RSS

កម្មវិធីទូរទស្សន៍បារាំងថតនៅស្រុកខ្មែរ កោះឡានតា២០១២

15 Apr

កោះឡានតា (koh-lanta) ជាកម្មវិធីទូរទស្សន៍មួយរបស់ទូរទស្សន៍ TF1 ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១មកម្ល៉េះ។ កម្មវិធីនេះ តម្រូវអោយអ្នកចូលរួមទាំងអស់ធ្វើការប្រកួតគ្នា។ ចុងក្រោយគឺរើសយកតែម្នាក់ប៉ុណ្ណោះ។ ការប្រកួតគឺប្រើកំលាំងការច្រើន ពោលគឺមានលក្ខណៈកីឡា។ ក្រៅពីនោះ គឺត្រូវប្រើយុទ្ធសាស្ត្រដើម្បីបោះឆ្នោតជំរុះបេក្ខជនម្នាក់រៀងរាល់អាទិត្យ។

កម្មវិធីនេះខ្ញុំចូលចិត្តមើលណាស់។ តែមើលពីរបីឆ្នាំហើយទៅ ហាក់បីដូចជាធុញដែរ។ ប្លែកតែឆ្នាំនេះ កម្មវិធីនេះគឺថតនៅស្រុកខ្មែរ ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍និងទន្ទឹងចាំតែមើលរៀងរាល់អាទិត្យ។ មើលទៅទេសភាពដែលគេថតនៅស្រុកខ្មែរគឺស្អាតសំបើមណាស់។ វគ្គអាទិត្យមុនថែមទាំងថតនៅអង្គរវត្តទៀតផង។

បេក្ខជនឆ្នាំនេះគឺពិសេសណាស់។ អ្នកដែលមកចូលរួមគឺសោតសឹងតែជើងខ្លាំងលេខពីរ(ធ្លាក់នៅជំរើសចុងក្រោយ)គ្រប់វគ្គតាំងពីវគ្គទី១ រហូតដល់វគ្គឆ្នាំទៅមិញ។ ដូច្នេះ ម្នាក់ៗសោតសឹងតែចេះប្រើយុទ្ធសាស្ត្រនិងខ្លាំងៗទៀតផង។ ឈ្មោះក្រុមដែលគេដាក់គឺប្រើពាក្យខ្មែរ។ ក្រុមពណ៌លឿងឈ្មោះ ក្លាហានដែលមានរូបខ្លាជាសញ្ញា ឯក្រុមពណ៌ក្រហមឈ្មោះ នាគខ្មៅដែលមានរូបនាគជាសញ្ញា។

ក្រុមនាគខ្មៅដូចជាចាញ់ប្រៀបហើយព្រោះប្រកួតបានពីរអាទិត្យ ចាញ់ទាំងពីរអាទិត្យ ហើយត្រូវបានគេជម្រុះសមាជិកអស់បីអ្នកទៅហើយដែរ។ ចាំមើលទៅមើលថា តើក្រុមនាគខ្មៅនិងធ្វើយ៉ាងម៉េចទៀតដើម្បីយកឈ្នះក្រុមក្លាហាន!

 
 

2 responses to “កម្មវិធីទូរទស្សន៍បារាំងថតនៅស្រុកខ្មែរ កោះឡានតា២០១២

  1. ប្រុសៗលេងខ្លួន

    ខែ​មេសា 17, 2012 at 12:38 ព្រឹក

    មុនលេងនៅកោះត្រឡាច វៀតណាម ហើយដំបូងបំផុតលេងនៅថៃ តែមើលទៅថៃឈប់ទទួល ព្រោះពួកនេះ មិនចេះគោរពព្រៃភ្នំ «បរិស្ថាន» ថៃឲ្យឈប់លេង ។ មែន ពួកនេះ មិនសូវគិតខ្វល់ខ្វាយពីរឿងប្រពៃណីទំនាមទំលាប់អ្នកស្រុកទេ! … ទឹកដីព្រៃភ្នំ ខ្មែរយើងនៅគោរព ។
    ឃើញស្រុកខ្មែរមែន … តែអារបៀបមិនដឹងខ្យល់អី! ដល់ទឹកដីស្រុកទេស ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: