RSS

Category Archives: 5584

រឿង​កុន​ខ្មែរ

ខ្ញុំ​តែង​តែ​តាម​ដាន​មើល​រឿង​ខ្មែរ រឺ​ក៏​កំប្លែង​ខ្មែរ​នៅ​ក្នុង​យូទូប​មិន​ដាច់ទេ ទោះជា​រឿង​មិន​ល្អ​មើល​ក៏​ខ្ញុំ​មើល​ដែរ​។ កំពុងតែ​មើល​រឿង​ផ្កាក្នុង​ផ្កា​សុខៗ ស្រាប់តែ​គេ​លុប​ចោល​បាត់ 😦 ។ ហើយ​ឥឡូវ​ខ្ញុំ​ឃើញ​មាន​ឈុត​រឿង​ពីរ​ទៀត​ដែល​ទំនង​ជា​ល្អ​មើល ហើយ​មើល​ទៅ។

1/ រឿង​សមុទ្រ​ទឹក​សាប របស់​ស្ថានីយទូរទស្សន៏ CTN និពន្ធ​ដោយលោក​វ៉ា សំអាត និង អ្នក​ស្រី ម៉ៅ សំណាង។ តែ​មាន​ត្រឹម​តែ​ឈុតប៉ុណ្ណឹង ហើយ​មិន​ដឹង​ថា​សាច់រឿង​ណឹង​គេ​បណ្ចាំង​ហើយ​រឺនៅ​ណ៎។ ខ្ញុំ​នឹង​តាមដាន​ក្នុង​យូទូប​បន្តរ​ក្រែងល៎​បាន​ត៏ភាគ តែ​ដូចជា​មិន​សង្ឃឹម​ទេ​មើល​ទៅ ហាក់​ដូចជាគេ​មិន​អនុញ្ញាតិ​អោយ​ដាក់។

2/ រឿង​មេឃ​ចាស់​ចន្ទថ្មី និពន្ធ​ដោយ​អ្នក​ស្រី ប៉ាល់ វណ្ណារីរ័ក្ស

 
 

អំពើរប្លន់​មួយ​ដែល​គួរ​អោយ​ព្រឺព្រួច

ប្លន់សំលាប់​មនុស្ស​បីនាកទាំងកណ្តាល​ថ្ងៃ​ដោយ​គ្មានញញើត​ក្នុង​ផ្ទះ​លោក​ទេព ដារ៉ុង​ ប្រធាន​រាជបណ្ឌិត​សភា​​វិជ្ជាជីវៈ​តុលាការ សូម្បី​តែ​កូនក្មេង​អាយុ​៤​ឆ្នាំ​ក៏​មិន​លើក​លែង​​។

អាន​ពត៌មាន​បន្ថែម​ កោះសន្តិភាព

 
34 មតិ

Posted by ​នៅ ខែ​ឧសភា 18, 2009 in 5584

 

ជិត​ដល់​ពេល​ហើយ-ភ័យ​ផង អរផង!

fear-faceទីបំផុត​ពេល​វេលា​ដែល​ខ្ញុំ​ទន្ទឹង​រង​ចាំ និង មិន​ចង​ជួប​នោះ​ជិត​មក​ដល់​ហើយ​បងប្អូន នៅ​សល់​តែ​១ខែរ​១អាទិត្យ​ទៀត​ប៉ុណ្ណោះគឺពេល​ដែល​ត្រូវ​ការពារសារណា។ បើ​ទោះ​បី​ជា​ធ្លាប់​ការពារសារណា​បាន​២​ដង​រូច​មក​ហើយ​ក្តី​ក៏​នៅ​តែ​ភ័យ​អញ្ចឹង។ តែ​លើក​នេះ​ខ្ញុំ​ដូច​ជា​អត់​ភ័យ​រឿង​ឡើង​ការពារ​នោះទេ តែ​ភ័យ​រឿង​របាយ​ការណ៏ទៅវិញ ព្រោះ​ខ្ញុំ​សរសេរ​អត់សូវត្រូវ​ទេ ដូច​ដែល​បាន​ដឹង​ស្រាប់​ហើយ 😦 ។​ របាយ​ការណ៏ ត្រូវ​ដាក់​នៅ​មុន​ថ្ងៃ​១៥​ខែ​មិថុនា​នេះ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ច្រលំ​មាត់​ប្រាប់គ្រូខ្ញុំ​ថា​អោយ​របាយការណ៏ភាគមួយ​ទៅ​គាត់​នូវ​អាទិត្យ​នេះ គឺ​ត្រូវ​អោយ​ថ្ងៃ​ពុធ យ៉ាប់ហើយ​គ្មាន​ព្រះណា​ជួយ​ព្រះអង្គ​បាន​ទេ 😦 ។

Happy FacesThumbរឿង​ដែល​អរនោះ គឺ​រឿង​ដែល​ពេល​វាលា​នោះ​នឹង​ត្រូវកន្លង​ផុតទៅ​នៅ​ពេល​ដ៏​ស៊ិចស៊ី​ខាង​មុខ​នេះ ហើយ​ខ្ញុំ​នឹង​មាន​សេរីភាព​ហើយ 😛 ។ កំឡុង​ពេល​នៃ​សេរីភាពដ៏​ខ្លីនោះ ខ្ញុំ​នឹង​បាន​ដើរ​លេង​ជំរុស​ខ្ជឹល ដើរ​អោយ​អស់ចិត្ត​អោយ​សម​នឹង​ការសន្សំចិត្តជាយូ​មក​ហើយ។

 

ឈឺ​ហើយ​មិន​ចាំ

chili-pepper-madnessClip Art Graphic of a Desktop Computer Cartoon Characterគ្រប់ពេល​ដែល​ខ្ញុំ​ញ៉ាំ​ម្ទេស វា​តែង​តែ​ធ្វើ​អោយ​ខ្ញុំ​ឈឺ​ក្រពះ ក្តៅក្នុងពោះ និង​រត់ទៅ​បន្ទប់ទឹក​ញឹកញ៉ាប់ទៀតផង។ តែ​ទោះ​ជា​ច្រើន​លើក​ច្រើន​សា​យ៉ាង​ណា ខ្ញុំ​នៅ​តែ​មិន​រាងចាល​ដែរ ព្រោះ​ពេល​ដាក់​វា​ចូល​ម្ហូប​ទៅ​វា​ធ្វើ​អោយ​ឆ្ងាញ់​ម្យ៉ាង​ តែ​បន្ទាប់ពីញ៉ាំហើយ ត្រៀម​ខ្លួន​ឈឺ​អោយ​រាល់តែ​លើក :( ។

តែ​បន្ទាប់​ពី​លើ​នេះ​ហើយ សុំ​សន្យាថា​ឈប់​ប៉ះ​ពាល់ម្ទេស​ទៀតហើយ សន្យា​ជាមួយ​ខ្លួន​ខ្ញុំ។

 
14 មតិ

Posted by ​នៅ ខែ​ឧសភា 16, 2009 in 5584

 

ដើរ​ចោល​ផ្ទះ​ទៀត​ហើយ

ខ្ញុំ​ដើរ​ចោល​ផ្ទះ​បួន​ថ្ងៃ​សិន​ហើយ ទៅ​ដើរ​លេង មាន​ការងារ​កំប៉ិច​កំប៉ុក​ត្រូវ​ធ្វើ។ ជួយៗ​អើត​មើល​ផ្ទះ​ខ្ញុំ​ផង​ញាតិ​មិត្ត​អើយ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​៤​ថ្ងៃ​ណឹង​បាន​មក​អើត​ផ្ទះ​ឫក៏​អត់ទេ។

 
7 មតិ

Posted by ​នៅ ខែ​ឧសភា 12, 2009 in 5584