អំពីខ្ញុំផ្ទាល់
ឃើញខ្ញុំថតរូបអញ្ចឹង ខ្ញុំមិនមែនជាអ្នកកាសែតទេណា ហើយក៏មិនមែនជាអ្នកអានព័ត៌មានដែរ តែខ្ជឹលធ្វើការ ក៏ស្តាប់ចំរៀងហើយថតលេងទៅ
សូរស្តី!!!
រូបខ្ញុំផ្ទាល់នេះគ្មានអ្វីដែពិសេសនោះទេ គ្រាន់តែជាមនុស្សម្នាក់ដែលរស់នៅជាមួយពាក្យបួនមាត់
ញ៉ាំច្រើន, គេងច្រើន, និយាយច្រើន, ខ្ជិល។ ហើយក៏ជាមនុស្សដែលមានអារម្មណ៏មិនទៀងទាត់ ព្រោះអីក្នុងលោកយើងនេះគ្មានអ្វីដែលទៀងទាត់នោះទេ គឺមានតែភាពមិនទៀតទាត់ទេដែលទៀតទាត់(រក្សារសិទ្ធដោយមិត្តរបស់ខ្ញុំ)។
មាតុប្រទេសនិងជាប្រទេសជាទីស្រលាញ់របស់ខ្ញុំនោះគឺកម្ពុជា
មុខរបរសព្វថ្ងៃណឹង អត់អីធ្វើ ចឹងហើយរៀនទៅ កុំអោយទំនេរពេក។ រៀនណឹងផ្នែក តែទឹកកក ជំនាញពីសេសខាងសិក្សាររូបភាព វីដេអូរ នឹងទិន្ន័យរាប់ចំនួន។
ឥឡូវនេះត្រូវប្រាប់ឈ្មោះហើយ ព្រោះថាគេស្គាល់ចង់អស់គ្នាហើយណឹង
ខ្ញុំឈ្មោះ សុភា (ទុកត្រកូលខ្ជឹលបញ្ចេញ) ឈ្មោះសាម័ញ្ញតែពេញនិយម (ថ្នាករៀនខ្ញុំ ១១នាក់ ឈ្មោះ”ភា”ណឹង ៣នាក់ហើយ) ដាក់បានទាំងស្រីទាំងប្រុស (បើម៉ាជំនាន់ខ្ញុំវិញ ខ្ជឹលរាប់ណាស់)។
កើតឆ្នាំខ្លា កើតខែរងារ ហើយម៉ែថាខ្លាខែររងារខ្លាខ្ជឹល ចូលចិត្តដេក កើតម៉ោងស៊ី ចឹងញ៉ាំច្រើន។ ទីបំផុតត្រូវមែនដូចគាត់ទាយទុកចឹង។
sophea2csl
ខែធ្នូ 11, 2008 at 3:12 ល្ងាច
I love Cambodia too :).
Chheang Hor
ខែកុម្ភៈ 12, 2011 at 8:36 ព្រឹក
Sursdy, sister sophea, how are you? Can I make friend with u phong. and I want to say that u
neng loy man….
soriya
ខែឧសភា 7, 2011 at 11:29 ល្ងាច
Hi Sister SOPHEA i realy like u. coz i think u a friendly lovely i want to make feiend with u na .
Sambath
ខែធ្នូ 17, 2008 at 10:16 ព្រឹក
បានវ៉ោហាណាស់តើនៀក និងចំជាកំនិតខុសគេមែន អស្ចារ្យមែន ហានថាហានធ្វើជាមនុស្សពិត។ មនុស្សពិតគឺវាបែបនេះ ខ្ញុំចូលចិត្តប្រហាក់ប្រហែលអ្នកដែរ!! ហាសហា
super
ខែធ្នូ 17, 2008 at 10:31 ព្រឹក
លោកសម្បតិ និយាយត្រង់ៗចឹងបានស្រូលខ្លូន 🙂
naraths
ខែធ្នូ 20, 2008 at 5:49 ព្រឹក
Hello super, i nov jit jit nis te… rik reay del ban skol 🙂
ort know name ey te, called super tam nick neng jos!
ksrun
ខែធ្នូ 20, 2008 at 9:03 ព្រឹក
សួស្ដីបេប៊ី។ ខានជួបគ្នាយូរ។ ចៃដន្យម៉្លេះដែលខ្ញុំឆ្លងចូលមកប្លក់នេះ តាមរយៈប្លក់មួយផ្សេងទៀត។ ដំបូងខ្ញុំដូចជាភ្ញាក់ផ្អើលបន្តិចពេលចូលមកភ្លាម។ សូមជួយណែនាំផង។
super
ខែធ្នូ 20, 2008 at 9:11 ព្រឹក
ហេ ស្រ៊ុន ម៉ោបញ្ចេញរហាស់នាមខ្ញុំមូយទៀតហើយ។ ខ្មាស់គេណាស់ បេប៊ីអីទេ ធំប៉ុណ្ណឹងហើយណឹងណា។ ហេប្លុកស៊្រុនឯង address ម៉ាណ?
super
ខែធ្នូ 20, 2008 at 9:14 ព្រឹក
ណារត្ន : នៅក្បែៗណឹងមានន័យថាមេច?
រដ្ឋ
ខែធ្នូ 20, 2008 at 12:28 ល្ងាច
គឺនៅជិតជិតនេះឯង ក្នុងវើតប្រេះហ្នឹងណា៎ ម៉េចម៉ាអីហៅគ្នាឮនោះអី 😀
super
ខែធ្នូ 20, 2008 at 7:04 ល្ងាច
លោក ណារដ្ឋ ផ្ទះក្នុងភូមី វើតប្រេះតាមួយតើ។ ចាំខ្ញុំអាសារទៅលេងផ្ទះណារដ្ឋឯងមើល ក្រែងមានអីថ្មី 🙂
សុភ័ក្ត្រ
ខែធ្នូ 21, 2008 at 6:15 ព្រឹក
អ្នកស្រុកប្រាំងសោះ ស្មានអ្នកស្រុកស្មែរ!
super
ខែធ្នូ 21, 2008 at 10:12 ព្រឹក
សុភ័ក្ត្រ មិចថាខ្ញុំអ្នកស្រុកប្រាំង មិនហ៊ានទទូលទេ។ អ្នកស្រុកខ្មែសទេតើ។ ម៉ោប្រាំងតាពីរបីខែណឹងរាប់អានថា អ្នកស្រុកប្រាំងអីណឹង។ តិចទៀតគេទាត់ទៅវិញហើយ 🙂 ។ ហា!! មិចលោកដឹង?
រដ្ឋ
ខែធ្នូ 22, 2008 at 2:55 ព្រឹក
អូ!! ឥឡូវម៉ោពីខាងណាក៏ដឹងដែរ…
super
ខែធ្នូ 22, 2008 at 2:58 ព្រឹក
អូរ!!! អត់ដែលដឹងសោះ ទើបតែប្រើ វឺតប្រេះណឹងតំបូង ហាសហា មោកមែនទែនខ្ញុំ អត់ទាន់សម័យសោះ។ 🙂
រាជ
ខែធ្នូ 22, 2008 at 12:18 ល្ងាច
លោកឯងរៀនអាយធីឆ្នាំទីម៉ានបានដល់ស្រុកប្រាំង?
super
ខែធ្នូ 23, 2008 at 12:21 ព្រឹក
ចុំ ហៅខ្ញុំលោកខុសដាច់តាម៉ង។ ហើយនិកនាមខ្ញុំក៏បានហើយ។
ខ្ញុំរៀនចប់បរិញ្ញាបត្រ័ណឹង ហើយមករៀនថែមតិចតូចទៀត។ តាតិចទៀតណឹងគេទាត់ទៅស្រុកវិញហើយ។
kooms
ខែធ្នូ 24, 2008 at 2:38 ព្រឹក
ពួកែនិយាយដល់ហើយសុភា។ សុខសប្បាយទេនៅឯស្រុកគេនេះ?
super
ខែធ្នូ 24, 2008 at 5:14 ព្រឹក
ចុំមកស្គាលឈ្មោះមួយទៀត។ សុខសប្បាយទេ koom. ចាំខ្ញុំស្រាវជ្រាវមើលសិន មេចបានស្គាល់ឈ្មោះខ្ញុំ
Sambath
ខែធ្នូ 24, 2008 at 9:35 ព្រឹក
អេបេប៊ីទៅលេងផ្ទះវណ្ណៈ ខ្ញុំប្រាប់ផ្លូវ ikhmer.info ហើយកំភ្លេចស្ដីឲ្យគាត់ផង។
super
ខែធ្នូ 24, 2008 at 8:35 ល្ងាច
ចាំមើលខ្ញុំទៅលេងសិនមើល មានអីថ្មីអត់ផ្ទះគាត់ណឹង 🙂
Sambath
ខែធ្នូ 25, 2008 at 7:36 ព្រឹក
មានជួបអ្វីដែលចំលែកភ្នែកអត់ហ្នឹង! ក្មេងវណ្ណៈនឹងជាមនុស្សរឹងរួសបន្តិចហើយ។ កុំប្រកាន់គាត់អី ហាសហា
vuth
ខែធ្នូ 27, 2008 at 8:10 ព្រឹក
សួស្តីបាទ!!! យូរហើយទើបជួប, ខ្ញុំបាទក៏រៀនតែទឹកកកដែរ 🙂
super
ខែធ្នូ 27, 2008 at 3:34 ល្ងាច
មែនក៏អី រៀនតែទឹកកកនៅណា?
sakal
ខែមករា 6, 2009 at 9:41 ព្រឹក
ឡូយណាស់កូនគេហ្ន៎ !
chamnan
ខែមករា 6, 2009 at 5:25 ល្ងាច
ហាហា! ដែលថាខ្ជិលហ្នឹង ក្រែងខ្ជិលញ៉ាំច្រើន ខ្ជិលកេងច្រើន ខ្ជិលនិយាយ
ច្រើនទេអី? ហើយដែលថាព្រោះគ្មានការធ្វើហ្នឹងប្រហែលជាធ្វើការងារអស់
ហើយមើលទៅទើបគ្មានអីធ្វើទៀតមែនទេ?ហ៊ុហ៊ុ
super
ខែមករា 6, 2009 at 7:03 ល្ងាច
លោក ចំណាន ខ្ញុំនិយាយមែនតា ខ្ជឹលមែនណឹងណា ហើយរ៉ាលថ្ងៃចេញពីរៀន គិតតាពីរឿង ធ្វើអីញ៉ាំឆ្ងាញ់ថ្ងៃនេះ ចឹងហើយ មិនញ៉ាំច្រើន ហាហា។ អារឿងគេងនោះ មិនបាច់និយាយទេ 😛
super
ខែមករា 6, 2009 at 7:04 ល្ងាច
លោកសាកល ឡូយអី? ចាំតាថ្ងៃទៅផ្ទះវិញណឹង
chamnan
ខែមករា 7, 2009 at 3:17 ព្រឹក
ញ៉ាំច្រើនប្រយ័តខូចរាងក្លាយជាអ៊ូកៗ ពិបាកដើរណាស់ណា៎ ហាហា
super
ខែមករា 7, 2009 at 6:44 ល្ងាច
អត់ទាន់អីទេ ហាហា
evannak
ខែមករា 9, 2009 at 10:51 ព្រឹក
យ៉ាប់មែនពូសម្បត្តិឲ្យគេទៅស្ដីឲ្យខ្ញុំដល់ផ្ទះផង ។ តើខ្ញុំខុសអ្វីបានជាស្រីសុំលែង???
super
ខែមករា 9, 2009 at 10:53 ព្រឹក
វណ្ណភ័យមេះ ខ្ញុំអត់ទាន់បានទៅដល់ផ្ទះផងណឹង។ កុំខឹងអីនិយាយលេងណឹងណា
kk@111
ខែមករា 14, 2009 at 10:51 ព្រឹក
ធ្លាប់រៀនជាមួយគ្នានៅតិចណូដែរ។ ប្រហែលជាមិនចាំខ្ញុំទេមើលទៅ។ រីករាយដែលបានឃើញប្លុករបស់អ្នកនៅទីនេះ។
super
ខែមករា 14, 2009 at 11:24 ព្រឹក
បានអីចាំបើ លោកដូរឈ្មោះចឹង ហើយខ្ញុំអត់ឃើញមុខទៀត។ ចឹងប្រាប់ឈ្មោះ នឹង មុខមើល ចាំមើលខ្ញុំចាំបានអត់ 😀
kk@111
ខែមករា 14, 2009 at 11:44 ព្រឹក
ព្រោះតែចង់លាក់ហ្នឹងហើយបានជាអត់បង្ហាញមុខ អត់ប្រាប់ឈ្មោះហ្នឹង។ គ្រាន់តែដឹងថាធ្លាប់ជាមិត្តរួមថ្នាក់មួយរយៈពេលទៅ មិនជាស្អីទេ, មិនអញ្ចឹង?
super
ខែមករា 14, 2009 at 12:13 ល្ងាច
ចឹកក៏ចឹងចុះ រីករាយដែលបានជួបមិត្តរួមថ្នាក់ចាស់ 😀
ពិសិដ្ឋ
ខែមករា 17, 2009 at 6:52 ព្រឹក
សួស្ដី រីករាយណាស់ដែលបានស្គាល់!
super
ខែមករា 17, 2009 at 8:24 ព្រឹក
ជំរាបសូរលោក ពិសិដ្ឋ ពិតជាកិត្តយស្តណាស់។ រិករាយដែលបានមកលេង
ទីណា
ខែមករា 18, 2009 at 10:00 ព្រឹក
សួស្តី Super!
រីករាយដែលបានអនុញ្ញាតិបើកទ្វារផ្ទះទទួល ។ តាមពិត ខ្ញុំក៍ធ្លាប់ ដើរកាត់មុខផ្ទះនេះជាញឹកញាប់ដែរ តែមិនហ៊ានចូលលេង
ព្រោះមិនស្គាល់ម្ចាស់ ។
ឥឡូវ ទើបដឹងថា៖ ម្ចាស់ទីនេះ ជាមនុស្ស គួរសមរាក់ទាក់មែន !
សូមសរសើរដោយស្មោះណា !
ខ្ញុំក៍មានផ្ទះមួយដែរ តែបើចង់ស្គាល់ អាចសួរលោកសម្បត្តិបាន !
លាសិនណា ចាំជួបទៀតលើកក្រោយ ។
សូមឲ្យមានសេចក្តីសុខ និងសប្បាយ ៕៚
៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚
ពិសិដ្ឋ
ខែមករា 18, 2009 at 10:15 ព្រឹក
ហៅខ្ញុំលោក ចាស់ខ្ញុំអស់ហើយ 😀
super
ខែមករា 18, 2009 at 11:09 ព្រឹក
អា សុំទោសពិសិដ្ឋ ច្រលំហៅលោក សុំទោស។ ចឹងហៅឈ្មោះចឹងម៉ងទៅ
ទីណា : អរគុណច្រើនដែលបានមកលេង ចាំខ្ញុំរកទីតាំផ្ទះឃើញខ្ញុំទៅលេង ញ៉ាំតែ ញ៉ាំអីដែរ។
😀
ពិសិដ្ឋ
ខែមករា 18, 2009 at 11:48 ព្រឹក
ហៅថាប្អូនប្រុស ទៅបានហើយ!!!!
សំណាង
ខែមករា 18, 2009 at 5:39 ល្ងាច
ហេឡូ! ខ្ញុំភ្ងៀវថ្មីសុំជំរាបសួរ!
super
ខែមករា 18, 2009 at 6:47 ល្ងាច
ជំរាបស៊ូភ្ញៀវ អរគុណដែលបានមកលេង
ទីណា
ខែមករា 19, 2009 at 7:53 ព្រឹក
Super! ទទួលភ្ញៀវមែន អរគុណណា៎ ! ខ្ញុំសុំញ៉ាំទឹកសាបចុះ!
super
ខែមករា 19, 2009 at 2:26 ល្ងាច
ហេហេ ត្រូវតែរាក់ទាក់តិចបានបាន។ និយាយចឹង អាចសុំអាស័យដ្ឋានផ្ទះទីណាតែម្តងបានទេ ខ្ជឹលប្រកាស់សួរបងសម្បតិ គាត់ដូចជាបាត់ខ្លួនពីពិភពគុណច្រើនថ្ងៃដែរហើយ។
vuth
ខែមករា 19, 2009 at 4:42 ល្ងាច
តែទឹក៣ នៅស្រុកអាសឺងហ្នឹង!!! 🙂
សុភា
ខែមករា 19, 2009 at 4:57 ល្ងាច
ហេហេ លោកvuth ខ្ញុំប្រើសុទ្ធតែ តែមកពីចិនណា តែលេខមួយ ទឹកក៏ដាំពុះល្អទុកទទូលភ្ញៀវ កុំចេះតែថាអោយគេនោះ 😛 ។
ពិសិដ្ឋ
ខែមករា 20, 2009 at 1:10 ល្ងាច
រាល់ពេលOnlineម្តងៗ មិនដឹងយ៉ាងម៉េចទេ ចេះតែចង់ចូលមកមើលទំព័រមួយនេះ។ ប្រហែលជារូបខាងលើនេះ ស្អាតពេកក៏មិនដឹង !!!!!!!!!!!!!!!!!!!!!!!
សុភា
ខែមករា 20, 2009 at 1:18 ល្ងាច
ហេហេ រូបខាងលើណឹង រូបមួយណា Header ទំពរ៌មែនទេ? យ៉ាងណាៗ ក្មេងៗកុំបញ្ជោរចាស់។
Sambath
ខែមករា 21, 2009 at 2:15 ព្រឹក
ចង់ស្គាល់ ទីណាអាចទេ សុភា(Beby) ចូលទៅក្នុង http://mitleap.com/profile/0qiu1zj2m20pz ទីនោះជាឈ្មោះពីតរបស់ទីណា….
សុភា
ខែមករា 21, 2009 at 10:18 ព្រឹក
អូ នៅមិត្តលាភណឹង ធ្លាប់ដើរកាត់ច្រើនដងដែរ ឃើញមាបសមាជិកច្រើនសំបើមណាស់។ អរគុណបងសំរេច ខ្ញុំទៅឃើញផ្ទះទីណាហើយ មានសិទ្ធតែផ្កា ហើយដាំបន្លែពេញណឹង។ ចាំង៉ៃណាទៅរកសុំចែកបន្លែស្រស់ៗយកមកស្លរម្តង 😀 ។
ទីណា
ខែមករា 26, 2009 at 6:07 ព្រឹក
-រីករាយបុណ្យចូលឆ្នាំចិនណាសុភា ! បានអ្វីញ៉ាំដែរ ?
សូមសំណាងល្អជានិច្ចណា៎!
សុភា
ខែមករា 26, 2009 at 11:07 ព្រឹក
រីករាយចូលឆ្នាំចិនទីណា ខ្ញុំអត់មានធ្វើអីពីសេសផង ញ៉ាំតែធម្មតាៗទេ
sovuthy90
ខែមករា 26, 2009 at 12:06 ល្ងាច
បងភា ញុំទើបតែសង់ផ្ទះនៅភូមិវើតប្រេសនេះ អត់សូវចេះធ្វើទេ ពិបាកណាស់ ទៅលេងផ្ទះថ្មីញុំអត់? ស្វាគមន៍ណាបងភា:D
សុភា
ខែមករា 26, 2009 at 1:07 ល្ងាច
Vuthy, បានទៅលេងហើយ ផ្ទះថ្មីចេសត្មង។ មិនពិបាកពេកទេ រាវៗតិចទៅចេះហើយ 😀 ។
sovuthy90
ខែមករា 26, 2009 at 1:36 ល្ងាច
បងភា ញុំសុំសួរមួយ អាកន្លែងTap( home អំពីខ្ញុំ អីផ្សេងៗ) នឹងគេធ្វើ និងបន្ថែមមិចទៅ? ញុំរាវឡើងខ្ជិលរាវហើយ ជួយប្រាប់ញុំផងអាថ្មីចឹងដូចមិនថ្នឹកសោះ:D
សុភា
ខែមករា 26, 2009 at 1:40 ល្ងាច
អាណឹង នៅក្នុង Page
My account >> click any one stats or my comments
Then in the left side, you look for page
then click on page >> add new page and you can write what ever you want. 😀
sovuthy90
ខែមករា 26, 2009 at 1:45 ល្ងាច
អូ ចឹងសោះ អរគុណ បងភា រាវម៉ាង៉ៃអត់ចេញ ដល់ពេលសួរចំអ្នកជំនាញតាម៉ាភ្លេតចេញម៉ង អរគុណធំៗ 😀
សុភា
ខែមករា 26, 2009 at 1:47 ល្ងាច
អ្នកជំនាញអី ការធ្វើតំបូងរាវឡើងចង់ក្អួតណោះ lolz
sovuthy90
ខែមករា 26, 2009 at 2:01 ល្ងាច
អីក៏ចង់ក្អួតម៉េះ មិនដល់ថ្នាក់នឹងពេកទេ
សុភា
ខែមករា 26, 2009 at 2:03 ល្ងាច
ព្រោះអីវង្វេងវង្វាន់ពេញណឹង អត់ដឹងអីគេខ្លះទេ ទំរាំតែរ៉ាវបានមួយៗ
sovuthy90
ខែមករា 26, 2009 at 2:50 ល្ងាច
ញុំ គ្មានបានរៀនអីទេរៀនតាខ្លួនឯងចង់វិលមុខហើយ សុំភ្ជាប់លីងមួយបងភា:D
សុភា
ខែមករា 26, 2009 at 2:54 ល្ងាច
សូមអញ្ជើញដាក់ចុះ លីង sovuthy ឯងបងដាក់តាំងពីយ៉ូ (មុនណឹង)
ពិសិដ្ឋ
ខែមករា 27, 2009 at 12:05 ល្ងាច
មុខបងសុភា មើលយូរៗទៅ កាន់តែដូចមិត្តភក្តិខ្ញុំម្នាក់ ជាពិសេសគឺរូបអវតាររបស់បងតែម្ដង ដូចមែនទែន។
ពិសិដ្ឋ
ខែមករា 27, 2009 at 12:07 ល្ងាច
សូម្បីតែមិត្តភក្តិខ្ញុំដែលចូលមកមើលទំព័រនេះ ក៏គេថាដូច្នេះដែរ។
សុភា
ខែមករា 27, 2009 at 12:15 ល្ងាច
ឡូយហើយចឹងបានគេថាមុខដូចក្មេង lolzz។ ម្នាក់ណឹងមុខមឹសៗអត់ ព្រោះអ្នកមើលបងខាងក្រៅ(មិត្តភក្តិបង)គេថាបងមុខ មឹសៗ ស្មឿកៗ ដូចល្ងង់ៗចឹង 😀 ។
vicharachhy
ខែមករា 29, 2009 at 10:32 ល្ងាច
សំឡាញ់គ្នា ដូរផ្ទះថ្មីតាំងពីអង្គាល់ មិនប្រាប់គ្នា ឲ្យដឹងមួយម៉ាត់សោះ។ សំងំឲ្យចឺមតែម្តង។ គ្នាឯណេះ ខំទៅសួរសុខទុក នៅផ្ទះចាស់ញយៗដែរ តែមិនជួបសោះ អញ្ចឹងហើយ ផ្ញើរខំមេនមួយចំនួនទុកទៅ ហើយចម្លើយតបក៏មិនបានទទួល។ ហើយផ្ទះថ្មីយ៉ាងម៉េចដែរ? មើលទៅរកស៊ីកាក់កបទេ? គ្នាឯណេះវិញ ថ្មីៗនេះខ្ជិលរៀនពេក ក៏ចំណាយពេល អាប់ឡូតប្លូកទៅ។ ឮពូកម៉ាកថាវ៊ើតព្រេសស្រួលប្រើ ក៏សាកប្តូរអាត្រែសសាកមើលទៅ។
សុភា
ខែមករា 30, 2009 at 12:50 ព្រឹក
សប្បាយចិត្តម្លេះទេ ថ្ងៃនេះមិនចាស់មកលេងដល់ផ្ទះ មិនដឹងថាត្រូវប្រើពាក្យយ៉ាងមេចអោយត្រូវទេនេះ។ តែសុំសរសើរមួយសិនសំលាញ់ រូបថតណឹងស្អាតដល់ហើយ។ ពួកម៉ាកខ្ញុំនៅតែស្អាតចឹង 😀 ។
តាមពិតទៅ គ្នាផ្តូរផ្ទះណឹងដោយសារមិត្តភក្តិដែលនៅភូមិប្លកស្ពតរវល់គ្រប់គ្នា ទៅណាអត់ដែលចូលភូមិសោះ។ ចឹងហើយខ្ញុំអផ្សុកពេក ចេះតែដើរដាច់សង្វែង ហើយក៏មកដល់ទីនេះទៅ។ ពេលជូបអ្នកភូមិនៅនេះ ឃើញថាពូកគេរស់រាយ អ្នកជិតខាងខ្ចី អំបិល ប៊ីចេងអីបាន។ ចឹងហើយ ក៏កវែក កឆ្នាំងនៅនេះតែម្តងទៅ។ គ្នាថាប្រាប់សំលាញ់ឯងដែរ តែឃើញថាសំលាញ់ឯងរវល់ពេក តិចទៅនេះ តិចទៅនោះ។ ទើបតែថ្ងៃមុនគ្នាទៅលេងផ្ទះចាស់ ឃើញសំលាញ់ឯងដាក់ខមមិន ចឹងហើយដឹងថា ប្រហែលជាមានពេលហើយ ទើបគ្នាផ្វើរអស័យដ្ឋានផ្ទះថ្មីដាក់ទុកអោយនៅណឹងទៅណា។
ហើយសំលាញ់ឯងប្តូរមកភូមិនេះតាំងពីពេលណាណឹង ខ្ញុំទៅលេងផ្ទះសំលាញ់ឯងហើយ ឃើញមានរបស់របរច្រើនហើយដែរ។ ថ្ងៃនេះអត់បានចូលអង្គុយលេងទេណា ព្រោះគ្នាដល់ម៉ោងគេងហើយ ចាំស្អែកចាំទៅចូលលេង អោយបានយូ ព្រោះបែកគ្នាយួហើយ ប្រហែលត្រូវជប់លៀងហើយណា 😀 ។
ពិសិដ្ឋ
ខែមករា 30, 2009 at 3:18 ព្រឹក
តែមើលទៅខុសត្រង់វ៉ែនតា! បើពាក់វ៉ែនតាដូចគ្នាទៀត គឺដូចគ្នាបេះបិទតែម្ដង! 😀 ចាំមើលខ្ញុំនឹងផ្ញើរូបមិត្តខ្ញុំម្នាក់នោះឲ្យបងមើល។
សំណាង
ខែមករា 30, 2009 at 6:32 ព្រឹក
ដកស្រង់”ខ្ញុំឈ្មោះ សុភា (ទុកត្រកូលខ្ជឹលបញ្ចេញ) ឈ្មោះសាម័ញ្ញតែពេញនិយម (ថ្នាករៀនខ្ញុំ ១១នាក់ ឈ្មោះ”ភា”ណឹង ៣នាក់ហើយ) ដាក់បានទាំងស្រីទាំងប្រុស (បើម៉ាជំនាន់ខ្ញុំវិញ ខ្ជឹលរ៉ាប់ណាស់)។
កើតឆ្នាំខ្លា ១៩៨៧ ឆ្នាំពិត ឯឆ្នាំជប់ ១៩៨៦។ កើតខែរងារ ហើយម៉ែថាខ្លាខែររងារខ្លាខ្ជឹល ចូលចិត្តដេក កើតម៉ោងស៊ី ចឹងញ៉ាំច្រើន។ ទីបំផុតត្រូវមែនដូចគាត់ទាយទុកចឹង។”
ត្រកូល៖ ព្រំ
ឈ្មោះ៖ សុភា
កើតឆ្នាំ៖ ១៩៨៦ ឆ្នាំខ្លា ខ្ជិល (ហេហេ ក្មេងណាស់ណ៎ ញ៉ុមចាស់ហួសបាត់ហើយ)
——ប្រវត្តរូបសុទ្ឋតែរ៉ាយរ៉ាប់ពន្យល់—————-
hehe
សុភា
ខែមករា 30, 2009 at 10:48 ព្រឹក
ហេ មិនមែនសរសេរ ព្រំទេ គឺ ព្រហ្ម (មានន័យផ្សេង) 😀
សំណាង អាយុតែចូលក្រុម ២០ ឡើង កញ្ចាស់ហើយ lolzz
សុភា
ខែមករា 30, 2009 at 10:49 ព្រឹក
ពិសិដ្ឋ ខ្ញុំចាំមើលហើយចឹង ព្រោះអត់ដែលឃើញណាគេស្រដែងខ្ញុំផង 😀
vicharachhy
ខែមករា 30, 2009 at 12:08 ល្ងាច
កុំសរសើរគ្នាឯងអីចឹងអី គ្នាលើសឈាមឥឡូវហើយ។ អ្នកភូមិនេះរស់រាយដល់ហើយនែ៎ មើលទៅសាមគ្គីគ្នាបានល្អ គួរឲ្យសរសើរមែនទែន។ បានអ្នកភូមិផងរបងជាមួយ ចិត្តល្អៗអញ្ចឹងមានសេចក្តីសុខហើយ។ ផ្ទះនេះវិញ រៀបចំបានស្អាតមែនទែន មានទាំងចិញ្ចឹមទាំងខ្លាទៀតហ្ន៎ ចំជាឡូយបស់គេមែន។ ឯងនេះចូលមកម្តងៗ ឡើងភ័យញ៉ា់ក់សាច់អស់ហើយ 😀 ចាំមើល៏ណា៎ បើបានជួបគ្នាពេលណា ទៅជប់លៀងឲ្យអស់ដៃតែម្តងហើយ។
សុវុឌ្ឍី
ខែមករា 30, 2009 at 12:09 ល្ងាច
ចឹងបងភាមានតែថាខ្លួនឯងកញ្ចាស់ហើយចឹង អួតសម្រស់ខ្លះទៅ ហាហានិយាយលេងទេ:D
សំណាង
ខែមករា 30, 2009 at 1:28 ល្ងាច
សុភា៖ អូ!សុំទោស សសេរត្រកូលច្រឡំហើយ! ជិតស្និទ្ឋជាមួយបងស៊ាដែរតែអត់ចាប់អារម្មណ៍រកូល…កិកិកិ
កាលពី២០តិចតួចនៅគ្រាន់មើល អាឡូវ ២០ក្រាស់ចឹងទៅដូចជាពិបាកមើលយ៉ាងម៉េចមិនដឹងទេ…ហេហេ
Vicharachhy៖ បាទ មានអីឯណា គ្រាន់តែចង់សង្កត់ធ្ងន់ថែមបន្តិចទៀតតើ….
សំណាង
ខែមករា 30, 2009 at 1:30 ល្ងាច
ហេហេ ដូចជាcomment ខុសកន្លែងហើយខ្ញុំ…..ហាហាហាហាហាហហា
សុភា
ខែមករា 30, 2009 at 1:35 ល្ងាច
ចាស់ហើយឃើញទេសំណាង
សុភា
ខែមករា 30, 2009 at 1:44 ល្ងាច
Vichara កុំភ័យអី ខ្លាគ្នាខ្លាស្លូតទេ គ្នាដាក់អោយយាមផ្ទះណឹង។
សុវុឌ្ឍី សំរស់នោះមិនចង់អួតទេ ព្រោះអួតមិនចេញ lolzz
សុវុឌ្ឍី
ខែមករា 30, 2009 at 2:00 ល្ងាច
បងភា មនុស្សម្នាក់ៗតែងមានសម្រស់ជាពិសេសរៀងៗខ្លួន យើងអួតតាមសម្រស់ផស់យើង ហើយគេតាមគេ:D វាមិនដូចគ្នាទេ
vicharachhy
ខែមករា 30, 2009 at 3:32 ល្ងាច
បានឮអញ្ចឹងគ្នាធូរចិត្តច្រើនហើយ។ អញ្ចឹងចាំមកលេងឲ្យបានញឹកញ៉ាប់ ហើយបើមានបាយល្ងាចទទួលទៀតនោះ រឹតតែប្រសើរ…ហេហេ គឺថានឹងមកលេងឲ្យបានរាល់ថ្ងៃតែម្តង។
សំណាង
ខែមករា 30, 2009 at 3:38 ល្ងាច
ចាស់ហើយចេះតែវង្វេងវង្វាន់ម៉េចមិនដឹងទេ!!!:D:D:D
សុភា
ខែមករា 30, 2009 at 3:45 ល្ងាច
ហេហេ មិនអីទេរឿងបាយល្ងាចអីនោះ តែមិនអាចញ៉ាំម្ហូបមានប្រហុកទេ ខ្លាចពួកប្រាំងណឹងដេញកាប់ 😀 ។
Vichara
ខែមករា 30, 2009 at 5:55 ល្ងាច
អញ្ចឹងយ៉ាប់ប៉ដោយ ប៉ះចំម្លូបដែលគ្នាចូលចិត្តផង។ ពួកប្រាំងហ្នឹង គេញ៉ាំអីគេទៅចឹង?
សុភា
ខែមករា 30, 2009 at 9:15 ល្ងាច
ហេហេ ពួកណឹងង៉ៃខ្លះមើលទៅដូចយ៉ាប់ណាស់ នំបុ័ង ប៉ាត បាយកំប៉ុង ហេហេ។ ពួកណឹងអត់វាសនាស្គាល់របស់ឆ្ងាញ់ទេ 😀
Vichara
ខែមករា 31, 2009 at 7:37 ល្ងាច
គួរឲ្យអាណិតណាស់ពួកប្រាំងៗហ្នឹង។ សម្លាញ់កុំធ្វើដូចពួកហ្នឹងណា…ហេហេ។
សុភា
ខែកុម្ភៈ 3, 2009 at 2:20 ល្ងាច
នុស!!មានអ្នកឈ្មោះដូចខ្ញុំទៀតហើយ។ គិតៗទៅឈ្មោះ សុភា ពេញនិយមដែរតើហ្ន៎។
សុភា
ខែកុម្ភៈ 3, 2009 at 7:39 ល្ងាច
ឈ្មោះណឹងឡូយបានមានគេដាក់ច្រើនចឹង 😀 មើលប្លុកផ្សេងៗខាងស្តាំទំពរនេះមើល មានសុភាមួយទៀតណ៎
ទឹម បឿន
ខែកុម្ភៈ 5, 2009 at 8:51 ព្រឹក
ងាប់! ម៉ាយារយាំងណាស់ហើយ ទើបដឹងថាសុភាជាស្រី ។ ឃើញសម្ដីសំដៅស្មានថាជាប្រុសលោកអើយ!!!!
សុភា
ខែកុម្ភៈ 5, 2009 at 9:02 ព្រឹក
អុញនោះ បឿនខ្ញុំដាក់រូបអាវតាប៉ុណ្ណឹងហើយ ថាខ្ញុំជាប្រុសទៀត 😀
ទឹម បឿន
ខែកុម្ភៈ 5, 2009 at 3:53 ល្ងាច
រូបអវតា មើលទៅដូចប្រុស 😉
តែមិនអីទេ ស្រីក៏ស្រីទៅ! ខ្ញុំហៅអ្នកនាងៗ ក៏បាន 😀
សុភា
ខែកុម្ភៈ 5, 2009 at 4:34 ល្ងាច
ហៅត្រឹមឈ្មោះទៅបានហើយ ហៅអ្នកនាងៗខ្ញុំពិបាកស្តាប់ណាស់។ ចឹងខ្ញុំមុខដូចប្រុសហើយចឹង 😀
csphea
ខែកុម្ភៈ 6, 2009 at 1:15 ព្រឹក
ង៉ាប់ សុភា ដាក់អវតាហើយនូវ ប៊ឿនគាត់ច្រលំថាប្រុស ចុះទំរាំខ្ញុំមិនដាក់អវតាផង ប៊ឿនគាត់ថាខ្ញុំហ្នឹងអីវិញទៅ?? 🙂
សុភា
ខែកុម្ភៈ 6, 2009 at 1:53 ល្ងាច
បឿនគាត់អត់ពាក់វែនតា។ នេះមានសុភាមួយទៀតហើយ ហើយខ្ញុំក៏អត់ដឹងប្រុសអីក៏ស្រីដែរ ជូយប្រាប់ផង 😀
សុវុឌ្ឍី
ខែកុម្ភៈ 11, 2009 at 10:09 ល្ងាច
រូបខាងលើមើលទៅក្មេងជាងរូបខាងក្រោម ហាហា
សុភា
ខែកុម្ភៈ 11, 2009 at 10:12 ល្ងាច
ហាហា ទៅមេចរូច អាខាងក្រោមណឹងថតមុនជិតម៉ាឆ្នាំ តែបងថាអារូបទាំងពីណឹង កញ្ចាស់ទាំងពីណឹង lol
sakal
ខែកុម្ភៈ 12, 2009 at 7:46 ព្រឹក
ចុម ! ហើយចុះសុភាឯងស្រីឬក៏ប្រុសហ្នឹង?
សុភា
ខែកុម្ភៈ 12, 2009 at 7:57 ព្រឹក
ហេហេ សាកលនិយាយលេងអីមែន ដាក់រូបថតប៉ុណ្ណឹងហើយ មើលអត់ដឹងទៀត។ ចាំខ្ញុំសរសេរប្រកាស់មួយអំពីថា ខ្ញុំស្រីអីប្រុស 😀
sakal
ខែកុម្ភៈ 12, 2009 at 12:44 ល្ងាច
និយាយលេងរ៉េ ! គ្រាន់តែឃើញកែវភ្នែកទាំងគូដ៏ស្រទន់ដែលកំពុងសម្លឹងមករក ខ្ញុំហ្នឹងក៏ដឹងថាជាស្រីដែរ។ ទាស់តែថាបើមើលមុខឱ្យចំវិញ គឺច្រឡំថាជាប្រុស អាដែល។ ហេស ហេស !
duongchan
ខែកុម្ភៈ 13, 2009 at 7:02 ព្រឹក
សួស្ដីចាស! ពូកែនិយាយផងណា…ដូចមានអារម្មណ៏ថាធ្លាប់ឃើញនៅតិចណូកាលពីបួនប្រាំឆ្នាំមុន។
សុភា
ខែកុម្ភៈ 13, 2009 at 1:25 ល្ងាច
សាកល ហើយធ្លាប់ឃើញមុខខ្ញុំចំពីពេលណាដែរ
សួស្តីចន្ទ ហាហា ស្វាគមន៏ម៉ោដល់ផ្ទះខ្ញុំ។ ធ្លាប់ឃើញខ្ញុំនៅតិចណូអត់ប្លែកទេ ព្រោះខ្ញុំរៀននៅណឹង ៦ ឆ្នាំឡើងដុះស្លែរហើយ។ ចុះចន្ទធ្លាប់រៀននៅណឹងដែរអី? ខ្ញុំចូលតិចណូ ២០០២
duongchan
ខែកុម្ភៈ 15, 2009 at 5:29 ព្រឹក
អូ ចឹងម្នាក់ហ្នឹងច្បាស់ជាសុភាឯងហើយ! ខ្ញុំក៏អតីតសិស្សតិចណូដែរ។ ចូលឆ្នាំ២០០២ដែរ តែរៀនបានតែ១ឆ្នាំទេ។ រីករាយដែលបានស្គាល់គ្នានៅទីនេះ ហេហេ
សុភា
ខែកុម្ភៈ 15, 2009 at 8:50 ព្រឹក
មែនអីចន្ទ ហេហេ រីករាយដែលបានស្គាល់។ តែខ្ញុំចូលតំបូងខ្ញុំរៀន មធ្យមទេ ប្រលងអត់ជាប់ឧត្តម្ភផង 😀
sereysethy
ខែកុម្ភៈ 20, 2009 at 2:14 ល្ងាច
ម៉ាបាវ! ពិតជាមហាមនុស្សមែន! អូមហាខ្លាទេ!
សុភា
ខែកុម្ភៈ 20, 2009 at 5:30 ល្ងាច
អផ្សុកពេក ខ្ញុំចេះតែសរសេរលេងៗទៅ តែពិតភាគច្រើនដែរ 😛
kooms
ខែមីនា 5, 2009 at 9:57 ព្រឹក
អីយ៉ាចេញមុខមាត់នៅសាលាតិចណួហើយតើ រូបភារបស់សុភាមុខមាត់ប្រហែលញាំបាយហើយមើលទៅបានជាញញឹមស្រស់ណាស់។
Pro
ខែមីនា 6, 2009 at 9:08 ព្រឹក
wow alot of friend’s comments.
សុភា
ខែមីនា 6, 2009 at 4:21 ល្ងាច
អរគុណលោក ប្រូ ដែលបានមកដល់ផ្ទះខ្ញុំ
ហេហេkooms មិនមែនញ៉ាំបាយហើយទេ គឺប្រលងចប់អស់ហើយបានត្រូវ ព្រោះគ្មានអ្វីសប្បាយចិត្តជាងប្រលងចប់អស់ទេ ដូចកើតថ្មីចឹង 😛
mkmu
ខែមីនា 12, 2009 at 2:27 ព្រឹក
Thank you Sphea that comes to visit my house. Your house is great and lovely. Or kun I mok leng again ban te?
កុលនាថ
ខែមីនា 16, 2009 at 11:00 ព្រឹក
អីយ៉ា មានប្លុកយូរហើយម្តេចក៏មិនប្រាប់ ម្តេចមិនប្រាប់! គ្នាផង 😦
សុភា
ខែមីនា 16, 2009 at 5:54 ល្ងាច
ហេហេបងកុលនាថ អត់បានប្រកាស ប្រើស្ងាត់ៗណឹងណា 😀
ប៊ុនលីន
ខែមីនា 17, 2009 at 4:39 ល្ងាច
សុខទុក្ខយ៉ាងណាដែរនិង?
Bona
ខែមីនា 25, 2009 at 12:48 ល្ងាច
ជាការចូលរួមលើកតម្កើន អក្សរសាស្រ្ដជាតិ អ្នកគួរពិនិត្យមើលអក្ខរាវិរុទ្ធ ឡើងវិញ ដោយផ្អែកលើវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត។
នេះជាការរិះគន់បែបស្ថាបនា….
lonelyman
ខែធ្នូ 13, 2010 at 6:39 ព្រឹក
ហូ!……ពិតជាគំនិតល្អមែនទែន ដែលមានគំនិតជួយលើកតំកើងអក្សរសាស្រ្តជាតិខ្មែរ។ ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតមួយនេះ។ តើនាក់អាចប្រាប់ពីឈ្មោះពិតរបស់អ្នកបានទេ?
យ៉ារ៉ូ
ខែធ្នូ 13, 2010 at 6:52 ព្រឹក
សូមមេត្តា ស្វាគមន៍សមាជិកថ្មីផង។ពីខ្ញុំយ៉ារ៉ូ
សុភា
ខែមីនា 25, 2009 at 1:13 ល្ងាច
លោកបូណា សុំសួរបន្តិច លោកមកពីស្រុកកោះធំមែនទេ? ខ្ញុំសួរមែនណា ចប់បាក់ឌុបឆ្នាំណាដែរ?
ហ៊ឹមរឿងដែលខ្ញុំសរសេរខុសណឹង ខ្ញុំដឹង ហើយអរគុណ នេះជាការធ្វេសប្រហែសរបស់ខ្ញុំ មិនយកចិត្តទុក្ខដាក់ ព្រោះគិតថាជាការសរសេរលេង។ ក្នុងនាមខ្ញុំជាអ្នកព័ត៌មានវិទ្យា ខ្ញុំយល់ឃើញថា ការសរសេរអត្ថបទរបស់អ្នក រាល់ថ្ងៃ តាមគេហទំព័រផ្សេងៗនេះ គឺមិនឥតប្រយោជន៏ទេ វាអាចនឹងយកទៅប្រើប្រាស់ក្នុងការបង្កើតប្រព័ន្ធព័ត៌មានវិទ្យាសំរាប់ប្រទេសយើងបើយើងទាំងអស់គ្នាសរសេរអោយបានត្រឹមត្រូវ។
Bona
ខែមីនា 26, 2009 at 3:03 ព្រឹក
កោះធំជាស្រុកកំណើតខ្ញុំ។ បញ្ចប់មធ្យមសិក្សាទុតិយភូមិ ប្រហែលក្រោយអ្នក ២ ជំនាន់។ សូមកុំចាត់ទុកជាការសរសេរលេង ព្រោះវាសម្គាល់នូវអត្តសញ្ញាណ ជាតិមួយ។
ដោយបំណងល្អពីអ្នកវិទ្យាសាស្រ្ដកុំពូទ័រដូចគ្នា…
សុភា
ខែមីនា 26, 2009 at 7:46 ព្រឹក
អរគុណ ខ្ញុំនឹងខិតខំកែរតម្រូវអោយត្រូវច្រើនជាងមុន។
លោកធ្វើការនៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មែនទេ? រីករាយណាស់ដែលបានស្គាល់អ្នករូមស្រុកដូចគ្នា។ ហេតុអ្វីលោកថាស្រុកកោះធំជាស្រុកកំណើត? មានន័យថាតាំងពីតូចមក លោកចាកចេញពីស្រុកកោះធំមែនទេ?
Bona
ខែមីនា 26, 2009 at 11:41 ព្រឹក
បច្ចុប្បន្ន ខ្ញុំបម្រើការនៅក្នុងក្រុមហ៊ុន ISP និង ត្រៀមបញ្ចប់ថ្នាក់គ្រូកម្រិតឧត្តម ផ្នែកព័ត៌មានវិទ្យា(ប្រព័ន្ធប្រតិបត្តិភាសាខ្មែរ)។ ចុះអ្នកវិញ?
*ខ្ញុំមិនមែនជាមន្រ្ដីនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនោះទេ តែគ្រាន់តែជាអតីត អ្នកចេះអក្សរសិល្ប៍ខ្មែរបន្ដិចបន្តួចម្នាក់ និង ចូលចិត្តវិភាគអក្សរសាស្រ្ដដោយ ផ្អែក លើវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រមជា មួយសៀវភៅ មួយចំនួន របស់លោកសាស្រ្ដាចារ្យបណ្ឌិត កេង វ៉ាន់សាក់។
—————————-
បានជាខ្ញុំថាកោះធំជាស្រុកកំណើត ព្រោះខ្ញុំបានឃ្លាតពីស្រុកជិត ៦ ឬ ៧ ឆ្នាំ។
ដូច្នេះ ពាក្យថា “ស្រុកកំណើត” មិនមានន័យថាទាំល់តែ យើងចាកចេញពី ស្រុក តាំងតែពីតូចនោះទេ ឲ្យតែសព្វថ្ងៃយើងរស់នៅកន្លែងផ្សេង យើងអាច ប្រើពាក្យនេះបាន។
អរគុណសម្រាប់ចម្ងល់នេះ
Bona
ខែមីនា 26, 2009 at 12:11 ល្ងាច
អធ្យាស្រ័យ សម្រាប់ពាក្យសរសេរខុសនៅបន្ទាត់ទី ៩៖
ពាក្យ ទាល់តែ ទើបត្រូវ
Bona
ខែមីនា 26, 2009 at 12:13 ល្ងាច
ត្រៀមទទួលការរិះគន់ ត្រឡប់វិញ https://puthtannbona.wordpress.com
សុភា
ខែមីនា 26, 2009 at 1:42 ល្ងាច
សុំទោស មានវិចារមួយចំនូនបានចូលទៅនៅក្នុង spam ទៅវិញ។
ពាក្យថា”ស្រុកកំណើត” សំរាប់ខ្ញុំ គឺមានន័យថា យើងបានផ្លាស់ប្តូរជាស្ថាពរ មករស់នៅទីតាំងផ្សេង ដែលខ្ញុំហៅថា “ទីលំនៅបច្ចុប្បន្ន”។ សំរាប់ខ្ញុំ កោះធំ គឺជាស្រុករបស់ខ្ញុំ ថ្វីបើខ្ញុំបានចាកចេញអស់ពេលវេលាប្រហែលជា 7 ឆ្នាំហើយក្តី ហើយបានរស់នៅកន្លែងបណ្តោះអាសន្នមួយ (ភ្នំពេញ)។ ប្រហែលជាខ្ញុំនឹងបូណា ស្ថិតនៅក្នុងលក្ខខ័ណ(មិនដឹងសរសេរត្រូវរឺខុស មិនបានយកកំព្យូទ័រដែលមានវចនានុក្រមមកជាមួយ)ខុសគ្នា។
សំរាប់ខ្ញុំហាក់ដូចជាមិនពូកែទេ ខាងអក្សរសាស្ត្រ គឺមានចំណេះដឹងតិចតូចណាស់។
Bona
ខែមីនា 27, 2009 at 4:48 ព្រឹក
ទោះពូកែ ឬ មិនពូកែ យើងចេះតែខំប្រឹងថែរក្សាទៅ បើទោះជាភាសាជាតិ យើង ពុំទាន់អាច មានជះឥទ្ធិពលលើឆាកអន្តរជាតិក៏ដោយ ។
*បើយើងភ្លេចខ្លួន សៀមនៅតែព្យាយាមលួចភាសាជាតិ របស់យើង ។
ប៊ុន ថុងយ៉ន
ខែមីនា 31, 2009 at 10:43 ព្រឹក
គួរអោយអស់សំនើចមែនទែនក្រោយពេលដែលបានអាន
សុភា
ខែមីនា 31, 2009 at 11:23 ព្រឹក
អស់សំណើចរឿងអីគេ លោកថុងយ៉ន។ ខ្ញុំសរសេរខុសច្រើនពេក រឺក៏អ្វី?
Soun Sumedh
ខែមីនា 31, 2009 at 5:27 ល្ងាច
You are popular. I think because a lot of people like you profile. Happy Cambodian New year!
សុភា
ខែមីនា 31, 2009 at 5:47 ល្ងាច
Thanks, happy new year, 😀
RAsmey
ខែមេសា 2, 2009 at 2:45 ល្ងាច
អេស៎បងចូលចិត្តញ៉ាំចឹងគួរណាស់តែធាត់! ប៉ុន្មានគីឡូហើយបង?
បាត់ដំបង
ខែឧសភា 5, 2009 at 4:34 ព្រឹក
សួស្តី បងភា! ហេ មើលទៅមិនធម្មតាទេនេះ! វោហាណាស់ដែរហ្នឹង! ខ្ញុំអ្នករត់តុ ផ្នែកតែទឹកកកដែរ សុំជួយណែនាំផងណា។ ខ្ញុំចូលចិត្តនិយាយត្រង់ៗចឹង! 😀
សុភា
ខែឧសភា 7, 2009 at 8:56 ព្រឹក
បាត់ដំបង ខ្ញុំចេះតែនិយាយទៅ ព្រោះអត់មានអ្នកណាគេគិតលុយទេ ហេហេ។ នេះជួបអ្នកតែទឹកកកដែរហើយ។ ខ្ញុំមិនទាន់បានប្រលួកក្នុងពិភពគុណនៅឡើយ ទើបតែហាត់រៀនដូចគ្នាណឹងណា 😀
បាត់ដំបង
ខែឧសភា 7, 2009 at 5:51 ល្ងាច
ចឹងជួយប្រាប់ផង! បើមានអីប្លែកៗ
សុភា
ខែឧសភា 7, 2009 at 6:08 ល្ងាច
ប្លែកៗណឹង ចង់ដឹងពីអីគេដែរ? ព្រោះខ្លាចដាក់ទៅវាមិនប្លែក 😀
sotheakhmer
ខែឧសភា 9, 2009 at 1:18 ព្រឹក
អុញ!!!ខ្មុំស្មានថាជាប្រុស ការពិតសុភាc’est une filleសោះ៕ហាហា
excuses-moi!!
រីករាយថ្ងៃចុងសប្តាហ៍ណា!!!សំណាងល្អណា្!!
សុភា
ខែឧសភា 10, 2009 at 2:04 ល្ងាច
ហើយនេះមានពីរនាក់ហើយដែលស្មានថាខ្ញុំជាប្រុស 😀 ។ ហេតុអ្វីក៏ស្មានថាខ្ញុំជាប្រុសទៅវិញ? អត់សូវយល់ដែរ
សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)
ខែឧសភា 10, 2009 at 3:41 ល្ងាច
មកពីដូចប្រុសណឹង បានគេស្មានថាជាប្រុស!!!ចេះសួរបានដែរ!!!
sansបញ្ហា,,,,ដូចប្រុសក៏beau ដូចស្រីក៏belle ។
(ដោយសារខ្មុំឃើញរូបថត១ អ្នកកំពុងស្តាប់ចំរៀង បានខ្មុំដឹងថាអ្នកជាស្រី ពុំនោះទេ…….)
សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)
ខែឧសភា 10, 2009 at 3:47 ល្ងាច
ចឹងនៅស្រុកបារាំងយូរហើយមែនទេ?
សុភា
ខែឧសភា 10, 2009 at 4:01 ល្ងាច
😀 ចឹងក៏ចឹងទៅ។
ខ្ញុំមិនមែនជាអ្នកស្រុកបារាំងអីទេ គ្រាន់តែមករៀនណឹង។ ខ្ញុំនៅទីនេះបានជិតមួយឆ្នាំហើយ ហើយក៏ជិតបានទៅផ្ទះវិញដែរ។
តាមពិតទៅប្រហែលមកពីការសរសេរ រឺ ការលេងសើចរបស់ខ្ញុំដូចខាងប្រុសៗហើយ បានគេចេះតែច្រលំអញ្ចឹង។ តែមិនជាអ្វីទេ
សុវុឌ្ឍី
ខែឧសភា 10, 2009 at 5:02 ល្ងាច
😆
សុភា
ខែឧសភា 10, 2009 at 5:43 ល្ងាច
ហេហេ វុឌ្ឈី មកសើចអីដែរ ធ្លាប់គិតថាខ្ញុំណឹងប្រុសដែរហ្អ៎? 😀
kagnaem
ខែឧសភា 11, 2009 at 2:29 ព្រឹក
ទាល់តែពេលឃើញរូបទើបដឹងថាសុភាជាស្រី។
រីករាយដែលបានស្គាល់! :)
que
ខែឧសភា 11, 2009 at 6:11 ព្រឹក
កូនផ្សោតអើយ នឹកដល់ហើយ ខាននិយាយគ្នាយូរ!ចុះបានវោហារម្លេះ !យូរហើយមិនដឹង កូនផ្សោតឈ្មោះសុភា ។
សុវុឌ្ឍី
ខែឧសភា 11, 2009 at 9:20 ព្រឹក
ទេខ្ញុំមិនដែលគិតណាបង សើចដោយសារសម្តីបងៗមុនៗនឹង ដោយច្រឡំបង ជាប្រុសអីណាណីទៅវិញ ហាហាចង់តែសើចទេ ឆ្ងល់ដែរគេមើលមេចចេញប្រុស ហាហាហាហា
សុភា
ខែឧសភា 11, 2009 at 12:58 ល្ងាច
@កញ្ញា និង វុឌ្ឈី ដល់គេច្រលំថាប្រុសច្រើនគ្នាពេក ចង់ភ័យដែរណឹងណា។ រីករាយដែលកញ្ញាបានមកដល់ផ្ទះខ្ញុំ 😀
@ឃ្យូ និកដែរណឹងណា បាត់មុខឃ្យូយូដល់ហើយ ខ្ញុំឩស្សារទៅរកគ្នានិយាយលេងដែរនៅមិត្តលាភ តែស្ងាត់ឈឹង។ ឥឡូវមកជួបគ្នានៅវើដប្រេសនេះក៏ម្យ៉ាងដែរ។ ហើយគេនៅតែចង់ចាប់ខ្ញុំស្ងោរជ្រក់ដដែលណឹង 😀
សុធាខ្មែរ១ជីវិត
ខែឧសភា 11, 2009 at 3:27 ល្ងាច
ហេហេ!!ភ័យដល់កហើយគ្នាហ្នឹង !!!!
សុភាឯងឡូយមែនទែន អាចដើរតួអង្គ ជាស្រីផង ជាប្រុសផង។
ពិតមែនឬ? នៅស្រុកបារាំងបានតែ១ឆ្នាំ? កុំភូតខ្មុំ,,,,ប្រយ័ត្នបាបណា្!!ហា!!!
សុភា
ខែឧសភា 11, 2009 at 4:01 ល្ងាច
ខ្ញុំមកនៅទីនេះទើបតែបានជិតមួយឆ្នាំមែនតើ។ ខ្ញុំទៅភូទធ្វើអីអត់បានលុយផង 😀
que
ខែឧសភា 11, 2009 at 5:07 ល្ងាច
ហាហាហមានអីស្ងោរជ្រក់ក៍ម្យ៉ាងដែរ កមពុងតែឃ្លាន!
សុភា
ខែឧសភា 11, 2009 at 6:23 ល្ងាច
យីអត់កើតទៅ ខ្ញុំទៅហៅកូនដំរីមកសិន ព្រោះឥឡូវគេចង់ចាប់ផ្សោតស្ងោរជ្រក់ហើយ។ ត្រូវហៅកូនដំរីមកជួយហើយព្រោះជាសត្វដូចគ្នា 😦
កូនដំរី
ខែឧសភា 12, 2009 at 4:30 ព្រឹក
សួស្តី សុភា (ដូហ្វីន)
មកទីនេះមិននឹកស្មានថាបានជួប que សោះ ។que អើយសុខសប្បាយជាទេនឹង?
កូនដំរីចាប់តាំងពី Que និង តាស៊ីក្លូ ចាកចេញពីមិត្តលាភ កូនដំរីមិនសូវចូលទៅមិត្តលាភទេ ព្រោះអត់មានអ្នកជជែក កំសាន្តលែង ម្នាក់ៗ គិតតែនិយាយរឿងនយោបាយ កូនដំរីមិនចូល ចិត្តទេ ។ កូនដំរីចង់រាប់អានមិត្ត និង សប្បាយពេលonline មិនមែន មកនិយាយនយោបាយទេ។
និយាយចឹង ដូហ្វីន សុខសប្បាយទេ? ប្រហែលជាហែលទឹកសប្បាយ ភ្លេចកូនដំរីហើយមើលទៅ ហាស ហា និយាយលេងទេ ។ កូនដំរីសប្បាយណាស់ពេលបាន ឃើញមិត្ត ។ កូនដំរីក៏មាន WordPress ដែលប៉ុន្តែមិនសូវប្រើទេ ។ អីទេចាំខែកូនដំរី សរសេររបាយកម្មសិក្សា ចប់ កូនដំរីនឹង មានពេលទំនេរ នឹងបង្កីត wordpress ថ្មី ហើយកុំភ្លេចចូលទៅលេងផងណា។
តាស៊ីក្លូ
ខែឧសភា 12, 2009 at 9:02 ព្រឹក
អូយយ៉ូយ ម៉ោជុំគ្នាហើយវើយ ! មានទាំងផ្សោត មានទាំងកូនដំរី ហាហាហហាហ !
ឯណាគ្រូសូត្រឆ្វេង? ទៅបង្កាត់ភ្លើងទៅ ! ហើយ que ទៅរៀបចំគ្រឿងគ្រៅសំរាប់ស្លទៅ !
តាស៊ីក្លូទៅរកទិញគ្រឿងគ្រៅសិន ! ស្ងោរជ្រក់កូនផ្សោត និងឆារ៉ូទីកូនដំរី ហាហាហហ !
មិនបាច់ចំណាយកំលាំងដេញតាមចាប់ទេ រត់ម៉ោឯង ហាហហាហាហាហ ! បានម្ហូប២
មុខក្លែមហើយតើនេះ! សុទ្ធតែសាច់ល្អៗទៀតវើយ ហេហេហេហហេ។
កូនដំរី
ខែឧសភា 12, 2009 at 9:47 ព្រឹក
អីយ៉ូយ! តាស៊ីក្លូ នូវមកចងកម្មពៀរ កូនដំរីទៀត។ ហាស ហា កូនដំរីសប្បាយណាស់ ពេលបានឃើញ អ្នកទាំងអស់គ្នា ហាស ហា។
គ្រូសូត្រឆ្វេង
ខែឧសភា 12, 2009 at 1:23 ល្ងាច
មកដល់ហើយៗៗៗៗ ! ថ្ងៃនេះ ឆីអោយអស់ដៃម្តងបានសាច់ផ្សោត និងដំរី។
លោកគ្រូសង្ឃរាជ ! យកលីអូមកខ្ទប់ច្រមុះកូនផ្សោត ! យកសត្វមួយនេះធ្វើជ្រក់មុន។
ចំណែក កូនដំរីទុឆាក្តៅ !
que
ខែឧសភា 12, 2009 at 4:09 ល្ងាច
ខ្្ញំសុខស្បាយទេកូនដំរី!ចុះកូនដំរីវិញ?ខ្្ំក៍ស្បាយចិ្តមិនតិចដែរពេលឃើញកូនដំរីនៅទិនេះ!ហោមួយយោយោ
សុភា
ខែឧសភា 12, 2009 at 5:59 ល្ងាច
សួស្តីកូនដំរី រីករាយណាស់ដែលបានមកដល់ផ្ទះខ្ញុំ។ ហើយឥឡូវនេះមើលចុះ បក្សពួកតាស៊ីក្លួតាមចាប់កូនផ្សោតនិងកូនដំរីធ្វើម្ហូបជប់លៀង ហើយថែមទាំងមានឃ្យូមួយទៀតចួលរូមជួយចាប់។ ឥឡូវនេះគ្នាគេដូចច្រើនដល់ហើយ។ ស្រែកហៅបងកុលាបអោយជួយសិន បងអើយបង ជួយខ្ញុំផង 😀
សុភា
ខែឧសភា 12, 2009 at 6:03 ល្ងាច
ដូចជាជុំជើងអស់ហើយ ហ៊ោរមួយ Yo Yo,
កូនដំរី
ខែឧសភា 15, 2009 at 3:07 ព្រឹក
មែនហើយ មកជុំគ្នា ។
រង្សី, កូនរមាសតូច
ខែឧសភា 16, 2009 at 3:01 ព្រឹក
សូមទោស ខ្ញុំដូចជាធ្លាប់ឃើញម្ចាស់ប្លក់នេះនៅកន្លែងណាម្តង! ធ្លាប់ទៅចូលឆ្នាំនៅណាទេ ក្រៅពីប្រទេសខ្មែរ…ដូចជាមានរូបថតទៀតផងតែអត់ច្បាស់ ព្រោះមានពិធីចូលឆ្នាំមួយនោះ មាននិសិ្សតខ្មែរពីរបីនាក់មកចូលរួម………
សុភា
ខែឧសភា 16, 2009 at 10:07 ព្រឹក
រង្សី ខ្ញុំធ្លាប់ទៅចូលរូមនៅម៉ាឡេ បានម្តងដែរ 😀 ហើយម្តងទៀតគឺនៅពារាំង
សុភា
ខែឧសភា 16, 2009 at 11:39 ព្រឹក
ហេហេ ដូររូបតាមសំណូមពរហើយ សង្ឃឹមថាគេនឹងឈប់ច្រលំថាប្រុសទៀតហើយ 😀
កូនដំរី
ខែឧសភា 18, 2009 at 4:49 ព្រឹក
កូនដំរីក័ចង់ប្រលំម្តងកាលដែរ ហ្នឹង។
សុភា
ខែឧសភា 18, 2009 at 8:03 ព្រឹក
ហេហេ តែឥឡូវដូររូបហើយ សង្ឃឹមថាគេឈប់ច្រលំហើយ 😛
រង្សី, កូនរមាសតូច
ខែឧសភា 18, 2009 at 8:35 ព្រឹក
អ!!! អញ្ចឹងនឹងហើយ…..ហេហេ ចឹងបានជាធ្លាប់ឃើញនៅទីណាម្តង!!!ហេហ ប្រហែលជាចាំអត់ ញ៉ុំក៏មានវត្តមាននៅទីនោះដែរមានទាំរូបថតទៀតផង…ហេហេ
សុភា
ខែឧសភា 18, 2009 at 9:24 ព្រឹក
មែនក៏អី? ហេហេ ខ្ញុំចូលចិត្តក្រុមអ្នក UTP ណឹងណាស់។ បើថារហ័សនាមកូនរមាសណឹងដូចធ្លាប់លឺណឹងហើយ តែមើលរូបថតក្នុងអាវតាតូចពេកចាំអត់បាន 😛 ។
រង្សី, កូនរមាសតូច
ខែឧសភា 19, 2009 at 3:24 ព្រឹក
ចាំពូផ្ញើររូបថតថតជុំគ្នាទៅអោយមើល….យាយអីចឹងមីងម្តងនៅម៉ាឡេស៊ី ម្តងនៅស្រុកបារាំង មានពាណិជ្ជកម្មអីដែរ សូមជួយប្រាប់ផងបានទេ???
សុភា
ខែឧសភា 21, 2009 at 9:11 ល្ងាច
កាលនៅម៉ាឡេ ទៅស្តារ អាឡូវម៉ោរៀន 😛
សុខហេង
ខែឧសភា 24, 2009 at 3:56 ព្រឹក
សួស្ដី បងភា ! ខ្ញុំក៏រៀនផ្នែកតែទឹកកកដែរនឹង ។ សូមជួយណែនាំផង !
chhaya
ខែឧសភា 25, 2009 at 6:02 ព្រឹក
Hello Madam,
How are you? Your blog is nice and I enjoy. I like the song of Sok Sreyneang.
Talk to you later Sophea.
MKMU
chhaya
ខែមិថុនា 2, 2009 at 4:05 ល្ងាច
សុខសប្បាយជាទេសុភា។
អត់ដែលមកលេងខ្ញុំសោះ។
ឆាយា
tamab80
ខែមិថុនា 5, 2009 at 5:06 ព្រឹក
រីករាយដែលបានដឹងជីវប្រវត្តិខ្លះៗរបស់សុភា។
que
ខែមិថុនា 8, 2009 at 4:06 ព្រឹក
កូនផ្សោតអើយមានដំនឹងល្អមកប្រាប់ មាាននៅចាំបានទេកាលកូនផ្សោតបានឆ្លើយសំនួររបស់ខ្ញំដែលពូខ្ញំ(មិនមែនពូបង្កើតទេ)
បានសួរនោះសំនួរនោះគឺ
ទៀនលើនំខួបកំនើតដាំនាងអោយអ្វី?មាននៅចាំតេ? ដឹងទេថ្ងៃនេះទៅចូលរូមថ្ងៃកំនើតនាក់ស្កាល់ម្នាក់ ក៍ជួបគាត់នៅទិនោះទៀត ហើយ
ជួនកាត់កំពុងថាអោយគេឆ្លើយកាត់លាន់មាន់ថា ពួកនេះគ្នាននាក់ណឆ្លើយត្រវសោះវើយ ខ្ញំក៍ទៅដល់យកចំលើយកូនផ្សោតបានឆ្លើយទៅដល់គាត់ ហើយគាត់ក៍សើចគាត់ថាយី ប្រពន្ធអាណាគេនេះបានចំជាឆ្លាតមែន ខ្ញំសួរពួកកញចាស់ក្បាលគ្នាននាក់ណាឆ្លើយត្រូវមួយសោះ គាត់អត់និយាយអីទេ គាត់ក៍ដក ១០$អោយ ហើយគាត់ថាត្រូវតែមួយកំណាត់ទេ ទាល់តែទ្រូវពេញបានអោយ30$ !! ចាំថ្ងៃណាបានជួបកូនផ្សោតចាំអោយលុយនេះទៅកូនផ្សោតណា ពេលនេះខ្ញំចាយវាសិនហើយ!
សុភា
ខែមិថុនា 9, 2009 at 8:52 ល្ងាច
ហាហាអស្ចារ្យមែនឃ្យូ។ អាឡូវលុយណឹងទុកច្រៀងការ៉ាអូខេនៅវើដប្រែសណ៎! តែគាត់មានប្រាប់ថាត្រូវអាម៉ាកំណាត់ណាទេ? ចាំខំគិតទៀតមើល៏ក្រែងបានលុយច្រៀងការ៉ាអូខេ ហាហា
que
ខែមិថុនា 9, 2009 at 11:23 ល្ងាច
ន្ហឹងហើយកូនផ្សោត ខ្ញំនឹងទុកលុយនោះចូលការា៉អូខេក៍បានហាហហាខ្ញំសប្បាយចិត្តណាស់ !!!
មែនគាត់មិនទាន់ប្រាប់ចំលើតទេគាត់ថាទុកអោយយើងរកអោយត្រូវ!!!
rainbowpig
ខែមិថុនា 25, 2009 at 8:38 ល្ងាច
ពៅហ្អា បើចូលផ្ទះបងមិនចូល កុំយំឡាំប៉ាណា!
ឡាវល់តិច ចឹងសុំចាក់សោរទ្វារម៉ារយៈហើយ។
Vanda
ខែមិថុនា 27, 2009 at 7:25 ព្រឹក
សួស្តីម្ចាស់ប្លុក! និយាយអញ្ចឹងលឺថាម្ចាស់ប្លុករៀននៅ តិចណូមធ្យមអញ្ចឹង ប្រហែលជាជំនាន់មិត្តសំលាញ់ខ្ញុំម្នាក់ គេឈ្មោះ ម៉ៅ សេងហ៊ី គេយកប្រពន្ធរៀនជាមួយគ្នាដែរ…
រីករាយដែលបានស្គាល់…
សុភា
ខែមិថុនា 27, 2009 at 8:17 ព្រឹក
សួរអីក៏ចំម្លេះ ហាហា។ ម៉ាគូណឹងពួកមាក់ខ្ញុំទាំងពីរអ្នកណឹង តែអត់បានទៅស៊ីកាគេផង។ គូស្នេហ៏បស់គេរុងរឿងដល់ហើយ 😀
សុភា
ខែមិថុនា 27, 2009 at 8:20 ព្រឹក
មើលរូបថតគេទៅ
http://www.sgkhmer.com/wedding/
Vanda
ខែមិថុនា 27, 2009 at 9:40 ព្រឹក
អូហូរ! នេះបានចំជារកអុសប្រទះចង្រ្កានហ្កាសមែន មិននឹកស្មានថាបាន ជួបមិត្តភក្កិរបស់
សំលាញ់ខ្ញុំអញ្ចឹងសោះ! ពិតជាសំណាងមែន, សុំរាប់អានផង។
ពេលទៅញ៉ាំការគេខ្ញុំបានទៅចូលរួមដែរ ថែមទាំងផឹកឡើងស្រវឹងស្ទើរធ្លាក់នេត្រាទៅ
ហើយ ស្តាយអីឡូវមិនសូវមានពេលជួបគេសោះ។ អរគុណដែលបានប្រាប់លីងដល់ខ្ញុំ!
សុភា
ខែមិថុនា 27, 2009 at 10:54 ព្រឹក
ហាហាស យាប់ហ្មង ហាសហាស ប្រុសៗជូបជុំគ្នាគ្មានអីខុសពីស្រវឹងសោះ។ កាលពីមុនខ្ញុំសួរវាឡាហូត កាលណាការពីរនាក់ណឹង។ ដល់ពេលវាការ ខ្ញុំរតមកនេះបាត់ 😀
Vanda
ខែមិថុនា 27, 2009 at 11:58 ព្រឹក
ចុះដល់ពេលណាទើបត្រលប់មកវិញ?
ចាំមកដល់ស្រុកស្មែរវិញចាំប្រាប់ផង ជួបគ្នាយើងដាក់ម៉ាស្រវឹងតាហ្មង!
ហាហា !!! កិកិកី!
Sophear
ខែកក្កដា 24, 2009 at 6:53 ព្រឹក
ខ្ញុំក៏ សុភាដែរ អីចឹងបានចូលចិតដេក។ រីករាយណាស់ដែលបានស្គាល់៕
kornguide
ខែសីហា 7, 2009 at 4:49 ល្ងាច
កូនគេឡូយមែនទែន
សាហាវដែរទេ
សព្វថៃ្ងនៅណា
សុភា
ខែសីហា 7, 2009 at 5:53 ល្ងាច
សាហាវ!!!
បងតូច
ខែកញ្ញា 19, 2009 at 3:15 ព្រឹក
ខ្ញុំក៏ចូលចិត្តដូចសុភាដែរ.តែធ្វើម៉េចមនុស្សយើងបើ
ចង់់ស្រួលដូចគ្នាចឹង..គ្មានបានធ្វើអីកើតទេ..ចង់់
សប្បាយតែត្រូវតែនឿយហត់់. ..អញ្ចឹងនឿយហត់់
ដើម្បីសប្បាយ ឫ សប្បាយ ដោយគ្មាននឿយហត់បានឫទេ?
Khmer
ខែកញ្ញា 24, 2009 at 11:49 ព្រឹក
សួស្តី តើសុខទុក្ខយ៉ាងណាដែរនិង?
engsamnang
ខែតុលា 5, 2009 at 9:22 ព្រឹក
ខាតមកផ្ទះបងសុភាយូរ តែអត់ឃើញបែ្លកសោះ មិញឥឡូវស្ងៀមស្ងាត់ម្លេះ។
សុភា
ខែតុលា 5, 2009 at 1:05 ល្ងាច
មកពីមិនដឹងសរសេរអី 😀
លឹម ផល្គុន
ខែតុលា 7, 2009 at 2:24 ល្ងាច
អត់យល់ ! ហេតុម៉េចបានអ្នកនិយាយថា ឈាមពេជ្រ ?
ឈាមរាវ ? ពេជ្ររឹង !
cambomaths
ខែតុលា 14, 2009 at 12:51 ល្ងាច
ដូចជាប្រហែលៗមុខ ម៉េចទេ សុភា…
សុភា
ខែតុលា 16, 2009 at 3:23 ល្ងាច
មិនដឹងដែរ!!!
ឈាង
ខែតុលា 17, 2009 at 5:48 ល្ងាច
សួរស្តី
សុភា
ខែតុលា 18, 2009 at 2:19 ល្ងាច
សួស្តី!
សមុទ្រ
ខែតុលា 24, 2009 at 5:24 ល្ងាច
សិស្សច្បង សុំហៅចឹងបានទេ ព្រោះខ្ញុំរៀនតែទឹកកកដែរ។
សូមជួយនែនាំផងនាសិស្សច្បង។
ជីអ៊ុយ
ខែធ្នូ 9, 2009 at 2:37 ល្ងាច
មិនមែនជាអ្នកកាសែតទេណា ហើយក៏មិនមែនជាអ្នកអានព័ត៌មានដែរ តែកំពុងនិយាយគ្នាតាម yahoo, live, google-talk, skype, … ហើយមើលទៅ។
ក្មេងតូច
ខែធ្នូ 11, 2009 at 5:26 ល្ងាច
បងហាបង! មានគេឲ្យញុមម៉ោសួរថា បងឯងប្រុស ឬ ស្រី? 😀
សុភា
ខែធ្នូ 12, 2009 at 3:05 ល្ងាច
កូនក្មេង ហើយចុះអ្នកណាគេថ្លើមធំម្លេះ អោយមកសួរណឹង 😀
ក្មេងតូច
ខែធ្នូ 13, 2009 at 1:19 ល្ងាច
គេណា៎! គេថារូបទី១ដូចប្រុស ហើយរូបទី២ដូចស្រី
ចឹងទៅគេឲ្យញុមម៉ោសួរ
ហុក
ខែធ្នូ 12, 2009 at 3:14 ព្រឹក
ខ្ញុំអាចឆ្លើយជំនួសសុភាបានទេ ពីព្រោះខ្ញុំដឹងថាភាប្រុសពាក់កណ្តាលស្រីពាកើកណ្តាល។ ប្រុសត្រង់ចរិកជាប្រុស។
សុភា
ខែធ្នូ 12, 2009 at 3:05 ល្ងាច
យឺហុក ចាំមើលតែខ្ញុំទៅផ្ទះលើកនេះរូវ ធ្វើស្រីម្តងហើយ 😀
ហុក
ខែធ្នូ 15, 2009 at 6:22 ព្រឹក
ខ្ញុំចាំតែមើលទេថាសុភាឯងធ្វើជាស្រីបែបមេច មើលទៅប្រហែលជាធ្វើស្រីបែប Hip Hop ហើយ ព្រោះឧស្សាហ៍លឺសុភាឯងស្រែក យោៗដូច DJ ចឹង។ 🙂
Khuon Ratana
ខែធ្នូ 19, 2009 at 10:52 ល្ងាច
ខ្ញុំក៏រស់នៅជាមួយពាក្យបួនម៉ាត់ដូចល្បង សុភាឯងដែរ តែខុសគ្នាមួយ គឺថាខ្ញុំ ញាំច្រើន គេងច្រើន ផឹកច្រើន និង ខ្ជិល ហេហេហេហ។
សុភា
ខែធ្នូ 22, 2009 at 2:50 ល្ងាច
ផឹកច្រើនប្រយត្នរកថ្លើមលែងឃើញ 😀
Ratana
ខែធ្នូ 25, 2009 at 9:50 ល្ងាច
អូបើរកលែងឃើញចឹងស្រួលហើយ កុំអោយពិបាកកើតរោគតាពីសតាពាសជាមួយវា ហេហេហេ
SSK
ខែធ្នូ 21, 2009 at 3:28 ព្រឹក
Hi,
nice to know you!
Do you want to be your self or you want as your mother say?
You have to be your self,
How is a 10000 person were born the same day as you, but they work hard and love to study more, don’t be like that, be a strong man and try hard in work and study,
If you don’t like that work, go to find another work that you like, but you have to train your self in hard work!
សុភា
ខែធ្នូ 22, 2009 at 2:49 ល្ងាច
No, I like that work, the work that I wish to do. But I just sometime feel lazy.
In reseach life, we just sometime feel very happy and seem like the world is blue but sometime we just feel very bad seem like the world is gray and black.
Thanks for your comments
SSK
ខែធ្នូ 21, 2009 at 3:38 ព្រឹក
Please correct your title word!
The fish have to swim across the water stream, so the man have to overcome the problems, overcome the laziness, overcome your self and overcome the obstacles!
សុភា
ខែធ្នូ 22, 2009 at 2:46 ល្ងាច
I would like to keep like that just for fun. But, in my mine is not that one
Rooster_kool
ខែមករា 24, 2010 at 2:25 ព្រឹក
Hi, i just pass ur blog via my friend. Nice to see u.
Rooster_kool
ខែមករា 24, 2010 at 2:27 ព្រឹក
Hi, i pass ur blog via my friend blog. Nice to see u.
គំនិត
ខែមករា 25, 2010 at 7:30 ព្រឹក
ទើបតែដើរកាត់មុខផ្ទះម្តងគេម្តង ស្រាប់តែចូលតែម្តង ដូចជាងាយពេកទេដឹងខ្ញុំនេះ…! ប៉ុន្តែប្រហែលជាមកពីម្ចាស់ផ្ទះ រួសរាយ មានគំនិតទូលំទូលាយ គួរអោយចង់សេពគប់ទេដឹង ព្រមទាំងសង្ឃឹមថា នឹងទទួលបានទឹកត្រជាក់មួយកែវផង ត្បិតភ្ញៀវម្នាក់នេះ ហេវហត់ណាស់ទៅហើយ ដោយសារធ្វើដំណើរឆ្ងាយ ទើបដាច់ចិត្តចូលមកនេះ។ ហើយបើមិនប្រកាន់ ផ្តល់កិត្តិយសមកលេងផ្ទះខ្ញុំ ខ្ញុំនឹងសងវិញនូវទឹកមួយនេះ ដោយបន្ថែមជាមួយផ្លែក្នុងស្រុកមួយកន្រ្តកផង ទុកផ្ញើអ្នកផ្ទះ។
pisitnseiha
ខែកុម្ភៈ 5, 2010 at 3:01 ព្រឹក
នៅផ្ទះនេះសំបូរភ្ញៀវដែរតើ ព្រោះមានតែទឹកកក ដោយឡែកផ្ទះខ្ញុំមានតែក្ដៅ អត់សូវមានភ្ញៀវទេព្រោះអត់សូវពូកែរ ដូចអ្នកតែទឹកកក។
ម្ចាស់ផ្ទះហ្នឹងរីករាយផស់គេហ្មង!
បញ្ញា
ខែមីនា 6, 2010 at 2:50 ល្ងាច
សួស្ដី!!! បងសុភា!!! រីករាយណាស់ដែលបានស្គាល់បង!!!!
សុភា
ខែមីនា 8, 2010 at 11:20 ព្រឹក
ហេ រីករាយណាស់ដែលបានស្គាល់ 😀
បញ្ញា
ខែមីនា 6, 2010 at 2:51 ល្ងាច
មូលនិធិខ្សែភាពយន្តប្រវត្តិលោក ស៊ីន ស៊ីសាមុត!!! សូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌ជាតិបន្ថែម!!! ព័ត៌មានលម្អិត៖ htttp://noonmail.wordpress.com ស្វាគមន៍ជានិច្ចចំពោះការគាំទ្រ…. សង្ឃឹមថាអ្នកទាំងអស់គ្នា ទទួលការគោរពអញ្ជើញពីរូបខ្ញុំបាទ។
បញ្ញា
ខែមីនា 6, 2010 at 3:27 ល្ងាច
http://www.noonmail.wordpress.com
វិចិត្រ
ខែមីនា 11, 2010 at 2:47 ល្ងាច
សុំសួរកូនអ្នកលក់សណ្ដែកបណ្ដុះបន្តិច។
ហេតុអ្វីបានសណ្ដែកបណ្ដុះរបស់ខ្ញុំ ដាំបានប្រហែល៥ថ្ងៃ ចេញពណ៌ស្វាយ អត់ស ដូចសណ្ដែកគេលក់អញ្ចឹង?
សុភា
ខែមីនា 11, 2010 at 3:43 ល្ងាច
ប្រហែលជាមកពីគ្របដីអត់ជិតល្អ។ តែធម្មតាគេបណ្តុះតែ៣ថ្ងៃទេ តែដល់៥ថ្ងៃវែងហើយស្គមៗអស់ហើយ។ រឺក៏មកពីខ្សាច់សមុទ្យប្រៃទេដឹង ខ្ញុំអត់ដឹងដែរ ព្រោះធម្មតែឃើញថាវាស្គមៗ ចេញស្លឹក រឺក៏រលួយ ដល់ចេញពណ៑ស្វាយអត់ដឹងផង។
ម្យ៉ាងទៀត បើដល់តែសរស្គុសតែម្តង អាណឹងគេអាចប្រើថ្នាំ។
វិចិត្រ
ខែមីនា 11, 2010 at 9:43 ល្ងាច
សង្ស័យមកពីឧស្សាហ៍បើកមើលដឹង?
សុភា
ខែមីនា 12, 2010 at 1:31 ល្ងាច
អាចដែរ ខ្យលចូលទេដឹង 😀
វលក្ខ្ចណ៍
ខែមេសា 23, 2010 at 11:26 ព្រឹក
អូ សុភាកើតឆ្នាំខ្លាដូចខ្ញុំដែរ តែខ្លាខ្ញុំនេះ សែនស្លូតម្លេះទេ ហិហិ
ខ្ញុំចង់ហូបច្រើន គេងច្រើន ដូចសុភាដែរ តើធ្វើមេចទៅ?
សុភា
ខែមេសា 23, 2010 at 12:14 ល្ងាច
មិនដឹងដែរ ខ្ញុំហាត់រៀនតាំងតែពីតូចណុះ។ រឿងហូបនិងគេង ចាញ់គេឡាប់ចោល ហិហិហិ
ណេង
ខែឧសភា 3, 2010 at 9:10 ព្រឹក
សូស្តី ខ្ញុំជាសាមាជិកថ្មីសូចជួយនែណាំផង
អគុណ
vylavorn
ខែមិថុនា 7, 2010 at 11:00 ព្រឹក
អ៊ូយ ណេង! យើងដូចគ្នា អញ្ចឹងសុំចាប់ដៃមួយ >:D<
អូ ឃើញហើយ! កើតឆ្នាំ ៨៧សោះ ឡើង កា ចាស់ …..!!!!! 😀
ថាលេងទេ តិចខឹងមែនចុះ! ហើយរៀននៅណាដែរ? មើលទៅដូចចេះបារាំងច្រើនណាស់។ ថាទៅ ខ្ញុំធ្លាប់រៀនបារាំងអស់៦ឆ្នាំនឹងគេដែរ តែកុំសួរលោកអើយ អត់ចេះទេ។
សុភា
ខែមិថុនា 7, 2010 at 12:13 ល្ងាច
ហេហេ ចឹងល្អហើយ។ ខ្ញុំពីមុនល្បីមុខក្មេង តែអាឡូវល្បីមុខចាស់ចឹងយូហើយ។ ហើយធ្លាប់រៀនបារាំងនៅណាដែរ? តាមពិតទៅអត់ចេះដូចតែគ្នាណឹង ហិហិហិ។
ផ្កាយដុះកន្ទុយ
ខែមិថុនា 16, 2010 at 7:24 ល្ងាច
សួស្តី!
សុភា
ខែមិថុនា 17, 2010 at 4:54 ល្ងាច
សួស្តី!!! ហើយមកនិយាយតែប៉ុណ្ណឹងទេ?
oudomheng
ខែមិថុនា 19, 2010 at 3:25 ល្ងាច
ប្រហែលផ្កាយដុះកន្ទុយ ចង់និយាយតែប៉ុណ្ណឹងទេ!! ព្រោះត្រូវទៅរះបំភ្លីរាត្រីទៀតនោះអី ហេហ!! ចាប់រះផងណាព្រោះញ៉ុម និងមានមនុស្សជាច្រើនអ្នកទៀតចូលចិត្តមើលផ្កាយនាពេលរាត្រីណាស់ណា!!
Bonne nuit Bang Sophea… Faites des bons reves…
ច័ន្ទរឿន
ខែកក្កដា 17, 2010 at 9:27 ព្រឹក
សួស្តីសុភា, ខ្ញុំមានប្អូនស្រីម្នាក់ជាអតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលនឹងបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។ គេបានសួរខ្ញុំពីការរៀបចំខ្លួន និងជីវិតនៅស្រុកបារាំង តែខ្ញុំមិនដែលមានបទពិសោធន៍នៅស្រុកនេះទេ។ ដោយសារសុភានៅស្រុកបារាំងតើខ្ញុំអាចណែនាំប្អូនស្រីនេះអោយទាក់ទងសុភាផ្ទាល់បានទេ? បើបានសូមផ្ញើអ៊ីមែលមួយមកខ្ញុំ។ សូមអរគុណ និងសុខសប្បាយ!
មេឃា
ខែសីហា 16, 2010 at 2:15 ព្រឹក
មានរូបថតឡូយៗ ហើយស្រស់ស្អាតអីចឹង ទើបមិនខ្លាចនឹងដាក់បង្អួត… អត់ដូចខ្ញុំទេ មិនសង្ហារ.. មុខអត់ហុងស៊ុយ… បើហ៊ានតែដាក់អត់មានអ្នកចូលទស្សនា និងដាក់ វាចារទៀតទេ… ហិ ហិ ហិ…
សុភា
ខែសីហា 16, 2010 at 8:10 ព្រឹក
មិនហ៊ានទទូលទេ។
សម្ផស្ស
ខែសីហា 28, 2010 at 8:17 ព្រឹក
សួស្តី សុភា
ដើរតាមផ្លូវឃើញផ្ទះនឹងរៀងអ៊ូអរសុំចូលរូមមើលតិចហើយណា ។
គិតថា Today ពិតជាសំណាងមែនបានស្គាល់
ញឹក បុរិន្ទ
ខែកញ្ញា 6, 2010 at 6:58 ព្រឹក
សួស្តីសុភា ញុំទន្សាយ សុំលេងចូលផង។
ទើបតែចេញពីព្រៃទេ មិនទាំងស្គាល់ភូមិច្បាស់ផង។ ឥឡូវបានសង់ផ្ទះមួយ គ្រាន់រស់នៅនឹងគេនឹងឯងដែរ។
ខេធី៤២
ខែតុលា 10, 2010 at 4:15 ព្រឹក
សួស្តីសុភា គ្រាន់តែឃើញរូបថត មានចំណាប់អារម្មណ៏លើ សុភា ឯងហ្មង!
សុំរាប់អានផង!
samphors1
ខែតុលា 17, 2010 at 8:07 ព្រឹក
សួស្តី! សុភាបានរូបស្អាតដាក់បង្អួតគេទៀង ។
គាឡុង
ខែវិច្ឆិកា 13, 2010 at 4:59 ព្រឹក
សួស្តីបងស្រី។ រីករាយណាស់ដែលបានស្គាល់បង។ និយាយអោយហើយកុំហៅខ្ញុំលោក ដូចពិសិដ្ឋណា។ 🙂
ឌីយ៉ា
ខែមករា 15, 2011 at 5:12 ព្រឹក
ខ្ចិលអានណាស់បងអើយ ខមមិនមិនដឹងម៉ានរយទេ ព្រះអើយ!
ឌីយ៉ា
ខែមករា 15, 2011 at 5:13 ព្រឹក
ប្លកអ្នកល្បីចឹង!
ហួរ ប៉ាស្កាល់
ខែមករា 19, 2011 at 2:04 ព្រឹក
អូយព្រះអើយ មានយោបល់ច្រើនណាស់ ខ្ញុំអានមិនចប់ទ្បើយ សូមសរសេរកាត់តែម្តងទៅ! សួរស្តី!
កូន អ្នកស្រែ
ខែមករា 21, 2011 at 7:44 ល្ងាច
សួស្តីអ្នកមីងម្ចាស់ផ្ទះ! សូមស្គាល់ផងព្រោះខ្ញុំជាអ្នកភូមិថ្មី!
Vanna
ខែមករា 23, 2011 at 4:40 ល្ងាច
តុតុ..!! មានអ្នកណានៅផ្ទះទេ? ខ្ញុំសុំចូលលេងផង 🙂
The Angkor
ខែមករា 24, 2011 at 10:14 ព្រឹក
សួស្តី ម្ចាស់ផ្ទះ!!! ចង់ស្គាល់ដែរតែអត់ដឹងទាក់ទងតាមណា!
មានសៀវភៅរូបថតទេ? I mean facebook ? 🙂
Find me by http://www.facebook.com/khmerblog
Thanks,
Dina.
កុកស
ខែមករា 28, 2011 at 10:58 ព្រឹក
វាគួរអោយអស់សំនើចណាស់។ រក្សាសិទិ្ឋអោយមិត្ត តាមពិតមិត្តរបស់អ្នកយកទ្រឹសី្តព្រះពុទ្ឋទេ។
មិត្តអ្នកមិនប្រាប់ទេរឺ។ នេះចំជាអ្នកលួចគេ ហើយថាជារបស់ខ្លួន។ ប៉ុនែ្តប៉ះចំគ្រូទស្សនវិជ្ជា ស៊យធំ
ហើយ។
ចាប់ខ្មោច
ខែមករា 28, 2011 at 11:33 ព្រឹក
ខ្ញុំមិនពូកែដូចលោកទេ។ ប្លក់ខ្ញុំអត់ៗចឹង មកមើលធ្វើអីវី ឆ្ងល់ដែរនៀក។
កុកស
ខែមករា 29, 2011 at 3:27 ព្រឹក
មនុស្សយើងគ្រប់គ្នាតែងតែយកទ្រឹស្តីគេ ដើម្បីបំផើមគំនិតរបស់ខ្លួនគ្រប់តែគ្នាហ្នឹង។ ប៉ុនែ្តកាលណាយើងយករបស់គេ យើងត្រូវប្រាប់គេថា យើងយកពីអ្នកនេះ។ ដូចទ្រឹស្តីរបស់អ្នក
គឺអ្នកបានមកពីមិត្តរបស់អ្នក មិត្តរបស់អ្នកមិនបានប្រាប់អ្នកថាគេយកពីណាទេ។ នេះមិនមែនជា
កំហុសរបស់អ្នកទេ។
somada
ខែកុម្ភៈ 17, 2011 at 8:11 ព្រឹក
សួស្តី ភារីករាយណាស់ដែលបានចូលមកក្នុងប្លកនេះ ជួបសុទ្ធតែអ្នកល្បី ៗ ហ្មងណ៎ស់ ។
isharemyworld
ខែឧសភា 2, 2011 at 3:30 ល្ងាច
តុក តុក ! ម្ចាស់ផ្ទះនៅទេ? សុំទឹកហូបម៉ាម៉ាត់មក! សួស្តីបាទ! ជួយចូលអើត ផ្ទះខ្ញុំផងណា មានអីៗ ចែករំលែកជូនច្រើន! http://isharemyworld.wordpress.com/
វិចូច
ខែឧសភា 16, 2011 at 6:11 ល្ងាច
ពិតជាមិនធម្មតា! ប្លក់នេះ ចិញ្ចឹមសុទ្ធតែសត្វសមុទ្រ និងសត្វចតុបាត។ នៅបាតក្រោមសុទ្ធតែឆ្លាម,,អូយ! គួរឲ្យខ្លាចណាស់! ព្រឹៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
កូនផ្សោត
ខែឧសភា 16, 2011 at 6:13 ល្ងាច
ហេសហេស
rainbowpig
ខែមិថុនា 29, 2011 at 5:09 ល្ងាច
តុកៗៗៗ អឺម្ចាស់ផ្ទះនៅរឺអត់ហ្នឹង? មានភ្ញៀវពីរគ្រឿង មកលេង។ នរណាហ្អ? គ្មាននរណាក្រៅពីអ្នកភូមិផងរបងជាមួយគ្នាហ្នឹងណា។ សាយសាបុកទេ?
កូនផ្សោត
ខែមិថុនា 29, 2011 at 9:45 ល្ងាច
អីយ៉ាបងអើយបង។ បាត់មុខបាត់មាត់យូរអីក៏យូរម្ល៉េះ។ ម៉ស់ ឡើងផ្ទះខ្ញុំពិសារតែសិន។ អូ! តែទឹកកកហ្អេបង? អូ! សុំក្រូចឆ្មារផងហ្អេបង? ស្ករទៀតហ្អេបង? មានតែស្ករពាង អត់ស្ករសរផងណឹង 😀
phyrum
ខែសីហា 15, 2011 at 11:32 ព្រឹក
ខ្ញុំមានក្រឆ្មារអ្នកត្រូវការខ្ញុំទិញពីបាត់ដំបងទៅអោយ!!!
phyrum
ខែសីហា 15, 2011 at 11:36 ព្រឹក
ហូសុំទោស ផងខ្ញុំចេះតែសរសេរទៅបេីមានអ្វីថី្មអោយខ្ញុំដឹងផង!!!
អ្នកក្រចេះ
ខែវិច្ឆិកា 16, 2011 at 4:39 ព្រឹក
សួស្តីខ្ញុំអ្នកចំងាយ សុំទឹកផឹក១កែវមកម្ចាស់ផ្ទះ!
បព្វតា
ខែមីនា 23, 2012 at 3:41 ល្ងាច
សូស្តីបង សុភា(កូនផ្សោត) ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការសរសេរទេ។សូមចូលលេងផ្ទះបងផងណា !
ស៊ីយូ again and again !
my e-mail : pobpata@yahoo.com
កូនផ្សោត
ខែមីនា 23, 2012 at 6:35 ល្ងាច
សួរស្តី!
ខ្ញុំក៏មិនសូវជាបានលេងច្រើនដែរពេលនេះ
បព្វតា
ខែមីនា 24, 2012 at 12:39 ព្រឹក
អរគុណបងណាស់ដែលបានទទួលបេប៊ីប្លក់ បព្វតា ។ បងពិតជាមានសន្តានចិត្តល្អចំពោះប្អូន ។
សួមអោយព្រះជាម្ចាស់តាមជួយថែរក្សាបងនិង ក្រុមគ្រួសារបង ។
ជួបបងថ្ងៃក្រោយ !
ពី បេប៊ីប្លក់ បព្វតា ។
Smie Kam Chann
ខែវិច្ឆិកា 28, 2012 at 9:29 ព្រឹក
សួស្តី !!!
somain
ខែមករា 30, 2013 at 2:17 ព្រឹក
សួរស្តី!អ្នកទាំងអស់គ្នា
វណ្ណៈ
ខែមីនា 7, 2013 at 9:40 ព្រឹក
សួរស្តី! រីករាយ ដែលបានស្គាល់
Savda
ខែមិថុនា 5, 2014 at 7:56 ព្រឹក
សួរស្តីសុភា! រីករាយដែលបានស្គាល់អ្នកតែទឹកកកដូចគ្នា!