RSS

ទិញ​កង់​ថ្មី

01 May

កាលពីថ្ងៃសុក្រអាទិត្យមុន ខ្ញុំប្រឹងទៅរកទិញកង់(ជជុះ)ទាំងភ្លៀងរលឹម តែទិញអត់បាន ព្រោះកង់ដែលគេមាន តូចៗពេកមិនត្រូវកំពស់ខ្ញុំ។ ដល់ថ្ងៃបន្ទាប់ ក្តៅចិត្តទៅដល់កន្លែងលក់មួយទៀត ក៏ទិញបានដូចបំណង។ កង់នេះ ជជុះទេ តែដូចថ្មីអញ្ចឹង។ ទិញជជុះចឹង សន្សំលុយខ្លះ។ និយាយទៅ តាំងពីមកដល់ស្រុកនេះ ទិញកង់អស់បីហើយ ទាំងមួយនេះទៀត។ តែកង់ពីរមុននោះ សុទតែចាស់ៗ។ កង់ទីមួយ គេលួចបាត់ កង់ទីពីរ ខូចហើយ គេលួចកែបបាត់ទៀត ក៏សម្រេចចិត្តបោះចោលម្រង់ទៅ។ កង់ទីបីនេះ ទិញអោយល្អតិច ហេសហេ។

 

រឿងដែលខ្ញុំសម្រេចចិត្តទិញកង់មួយទៀតនេះ ព្រោះចង់ហាត់ប្រាណខ្លះ ព្រោះថាយាប់ទៅៗ ហើយ ខ្លាចមិនបានទៅស្រុកវិញ ឡឡឡ។ ដឹងអី បានកង់ម៉ោ ល្ងាចមិញ ជិះៗ ស្រាប់តែទៅដល់ KFC ចូលប្តោយ។ មិនដឹងស្រក់គីឡូ អីក៏ចំនេញគីឡូទេ ឡឡឡ។

តាមពិតទៅ ស្រុកយើងមិនសូវមានទំលាប់ជិះកង់ទេ ព្រោះមើលទៅអន់ អត់កាលីប ខ្លាចគេមើលងាយ។ ថាអញ្ចឹងក៏បាន តែម្យ៉ាងទៀតទៅ ស្រុកយើងវាក្តៅ ពិបាកជិះកង់ដែរ។ បើនៅស្រុកនេះវិញ បន់អោយតែដល់ខែក្តៅ គេនឹងអាលនាំគ្នាជិះកង់។ ពិបាកទាំងរកកន្លែងដាក់ទៀតណឹង។ពេលទៅស្រុកខ្មែរវិញ ខ្ញុំគិតទិញកង់ជិះអញ្ចឹងដែរហើយនៅអំពេញ ហេសហេ។


 
 

11 responses to “ទិញ​កង់​ថ្មី

  1. សុផាត

    ខែ​ឧសភា 2, 2012 at 7:02 ព្រឹក

    យេ មានគ្នាជិះកង់ទៀតហើយ ទើបតែជិះទៅតាខ្មៅកាលពីថ្ងៃអាទិត្យនេះឯង :D។ ពួកយើងជិះកង់ហាត់ប្រាណរាលអាទិត្យ
    ហើយថ្ងៃអាទិត្យនេះមានគម្រោងជិះទៅឆ្ងាយជាងនឹងទៀត ចូលរួមជាមួយគ្នាអត់?

    យាយចឹង កង់ខាងលើនុងទិញម៉ានដែរ មើលទៅឡូយ កំពុងតែសន្សំលុយទិញកង់មួយនឹងគេដែរ😀

     
    • កូនផ្សោត

      ខែ​ឧសភា 2, 2012 at 7:12 ព្រឹក

      ទៅ!ទៅ!។ កុំ​ភ្លេច​ហៅ​ខ្ញុំ​ផង លើក​ក្រោយ😀

       
      • សុផាត

        ខែ​ឧសភា 2, 2012 at 7:18 ព្រឹក

        ចុះកង់នឹងតម្លៃម៉ានទៅ អាចប្រាប់បានអត់? ​:D

         
        • កូនផ្សោត

          ខែ​ឧសភា 2, 2012 at 7:24 ព្រឹក

          រឿង​តំលៃ កំពុង​តែ​គិត​ថា​ថ្ងៃ​ពេក។ កង់​ថ្មី ២០០ តែ​អានេះ​ជជុះ ១៣០😦 ដែរ​ណឹង។ បែប​ថ្ងៃពេក​ហើយ​មើល​ទៅ

           
          • សុផាត

            ខែ​ឧសភា 2, 2012 at 7:29 ព្រឹក

            ប្រហែលជាមិនថ្លៃទេ កង់មិត្តខ្ញុំទិញ១១០$ ហើយកង់បងមើលទៅស្អាតជាង ប្រហែលជាត្រូវហើយ😀

             
  2. កូនផ្សោត

    ខែ​ឧសភា 2, 2012 at 7:39 ព្រឹក

    ធៀប​តំលៃ​ជជុះ​និង​ថ្មី ខុស​គ្នា ៧០ តុល្លា​ណឹង។ ចាំ​មើល​ទៅ​ពិភាក្សា​និង​មិត្ត​ភក្ត​ខ្ញុំ គេ​ថា​មេចដែរ

     
  3. សម្ផស្ស

    ខែ​ឧសភា 2, 2012 at 10:07 ព្រឹក

    កាល​ពី​អត់​ទាន់​មាន​ម៉ូតូ​ធ្លាប់​ជិះ​កង់​ទៅ​សាលា​នៅ​ទី​រួម​ខេត្ត​ពី​ផ្ទះ​ខ្ញុំ​ទៅ​ទី​រួម​ខេត្ត​ដី​៣៥គីឡូម៉ែត​ដែរ​តែ​ខាន​ជិះ​ជាង​៨​ឆ្នាំ​ហើយ ។

     
  4. ស្រុកស្រែ

    ខែ​ឧសភា 14, 2012 at 3:09 ល្ងាច

    ចិញ្ចើម​ផ្លូវស្រុកគេ មានសំរាប់អ្នកជិះកង់ និង​អ្នក​ថ្មើរជើងដើរ… ឯចិញ្ចើម​ស្រុកយើងវិញ ដើរ​អត់រួចទេ ព្រោះម្ចាស់ផ្ទះនីមួយៗ ប៉ាវផ្តាច់មិនអោយអាណា​ដើរ​កាត់ទេ… បើកូនផ្សោត​ចង់ជិះកង់ក្នុងក្រុងភ្នំពេញ មាន​តែ​ជិះ​ជាមួយ​ផ្លូវឡាន និង​ផ្លូវម៉ូតូ…😀

     
  5. សុភ័ក្ត្រ

    ខែមិថុនា 5, 2012 at 4:12 ព្រឹក

    ស្អី​គេ​ស្រុក​ពារាំង​មាន​ចោរ​លួច​កង់​ដែរ?
    ខ្ញុំ​នៅ​ឯណេះ​ក៏​ជិះ​កង់​ដូច​តែ​គ្នា​នឹង ហេហេ….

     
    • កូនផ្សោត

      ខែមិថុនា 5, 2012 at 10:01 ព្រឹក

      អូ​ហូ! កុំ​ស្មាន​តែ​នៅ​បារាំង អឺរ៉ុប​ណឹង​អត់​ចោរ។ ពួក​ណឹង បើ​លួច​មិន​បាន​ទេ ក៏​បំប្លាញ​ដែរ។ និយាយ​រឿង​កង់​ណឹង គឺ​​លួច​សំបើម​ជាង​ស្រុក​យើង​ទៀត​មើល​ទៅ​នោះ។

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: