RSS

នំពុម្ពស្រុកខ្មែរនិងស្រុកអឺរ៉ុប

17 មិថុនា

និយាយទៅកាលពីក្មេង នៅតាមស្រុកស្រែ (តាមទីក្រុងខ្ញុំក៏មិនដឹងថាយ៉ាងមិចដែរ) នំពុម្ព ចេកចៀន តំឡូងចៀន ។ល។ សោតសឹងតែជាអាហារសម្រន់ ញ៉ាំលេងពេលរសៀល។ ក្រៅពីនោះនៅមានទឹកអំពៅ ទឹកកកឈូស ។ល។ ជាច្រើនទៀត។

និយាយអំពីរូបរាងរបស់នំពុម្ពស្រុកខ្មែរនិងនំពុម្ពស្រុកអឺរ៉ុបគឺដូចគ្នា តែរស់ជាតិ និងរបៀបធ្វើគឺខុសគ្នាដាច់តែម្តងហើយ។ នំពុម្ពស្រុកខ្មែរយើងធ្វើអំពីម្សៅអង្ករ ដាក់មេថែមស្ករថែមដូងផ្អែមឆ្ងុយឆ្ងាញ់តែម្តង។ ដោយលែកនំពុម្ពស្រុកបារាំង ធ្វើអីម្សៅស្រូវសាលី ដាក់មេថែមស្ករ ថែមប៊័រ តែមិនទាន់ផ្អែមឆ្ងុយទេ។ ដល់ពេលញ៉ាំទើបគេញ៉ាំជាមួយសូកូឡា(ដូចជា nutella) ឫតំណាប់ផ្លែឈើផ្សេងបន្ថែមទៀត (confiture) ការ៉េម ឫរបស់ផ្អែមផ្សេងៗទៀត។ រសជាតិគឺម្យ៉ាងម្នាក់។ នំពុម្ពស្រុកនេះគេហៅថា gaufre ប្រហែលជាអាហារមកពីខាងប្រទេសបែលហ្ស៊ិក។ វាក៏ជាអាហារសម្រន់មួយមុខដែរ គឺគេចូលចិត្តទិញកាន់ញ៉ាំពេលគេដើរលេងកំសាន្តពេលថ្ងៃឫយប់។

ប៉ុន្មានថ្ងៃមុន ខ្ញុំនិងមិត្តភក្តិមួយចំនួនទៀត បាននាំគ្នាធ្វើអាហារពេលល្ងាចញ៉ាំជុំគ្នា ដោយម្នាក់ៗធ្វើរបស់រៀងៗខ្លួន។ មានមិត្តម្នាក់គេធ្វើនំពុម្ពណឹងឯង។ ឆ្ងាញ់ម្យ៉ាងតើ។

រូបភាព

Advertisements
 
3 មតិ

Posted by ​នៅ ខែ​មិថុនា 17, 2012 in រឿងរ៉ាវ​ពីនេះពីនោះ

 

3 responses to “នំពុម្ពស្រុកខ្មែរនិងស្រុកអឺរ៉ុប

  1. សុភ័ក្ត្រ

    ខែ​មិថុនា 18, 2012 at 5:12 ល្ងាច

    មាន​ពុម្ព​ធ្វើ ម៉េច​មិន​ធ្វើ​តាម​ម៉ូដ​ខ្មែរ​រ៉វ?
    ហី​ចុះ​ដៃ​ស្អី​ក៏​រវាម​រវ៉ាម​ម៉េះ?!

     
    • កូនផ្សោត

      ខែ​មិថុនា 19, 2012 at 8:04 ព្រឹក

      ពុម្ព​ណឹង មិន​មែន​របស់​ខ្ញុំ​ផង។ ដៃ ដណ្តើម​គ្នា

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: