RSS

ជីវិត​និស្សិត​ស្រាវជ្រាវ

08 Jun

តាំងពីខ្ញុំចេះចូលសាលារៀនមក (តាំងពីឆ្នាំ ១៩៩១) ខ្ញុំមិនដែលមានអារម្មណថាជីវិតជាសិស្ស និស្សិតលំបាកនោះទេ។ ហើយរឿងដែលមិនដែលគិតទៅទៀតនោះគឺគិតថាខ្លួនឯងគ្មានសមត្ថភាពដើម្បីមករៀនថ្នាក់នេះ។ បើទោះជាពេលខ្លះរវល់ដកដង្ហើមមិនរួច ឫក៏ដល់ថ្នាក់មិនបានគេង ក៏មានអារម្មណថាធម្មតា។

តែប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំពិតជាមានអារម្មណហត់នឿយណាស់។ មិនដឹងជារៀបរាប់ថាយ៉ាងមិច។ ថ្ងៃខ្លះខ្ញុំគិតថា ខ្ញុំគ្មានសមត្ថភាពមកអង្គុយរៀននៅទីនេះទេ។ កាលពីមុន ខ្ញុំកម្រផឹកថ្នាំខ្លះ តែឥឡូវនេះ មានថ្នាំសាគួរ នៅផ្ទះក៏មាន នៅប៊ុយរ៉ូក៏មាន។

មើលនៀក កំណែអត្ថបទគ្រូអោយមកវិញព្រឹកមិញ។ ក្រហមពេញហ្មង។ ប៉ុណ្ណេះ ច្បាស់ជាក្រញ៉ាញ់ខួរទៀតហើយ។

 
មតិ 6

Posted by ​នៅ ខែមិថុនា 8, 2012 in ស្រុកបារាំង

 

6 responses to “ជីវិត​និស្សិត​ស្រាវជ្រាវ

  1. krousarrikreay

    ខែមិថុនា 12, 2012 at 8:21 ព្រឹក

    បានក្រហមពេញក្រដាសចឹងល្អហើយ មានន័យថាយើងគ្រូយកចិត្តទុកដាក់ចំពោះការងារស្រាវជ្រាវរបស់យើង។ ពិសេសទៀតយើងបានទទួលគំនិតថ្មីៗ ពីអក្សរពណ៌ក្រហមហ្នឹង…!
    សំរាប់ខ្ញុំសប្បាយចិត្តបើការងារស្រាវជ្រាវខ្ញុំ មានអក្សរក្រហមច្រើនចឹង(នរណាចៀសកំហុសបាន? មុនដំបូងចឹងហើយ) ហើយកាន់តែមានទំនុកចិត្តក្នុងការសួរគ្រូរកគំនិតថ្មីៗទៀត…។ តែយូរទៅអក្សរក្រហមហ្នឹង នឹងកាត់បន្ថយហើយ រហូតដល់អស់(មានន័យថាការស្រាវជាវបានជោគជ័យ)..!
    ខំប្រឹងឡើង កុំបោះបង់!! ថ្នាក់រៀននេះគឺសំរាប់និស្សិតគ្រប់គ្នាដែលមិនបោះបង់ខ្លួនឯង!

     
    • កូនផ្សោត

      ខែមិថុនា 12, 2012 at 9:13 ព្រឹក

      អរគុណ​សំរាប់​យោបល​ល្អៗ។ ខ្ញុំ​សង្ឈឹម​ថា​ដូច​ម៉ាត់​ចឹង​ចុះ

       
  2. krousarrikreay

    ខែមិថុនា 12, 2012 at 9:56 ព្រឹក

    សំណាងល្អក្នុងការសិក្សាណាកូនផ្សោត!!:D

     
  3. គីមស៊្រុន

    ខែមិថុនា 13, 2012 at 12:07 ល្ងាច

    ដូចតែគ្នាទេ។ យូរទៅរៀនយូរឆ្នាំហើយមិនដឹងថាចេះធ្វើអីទេ។ មួយថ្ងៃៗ នៅតែពីមុខកុំព្យូទ័រ សរសេរអោយតែបានក្រដាស់។ យ៉ាប់ម៉ងហើយ។

    ចង់ប្រាប់អោយបេប៊ីប្រឹងប្រែងដែរ តែដល់លឺថាធ្លាក់ខ្លួនដល់ផឹកថ្នាំចឹង មិនហ៊ានប្រាប់ទៀតទេ។ រៀនអោយតែបានសញ្ញាប័ត្រទៅបានហើយ។ បើគ្រូមិនអោយទេ យកថ្នាំហ្នឹងគប់កណ្ដាលមុខគ្រូណឺងទៅ។ ហាហា។

     
    • កូនផ្សោត

      ខែមិថុនា 13, 2012 at 1:21 ល្ងាច

      ហាស​ហា! កំពុង​តែ​គិត​ថា ធ្វើ​បង្គ្រប់​កិច្ច​សិន​ហើយ​មើល​ទៅ

       
  4. somada

    ខែមករា 2, 2013 at 5:34 ព្រឹក

    សូមចូលរួមជាកម្លាំងចិត្តម្នាក់ដែរ គ្រាន់តែឃើញប៊ិចក្រហម​គូសហ្នឹងឈឺក្បាលមុន​បាត់ទៅហើយ ។ តែមិនអីទេសាគួរថ្នាំឱ្យច្រើនទៅ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: