RSS

Monthly Archives: ខែ​មីនា 2013

ស្ងោរ​ម្រះ

ស្ងោរ​ម្រះ (en: bitter gourd, fr: concombre amer) ​គឺ​ជា​ម្ហូប​មួយ​មុខ​ក្នុង​ចំណោម​ម្ហូប​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ។ គិត​ទៅ​ប៉ុន្មាន​ឆ្នាំ​នេះ​មិន​សូវ​ជា​បាន​ញ៉ាំ​ទេ ព្រោះ​ថា​ស្រុក​ខ្ញុំ​មិន​សូវ​សម្បូរ។ ពេល​ខ្លះ​ឃ្លាន​ពេក​ដល់​ថ្នាក់​យល់​សប្តិ​ក៏​មាន។

ថ្ងៃ​មុន​ដើរ​ទៅ​អើត​មើល​ផ្សារ​ចិន ស្រាប់​តែ​ឃើញ​មាន​គេ​លក់​ម្រះ ហើយ​ថែម​ទាំង​នាំ​ចូល​ពី​ស្រុក​ខ្មែរ​ទៀត​ផង។ តែ​លោក​អើយ មួយ​គីឡូ​ថ្ងៃ​ដល់​ទៅ ១២​អ៊ឺរ៉ូ។ បើ​នៅ​ស្រុក​ខ្មែរ​វិញ ទិញ​បាន​ជាង​ដប់​គីឡូ​ឯ​ណោះ។ តែ​បំណាច់​តែ​ឃ្លាន​ហើយ ក៏​ដាច់​ចិត្ត​ទិញ​បួន​ផ្លែ​មក អស់​ប្រហែល​៩អ៊ឺរ៉ូ។ កំពុង​តែ​ក្រ​ផង។ ស្អែក​ឡើង​ទៅ​ទិញ​សាច់​ជ្រូក​ចិញ្ច្រាំ​បាន​កន្លះ​គីឡូ។ សូម​បញ្ជាក់ ទិញ​សាច់​អស់​តែ​៣​អ៊ឺរ៉ូ។ គិត​ទៅ​បន្លែ​ថ្លៃ​ជាង​សាច់​បី​ដង​ឯង​ណោះ។

883433_10200782834323153_1522277468_o

ផលិតផល​មក​ពី​ស្រុក​ខ្មែរ!

522674_10200797380206791_168709751_n

ចាត់​ចែង​រួច​ហើយ។ រង​ចាំ​ចូល​ឆ្នាំង

ធ្វើ​ឆ្អិន​ញ៉ាំ​អស់​ហើយ​មក​អង្គុយ​សរសេរ​ប្រកាស បាន​នឹក​ឃើញ​ថា​ភ្លេច​ដាក់​បង្គា​ក្រៀម :D។ អ្នក​ខ្លះ​គេ​ដាក់​មីស៊ួរ តែ​ខ្ញុំ​អត់​ចូល​ចិត្ត​ដាក់​ទេ។

Advertisements