RSS

ហាត់​សម​ធ្វើ​ជា​​ស្វា ហេសហេ

04 Jun

កាលពីថ្ងៃសៅរ៏កន្លងទៅនេះ ខ្ញុំនិងសិស្សដ៏ទៃទៀតបាននាំគ្នាទៅសមធ្វើជាស្វា លោតផ្លោះពីដើមឈើមួយទៅដើមឈើមួយទៀត។ ល្បែងនេះ ភាសាបារាំងគេហៅថា AccroBranche គឺប្រហែលជាមកពីពាក្យ Accrocher + Brache។ បើនិយាយទៅ ល្បែងនេះ គឺការឆ្លងពីមែកឈើមួយទៅមែកឈឺមួយទៀត ដោយដើរតាមខ្សែ ឫរំអិលតាមខ្សែ ឫដោយដើរឆ្លងឧបសគ្គផ្សេងៗទៀត។ ល្បែងនេះមានលក្ខណៈកីឡា អំណត់ និងសំរាប់អ្នកដែលមិនសូវជាខ្លាចខ្ពស់។

តាមពិតទៅ ខ្ញុំគិតថា ខ្ញុំជាមនុស្សខ្លាចខ្ពស់ណាស់។ ពេលមិត្តភក្តិបបួលចេះតែថាទៅទៅ ធ្វើដូចគ្រាន់បើ។ ម្យ៉ាងខ្ញុំមិនដឹងថាគេលេងស្អីខ្លះផង។ ទាល់តែទៅដល់ បានដឹងខ្លួន ហិហិហិ។ បំណាច់តែទៅដល់ហើយ ក៏សាកល្បងនិងគេនិងឯងទៅ។ មានអី ពួកយើងមានគ្នាប្រមាណ១០នាក់ដែរ។ តំបូងនាំគ្នាសាកថ្នាក់មធ្យម។ លេងមើលទៅ ដូចគ្រាន់បើ អាចទៅរួច។ តែមានពីរអ្នក ដោយសាខ្លាចខ្ពស់ ក៏ចុះទៅលេងវគ្គទាបៗជាងនេះ។ សល់ប៉ុន្មានទៀត រួមទាំងខ្ញុំដែរ ក៏នាំគ្នាផ្លោះវគ្គឡើងលេងដល់វគ្គជិតផុតចុងឈើឯណោះ គឺវគ្គពណ៌ក្រហម ក្រោមវគ្គខ្មៅតែមួយទេ (វគ្គខ្មៅនេះ ផុតចុងឈើតែម្តង ហើយជាវគ្គបញ្ចប់)

 

ខ្ញុំឯណេះ គ្រាន់តែឡើងដល់កន្លែងត្រូវលេង ញ័រជើងបាត់ហើយ។ តែបំណាច់តែមកដល់ហើយ ក៏សាកល្បងទៅ។ ទីបំផុត ខ្ញុំពិសោធឃើញថា ខ្ញុំនេះមិនសូវជាខ្លាចខ្ពស់ទេ (ញ័រជើងខ្លះដែរ😆 )។ ក្រោយមក មានតែ ៥នាក់ប៉ុណ្ណោះដែលហ៊ានលេងដល់វគ្គពណ៌ខ្មៅឯចុងឈើ។ តាមពិត វគ្គនេះ លំបាកជាងវគ្គក្រហមខ្លាំងណាស់ ព្រោះត្រូវការប្រើកំលាំងច្រើន។

 

ថ្ងៃបន្ទាប់មក ឈឺដៃលើកសឹងតែមិនរួចទៅហើយ ហិហិហិ។ មិនមានរូបថតចែកអោយមើលទេ ព្រោះអត់មានអ្នកយកកាំម៉េរ៉ាទៅថតផង។ តែមានវីដេអូ ចាំទៅយកពីគេសិន ហិហិហិ។

 

 

2 responses to “ហាត់​សម​ធ្វើ​ជា​​ស្វា ហេសហេ

  1. វិសាល

    ខែមិថុនា 4, 2012 at 4:01 ល្ងាច

    ហាហា រង់ចាំមើលវិដេអូចឹង😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: