មែរ ((ថាអ្នក​IT នៅស្រុក​ខ្មែរ​មិនចង់អោយ​មាន​ការលួចរបស់គេប្រើ)) គោល​បំណង សំបុក IT ចង់បង្ហាញ​ថា​កម្មវិធី​កំចាត់មេរោគ ដែរយកមក​បង្ហាញនឹង​វាខ្លាំង តាមតែគាត់បានប្រើកន្លងមក​។ មិនមែន​ចង់ចែក​ចាយដោយ​ខុស​ច្បាប់ទេ។ គោល​បំណង​ពិតគឺ លើកយក​តែកម្មវិធី ល្អៗ តែប៉ុណ្ណោះ ឧទាហារណ៍​បើរនិយាយពីកម្មវិធី កាត់ត រូបភាព គឺ Photoshop មិនមែន ឯណាឯណីនោះទេ។ ខ្ញុំសង្កេតឃើញ អ្នក​ប្រើ Linux មិនសូវគិត​ពីគុណភាព ឬក៏ចំណាត់ថ្នាក់អីទេ គឺប្រើអោយតែបានបាន។

     
    • កូនផ្សោត

      ខែមិថុនា 8, 2011 at 2:19 ល្ងាច

      ចាំ​បាច់​ថែម​មួយ​ឃ្លា​ចុង​ក្រោយ​? អ្នក​ខ្លះ​មួយ​ចំនួន​មិន​ចាំ​បាច់​គិត​ពី​ច្បាប់​ទម្លាប់​អី​ទេ អោយ​តែ​បាន​ប្រើ​។ ខ្ញុំ​គិត​ថា​អោយ​តែ​ប្រើ​បាន​ ហើយ​មិន​ខុស ក៏​ចេះ​តែ​ប្រើ​ទៅ …

       
  7. KhmerDLStation

    ខែមិថុនា 9, 2011 at 6:53 ព្រឹក

    ហាស​ ហា ត្រឹមត្រូវ តាមពិត គឺប្រើអីប្រើទៅ តែត្រូវ​ចេះឆ្នៃប្រឌិតផង តែបើឆ្នៃច្រើនពេកខ្ញុំឈឺក្បាល​ណាស់។ ឧទាហរណ៍ ការប្រើ Comment-line ក្នុង Linux ។

     
    • សេវាកម្ម​ខ្មែរ

      ខែមករា 19, 2012 at 3:19 ល្ងាច

      ខ្ញុំសង្កេតឃើញ អ្នក​ប្រើ Linux មិនសូវគិត​ពីគុណភាព ឬក៏ចំណាត់ថ្នាក់អីទេ គឺប្រើអោយតែបានបាន។

      សូម​បង​បញ្ជាក់ស​ឡើង​វិញ​នូវ​សម្តី​បង​ផង ៖ និយាយ​​បែប​នេះ​ដូច​ជា​មិន​សមទេ​បង អ្នក​ប្រើ​ លីនុច គឺ​មាន​គុណភាព​ណាស់ គ្មាន​មេរោគ មាន​កម្មវិធី​ឥត​គិត​ថ្លៃ​ច្រើន(មិន​ចាំ​បាច់​ប្រើ​ប្រាស់ របស់​លួចគេ) រី​ឯកសារ​រចនា មិន​មែន​គេធ្វើ​ឲ្យ​តែបាន​ៗទេ មាន​អ្នក​រចនា​រូប​បាន​ស្អាតៗ​ណាស់​ជាមួយលីនុច​ដូច​ជា Gimp និង Inkscape អញ្ចឹង​ គ្រាន់​តែ​យើង​ចេះ​មិន​ដល់ ទើប​ប្រឹង​រៀន​ថែម​។

      និយាយ​អំពី Command-line វិញ​លីនុច​មិនត្រូវ​ការ​វា​ធំ​ដុំ​អី​ទេ យើង​អាច​ប្រើ​ប្រាស់ GUI បាន​ដូច Windows អញ្ចឹង ប៉ុន្តែ​គ្រាន់​តែ​ការ​ប្រើ​ប្រាស់ Command-line មាន​មិន​ត្រូវ​ការ Graphic ច្រើន​ហើយ​កាត់​បន្ថយ​ការ​គណនា​របស់ CPU ផង​អញ្ចឹង​វា​លឿន​ជាង​។

      សូម​ពិចារណា​សម្តី​បង​ឡើង​វិញ​!!

      ហេហេ!! មិន​មែនអីទេ គ្រាន់​តែ​ចង់​ឲ្យ​គិត​ហើយ​សឹម​គូរ​!!

       
  8. Lovepeehs05

    ខែមិថុនា 9, 2011 at 7:13 ព្រឹក

    កូនផ្សោត ! មានដឹងពីណា លួចចូលផ្ទះខ្ញុំដែរ កាលពីម្សិលមិញ ? គេចូលហើយ គេដាក់ប្រកាសត្រៀមទុកអោយទៀត ! កូនផ្សោតដឹងទេ ! តើគេលួចចូលរបៀបម៉េចបាន ? បើខ្ញុំចេញទៅ ខ្ញុំចាក់សោរហ្នឹង ! អៃយ៉ា ជើងឆើតមែន ! អោយតែដឹង ដាក់ខេមរាចាំថតម្តងមើល ! មានអស់លោកណា បានឃើញទេ សូមប្រាប់ផង ! សូមអរគុណទុកជាមុន!!!

    ផ្ទះខ្ញុំលេខ http://khm4education.wordpress.com

     
  9. Lovepeehs05

    ខែមិថុនា 9, 2011 at 7:37 ព្រឹក

    ម៉េចបានថាអត់ ? បើប៉ុន្មានថ្ងៃនេះ និយាយតែពីរឿងលួច ? កុំថាអត់ ! ផ្ទះកូនផ្សោតឯង មានប៉ុន្មាននាក់ ?

     
  10. Michael Rothy

    ខែមិថុនា 23, 2011 at 5:42 ព្រឹក

    សួស្តី បង ម្ចាស់ WordPress, តើខ្ញុំអាច យក Wordpre
    ss បង ឯង ទៅ ដាក់ ដើម្បី Link ពី Blogspot របស់ ខ្ញុំ បាន ទេ ?

     
  11. lavorn (ឡាវ័ន​)

    ខែធ្នូ 12, 2011 at 4:41 ព្រឹក

    ខ្ញុំ​គិត​ថា​ យក​រឿង​ក្រេក​និង​រឿង​ចម្លង​ចម្រៀង​មក​ប្រៀប​ធៀប​គ្នា​ ដូច​ជា​មិន​ត្រូវ​គ្នា​សោះ​ ព្រោះ​វា​ជា​ពីរ​រឿង​ផ្សេង​គ្នា​។ ម្យ៉ាង​វិញ​ទៀត​ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា​​ ការ​ក្រេក​អី​នឹង​ មិន​មែន​ខាង​និស្សិត​ខ្មែរ​ជា​អ្នក​ធ្វើ​ទេ​ គឺ​​បរទេស​ទេ​តើ​ ហើយ​យើង​គ្រាន់​តែ​ចែក​រំលែក​ពី​គេ​ត​មក​នឹង​ បើ​ថា​ក្រុមហ៊ុន​វិនិយោគ​មិន​ចង់​មក​ ព្រោះ​យើង​ពូកែ​ខាង​ចម្លង​អី​នឹង​ គឺ​មិន​អ៊‍ីចឹង​ទេ​។

     
    • កូនផ្សោត

      ខែធ្នូ 13, 2011 at 1:16 ល្ងាច

      ពេល​នេះ​មិន​ទាន់​​អី តែ​បើ​ការ​ចម្លង​កាន់​តែ​ច្រើន​ឡើង​ៗ ថ្ងៃ​ណា​មួយ​នឹង​អី​ហើយ។

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: