RSS

ទៅ​លេង​កោះ​អិចនិងFort Boyard

13 May

កាល​ពី​ថ្ងៃ​ប៉ុន្មាន​សបា្តហ៍​មុន ពួក​ខ្ញុំ​បាន​ទៅ​លេង​កោះ​អិច (île d’aix)។ អាន​អោយ​ស្រួល​បួល​ផង។ កោះ​អិច​ជា​កោះ​តូច​មួយ​នៅ​ក្បែរ​ឡារ៉ូឆែល ដែល​មាន​ទំហំ​ត្រឹម​តែ​1,19 km2ប៉ុណ្ណោះ។ តែ​អ្វី​ដែល​សំខាន់​នោះ កោះ​នេះ​ត្រូវ​បាន​គេ​រក្សា​អោយ​ស្ថិត​នៅ​ជា​តំបន់​ទេសចរ​បែប​ធម្មជាតិ ពោះ​គឺ​មាន​តែ​ផ្ទះ​អ្នក​ស្រុក​បន្តិច​បន្តួច ព្រៃ​ឈើ​នឹង​សមុទ្ទ​ប៉ុណ្ណោះ។ ម្យ៉ាង​ទេ នៅ​លើ​កោះ​នេះ​គ្មាន​ឡាន គ្មាន​ម៉ូតូ​ដែល​បំពុល​បរិដ្ឋាន​ឡើយ។ ប្រជាជន​និយម​ជិះ​តែ​កង់​និង​ដើរ​ប៉ុណ្ណោះ។ អ្វី​ដែល​ចំលែក​នោះ នៅ​លើ​កោះ​នេះ​គេ​មិន​និយម​ប្រើ​ប្រាស់​កាត​ក្រេឌិត​ទេ ធ្វើ​អោយ​ខ្ញុំ​ឯណេះ​ស្ទើរ​តែ​បាន​លាង​ចាន​ទៅ​ហើយ។ តាម​ពិត​ទៅ គ្មាន​អ្វី​មើល​ច្រើន​ទេ​នៅ​ទី​នោះ។ ប៉ុន្តែ​មនុស្ស​ទៅ​លេង​គឺ​ដោយ​សារ​តែ​វា​មាន​ធាតុ​អាកាស​ល្អ​និង​អាច​ជិះ​កង់​មើល​ទេសភាព​បាន។

កោះ​អិច​មើល​ពី​លើ

កោះ​អិច​មើល​ពី​លើ។ រូប​ភាព​យក​ពី http://fr.wikipedia.org/wiki/%C3%8Ele-d%27Aix

 

ពី​ភូមិ​ខ្ញុំ​រស់​នៅ​ទៅ​កោះ​អិច គឺ​ត្រូវ​ជិះ​ទូក​ទៅ ដោយ​គេ​បាន​នាំ​យើង​បង្ហួស​ទៅ​មើល fort boyard ។ តាម​ពិត​ទៅ fort boyard គឺ​ជា​អតីត​គុក​ក្នុង​សមុទ្ទ​នៅ​សម័យ​សង្គ្រាម​ដែល​បាន​ក៏​សាង​ឡើង​តាំង​ពី​ឆ្នាំ 1804-1857។ ក្រោយ​មក​ក៏​ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍​បារាំង​មួយ​យក​ទៅ​ថត​កម្មវិធី​ទូរទស្សន៍​ដែល​ល្បី​គួសម​ហៅ​ថា fort boyard ។ មនុស្ស​ភាគ​ច្រើន​គឺ​ចង់​ចូល​ទៅ​មើល​ខាង​ក្នុង តែ​គេ​មិន​អនុញ្ញាតិ។ ពិត​ជា​គួរ​អោយ​ស្តាយ​មែន។

ជិះ​ទូក​ពី​ភូមិ​ខ្ញុំ​ទៅ​កោះ​អិច

ជិះ​ទូក​ពី​ភូមិ​ខ្ញុំ​ទៅ​កោះ​អិច

 

រូប​ភាព​ខ្លះ​ដែល​មិត្ត​ភ័ក្តខ្ញុំ​​បាន​ថត។

P1010081

 

ទៅ​ដល់​លើ​កោះ នាំ​គ្នា​ជួល​កង់​ជិះ​ដើរ​លេង

ទៅ​ដល់​លើ​កោះ នាំ​គ្នា​ជួល​កង់​ជិះ​ដើរ​លេង

សំរាក​អាហារ​ពេល​ថ្ងៃ។ ខ្ញុំ​ញ៉ាំ​នំបុ័ង​សម្លឹង​បាយ​ផស់​គេ

សំរាក​អាហារ​ពេល​ថ្ងៃ។ ខ្ញុំ​ញ៉ាំ​នំបុ័ង​សម្លឹង​បាយ​ផស់​គេ

ដើរ​លេង​ហើយ ទៅ​ញ៉ាំ​អាហារ​សមុទ្ទ

ដើរ​លេង​ហើយ ទៅ​ញ៉ាំ​អាហារ​សមុទ្ទ

ញ៉ាំ​ខ្វង​សមុទ្ទ​ឆៅ

ញ៉ាំ​ខ្វង​សមុទ្ទ​ឆៅ

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: