RSS

រៀន​ធ្វើ Couscous

15 Dec

ស្គុស​ស្គុស​នេះ ​ជា​អាហារ​មក​ពី​តំបន់​អាហ្វ្រិក​ខាង​ជើង(អាល់ហ្សេរី ម៉ារ៉ុក និង​ ទុយ​នេស៊ី) ដែល​អាច​ចាត់​ជា​អាហារ​គ្រួសារ។ នៅ​ទុយនេស៊ី គេ​ញ៉ាំ​ស្គុសស្គុស ជា​ទូទៅ​នៅ​ចុង​អាទិត្យ។

និយាយ​ពី​ស្គុស​ស្គុស​នេះ ខ្ញុំ​​មាន​អនុស្សាវរីយ៏​​ដ៏​​គួរ​អោយ​ខ្មាស​គេ និង​គួរ​អោយ​ចង់​សើច​​ណាស់​ដែរ។ និយាយ​ទៅ​វា​អាហារ​ទី​មួយ​ដែល​ខ្ញុំ​ញ៉ាំ​នៅ​ស្រុក​បារាំង។ កាល​នោះ ទៅ​ដល់​កង់​ទីន(អាហារដ្ឋាន​នៅ​សាលា)​ភ្លាម ក្រឡេក​ខ្វាច់ ឃើញ​ស្គុស​ស្គុស​ស្មាន​តែ​បាយ ក៏​ហៅ​ញ៉ាំ ជា​មួយ​មិត្តភក្តិ​ម្នាក់​ទៀត​ដែល​មក​រៀន​ជា​មួយ​គ្នា។ នៅ​ស្រុក​នេះគេ​មាន​ កាំបិត​មួយ សម​មួយ និង​កូន​ស្លាប​ព្រា​កាហ្វេ​មួយ(ដែល​ប្រើ​សម្រាប់​ញ៉ាំ​បង្អែម)។ តាម​ទម្លាប់ គេ​អត់​ប្រើ​ស្លាប​ព្រា​ដូច​ស្រុក​យើង​ទេ គឺ​គេ​ប្រើ​សម​​(ដៃ​ឆ្វេង)និង​កាំ​បិត​(ដៃ​ស្តាំ)​ញ៉ាំ​​អាហារ​។ ឯ​ខ្ញុំ​ទើប​មក​ពី​ស្រែ​មាន​ទៅ​ដឹង​អី កាន់​ស្គុស​ស្គុស​មក​ដល់​តុ​បាយ យក​ស្លាប​ព្រា​កាហ្វេ​មក​ដួស​ស្គុស​ស្គុស​ញ៉ាំ។ រួច​និយាយ​​គ្នា​ជា​មួយ​មិត្ត​ភក្តិ​ថា “ងាប់​ហើយ ស្រុក​បារាំង​ណឹង​ប្រើ​ស្លាប​ព្រាប​បាយ​អី​ក៏​តូច​ៗម្លេះ? ឯ​បាយ​គេ អី​ក៏​ដូច​ចុង​អង្ករ​! អង្ករ​ស្រុក​បារាំង​ អន់​អី​ក៏​អន់​យ៉ាង​នេះ ចឹង​តើ​បាន​ពួក​ណឹង​អត់​ញ៉ាំ​បាយ!”។ ឯ​ជុំ​វិញ​ខ្លួន អ្នក​ផ្សេង ចេះ​តែ​មើល​ពី​ចុង​ជើង ដល់​ចុង​សក់ ព្រោះ​អី​ខុស​គេ ហេស​ហេ។

និយាយ​ពី​ឥឡូវ​វិញ ស្គុស​ស្គុស ជា​អាហារ​ដែល​ខ្ញុំ​ចូលចិត្ត​មួយ​នៅ​ស្រុក​នេះ ហើយ​ក៏​ឧស្សា​ទៅ​ញ៉ាំ​ដែរ។ ហើយ​កាល​ពី​អាទិត្យ​មុន ខ្ញុំ​បាន​ទៅ​រៀន​ធ្វើ ស្គុស​ស្គុស (Couscous) ជា​មួយ​មិត្ត​ភក្តិ​​ដែល​ជា​ជនជាតិ​ទុយ​នេស៊ី ព្រោះ​ប៉ា​ម៉ាក់​គេ​ទើប​តែ​ផ្ញើ​គ្រឿង​គ្រៅ​មក​ដល់ (ហេង​ដល់​ខ្ញុំ​ដែរ😀 )។

រៀប ចំ តុ

របស់ របរ ដែល ត្រូវ ញ៉ាំ អោយ អស់

ស្រុក គេ អត់ ដូច ស្រុក យើង ទេ។ ម្ហូប តែង តែ ញ៉ាំ ចឹង ឯង

បាយ ហើយ នាំ គ្នា ញ៉ាំ តែ និង នំ មក ពី ទុយ នេស៊ី (ម៉ាក់ គេ ផ្ញើរ ម៉ោ ហេង ដល់ ម៉ាត់ ខ្ញុំ ដែរ)

 

7 responses to “រៀន​ធ្វើ Couscous

  1. សុភ័ក្ត្រ

    ខែធ្នូ 15, 2011 at 3:04 ល្ងាច

    សណ្ដែក​ដី​បុក?

     
    • កូនផ្សោត

      ខែធ្នូ 15, 2011 at 3:07 ល្ងាច

      មិន​មែន​ទេ។ គេ​ធ្វើ​មក​ពី​ម្សៅ​ដែល​កិន​ពី​ស្រូវ​សាលី ដូច​ពោត​កិន​ចឹង។ ខ្ទេចៗ​ប៉ុនៗ​នឹង​ចុង​អង្ករ

       
  2. វិចិត្រ

    ខែធ្នូ 16, 2011 at 3:44 ល្ងាច

    ខ្ញុំ​វិញ សាក​ហើយ រាង​ម៉ាអាយ៉ូស លែង​ពាល់​ទៀត😀

     
    • កូនផ្សោត

      ខែធ្នូ 16, 2011 at 3:56 ល្ងាច

      ដល់​ថ្នាក់​ណឹង​ផង! ខ្ញុំ​គ្រាន់​តែ​ថា​ញ៉ាំ​តំបូង ដូច​ញ៉ាំ​បាយ​ចុង​អង្ករ។ តែ​យូទៅ ឆ្ងាញ់​តើ

       
  3. Superb Blog

    ខែធ្នូ 18, 2011 at 6:14 ល្ងាច

    គួរឲ្យចង់ញ៉ាំ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: