RSS

Category Archives: ស្រុកបារាំង

When you realize that how un-important you are!

 
បញ្ចេញមតិ

Posted by ​នៅ ខែកក្កដា 8, 2014 in ស្រុកបារាំង

 

ទៅ​លេង​ភូមិ​អ្នក​នេសាទ

កាល​ពី​ម្សិលមិញ ពួក​ខ្ញុំ​បាន​ទៅ​លេង​ភូមិ​អ្នក​នេសាទ​ដែល​នៅ​ក្បែរ​ភូមិ​ខ្ញុំ​ព្រោះ​គេ​មាន​ធ្វើ​បុណ្យ​នេសាទ (Fête du port de pêche) ។ គិតៗ​ទៅ ខ្ញុំ​នៅ​ក្បែរ​ភូមិ​ណឹង​ច្រើន​ឆ្នាំ​ហើយ មិន​ដឹង​ថា​គេ​មាន​ធ្វើ​បុណ្យ​អញ្ចឹង​សោះ។ កុំ​តែ​មាន​គេ​ប្រាប់ ខ្ញុំ​គ្មាន​ដឹង​ខ្យល់​អី​ទេ។

នៅ​ក្នុង​ពិធី​បុណ្យ​នេះ គេ​មាន​លក់​ជា​សំបុត្រ​អោយ​យើង​មួយ​ដុំ​តម្លៃ ១០ អឺរ៉ូ។ យើង​យក​សំបុត្រ​នោះ​ទៅ​ដើរ​ទិញ​ត្រី​អាំង និង​របស់​ផ្សេងៗ​មក​ញ៉ាំ​បាន។ តែ​គួរ​អោយ​ស្តាយ គេ​លក់​ត្រី​អាំង​តែ​ពីរ​ប្រភេទ។ ខ្ញុំ​នឹក​ស្មាន​តែ​គេ​មាន​ច្រើន​ប្រភេទ។ ថ្ងៃ​នោះ​មេឃ​ស្រលះ​ល្អ មនុស្ស​ម្នា​ទៅ​ដើរ​លេង​គគ្រឹក​គគ្រេង​គ្រាន់​បើ។ តែ​មនុស្ស​ទៅ​ច្រើន​ពេក ដល់​ត្រឹម​ម៉ោង​ពីរ​អស់​អី​ញ៉ាំ នាំ​គ្នា​រអ៊ូ ហេសហេ។

ខ្ជិល​សរសេរ ដាក់​រូប​អោយ​មើល​បាន​ហើយ។

មនុស្ស​ម្នា​មក​ច្រើន ទាល់​តែ​អត់​កន្លែង​អង្គុយ

មនុស្ស​ម្នា​មក​ច្រើន។ មុន​នេះ​បន្តិច​ អត់​កន្លែង​អង្គុយ

នាំ​គ្នា​ទៅ​អង្គុយ​នៅ​លើ​ស្មើ ហេស​ហេ

នាំ​គ្នា​ទៅ​អង្គុយ​នៅ​លើ​ស្មើ ហេស​ហេ។ នេះ​ត្រី seiche អាំង។ និយាយ​អោយ​ចំ​ទៅ​ដូច​ម៉ឹក​ តែធំៗ។

 

ត្រី​ sardine អាំង

ត្រី​ sardine អាំង

ទេសភាព​ភូមិ​គេ

ទេសភាព​ភូមិ​គេ

 

ខ្ញុំ​មិន​ដឹង​អី​ដែរ សង្ស័យ​តែ​រោង​អ្នក​នេសាទ​គេ​ហើយ​មើល​ទៅ

ខ្ញុំ​មិន​ដឹង​អី​ដែរ សង្ស័យ​តែ​រោង​អ្នក​នេសាទ​គេ​ហើយ​មើល​ទៅ

ទូក​នេសាទ

ទូក​នេសាទ

 

នំបញ្ចុក​សម្លរ​ការី

ធ្វើ​មេច​ទេ អត់​លុយ​ចូល​ហាង​នឹង​គេ មាន​តែ​ធ្វើ​ញ៉ាំ​ខ្លួន​ឯង។ ខ្ញុំ​គ្មាន​មេរៀន​អី​ច្បាស់​លាស់​ទេ ចេះ​តែ​ដាក់​ចូល​ច្របល់ៗ​ទៅ។ តែ​មាន​អី​ញ៉ាំ​កើត​តើ។

carry_noodle

ការី​នំបញ្ចុក​ស្នាដៃ​ខ្ញុំ

 

បាយ​ឆា​ដណ្តប់​ភួយ

មក​ដល់​ទៀត​ហើយ បាយ​ឆា។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខ្ញុំ​ចូលចិត្ត​ធ្វើ​ម្ហូប​គ្រាន់​បើ។ ថ្ងៃ​មុន​ខ្ញុំ​ធ្វើ​បាយ​ឆា តែ​បាយ​ឆាខ្ញុំ​មាន​ដណ្តប់​ភួយ។ វា​មិន​ខុស​អី​ពី​បាយ​ឆាធម្មតា​នោះទេ គ្រាន់​តែ​ធ្វើ​អោយ​ស្អាត​បន្តិចគឺ​មាន​ចៀន​ពងមាន់​មក​ខ្ចប់​បាយ នឹង​ធ្វើ​សាលាដ​មកន​ញ៉ាំ​ជាមួយ។

fried_rice

បាយឆាដណ្តប់ភួយ ទំនង​អត់​?

 

បបរ​គ្រឿង

បបរ​គ្រឿង​ជា​អាហារ​ខ្មែរ​ដែល​នៅ​ក្នុង​​បញ្ជី​ម្ហូប​ដែល​ខ្ញុំ​ចូល​ចិត្ត។ តែ​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​តែ​បបរ​ដែល​ខ្ញុំ​ធ្វើ​ប៉ុណ្ណោះ។ មិន​អួត​ទេ ស្នារ​ដៃ​ខ្ញុំ​អាច​បើក​ហាង​បាន។ ខ្ញុំ​គិត​ថា លើក​ទី​មួយ​ដែល​ខ្ញុំ​ធ្វើ​បបរ​គ្រឿងគឺ​ពេល​ដែល​ខ្ញុំ​ប្រលង​ជាប់​ចូល​សាលា​តិចណូ។

បបរ​គ្រឿង ស្នា​ដៃ​ខ្ញុំ

បបរ​គ្រឿង ស្នា​ដៃ​ខ្ញុំ។ ទំនង​អត់​?