RSS

គតិ

ទព័រគតិនេះបង្កើតឡើងដើម្បីសរសេសអំពីការគិតខ្លះៗដែលខ្ញុំគិត អាន លឺ!!!

១) មនុស្សបរាជ័យមានពីប្រភេទ គឺធ្វើដោយមិនគិត និង គិតហើយមិនធ្វើ(បង្កើនគុណភាពជីវិត-ដោយ ច័ន្ទ រិទ្ធី)

២) ត្រីចាំបាច់ត្រូវហែលបញ្ច្រាស់ទឹដើម្បីជិវិត [អានបន្ថែម] (បង្កើនគុណភាពជីវិត-ដោយ ច័ន្ទ រិទ្ធី)

3) មោទនភាពដ៏ធំធេងគឺមិនមែនស្ថិតនៅការមិនដែលបរាជ័យនោះទេ គឺវាស្ថិតនៅការក្រោកឡើងវិញបាននៅគ្រប់ពេលដែលដូលរលំ (បង្កើនគុណភាពជីវិត-ដោយ ច័ន្ទ រិទ្ធី)

៤) មិនគូរប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដ៏ទៃដែលមិនមែនជាយើងនោះទេ គាប់បីប្រធៀបខ្លួនឯងទៅនិងខ្លួនឯងពីមុន និងខ្លួនឯងនាពេលអនាគតដែលខ្លួនឯងចង់បាន

៥) សូមកុំគិតថា តើប្រទេសអ្នកបានផ្តល់អ្វីដល់អ្នក គូរគិតថាតើអ្នកបានផ្តល់អ្វីខ្លះដល់ប្រទេសអ្នក

សូមកុំគិតថា តើគេបានផ្តល់អ្វីដល់អ្នក គូរគិតថាតើអ្នកបានផ្តល់អ្វីខ្លះដល់គេ

៦) Keep believing and fighting on the way you are OR accepting your weakness and trying a new way?

7) Life is just like a music sheet, it depends on the performer

8) …

 

72 responses to “គតិ

  1. chamnan

    ខែមករា 7, 2009 at 2:22 ល្ងាច

    គតិ1)​ ត្រូវលើខ្ញុំប៉កតែម្តង រឿងដែលខ្ញុំគិតក្នុងមួយថ្ងៃៗច្រើនណាស់តែធ្វើបាន
    តិចតួចប៉ុណ្ណឹង​ដូចជាគិតថាស្អែកនឹងក្រោកពីព្រលឹមអានសៀវភៅជាដើមមិន
    មិនដែលសម្រេចឡើយយ៉ាប់ហ្មង សុភា ជួយប្រាប់ផងមើលធ្វើយ៉ាងណាល្អ។
    ម្យ៉ាងទៀតនុះ​ឃើញស្រីស្អាតដើរមកពីមុខក៏គិតច្រើនដែរតែក៏មិនដែលធ្វើម្តង
    ឡើយ​​ ហ៊ុហ៊ុ!!។

     
  2. super

    ខែមករា 7, 2009 at 5:35 ល្ងាច

    ស្តាប់ទៅដូចតែខ្ញុំដែរណឹង អារឿងមើលមេរៀនស្អែកនេះដូចតឹងតិច តែមានរឿងមូយអោយតែគិតគឺធ្វើហើយ “គឺសុំលុយ” គិតហើយធ្វើមិនដែលខានទេ។

     
  3. chamnan

    ខែមករា 8, 2009 at 1:32 ល្ងាច

    ហាហា! តែអារឿងសុំលុយនេះតាំងពីកើតពោះមែមិនដែលហ៊ានឡើយសូម្បី
    ម្តងរហូតសព្វថ្ងៃនេះគឺរឿងពិតដែលមិនគួរឲ្យជឿ​ មូលហេតុមិនសុំព្រោះមែក្រ
    មានត្រឹមបាយញ៉ាំគ្រាន់រស់ប៉ុណ្ណឹង ព្រឹកឡើងមុនទៅរៀនញ៉ាំបាយកកជាមួយ
    អំបិលរឺជួនកាលជាមួយស្កថ្នោតផ្អែមៗឆ្ងាញ់ម្យ៉ាងបោះគេដែរ(សម្រាប់អ្នកអត់)
    កាលពីតូបានផ្លែចេកទុំ​ ផ្លែឪឡឹក ផ្លែស្វាយទុំ ជាដើមមែមិនឲ្យញ៉ាំលេងឥតប្រ
    យោជន៍ទេ គឺទុកញ៉ាំជាមួយបាយព្រោះគ្មានម្ហូប បើដល់ថ្នាក់ហ្នឹងតើមានលុយ
    ឯណាឲ្យសុំទៅ ហាហា។

    ពេលទៅរៀនតាំងពីថ្នាក់ទីមួយដល់ថ្នាក់ទីប្រាំមិន
    មានលុយទៅទិញនុំញ៉ាំម្រៀលទេ​ សូម្បីទ្រនាប់ជើងក៏គ្មានពាក់ដែរ រីឯឯក
    សណ្ឋានសិស្សទៀតសោតក៏គឺសម្លៀកបំពាក់សម្រាប់ខ្វៀលគោហ្នឹងឯង
    គ្រូស្រុកស្រែដឹងសភាពច្បាស់លាស់ព្រោះហេតុនេះ ទោះស្លៀកឯកសណ្ឋាន
    អ្វីចូលថ្នាក់ក៏គ្មានបញ្ហាដែរ។

    ដែលរៀបរាប់មកនេះមិនមែនរអ៊ូឲ្យសុភាស្តាប់ទេ គ្រាន់លើកហេតុផលរឿង
    មិនដែលសុំលុយតែប៉ុណ្ណឹងឯង ហាហា ម្យ៉ាងទៀតខ្ញុំក៏មិនដែលនឹកតូចចិត្ត
    ដែលមែគ្មានលុយឲ្យដែរ ផ្ទុយទៅវិញខ្ញុំនឹកអរគុណមែដែលតស៊ូចិញ្ចឹមកូន
    ក្បាលរឹងដូចខ្ញុំរហូតដល់ធំដឹងក្តីយ៉ាងលំបាកលំបិន ហើយខ្ញុំក៏មិនដែលនឹង
    ចង់បានអ្វីអំពីអ្នកមែដែរ។ អេ!ខ្ញុំនិយាយអណ្តែតអណ្តូងដល់ណាហើយនេះ
    ហាហា។

     
  4. super

    ខែមករា 8, 2009 at 5:27 ល្ងាច

    ហេ ហេ រអ៊ូអីតាឯងលោកចំណាន ខ្ញុំក៏មិនខុសពីលោកដែរ​ ខ្ញុំនៅស្រែដែរតា មិនដែលស្គាល់បាយស្រូបទេ តាំងបីថ្នាក់ទីមូយដល់ទី១២។ តែត្រូវសុំលុយព្រោះត្រូវរៀនគូរ ជៀសអត់បានត្រូវតែពឹងពាក់ឃ្លាំសេដ្ឋកិច្ចមិនចេះរីស្ងូត ទោះជាគាត់គ្មាន ក៏គាត់មិនដែលនិយាយទេដែរ គឺធ្វើយ៉ាងណាអោយរកលុយអោយទៅរៀន។ ដល់រៀននៅភ្នំពេញ ៦ឆ្នាំក៏នៅសុំលុយគាត់ដែរព្រោះ អត់មានពេលធ្វើការចិញ្ចឹមខ្លូនឯង។ តែតឡូវឈប់ហើយ😛

     
  5. chamnan

    ខែមករា 9, 2009 at 10:57 ព្រឹក

    អ៊ឺយល់ហើយ រឿងនេះមិនប្លែកទេសម្រាប់ជនជាតិខ្មែរ​ ព្រោះយើងកើតមក
    ក្នុងសម័យកំពុងមានសង្រ្គាមគ្មាននរណាស្រួលជាងនរណាទេ ហើយខ្ញុំមាន
    មោទនភាពនឹងជួយត្រេកអរសុភាផងដែរ ដែលមានឆន្ទះមុះមុតក្នុងការរៀន
    សូត្ររហូតដល់ថ្នាក់ខ្ពង់ខ្ពស់ដូច្នេះ ព្រោះនារីស្រុកខ្មែរដែលអាចបញ្ចប់ការ
    សិក្សាថ្នាក់ឧត្តមនិងថ្នាក់បរិញ្ញាប័ត្រនៅមានកម្រឹតទាបណាស់នៅស្រុកយើង។

    សង្ឃឹមថាខ្មែរយើងអាចអភិវឌ្ឍន៍ប្រព័ន្ធការសិក្សាឲ្យរឹតតែប្រសើរឡើងជាង
    នេះ ព្រោះមានតែការសិក្សាទេដែលអាចជួយកម្ចាត់ភាពក្រីក្របានយ៉ាងមាន
    ប្រសិទ្ធិភាព​ បើដេកសង្ឃឹមឲ្យរដ្ឋាភិបាលយកលុយទៅជួយនោះប៉ុន្មានឆ្នាំ
    ទៀតក៏ខ្មែរងើបពីpovertyមិនរួចដែរ​ផ្ទុយទៅវិញមានតែរឹតក្រដុនដាបលើស
    ដើមទៀត។

    ហាហា!មិនរអ៊ូឯណា យ៉ាងហោចណាស់សុភាក៏មានឪកាសជាងខ្ញុំច្រើនដែរ
    ណា។

     
  6. super

    ខែមករា 9, 2009 at 12:37 ល្ងាច

    អរគុណច្រើន តែតឡូវគឺមាននារីច្រើនហើយ រៀនដល់មហាវិទ្យាល័យ តួយ៉ាងដូចសាលាខ្ញុំរៀនណឹង គេអោយអាថិភាពនារីខ្លាំងណាស់ ហើយតឡូវក៏មាននារីច្រើនដែររៀននៅណឹង មិនដូចពីមុន រកនារីធ្វើថ្នាំអត់បានទេ ខ្សត់ណាស់។ ថ្នាក់ខ្ញុំនារីច្រើនជាងបុរស់ផង

     
  7. chamnan

    ខែមករា 12, 2009 at 3:22 ព្រឹក

    ល្អហើយបើអញ្ចឹងនោះព្រោះសព្វថ្ងៃគេឲ្យតម្លៃសិទ្ធិនារីស្មើនឹងបុរសដែរតែ
    ដែលសំខាន់នោះនារីក៏ត្រូវមានសមត្ថភាពផងដែរ ទោះយ៉ាងណាក្តីមាននារី
    មិនតិចដែរដែលអង់អាចក្លាហានមុះមុតក្នុងការងារជាពិសេសការងារបរិហារ
    គ្រប់គ្រងដឹកនាំអង្គការក្រៅរដ្ឋាភិបាលហើយនឹងការងាររាជការ។ ពិតមែនតែ
    នៅប្រទេសយើងនារីមិនទាន់មានអំណាចកាន់ការងាររដ្ឋក្នុងតំណែងធំដូចជា
    លោកស្រីខន់ដូលីសារៃ (condoleezza rice)​ ដែលអាចឈានទៅដល់តំណែង
    ខ្ពស់(Condoleezza Rice (born November 14, 1954) is the 66th United States Secretary of State, and the second in the administration of President George W. Bush to hold the office.)ជាប្រវត្តិសាស្ត្ររបស់ស្ត្រីនិងជារឿងដែលគួរឲ្យមានមោទនភាពរបស់ស្ត្រីផង
    ដែរ​ ហើយវីរស្រ្តីម្នាក់ទៀតដែលមានឈ្មោះបោះសម្លេងនៅលើពិភពលោក
    ហើយនឹងជានាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ប្រទេសពិលលិពិនគឺលោកស្រី
    (Maria Gloria Macapagal-Arroyo (April 5, 1947) is the fourteenth and current president of the Philippines.) នេះខ្ញុំគ្រាន់តែចង់និយាយ
    អំពីសមត្តភាពរបស់នារីនាពេលបច្ចុប្បន្នតែប៉ណ្ណោះដើម្បីជាកម្លាំងចិត្តខ្លះ
    ដល់ស្រីភាហ្នឹងណា៎!។

     
  8. super

    ខែមករា 12, 2009 at 3:52 ព្រឹក

    ចំណាន ពួកែស្គាល់ប្រវត្តអ្នកដឹងនាំដល់ហើយណ ខ្ញុំដូចមិនសូវស្គាល់សោះ។ នារីៗ បើទោះជាគេលើកតំកើនក៏ត្រូវប្រឹងប្រែងខ្លូនឯងដែរ😛

     
  9. chamnan

    ខែមករា 12, 2009 at 1:42 ល្ងាច

    មិនសូវស្គាល់ប៉ុន្មានទេបន្តិចបន្តួចប៉ុណ្ណឹងឯងហាហា។អើរឿងហៅឈ្មោះហ្នឹង
    សូមអភ័យផងដែលធ្វើឲ្យសុភារង្កៀសចិត្តតែអរគុណដែលបានប្រាប់ឲ្យកែ
    ប្រែអញ្ចឹងប្រើពាក្យថាសុភាបានអត់ជួយប្រាប់ផងចុះ តាមពិតខ្ញុំក៏មិនដែល
    ស្គាល់ឈ្មោះសុភាដែរគ្រាន់តែឃើញគេហៅក៏ហៅតាមគេទៅហាហា ព្រោះ
    ការនិយាយគ្នាដោយគ្មានឈ្មោះហាក់ដូចជាមិនសូវសមរម្យមិនដឹងជានិយាយ
    ជាយមួយនរណា ហើយម្យ៉ាងទៀតបើខ្ញុំប្រើពាក្យមិនសមរម្យពេលណាសូម
    សុភា ជួយដាស់តឿនខ្ញុំផងចុះ ព្រោះខ្ញុំចាកចេញពីខ្មែរមកជាងប្រាំមួយឆ្នាំ
    ហើយភ្លេចពាក្យនិងវិធីប្រើមិនតិចទេ តែទោះបីជាយ៉ាងណាខ្ញុំក៏ព្យាយាម
    សិក្សាបន្ថែមដើម្បីការប្រើប្រាសពាក្យមានការត្រឹមត្រូវច្បាស់លាស់ជាងមុន
    កុំភ្លេចជួយដាស់តឿនផងណា៎។

     
  10. super

    ខែមករា 12, 2009 at 1:46 ល្ងាច

    ហាហ ខ្ញុំដូចមិនខុសពីបង់ចំណានប៉ុន្មានទេ រឿងប្រើភាសារខ្មែរណឹង។ បងអាចហៅខ្ញុំ សុភាបាន ឈ្មោះបស់ខ្ញុំ។ និយាយចឹងបងនៅខាងប្រទេសណាដែរ?

     
  11. chamnan

    ខែមករា 13, 2009 at 4:44 ព្រឹក

    huh! I’m living in Bangkok just for studying. I’m the fourth year,English
    major. Some cambodian asked me that why didn’t you study in
    cambodia beacause now, in our country, has a lot of university to study ,especially, if you want to be good at in English they have many
    foreign teacher who expert in English to teach you. I tole them, I know
    this case but I just want to know the system of Education in other
    country if it is the same our country. I think living in abroad we can
    get many benefit such as the way to live, to know the defferent
    culture and tradition, to enlarge our knowledge and especially to
    develope ourself. Super is very lucky that you live in other country
    while i’m living in the country that is conflicting eachother but it is not
    the problem to me just the good expirence. I will try my best huh! anyway, i’m sorry too, i’m English major but not so good at in English
    this is very sad thing, do you think Super? hahaha…..

     
  12. super

    ខែមករា 13, 2009 at 8:42 ព្រឹក

    Oh, I see. Yeah when we study in other country we win one more experience in addiction of our skill, that is live experience. Then we can apply this experience in our jobs. Anyway i don’t think that your english is bad. អត់ជឿតែម្រង បងចំណានអើយ។ មើលអានអង់គ្លេសខ្ញុំរូចទេយល់ទេ ខ្ញុំអស់សូវចេះអង់គ្លេសអីទេណា😀

     
  13. chamnan

    ខែមករា 14, 2009 at 1:59 ល្ងាច

    អានចេញតើ សុភា! យល់ច្បាស់ទៀតផង ហាហា ហើយម្យ៉ាងវិញទៀតបើ
    សិនអានមិនចេញរឺមិនយល់ក៏មិនមែនមកពី សុភា សរសេរមិនល្អដែរមកពី
    ខ្ញុំចេះមិនដល់ទេតើ។ សុភា​ រៀននៅហ្នឹងគេប្រើភាសាបារាំងរឺអង់គ្លេសប្រ
    ហែលជាភាសាបារាំងហើយ បើអញ្ចឹងកាន់តែល្អធ្វើឲ្យ​ សុភា ចេះភាសាកាន់
    តែច្រើនថែមទៀត។ បច្ចុប្បន្នគេថាអ្នកដែលចេះភាសាច្រើនមានប្រៀបជាង
    គេ ព្រោះអាចយល់និងតាមទាន់ពត៌មានពិភពលោកយ៉ាងឆាប់រហ័ស មិនចាំ
    បាច់គេបកប្រែមកហើយទើបដឹងទេ។ ខ្ញុំចូលចិត្តភាសា ខ្ញុំចង់ចេះភាសាឲ្យ
    បានច្រើនតែវាមែនជាការងាយនោះទេ លុះត្រតែយើងទៅនៅប្រទេសហ្នឹង
    តែម្តងគឺបើរៀនជប៉ុនទៅនៅជប៉ុន​ រៀនបារាំងទៅនៅបារាំងយ៉ាងនេះទើបវា
    មិនសូវតឹង តែឥឡូវហ្នឹងខ្ញុំរៀនអង់គ្លេសតែនៅក្នុងប្រទេសដែលមិននិយាយ
    អង់គ្លេសជាផ្លូវការ ដល់អញ្ចឹងមិនសូវបានប្រើនិយាយស្តីប៉ុន្មានធ្វើឲ្យចេះយឺត
    យាវចាំហើយភ្លេចវិញរហូតហ្នឹងខ្មាសអ្នកដែលរៀនឯកទេសផ្សេងតែចេះ
    អង់គ្លេសជាងខ្ញុំទៅទៀតដូច សុភា ជាដើមហាហា។

     
  14. super

    ខែមករា 14, 2009 at 6:46 ល្ងាច

    លោកចំណាន ដាក់ខ្លួនណាស់ណ ដូចមិនជឿររ៉េ។ ខ្ញុំគឺល្បីខាងអន់ភាសារជាងគេហើយ ម៉ាថ្នាក់នោះ។ សរសេររបាយការណ៏លើកណា គ្រូគ្រវីក្បាលរហូត មើលអត់ដឹងអីទេ😀 ។

     
  15. chamnan

    ខែមករា 15, 2009 at 2:13 ល្ងាច

    ហាហា នេះមកពី សុភា ទើបមកនៅប្រទេសគេ ធម្មតាទេភាសាមែយើង
    រៀនតាំងពីតូចដល់ធំនៅមិនទាន់ចេះច្បាស់ផង ទម្រាំភាសាគេយ៉ាងហោច
    ណាស់ក៏ត្រូវប្រើពេលយូរបន្តិចដែរ ខ្ញុំជឿថាមិនយូរទេ សុភា នឹងពូកែនិយាយ
    ទាំងបារាំងអង់គ្លេសប្រ៉មិនខានហ៊ិហ៊ិ ដល់ពេលហ្នឹងប្រហែលជាខ្ញុំសុំផ្ទេរពី
    សុភា ខ្លះហើយ ព្រោះខ្ញុំចង់និយាយអង់គ្លេស fluently។

    ខ្ញុំនិយាយលេងជាមួយសុភាច្រើនបន្តិចហើយបើមានខុសឆ្គងសូម សុភា​
    ប្រាប់ផង ព្រោះពេលខ្ញុំត្រឡប់មកពីរៀនវិញក៏បើកប្លក់ សុភា តែម្តងទីនេះ
    អាចសរសេរភាសាខ្មែរនិយាយគ្នាលេងបានបាត់អផ្សុកមួយគ្រាថែមបាន
    នឹករលឹកភាសាខ្មែរយើងទៀតផង។

    និយាយចឹង សុភា​ រៀនឯហ្នឹងមានខ្មែរយើងរៀនជាមួយ សុភា ប៉ុន្មាននាក់
    ដែររឺមានតែម្នាក់ឯងទេ?

     
  16. super

    ខែមករា 15, 2009 at 4:34 ល្ងាច

    ខ្ញុំអារឿងរៀនភាសារណឹង យ៉ាប់នៅតែយ៉ាប់ណឹង ព្រោះពេលសរសេរអីខ្ជីខ្ជារពេក អត់ដែលមើលអោយមត់ចត់ទេ។ ខ្ញុំរ៉ាល់ថ្ងៃក៏អញ្ចឹងដែរ បានអានប្លុកណឹង ដូចបាននិយាយគ្នាលេងចឹងដែរ។

    កុំភ័យពេកបើមានខុសខ្ញុំប្រាប់ហើយ។

    ខ្ញុំមកនេះមានពីរនាក់ មិត្តភក្តធ្លាប់រៀននៅខ្មែរថ្នាក់ជាមួយគ្នា តែនៅនេះយើងរៀនផ្នែកខុសគ្នាចឹងខុសថ្នាក់គ្នាដែរ។

    នៅនេះនិយាយទៅមានខ្មែរតែពីរនាក់ទេ ចឹងថ្នាក់ខ្ញុំ នឹង ថ្នាក់ពួកម៉ាកខ្ញុំណឹងមានខ្មែរតែម្នាក់ៗណឹង។ តែមានខ្មែរពីរនាក់ទៀត តែគេកើតនៅនេះ។ ខ្ញុំស្គាល់តែម្នាក់ទេ ម្នាក់ទៀតអត់ដែលជួនផង។ ហើយ ស្គាល់ម្នាក់ណឹង យើងរៀនសាលាខុសគ្នា គេរៀនខាងអក្សរសាស្ត្រ។ ចឹងជួបគ្នាយួៗម្តង។ ពេលខ្លះខ្ញុំផ្ញើរ message ទៅដែរ។

    បើមានខ្មែរយើងច្រើនជាងនេះប្រហែលជាល្អ😀

     
  17. chamnan

    ខែមករា 16, 2009 at 2:05 ល្ងាច

    បានម្យ៉ាងតែងខូចម្យ៉ាង បើសុភាមានខ្មែរនៅជាមួយគ្នាច្រើនអាចមានបញ្ហា
    រឿងរៀនភាសាគេអោយចេះឆាប់ហើយច្បាស់លាស់ ព្រោះនិយាយភាសា
    ខ្មែរក្នុងជីវិតប្រចាំថ្ងៃភាគច្រើន ទើបអាចធ្វើឲ្យនិយាយភាសាគេមិនច្បាស់
    តួយ៉ាងមានខ្មែរជាច្រើនទៅនៅអាមេរិកជាច្រើនឆ្នាំតែនិយាយភាសាអង់គ្លេស
    មិនបានច្បាស់គឺចេះប្រឡាំប្រកូវបន្តិចបន្តួចប៉ុណ្ណឹងប្រើជាការមិនបាន។

    ជីវិតតែងមានសប្បាយនឹងអផ្សុកស្មុគ្រស្មាញជាធម្មតា តែបើយើងមានគោល
    ដៅជីវិតច្បាស់លាស់ហើយប្រឹងប្រែងដើរតម្រង់គោលដៅឲ្យបានដល់ឆាប់
    រហ័ស យើងក៏នឹងមិនអផ្សុកព្រោះមានរឿងជាច្រើនដែលយើងត្រូវធ្វើគ្មាន
    ពេលឯណាមកអង្គុយអផ្សុកនោះទេ ផ្ទុយទៅវិញបើយើងគ្មានគោលដៅជី
    វិតច្បាស់លាស់ទេ ក៏នឹងតែលតោលដូចសំណាត់ឈើអណ្តែតកណ្តាលជល
    សាមិនដឹងថាខ្យល់នឹងបក់បោកឲ្យទៅជាប់នៅក្នុងទីកន្លែងណានោះទេ ជីវិត
    ទៀតសោតក៏គួរឲ្យធុញទ្រាន់ព្រោះគ្មានអ្វីធ្វើមិនដឹងជាធ្វើអ្វីក្នុងមួយថ្ងៃៗ។

    គតិទីពីររបស់ សុភា ដែលថា “ត្រីចាំបាច់ត្រូវហែលបញ្ច្រាស់ទឹកដើម្បីជិវិត”
    ហ្នឹងវាពិតប្រាកដហើយ ព្រោះមានតែត្រីស្លាប់ប៉ុណ្ណោះដែលអណ្តែតបណ្តោយ
    ទឹកនោះ យ៉ាងណាមិញមនុស្សយើង កាលនៅមានជីវិតក៏ត្រូវតស៊ូជីវិតជា
    រឿងធម្មតា ព្រោះគ្រប់ជីវិតតែងមានឧបសគ្គ ហេតុអ្វីជីវិតត្រួវមានឧសគ្គរហូត
    ព្រោះធម្មជាតិត្រូវការឲ្យយើងរឹងមាំបើងគ្មានឧបសគ្គជួយហ្វឹកហាត់យើងទេ
    ជីវិតយើងក៏មិនអាចអភវឌ្ឍន៍បានដែរ។

    យើងមើលមេដឹកនាំដែលខ្លាំងៗ​ទាំងឡាយលើលោកនេះ តើគេវិសេសជាង
    យើងត្រង់ណាទៅ ត្រង់រាងកាយចំណេះដឹងរឺ? មិនមែនទេព្រោះមានអ្នកដទៃ
    ជាច្រើនដែលមានរាងកាយរឹងមាំនឹងអ្នកខ្លះទៀតមានចំណេះដឹងច្រើនជាង
    អ្នកដឹកនាំទាំងអស់នោះទៅទៀត តែមិនអាចខ្លាំងបានព្រោះអ្វី ខ្ញុំថាព្រោះ
    ឧបសគ្គនេះឯង កាលបើនរណាម្នាក់អាចជំនះឧសគ្គគ្រប់បែបយ៉ាងដោយ
    មិនរួញរា​ អ្នកនោះនឹងក្លាយជាមនុស្សខ្លាំងក្លានឹងរឹងមាំលើលោកបាន។

    ខ្ញុំគ្រាន់តែចូលរួមជាគតិប៉ុណ្ណោះមិនមានបំណងក្នុងន័យដាសតឿន សុភា
    ទេណា៎ហាហា គ្រាន់តែអានលេងកំប្លែងៗទៅបានហើយមិនបាច់ចាប់អា
    រម្មណ៍អ្វីទេណា៎ណា៎។

     
  18. super

    ខែមករា 16, 2009 at 8:19 ល្ងាច

    ហេហេ​ លោកចំណាន ពូកែដែរណឹងណារឿងទ្រឹស្តីជីវិតនេះ។ កាមពិតអ្វីដែលលោកនិយាយគឺមិនខុសទេ។ គ្រាន់តែថាមនុស្សដូចខ្ញុំធ្លាប់និយាយច្រើន លេងច្រើន ដល់តែដល់ពេលអត់សូវបាននិយាយដូចអផ្សុកប៉ុណ្ណឹង។ កាលនោះពូកម៉ាកខ្ញុំធ្លាប់ថាអោយថា អាណឹងហើយ កាលនៅខ្មែរចូលចិត្តនិយាយពេក និយាយដល់វាខ្ជឹលស្តាប់😀 ។ តែថាទៅ ខ្ញុំចូលចិត្តនិយាយដោយពេលដែរទេ ហើយក៏ដោយមនុស្សដែរ។
    តែរ៉ាល់ថ្ងៃអ្វីដែលខ្ញុំធ្វើកែអផ្សុកនោះគឺ មើលទូរទស្សន៏ជាភាសារប្រាំង ចឹងទៅ ទោះជាស្តាប់អត់យល់ចេះតែមើលៗទៅ😛 ។ តែមើលទៅតិចទៀតបែបគ្មានពេលអផ្សុកទេ។

     
  19. chamnan

    ខែមករា 17, 2009 at 3:19 ល្ងាច

    ហាហា​​ ពូកែអីចេះតែព្រទៅហ្នឹងដើម្បីឲ្យមានរឿងនិយាយលេងជាមួយ សុភា
    ខ្លះប៉ុណ្ណឹងឯង។ការនិយាយច្រើនជាលក្ខណពិសេសដែរបើយើងចេះកែច្នៃវា
    ព្រោះពិធីការិនីភាគច្រើនដែលមានថ្វីមាត់ពូកែអាចផ្តើមចេញមកពីកាលពី
    ក្មេងចូលចិត្តនិយាយ គឺមានរឿងនិយាយមិនចេះចប់ អញ្ចឹងហើយទើបពូកែ
    និយាយ ពេលរៀនទៀតសោតក៏មានប្រយោជន៍ដែរគឺពេលដែលយើងត្រូវ
    ឡើងនិយាយមុខបន្ទប់ឲ្យគ្រូនិងមិត្តៗស្តាប់ សុភា ធ្លាប់អត់?

    រឿងមើលទូរទស្សន៍នេះសំខាន់ គឺវាជួយឲ្យយើងស្តាប់ភាសាគេបានឆាប់
    រហ័សឡើង មិនយូរទេ សុភា នឹងស្តាប់បានដឹងរឿងម្តងបន្តិចៗ រហូតដល់
    យល់ន័យទាំងអស់ដូចភាសាយើងអញ្ចឹង ដល់ពេលហ្នឹងបើមានគេសួរថា
    សុភា ស្តាប់ភាសាបារាំងបានច្បាស់តាំងពីអង្កាល់?​សុភា​ ច្បាស់ជាតបថាមិន
    ដឹងដែរថាស្តាប់បានតាំងពីអង្កាល់ ព្រោះវាស្តាប់បានម្តងបន្តិចៗរហូតដល់
    បានទាំងអស់ នេះគឺមេរៀនដែលខ្ញុំធ្លាប់ប្រទះរូចមកហើយហាហាហា។

    ិតិចទៀត សុភា​ នឹង​រវល់ខ្លាំងហើយមែនទេ?

     
  20. super

    ខែមករា 17, 2009 at 3:32 ល្ងាច

    ហេហេ អារឿងនិយាយមុខគ្រូជំនាញខ្ញុំហើយ ពិសេសចូលចិត្តរៀបចំ Power Point ទៀតណរ។ ពូកម៉ាកខ្ញុំខ្លះអត់ពូកែនិយាយ ខ្ញុំប្រាប់ថាអោយរៀនច្រៀង ខារាអូខេសិនទៅ ដឺគេលេងណឹងណា😀 ។ ដូចអ៊ូនតិចហើយខ្ញុំ។

    តែអារឿងរៀនភាសារ ខ្ញុំដូចគ្មានជំនាញសោះ មិនដឹងថាមេចទេ។​ គឺមកពីខ្ញុំពេលសរសេខ្ជីខ្ជារពេក។

    ប្រាប់រឿងមូយ កាលរៀននៅខ្មែរ ដល់ម៉ោងអង់គ្លេសពេលណា គេងរហូត មុខគ្រូក៏អ់តទុកដែរ។ តែគ្រូអត់ដែលថាអីផង ព្រោះតែ ១៥ នាទីអី ខ្ញុំក្រោកមកនិយាយជាមួយគាត់វិញហើយ។ គ្រូក៏យល់ចិត្តខ្ញុំដែរ ហាហា។

    តែស៊យអី ថ្ងៃមួយនោះ នាយកផ្នែកខ្ញុំរៀនណឹង ដើរកាត់ គាត់ឃើញ ហើយគាត់សីញ៉ូអោយពូកមាកខ្ញុំដាស់ខ្ញុំ។ ខ្មាស់គេអស់ម៉ាថ្នាក់។ តែអត់អីទេ ណាគេក៏ដឹងថាខ្ញុំគេងរ៉ាល់ម៉ោង ហើយមិនបានលួចគេ អង្គុយតែតុទីមួយមុខគ្រូ ហើយគឺគេងតាម៉ង😉 ។ ចឹងហើយដូចជាមិនសូវចេះអងគ្លេសសោះ។ សុំទោសខ្ញុំចូលចិត្តនិយាយត្រង់ចឹង ទុកជារឿងកំប្លែងទៅណា។

    តិចទៀតរវល់ណឹង គឺត្រូវចាប់ផ្តើមធ្វើកម្មសិក្សារ ហើយ ៥ ខែទើបចប់។ ខ្ជឹលអារឿងសរសេររបាយការជាងគេ😀

     
  21. chamnan

    ខែមករា 18, 2009 at 4:55 ល្ងាច

    ហាហា​ មានប្រវត្តិសាស្រ្តមិនអន់ដែរទេ សុភា
    ប្រហែលជាសិស្សជំនិតគ្រូហើយមើលទៅនោះបានជាមានសិទ្ធិពិ
    សេសថា្នក់ហ្នឹងមែនទេហាហា។នេះខ្នាត សុភា រៀនផងលក់ផងក្នុងថ្នាក់
    ណឹះនៅពូកែប៉ុណ្ណឹងហើយបានន័យថាជាសិស្សឆ្លាតមិនតិចទេ។

    ភាសាគឺជាឧបករណ៍សម្រាប់ប្រើដើម្បីទំនាក់ទំនងរវាងមនុស្សដែលមាន
    ភាសាដូចគ្នានិងផ្សេងគ្នានៅលើលោកនេះ បើយើងពូកែភាសាយើងភាសា
    ដទៃក៏មិនពិបាកដែរ។ សុភា ពូកែធ្វើផៅវើផញនិងបរិយាយមុខបន្ទប់ផងពិត
    ជាពិសេសណាស់។ ខ្ញុំគ្រូតែងឲ្យឡើងនិយាយមុខថ្នាក់ជាប្រចាំតែនិយាយ
    មិនពូកែទេ​ ព្រោះជាមនុស្សមិនសូវនិយាយតែក៏ព្យាយាមធ្វើឲ្យល្អបំផុតដើម្បី
    ពិន្ទុតែប៉ុណ្ណឹងឯងហាហា។

    សម្តីជាឯក លេខជាទោ អក្សរជាត្រី សុភា មិនពូកែអក្សរបានន័យថាពូកែ
    លេចមិនខានទេអញ្ចឹងអត់ហាហា។សម្តីក៏បានលេខច្បាស់អនាគតរុងមិន
    ខានទេ។ធ្វើកម្មសិក្សាហ៎ 5 ខែជិតមួយឆមាសមិនយូរប៉ុន្មានទេណា៎ធ្វើម្តង
    បន្តិចៗទៅគងតែចប់ទេ។ខ្ញុំមិនសូវយល់ពាក្យខ្មែរយើងទេ សូម សុភា​ ជួយ
    ពន្យល់ផងដើម្បីខ្ញុំបានចេះថែមទៀត។

    ខ្ញុំអានប៉ះពាក្យដែលសុភានិយាយហើយមិនយល់ ពាក្យហ្នឹងធម្មតាទេសម្រាប់
    អ្នករៀននៅខ្មែរដល់មហាវិទ្យាល័យដឹងទាំងអស់គ្នាហ្នឹង តែព្រោះខ្ញុំរៀននៅ
    ខ្មែរបានត្រឹមថ្នាក់ទីប្រាំមួយ(បឋម)ប៉ុណ្ណឹងទើបមិនសូវពាក្យខ្ពស់របស់យើង។
    ដូចជាពាក្យថា”សារណា” និង “កម្មសិក្សា”នេះមិនយល់មែន សុភា ប្រាប់ខ្លីៗ
    មកណា៎ thanks advance.

     
  22. super

    ខែមករា 18, 2009 at 6:42 ល្ងាច

    ហេហេ​ ប្រវត្តមិនអត់ទេ រឿងគេងក្នុងថ្នាក់នោះ មកពីគ្រូគាត់ហួសប្រកាន់ទៅហើយ គាត់ខ្ជឹលថាអោយណឹងណា។

    អូរ សារណា គឺដូចជាគំរោង រឺក៏ និក្ខេបទ រឺ Thesis។ តែប្រហែលគេប្រើខុសគ្នាដែរទេដឹង ខ្ញុំមិនអាចបែងចែកបានដែរ។

    កម្មសិក្សារ គឺ ខ្ញុំចង់និយាយពី Internship ណឹង។

    តែបើលោកមិនយល់ មិនអីទេ ដោយសាខ្ញុំមិនចេះប្រើពាក្យដែរណឹងណា។

    ទៅនៅស្រុកគេយូហើយមែនទេ បានរៀនខ្មែរត្រឹងថ្នាក់ទី ៥ ចឹង?

     
  23. chamnan

    ខែមករា 19, 2009 at 3:50 ព្រឹក

    អូ អ្នកមានប្រវត្តច្រើនបានន័យថា ជាអ្នកដែលមានបទពិសោធន៍ច្រើន​ ថ្ងៃ
    ក្រោយពេលកើតមេគេអាចនាំបទពិសោធន៍នេះទៅនិយាយប្រដៅកូនចៅ
    បានទៀតផងហាហា។

    ខ្ញុំយល់ហើយអញ្ចឹង អេ ខ្ញុំឃើញគេធ្វើនិក្ខេបទសម្រាប់ពួកអ្នករៀនអនុបណ្ឌិត
    មិនមែនរឺ មិនសូវដឹងប្រព័ន្ធការសិក្សាសម័យថ្មីនៅស្រុកយើងទេកុំប្រកាន់អី។
    តាមពិតទៅពេលខ្ញុំចាល់ពាក្យខ្មែរតែងបើកវចនានុក្រមសម្តេចសង្ឃជួនណាត
    មើល តែពាក្យសម័យថ្មីមិនមាននៅក្នុងនេះទេទោះមានក៏ន័យមិនដូចគ្នាដែរ។

    oh internship មានន័យប្រហែលពាក្យខ្មែរយើង​ “ស្តាគ្រូ”មែនអត់?ដូចជាហ្វឹក
    ហាត់គ្រូថ្មីជាដើមហាហា បើមិនត្រូវក៏មិនអីដែរ ចាំសិក្សាថែមនៅពេលត្រឡប់
    ទៅខ្មែរវិញក៏បានហាហា។

    មែនហើយចេញពីស្រុកយូរដែរហើយ7-8ឆ្នាំហើយ គឺសម័យហ្នឹងស្រុក
    យើងនៅមិនទាន់សុខស្រួលពីសង្រ្គាមប៉ុន្មានទេ អញ្ចឹងចេះតែអណ្តែតអណ្តូង
    មករៀននៅស្រុកគេនេះទៅហាហា។ឆ្នាំក្រោយអាចទៅតmasterផ្នែកភាសា
    អង់គ្លេសនៅស្រីលង្កា ព្រោះនៅទីនោះយើងអាចបានហ្វឹកនិយាយភាសាអង់
    គ្លេសប្រចាំថ្ងៃ ដើម្បីបន្ថែមបទពិសោធន៍​​ហើយទីនោះចប់ងាយផងចាយលុយ
    មិនសូវច្រើនផង។យើងក្រសុំឪកាសតាមប្រទេសអ្នកក្រទៅចុះធ្វើមេចបើយើង
    រើសកើតមិនបាននោះហាហា។

     
  24. super

    ខែមករា 19, 2009 at 1:30 ល្ងាច

    អូរតែប្រហែលជាមិនអោយកូនចៅគេងនៅកន្លែងធ្វើការទេ តែអាចមានករណីអនុគ្រោះខ្លះៗ ហាហា

    internship ណឹង ស្មើរនឹង stage តែមិនប្រាកដជាប្រើសំរាប់ស្តាគ្រូទេ ស្តា អីក៏បានដែរ។ ដូចខ្ញុំស្តារខាងអាធីចឹង។

    ចឹងមានន័យថាលោក នឹងគ្រូសារមិននៅស្រុកខ្មែរយើងទេចឹង។ ជូនពរអោយលោកបានត៏ master ដូចបំណងចុះ។ ហើយទៅប្រទេសណាក៏ដោយ អោយតែបានប្រើប្រាស់អង់គ្លេសប្រចាំថ្ងៃល្អហើយ ហើយត្រូវយើងខិតខំក៏ចាត់ទុកថាល្អហើយ នឹងមានបទពិសោធន៏ច្រើនផងដែរ ទៅរៀនស្រុកគេនោះ។

     
  25. chamnan

    ខែមករា 19, 2009 at 3:05 ល្ងាច

    haha​ តាមពិត​ខ្ញុំមកនៅស្រុកគេម្នាក់ឯងហ្នឹង មួយឆ្នាំ ពីរ ទើបទៅលេងផ្ទះម្តង
    ។ខ្ញុំជាមនុស្សចូលចិត្តដើរទៅណាម្នាក់ឯង មិនចូលចិត្តមានមិត្តភក្តិទេ តាំងចិត្ត
    ថាកើតមកជាកូនអ្នកក្រ​បើមិនស្វែងវិជ្ជាទេច្បាស់ជាមិនផុតធ្វើខ្ញុំគេទេ ព្រោះអ្នក
    ស្រុកអ្នកស្រែបងប្អូនញាតិមិត្តសុទ្ធតែស៊ីឈ្នួលគេបម្រើគេតាំងពីក្មេងដល់
    ចាស់មិនឃើញមានបានទៅណាទេ។ ខ្ញុំតាំងចិត្តថាក្រទ្រព្យតែកុំឲ្យក្រចំណេះ
    រើសកើតមិនបានតែយើងរើសធ្វើបាន។​​ខ្ញុំតាំងចិត្តស្លាប់ចោល ប្រាប់មែថាមិន
    បាច់បារម្ភទេទោះស្លាប់រឺរស់ក៏ខ្ញុំមិនខ្វល់ដែរឲ្យតែបានរៀន។មែឪបងប្អូនខ្ញុំគ្មាន
    នរណារៀនបានខ្ពស់ទេ​ ថ្នាក់ទីបឋមហ្នឹងខ្ពស់ហើយ។ខ្ញុំតាំងចិត្តរៀនដើម្បីមែ
    បើស្លាប់ដោយសារៀនក៏មិនថាដែរ។ជាច្រើនដងដែលខ្ញុំមិនស្រួលយ៉ាងខ្លាំង
    ដោយរឿងរៀនហ្នឹង។ខ្ញុំជាមនុស្សរៀនមិនឆ្លាតទេតែតាំងចិត្តព្យាយាមមិនរា
    ថយ។ហាហាខ្ញុំសុំមិននិយាយពីខ្លួនឯងច្រើនទេព្រោះអាចធ្វើឲ្យ សុភា ធុញ
    បាន សុភា គ្រាន់តែអានលេងៗទៅបានហើយមិនខ្វល់ទេណា៎។ថ្ងៃនេះខ្ងុំមិន
    សូវស្រួលខ្លួនទេ ព្រោះអាកាសធាតុត្រជាក់ខ្លាំងភ្លាមៗទើបឲ្យឈឺបំពង់ក-
    រកកលគ្រុន គ្រាន់មកចូលរួមនិយាយលេងឲ្យ សុភា បាត់អផ្សុកខ្លះៗប៉ុណ្ណឹង
    ណា៎។

     
  26. super

    ខែមករា 19, 2009 at 3:14 ល្ងាច

    ចំណានពិតជាតាំងចិត្តខ្ពស់មែន។ ចំណែកខ្ញុំមិនអាចប្រៀធៀបបានទេ ថាត៏ស៊ូដែរ តែចំណាយលុយម៉ែមិនតិចទេ​ ទំរាំដល់ថ្ងៃនេះនោះ។

    តែយ៉ាងណា​ ប្រយត្នរឿងសុខភាពផង ខ្ញុំសំណាងដែរមិនងាយផ្តាសសាយផ្តេសផ្តាស់ទេ។​ បើរកកល់ឈឺ ខ្ញុំហាត់ប្រាណតិចទៅ ញ៉ាំថ្នាំតិចតូចក៏ជាហើយ។

     
  27. លក្ខ័ណ

    ខែមករា 20, 2009 at 10:50 ព្រឹក

    ហេ​បេបី​
    ថ្ងៃនេះពិសេសណាស់រកឃើញប្លុកបេបីឯងដោយចៃដន្ត្យ។
    បេបីឯងថាមិនងាយផ្តាសសាយនោះវា​គ្មានអីអស្ចារ្យទេពីព្រោះតែនៅជាមួយនឹងជាតិត្រជាក់(តែទឹកកក)​ស្ទើរតែរាល់ពេលទៅហើយ​មែនទេ?

     
  28. សុភា

    ខែមករា 20, 2009 at 11:22 ព្រឹក

    ហេហេ អាលក្ខ័ណ ម៉ៅលេងដល់ផ្ទះខ្ញុំតែម្តង។ ហើយចុះរកឃើញប្លុនខ្ញុំណឹង ឆ្លងកាត់មកតាមណាដែរ? ហេហេ រឿងណឹងវាចឹងហើយ អ្នកលក់តែទឹកកកហើយ ផ្តាស់សាយមែចកើត វាស៊ាំហើយ។ និយាយចឹងឡូវសុខទុកមេចដែរ?

     
  29. chamnan

    ខែមករា 23, 2009 at 12:00 ល្ងាច

    សួស្តី សុភា ថ្ងៃនេះសុខសប្បាយទេ? ខ្ញុំផ្តាសសាយពីបីថ្ងៃទើបបាត់ ហាហា។
    ខ្ញុំព្យាយាមរឹងមាំណាស់ដែរ តែអាកាសផ្លាស់ប្តូរលឿនពេក ទើបម្នាក់ៗ ត្រូវ
    លោកផ្តាសសាយគាត់មកលេងអញ្ចឹងទៅហាហា តែក៏ល្អម្យ៉ាងដែរ គេថាអ្នក
    មិនដែលឈឺតែត្រូវម្តងច្បាស់ជាទ្រមហើយព្រោះមិនស៊ាំហ្នឹងអី។ សុភា ព្យា
    យាមបញ្ចេញកម្លាំងកាយឲ្យទៀងទាត់ទៅច្បាស់ជាមិនអីទេណា៎។​ ខ្ញុំជាមនុស្ស
    មិនចូលចិត្តត្រជាក់ពេកទេ ព្រោះស៊ាំក្តៅដោយសាពីតូចនៅតែហាលថ្ងៃ
    (ឃ្វាលគោ) បើឲ្យខ្ញុំទៅនៅកន្លែងត្រជាក់ដូច សុភា កំពុងនៅអញ្ចឹង ខ្ញុំច្បាស់
    ជាយ៉ាប់ហើយហាហា។​ ទោះយ៉ាងណា ខ្ញុំដឹងថា​ សុភា រឹងមាំ រឿងប៉ុណ្ណឹង
    គង់គ្មានបញ្ហាឆ្លងបានដោយងាយ មែនទេ?ហាហា។

    “ពេលវេលាជាគ្រឿងពិសោធន៍គ្រប់រឿងរ៉ាវ
    មនុស្សពិតប្រាកដពិសោធន៍ត្រង់ការធ្វើ”
    “ជីវិតមនុស្សយើងប្រៀបដូចការរត់ប្រណាំង
    កុំអស់សង្ឃឹម កុំបោះបង់ចោលពាក់កណ្តាលផ្លូវ
    ព្យាយាមហើយនឹងអត់ធនលុះត្រាតែដល់គោលដៅ”

    ក្នុងលោកនៃការពិត​ គ្មានអ្វីដែលបានមកដោយងាយស្រួលទេ
    គ្រប់យ៉ាងត្រូវដាក់ទុនកំលាំងកាយចិត្តទាំងអស់ទើបបានមក
    មិនថាឆ្លៀវឆ្លាតមានសមត្ថភាពប៉ុណ្ណាទេ ត្រូវរៀនអត់ធ្មត់និងស៊ូទ្រាំ
    រហូតទាល់តែផលរបស់សេចក្តីព្យាយាមនោះ តបស្នងផលត្រឡប់មកវិញ។

    បើសិនយើងប្រញាប់ប្រញាល់សង្ឃឹមចង់បានសេចក្តីសម្រេចរួសរាន់ពេក
    អាចជាការបំផ្លិចបំផ្លាញខ្លួនឯងក្នុងរយះពេលវែងបាន។

    ការចេះអត់ធនរងចាំ គឺការយកឈ្នះគូប្រជែងម្ខាងទៀត ដោយការចាប់ផ្តើម
    ពីការយកឈ្នះចិត្តខ្លួនឯងជាមុន។

    ចិត្តធ្ងន់ស្វាហាប់និងរឹងមាំគឺឋាមពល អត់ធ្មត់ស៊ូទ្រាំបានគឺកំពូលមនុស្ស។

    ហាហា សុភា កុំសើចអីណា អត្ថបទនេះ ខ្ញុំបកប្រែទេ ព្រោះខ្ញុំរៀនខាងភាសា
    ឃើញអត្ថបទល្អក៏ប្រែលេងទៅមិនមែនដាស់តឿន សុភា ទេណា បើឆ្គងប្រាប់
    ផង នឹងបានកែប្រែពេលក្រោយ សុភា អានលេងសិនទៅ អូខេ?ហាហា។

     
  30. សុភា

    ខែមករា 23, 2009 at 1:14 ល្ងាច

    អីយូយ មកវិញចេញសុតតែគតិម៉ោត្មង។ ហេហេ ខ្ញុំអានមិនសូវយល់ទេ ព្រោះថាវាជាគតិត្រូវការពេលគិតទើបបាន។ និយាយចឹងមិនមែនមានន័យថាចំណានសរសេរខុសទេណា។ ផ្តាសសាយចឹងបានបាត់យួមិនឃើញមកលេង។ រឿងមិនឆ្លងផ្តាសសាយនោះ ដោយសារតែខ្ញុំណឹងជាក្មេងអ្នកស្រែ រឿងក្តៅត្រជាក់ធ្លាប់ឆ្លងកាត់អស់ហើយ។ ចឹងហើយបានវាស៊ាំចឹងនោះ😀 ។

     
  31. chamnan

    ខែមករា 24, 2009 at 4:29 ល្ងាច

    ហាហា​ ចង់រឹងមាំ ត្រូវដឹងថាខ្លួនទន់ខ្សោយ ចង់មានបាន ត្រូវសិក្សាពីបទរៀន
    កាលនៅក្រីក្រ​ ចង់ប្រសព្វផលសម្រេច ត្រូវហ៊ានឆ្លងកាត់ការដួលរលំ​ ចង់
    ខ្ពង់ខ្ពស់ ត្រូវសុភាពទន់ភ្លន់ដាក់ខ្លួន។ ខ្ញុំនៅក្នុងបន្ទប់គតិ សុភា​ដូច្នេះហើយទើប
    ប្រើគតិបូកជាមួយការនិយាយលេងខ្លះៗ សង្ឃឹមថា សុភា គង់មិនទាន់ធុញខ្ញុំ
    ទេមែនទេហាហា។ មូលហេតុដែលខ្ញុំមានមិត្តភក្តិតិច សឹងតែមិនមានផង ក៏
    ព្រោះហេតុនេះទេដឹងហាហា​ គឺមិនចេះនិយាយលេងដូចគេច្រើនទេ ជាពិសេស
    គឺខ្ញុំនិយាយទៅគេស្តាប់មិនយល់ភ្លាមៗទាល់តែអធិប្បាយថែមទៀត នេះគឺ
    បញ្ហារបស់ខ្ញុំតាំងពីតូច។ មិនសូវនិយាយស្តី ពេលនិយាយគេស្តាប់មិនយល់
    សមមុខហើយដែលគ្មានគេគប់នោះហាហា។ ទោះយ៉ាងណាខ្ញុំចូលចិត្តលោក
    របស់ខ្លួនឯង មិនសូវជំពាក់ជំពិនចិត្តជាអ្នកដទៃទេ។​ បើគេមិនចង់គប់ខ្ុំក៏មិន
    គិតអ្វីដែរ គិតត្រឹមតែថា មនុស្សយើងបើគំនិតមិនដូចគ្នាសេពគប់គ្នាក៏មិនបាន
    យូរដែរហាហា។ ដូច សុភា និងខ្ញុំនៅពេលនេះអញ្ចឹង មិនដឹងថានិយាយគ្នាបាន
    ួយូរប៉ុន្មានទេ តែដរាបណា សុភា នៅនិយាយរកខ្ញុំៗក៏នឹងមកលេងរាល់ថ្ងៃ ហ្នឹង
    ឯង។ គេតែងនិយាយថាខ្ញុំជាមនុស្សប្លែក ខ្ញុំល្មមដឹងខ្លួនឯងដែរក្នុងរឿងនេះ។
    សូមឲ្យ សុភា មានសេចក្តីសុខជារៀងរាល់ថ្ងៃ។

     
  32. សុភា

    ខែមករា 24, 2009 at 5:23 ល្ងាច

    អីយ៉ា ខ្ញុំអត់មានបាននិយាយអីឯណា មេចដូចអន់ចិត្តចឹង។ រឿងអានគតិនេះគឺខ្ញុំចូលចិត្តតើ ចឹងហើយបានបង្កើតបន្ទប់គតិមួយទុកជជែកគ្នាលេង។ ធម្មតាទេ គតិមួយៗគឺមិនងាយយល់បានទេ ត្រូវតែឆ្លងកាត់ការគិតពីចារណា ពេលខ្លះទាល់តែមានបទពិសោធន៏ច្រើន (បទពិសោធន៏និងការគិតក្នុងជីវិត)។ ខ្ញុំជាមនុស្សចូលចិត្តប្រាជ្ញ ចឹងហើយអោយតែមានអ្នកនិយាយលេងជាមួយមិនចេះធុញទេ😀 ។

     
  33. chamnan

    ខែមករា 25, 2009 at 3:35 ព្រឹក

    ហាហា ខ្ញុំដឹងជាមុនថា សុភា ច្បាស់ជាគិតថាខ្ញុំអន់ចិត្តហើយ តាមពិតទៅគឺ
    គ្មានទេ ខ្ញុំគ្រាន់តែនិយាយប្រាប់អាថ៌កំបាំងនិងចរិតនិស្ស័យខ្លះៗរបស់ខ្ញុំប៉ុណ្ណឹង
    ឯង ព្រោះអារឿងអស់ហ្នឹងខ្ញុំធ្លាប់ហើយហាហា គឺបានសេពគប់និងឈប់សេព
    គប់មិត្តមកច្រើនដែរគ្មានអ្វីប្លែកទេ។ តែចំពោះ សុភា ខ្ញុំមានអារម្មណ៍ថានិយាយ
    គ្នាបានយូរ ហើយតាំងពីខ្ញុំ និយាយលេងជាមួយមិត្តក្នុងប្លក់មកគឺមិនបាន
    និយាយជាមួយអ្នកណាច្រើនដូច្នេះទេ នេះអាចពីព្រោះមិនព្រមនិយាយរកខ្ញុំ
    ក៏ថាបានដែរហាហា។ ម្យ៉ាងទៀតរឿងមិត្តជាតិចិន របស់ សុភា នោះកុំគិត
    ច្រើនអី ធម្មតាទេ ខ្ញុំមានហេតុដូច្នេះដូចគ្នាគឹតាំងពីឆ្នាំទី-ពីខ្ញុំជួយធ្វរបាយ
    ការណ៍ផ្សេងៗឲ្យមិត្តដែលមកពីបង់ក្លាដេសព្រោះគេចេះនិយាយតែភាសាអង់
    មិនអាចនិយាយគ្នាជាមួយសិស្សថ្មីទីនេះបាន ទើបធ្វើការក្រុមជាដើមខ្ញុំជួយ
    រហូតតែដូច សុភា ថាអញ្ចឹងយើងមិនជួរហូតទៅបានទេព្រោះការងារយើង
    ក៏ច្រើនដែរ មករយះក្រោយខ្ញុំក៏បណ្តោយតាមកម្មទៅ។ ខ្ញុំបន្ទាន់ទៅការងារ
    ខាងក្រៅបន្តិចមិនចប់ចុងដើមទេត្រឡប់មកវិញខ្ញុំនឹងមកលេងទៀតណា៎
    ប្រយ!។

     
  34. សុភា

    ខែមករា 25, 2009 at 3:43 ព្រឹក

    ហេហេ​ មិនបាច់រត់លឿនពេកទេ ដើរតាមសំរួលក៏បានដែរ😀

     
  35. សុភា

    ខែមករា 25, 2009 at 3:13 ល្ងាច

    រឿងចិត្តមនុស្សយើងពិបាកដឹងណាស់។​ ហើយរឿងមិត្តចិននោះខ្ញុំក៏មិនគិតអីច្រើនដែរ ហើយក៏ធ្លាប់មានដែរអ្នកដែលនៅសុខៗហើយខឹង ដោយមិននិយាយអីចឹងនោះ។ ហើយចំពោះមិត្តដែលគួសេពគប រឺមិនគួសេបគបគឺអាស្រ័យលើការគិតរបស់មនុស្សម្នាក់ៗ។ ជួនអីគេគិតថា យើងមិនមានលក្ខណះគ្រប់គ្រាន់សំរាប់អោយគេសេពគបក៏ថាបានដែរ។ ចឹងហើយជាជំរើសរបស់គេ។ តែបើថ្ងៃណាគេចង់និយាយរកខ្ញុំវិញ​នោះខ្ញុំនឹងនិយាយរកជាធម្មតា គ្មានរឿងអ្វីទេ ហើយក៏នឹងអាចជួយគេតាមអ្វីដែលខ្ញុំអាចធ្វើបានប៉ុណ្ណឹង។ គឺប្រហែលជាការគិតរបស់ខ្ញុំមិនខុសពីចំណានទេមើលទៅ។

     
  36. chamnan

    ខែមករា 26, 2009 at 1:06 ល្ងាច

    ហាហា​ សុភា និយាយមិនខុសទេ ចិត្តមនុស្សពិបាកស្ទង់ជាងមហាសមុទ្រទៅ
    ទៀត ព្រោះអ្វី? ព្រោះចិត្តមនុស្សតែងប្រែប្រួលមិនឈប់ឈរ មិនដូចជាចិត្ត
    សត្វតិរច្ឆានមានឆ្កែជាដើម គឺចិត្តវាស្មោះត្រង់ជាមួយម្ចាស់គ្មានពេលប្រួលប្រែ
    រហូតមួយជីវិត។ មនុស្សមួយរយនាក់ ចិត្តមួយរយ ដូច្នេះយើងមិនបាច់ទៅ
    រវល់ថាគេគិតអ្វីនោះទេ​ សំខាន់គឺយើងគិតអ្វីទៅវិញទេ។ យើងគ្រាន់តែធ្វើ
    នៅអ្វីដែលយើងគិតថាត្រឹមត្រូវមិនធ្វើឲ្យគេក្តៅក្រហាយដោយសាយើងវា
    គ្រប់គ្រាន់ហើយ។ យើងមិនបាច់ចង់ឲ្យចិត្តគេដូចយើងទេព្រោះយើងក៏មិន
    អាចធ្វើចិត្តយើងឲ្យដូចគេបានដូចគ្នា។ ដូចគតិដែល សុភា បានពោលទុក
    ខាងលើអញ្ចឹង -ះ
    ៤) មិនគូរប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដ៏ទៃដែលមិនមែនជាយើងនោះទេ គប្បីប្រៀបធៀបខ្លួនឯងទៅនិងខ្លួនឯងពីមុននិងខ្លួនឯងនាពេលអនាគតដែល
    ខ្លួនឯងចង់បាន។
    សូមឲ្យ សុភា មានសុខភាពរឹងមាំនឹងរៀនពូកែដូចចិត្ដហាហា។

     
  37. សុភា

    ខែមករា 26, 2009 at 6:15 ល្ងាច

    យើងមិនត្រូវយកជិវិតយើងទៅគិតរឿងឥតប្រយោជន៏ទេមិនថាចឹង។ ព្រោះថាចិត្តមនុស្សមិនដូចគ្នា​ពេលខ្លះយើងមើលឃើញល្អ តែអ្នកផ្សេងឃើញមិនល្អទៅវិញ មានតែប៉ុណ្ណឹង។ គតិទីបួនរបស់ខ្ញុំគឺដើម្បីប្រាប់ថា មិនត្រូវមើលងាយខ្លួនឯង ត្រូវដឹងថាយើងជាអ្វី ត្រូវធ្វើអ្វី ចង់បានអ្វី។ និយាយៗទៅខ្ញុំគ្រាន់តែមិនអស់ចិត្តប៉ុណ្ណឹង ទើបសរសេរដាក់ប្លុកលេងៗទៅ ខ្ញុំមិនគិតអីទៀតទេ នាំស្មុគ្រស្មាញក្នុងខ្លួន។ គិតរឿងរៀនរឿងសូត្រនេះប្រសើរជាជាងច្រើនណាស់😀

     
  38. chamnan

    ខែមករា 27, 2009 at 1:37 ល្ងាច

    សុភា​ តាំងចិត្តរឿងរៀនរឿងសូត្រ ហ្នឹងវាជាការប្រសើរពិតមែនហើយ។ ប្រ
    ទេសយើងសព្វថ្ងៃកំពុងត្រូវការធនធានមនុស្សដែលមានគុណភាពទៅជួយ
    ពង្រីកពង្រឹងសេដ្ឋកិច្ចជាតិដើម្បីឈានទៅរកភាពរុងរឿងដូចនានាអារយប្រ
    ទេសដទៃទៀត។ បើខ្វះធនធានមនុស្សដែលមានគុណភាពហើយ មិនត្រឹម
    តែមិនអាចអភិវឌ្ឍន៍ទៅមុខបាននោះទេ តែត្រឡប់មានឪនភាពថែមទៀត។
    ម្យ៉ាងទៀត បើនរណាមិនប្រឹងប្រែងរៀនសូត្រកាលខ្លួននៅក្មេងទេ កាលណា
    ចាស់ខ្លួនរមែងកើតក្តៅក្រហាយស្តាយក្រោយមិនខាន( who will not learn
    when he is young will regret it when he is old ) ការរៀនទៀតសោត
    យើងត្រូវ​ Learning something that we may do something ដើម្បីប្រ
    យោជន៏ខ្លួននិងប្រទេសជាតិ។​ ជាតិបានឲ្យអ្វីដល់យើង ហេតុអ្វីយើងត្រូវធ្វើ
    ដើម្បីជាតិ? ចម្លើយគឺគតិទី ប្រាំរបស់ សុភា នោះអីហាហា
    ៥) សូមកុំគិតថា តើប្រទេសអ្នកបានផ្តល់អ្វីដល់អ្នកគូរគិតថាតើអ្នកបានផ្តល់
    អ្វីខ្លះដល់ប្រទេសអ្នក សូមកុំគិតថា តើគេបានផ្តល់អ្វីដល់អ្នក គូរគិតថាតើអ្នក
    បានផ្តល់អ្វីខ្លះដល់គេ។ គតិទីប្រាំរបស់ សុភា មានអត្ថន័យដ៏ជ្រាលជ្រៅ បើសិនមេដឹកនាំប្រទេសយើងគិតបែបនេះបានប្រហែលជាប្រជាជនយើង
    មានជីវភាពប្រសើរជាងនេះមិនខានឡើយហាហា ។

     
  39. សុភា

    ខែមករា 27, 2009 at 2:02 ល្ងាច

    ខ្ញុំមិនហ៊ានគិតថា ចំនេះដឹងខ្ញុំប៉ុណ្ណឹង អាចយកទៅជួយអ្វីដល់ប្រទេសជាតិនោះទេ គឺគ្រាន់តែធ្វើតាមអ្វីដែលអាចធ្វើបានតែប៉ុណ្ណោះ។ យ៉ាងណាៗ បើមិនបានធ្វើល្អអ្វីដល់ប្រទេសជាតិទេ កុំតែធ្វើអោយកើតក្តីក្តៅក្រហាយដល់ជាតិទៅបានហើយ😀

    ចំពោះគតិទី៥ណឹង ខ្ញុំប្រហែលជាសរសេរឡើងវិញឆ្គងបន្តិចហើយ តែសំណាងហើយដែលចំណានអានយល់ បើយល់ច្រលំនោះទៅរឿងផ្សេងវិញហើយ។ វាទៅជាយើងណឹងគិតតែអំពើរល្អរបស់ខ្លួនទៅវិញ មិនគិតអំពើរល្អរបស់គេ។ ខ្ញុំកែសំរួលគតិឡើងវិញហើយ។ គ្រាន់តែផ្តូរពាក្យតិចទេកុំអោយយល់ខុស។

    អ្នកនៅជិតៗផ្ទះខ្ញុំ (ប្រុសៗ) គេតែងតែប្រាប់ប្អូនៗគេថា បើមិនខំរៀន តិចធំឡើងមិនចេះអក្សរ ទោះចង់ទៅច្រៀងខារ៉ាអូខេក៏អត់កើតដែរ ព្រោះដូចគាត់ចឹង អត់ចេះអក្សរ ខំធ្វើការ មានលុយទៅខារ៉ាអូខេដូចគេដែរ តែត្រឹមអង្គុយមើលគេច្រៀង។ ខ្ញុំស្តាប់ទៅត្រូវម្យ៉ាងដែរ ជាកំប្លែងលក្ខណពិត នឹងប្រដៅ😀 ។

     
  40. chamnan

    ខែមករា 28, 2009 at 5:13 ព្រឹក

    ហាហា​ រឿងនេះពិតជាគួរឲ្យគិតណាស់ ព្រោះខ្ញុំមានបងជីដូនមួយម្នាក់គឺគាត់
    រៀនបានបន្តិចបន្តួចប៉ុណ្ណោះ កាលនៅពីតូចគាត់ខឹងនឹងឪពុកស្តីឲ្យក៏ឈប់
    រៀនទៅទោះមែប្រាប់ថា បើមិនរៀនធំឡើងមុខតែស្តាយក្រោយជាមិនខាន
    ទេ ទោះយ៉ាងណាគាត់មិនជឿទេ ព្រោះគាត់ចិត្តធំដូចពុកគាត់អញ្ចឹង។ ឪពុក
    គាត់ត្រូវជាអ៊ំខ្ញុំជាមនុស្សមិននិយាយច្រើនទេ បើគាត់ប្រាប់មិនជឿហើយគាត់
    ក៏មិនខ្វល់ដែរ ហើយមិននិយាយគ្នាជាមួយកូនហ្នឹងបួនប្រាំឆ្នាំឯណោះ ព្រោះ
    គាត់ជាមនុស្សសឹងមិននិយាយអ្វីក្នុងមួយថ្ងៃៗ គាត់មានអាជីពជាងកាត់សក់។
    ដល់ឥឡូវកូនគាត់ធំមានប្រពន្វហើយតែមិនចេះអានអក្សរទេ គាត់ទៅរៀនធ្វើ
    ជាងម៉ាញេដោយប្រើវិធីចាំតែម្យ៉ាង ធ្វើឲ្យមានការរីកចម្រើនមិនបានលឿនទេ។
    ទោះយ៉ាងណាគាត់រៀនរហូតចេះធ្វើម៉ាញេ។ ដល់ពេលនេះទើបគាត់នឹកឃើញ
    ពាក្យមែដែលថា “បើមិនរៀន ពេលធំឡើងនឹងស្តាយក្រោយជាមិនខាន” ពាក្យ
    នេះបានក្លាយជាការពិតមែន ហើយឥឡូវមិនដឹងធ្វើអ្វីទេក្រៅពីធ្វើស្រែប៉ុណ្ណោះ
    ហាហា!។

    តាមពិតទៅ ការជួយប្រទេសជាតិមិនចាំបាច់ថា ទាល់តែយើងចេះច្រើន បាន
    ធ្វើរដ្ឋមន្រ្តីរឺនាយករដ្ឋមន្រ្តីទើបជួយជាតិបាននោះទេ គ្រាន់តែយើងជាមនុស្ស
    ល្អម្នាក់របស់សង្គមក៏ជួយជាតិបានសន្វឹកសន្ធាប់ហើយ។ គិតមើលបើយើង
    ជាមនុស្សអាក្រក់ពុករលួយ រឺជាសម្រាមសង្គម ដូចជាពួកជាប់ថ្នាំញាន ជាប់
    ល្បែងស៊ីសងជាដើមក្លាយជាចោរឆ្លក់ប្លន់កាប់សម្លាប់អ្នកដទៃដែលបរិសុទ្ធ
    សាងក្តីក្តៅក្រហាយពាសពេញប្រទេស តើអន្តរាយនឹងកើតដល់ជាតិប៉ុន្មាន
    ទៅ? ដូច្នេះការជួយជាតិមិនពិបាកដូចការគិតនោះទេ។

    ការងារគ្រប់បែបយ៉ាងតែងមានឧបសគ្គរារាំងមិនថាការរៀនសូត្ររឹការប្រកប
    អាជីពទេ តែងមានការប្រសព្វផលសម្រេចនិងការដួលរលំជារឿងធម្មតា
    សម្រាប់បុគ្គលដែលកំពុងត្រដាបត្រដូសប្រវាប្រតោងឡើងភ្នំខ្ពស់ តែដែល
    សំខាន់គឺយើងដួលហើយហ៊ានស្ទុះស្ទាក្រោកឡើងដើរទៅមុខទៀតមិនរាថយ ដូចគតិទី 3) របស់ សុភាដែលថា​​​-ះ
    “មោទនភាពដ៏ធំធេងគឺមិនមែនស្ថិតនៅលើការមិនដែលបរាជ័យនោះទេ គឺវា
    ស្ថិតនៅការក្រោកឡើងវិញបាននៅគ្រប់ពេលដែលដូលរលំ (បង្កើនគុណ
    ភាពជីវិត-ដោយ ច័ន្ទ រិទ្ធី)”។

     
  41. សុភា

    ខែមករា 28, 2009 at 9:05 ល្ងាច

    តាមពិតទៅ នៅក្នុងជីវិតមនុស្សតោងតែមានរឿង កំប្លែងមកប្រលែងលេងជាដ៏រាប ហើយវាក៏ធ្វើអោយយើងពិបាក និង​ ដូលជាញឺកញ៉ាប់។ បើយើងមិនចេះក្រោកឡើងទេ គឺប្រាកដជាគ្មានថ្ងៃទៅមុខរូចទេ មិនថាចឹង​😀 ។ ចឹងហើយមនុស្សម្នាក់ៗតោងតែចេះបត់បែន គិតពិចារណា រឹងមាំ ទាំងចិត្តទាំងកាយ😀

     
  42. chamnan

    ខែ​កុម្ភៈ 3, 2009 at 1:08 ល្ងាច

    ថ្ងៃនេះទំនេរបន្តិចក៏ឈៀងប្រុយចូលមកលេង សុភា រយះនេះខ្ញុំត្រូវធ្វើរបាយ
    ការណ៍ (assignments)​ និងត្រៀមអធិប្បាយមុខថ្នាក់ពី បី គ្រូវិលមុខតែម្តង
    ហាហា​ តែក៏មិនភ្លេចរលឹកដល់ សុភា​ មិនដាច់ បានមកនិយាយលេងធ្វើឲ្យ
    ល្ហើយខួរបានបន្តិចដែរ។​ សុភា​ និយាយមិនខុសទេ គ្មាននរណាមិនធ្លាប់ដួលទេ
    ទម្រាំយើងចេះដើរ យើងត្រូវដួលហើយដួលទៀតរាប់មិនអស់ ជួនកាលរបួស
    បែកដៃជើងមុខមាត់ តែគ្មាននរណារាងចាលហើយមិនព្រមក្រោកដើរទៀត
    នោះទេ ហើយនៅទីបំផុតយើងក៏អាចដើរបានយ៉ាងស្ទាត់ជំនាញ។ ជីវិតនេះក៏
    ដូចគ្នាបើយើងតស៊ូមិនរួញរាគ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ។ ខ្ញុំជឿ
    ថាមុន សុភា មកដល់ប្រទេសបារាំងនេះ ប្រហែលជាគិតកង្វល់ផ្សេងៗមិនតិច
    ទេ​ តែទីបំផុត សុភា ក៏ប្រយុទ្ធឈ្នះចិត្តរូញរាហើយតស៊ូយ៉ាងមុះមុតរហូតដល់
    ឥឡូវនេះ។ មនុស្សយើងម្នាក់ៗ តែងមានគតិប្រចាំចិត្តដើម្បីដាស់តឿនពេលជួប
    ឧបសគ្គស្មុគស្មាញ ដូចជាការរួញរា អស់កម្លាំងចិត្ត ធុញទ្រាន់ជាដើម យើង
    តែងគិតដល់ពាក្យខ្មែរយើងដែលថា ” ក្តីព្យាយាមនៅទីណា ក្តីសម្រេចនៅទី
    នោះ” រឺដូចក្រមង៉ុយពោលថា ” ចេះអ្វី ចេះឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើ ល្ងីល្ងើឥត
    បទ បើចេះប្រាកដ ប្រាក់រត់តាមហៅ”​ ជាដើម។ ខ្ញុំជឿថា សុភា ក៏គង់មាន
    គតិប្រចាំចិត្តដែលពិសេសៗដូចគ្នា មែនទេ?ហាហា

     
  43. សុភា

    ខែ​កុម្ភៈ 3, 2009 at 7:42 ល្ងាច

    រវល់ចឹងបានបាត់ទៅណាមិនឃើញម៉ោលេង ហេហេ។ ង៉ៃនេះងងុយគេង អត់បានសរសេរច្រើនទេណា ចាំស្អែកចាំសរសេរថែមទៀត😀

     
  44. chamnan

    ខែ​កុម្ភៈ 6, 2009 at 3:59 ល្ងាច

    បើសិន សុភា ជានាយករដ្ឋមន្រ្តី​ តើសុភា​ កែបញ្ហាស្រុកខ្មែរយើងត្រង់ណាមុនគេ?
    ហើយសព្វថ្ងៃនេះសុភា គិតថារដ្ឋាភិបាលខ្មែរមានគុណភាពប៉ុណ្ណាដែរ? តាមបទ
    ពិសោធន៍ដែលសុភាបានឃើញនឹងរស់នៅប្រទេសដែលចម្រើន ប្រហែលជា
    មានយោបល់ខ្លះហើយដើម្បីបានជាគតិគ្រាន់គិតលេងៗបាត់អផ្សុក។ ប្រជាធិប្ប
    តេយ្យ គ្រប់គ្នាមានសិទ្ធគិតនឹងបញ្ចេញមតិ។

     
  45. សុភា

    ខែ​កុម្ភៈ 6, 2009 at 7:19 ល្ងាច

    ហេហេ ឧបមារបស់ចំណានដូចខ្ពស់ដល់ហើយ។ ខ្ញុំចូលចិត្តជាងគេខាងវិស័យអបរំ គឺខ្ញុំចង់អោយមានវិស័យអបរំល្អជាងនេះ ព្រោះដូចរាល់ឆ្នាំសិស្សជាប់ច្រើនៗដល់ហើយ បាក់ឌុបអីណឹង។ ហើយសំខាន់ជាងគេ គឺចង់អោយមានប្រពន្ធជូយសិស្ស ដូចនៅប្រទេសគេ ឧទាហរណ៏ត្រឹមតែ ម៉ាឡេស៊ីណឹង គេមានអោយប្រាក់កម្ចីដល់សិស្ស ចឹងឪពុកម្តាយដូចជាមិនពិបាកទេ ហើយគេអាចសង ១០ ទៅ ២០ ឆ្នាំតាមប្រាក់ខែគេ ក្រោយរៀនចប់។ បើនៅប្រាំងវិញ ក៏មានអាហារូបករណ៏ច្រើនដែរ មិនថាសិស្ស រឺ សិស្សស្រាវជ្រាវគេមានលុយអោយយើង អោយតែយើងចង់រៀន មានគំនិតចង់ស្រាវជ្រាវ។ ហើយសិស្សមានការជួយខាង ជួលផ្ទះ ចំណីអាហារនៅអាហារដ្ឋានសាលាជាដើម។ បើស្រុកយើងមានចឹងវិញមិនដឹងល្អមេចទេ។ ដូចខ្ញុំនេះ ទំរាំរៀនចប់ មែចង់អស់ខោរ ហើយមានពួកមាកខ្ញុំខ្លះត្រូវឈប់រៀនព្រោះអត់លុយ។ ហ៊ឹម គិតទៅយាប់ណាស់។

     
  46. chamnan

    ខែ​កុម្ភៈ 7, 2009 at 3:25 ល្ងាច

    ហាហា សុភា គិតហ្នឹងត្រូវនឹងគំនិតខ្ញុំដែរ ប្រទេសជាតិនឹងអភិវឌ្ឍន៍ទៅមុខបានវា
    អាស្រ័យលើធនធានមនុស្សនេះឯង បើប្រជាករក្នុងប្រទេសខ្វះចំណេះដឹង ក៏ប្រៀប
    ដូចអង្គុយលើទូកតែមិនចេះអ៊ុំអញ្ចឹងដែរ គឺម្ង៉ៃវាល់ល្ងាចក៏បានតែអ៊ុំវិលវង់ទៅមកនៅនឹង
    កន្លែងទៅមិនដល់ត្រើយទេ។

    អារឿងអ្នកសិក្សាចប់ច្រើននោះខ្ញុំថាល្អម្យ៉ាងដែរ តែសុំឲ្យតែចប់តាមលំដាប់លំដោយ
    មិនមែនដោយការសូកប៉ាន់នោះទេ​​ ព្រោះបើមានអ្នកចប់ច្រើនយ៉ាងហោចណាស់
    ក៏មានចំណេះចេះគិតគូវែងឆ្ងាយ ក្នុងការអភិវឌ្ឍខ្លួនឯង។ តែឥឡូវមានពត៌គួរឲ្យចាប់
    អារម្មណ៍ និង គួរឲ្យបារម្មណ៍ គឺបញ្ហាសិស្សមិនចូលរៀនសាលា បែជានាំគ្នាគេចទៅ
    ចែចង់គ្នាតាមសួនច្បា រឺទីផ្សេងៗដូចដែលកោះសន្តិភាពចេញផ្សាយជារឿយៗជាដើម
    សម្តែងឲ្យឃើញភាពទន់ខ្សោយនៅក្នុងប្រពន្ពការសិក្សាយ៉ាងខ្លាំង។

    ពិតមែនហើយនៅប្រទេសដែលអភិវឌ្ឍគេឲ្យសេចក្តីសំខាន់លើការសិក្សាជាខ្លាំងនិង
    ជាចម្បង​ ហើយគេមានទុនថវិកា សម្រាប់ឲ្យសិស្សខ្ចីបង់ថ្លៃការសិក្សាចាំរៀនចប់
    ចេញធ្វើការសឹមរកសងវិញ គឺជាការបើកឪកាសដ៏ទូលាយសម្រាប់ឲ្យអ្នកដែលមាន
    ចំណង់ចង់រៀនបានខ្ពស់ចប់ចុងចប់ដើម បានមានឪកាសសម្រេចបំណងខ្លួន។ និយាយ
    នៅស្រុកខ្មែរយើងវិញនោះ សុភា មិនបាច់សង្ឃឹមទេ បើអ្នកធំដែលមានតួនាទីមើល
    ការខុសត្រូវរវល់តែផឹកស៊ីស្រីញីអូនបង សប្បាយភ្លើតភ្លើនតែនឹងអបាយមុខ តើមាន
    ថវិកាបម្រុងឯណា មកឲ្យសិស្សខ្ចីនោះ។

    រឿងនេះនិយាយមិនមានពេលចប់ទេ ព្រោះយើងគឺអ្នកនិយាយ មិនមានអំណាចអ្វីទៅ
    ផ្លាស់ប្តូរគេបានទេ តែទោះយ៉ាងណាក្តី បើម្នាក់ៗវល់តែបិទមាត់មិននិយាយស្តីទេនោះ
    អ្នកមានតួនាទីទាំងនោះច្បាស់ជាលង់លក់ស្កប់លើគំនរទុកប្រជារាស្ត្រគ្មានថ្ងៃភ្ញាក់ខ្លួន
    ទេ។

    ស្ថានការណ៍ សាងវីរបុរស ខ្ញុំគិតថាគង់មានថ្ងៃណាមួយអាចមានវីរបុរសចូលមកបន្ថែម
    ភាពជឿនលឿននឹងមានគុណភាពដល់ជាតិយើងជាមិនខាន។ហាហា ព្រច្រើនបន្តិច
    ថ្ងៃនេះ​​យ៉ាងណាសូម សុភា ជួយបញ្ចេញមតិថែមផង បើមានពេលណា៎។

     
  47. សុភា

    ខែ​កុម្ភៈ 9, 2009 at 1:41 ល្ងាច

    ហេហេ បើនិយាយទៅ ដូចយើងចឹងបានត្រឹមតែគិតលេងពេលទំនេរទេ នឹងធ្វើអីមេចកើត។

     
  48. សុភា

    ខែ​កុម្ភៈ 11, 2009 at 10:17 ល្ងាច

    គិតរឿងប្រទេសជាតិទៅ ដូចជាអាណិតខ្លួនណាស់ហើយ។ ហើយនិយាយរឿងវីរបុសរសណឹង មានតែក្នុងរឿងវិរបុរសជិះសេះសរទេមើលទៅ។ ហេហេ គិតទៅរាល់ថ្ងៃខ្ញុំគិតតែរៀនអោយចប់នឹងអាងទៅផ្ទះវិញ។ ហើយរៀនណឹង គិតតែកុំអោយគេមើលងាយខ្មែរទៅបានហើយ (ទុកថាជួយជាតិចុះ)។ ហើយខ្ញុំអានបានត្រឹមតែស្រលាញ់ខ្មែរ និងកូនខ្មែរតែប៉ុណ្ណឹង។
    ហើយចំណានបាត់ទៅណាម៉ាណង៉ៃអត់ឃើញម៉ោលេងចឹង?

     
  49. chamnan

    ខែ​កុម្ភៈ 15, 2009 at 2:33 ល្ងាច

    សុំ សុភា អភ័យផងរយះនេះខ្ញុំរវល់បន្តិចហើយ ព្រោះជិតប្រលងបញ្ចប់បរិញ្ញាត្រី
    ផង នឹងត្រៀមប្រលងចូលរៀនថ្នាក់អនុបណ្ឌិតផ្នែកភាសាសាស្រ្តអង់គ្លេស​ថ្ងៃទី 19 កុម្ភះនេះផង ទើបមិនបានចូលមកលេង តែបើមានឪកាសភ្លាមពេលណាខ្ញុំនឹងចូល
    មកលេងសុភាមិនខានទេណា៎។ សុភា សុខសប្បាយយ៉ាងណាដែរ? សូមឲ្យសុភា
    មានក្តីសុខ នឹងរៀនពូកែផងណា៎!

     
  50. chamnan

    ខែ​កុម្ភៈ 15, 2009 at 2:47 ល្ងាច

    ពេល​សុភា អផ្សុកចូលច្រៀងខារ៉ាអូខេលេងទីនេះក៏បានណា៎!
    http://nouchamnan.googlepages.com/home

     
  51. សុវុឌ្ឍី

    ខែ​កុម្ភៈ 15, 2009 at 5:06 ល្ងាច

    អី យាបងចំណានមានបន្ទប់ខារ៉ាអូខេ អោយញុំចូលច្រៀងម៉ាបទពីរផង៕ សង្ឃឹមថាមិនប្រកាន់😀 ៕ ហើយបងចំណានគិតម៉ាបទម៉ានដែរ?

     
  52. chamnan

    ខែ​កុម្ភៈ 16, 2009 at 1:26 ល្ងាច

    haha for free ទេបង សុវុឌ្ឍី ច្រៀងច្រើនបទក៏បានដែរ តែមានតែបទសិនស៊ីសាមុត
    ទេមានបទសម័យឲ្យញាក់ទេណា៎!ហាហា

     
  53. សុវុឌ្ឍី

    ខែ​កុម្ភៈ 16, 2009 at 2:30 ល្ងាច

    ចុម ញុំ ក្លាយទៅជាបងពី អង្កាល់ ចាស់ ញុំ អស់ហើយ៕:lol:

     
  54. សុភា

    ខែ​កុម្ភៈ 16, 2009 at 8:57 ល្ងាច

    ចំណានខ្ញុំគ្រាន់តែស្មានថាទៅណាប៉ាត់អត់ឃើញម៉ោលេង។ ជួនពរអោយប្រលងបានជោគជ័យ។ ខារ៉ាអូខេណឹងពិតជាទៅច្រៀងមិនខានអោយតែហ្វ្រីៗចឹង។

    សុវុឌ្ឈី ម៉ោពីមុខចាស់ពេលដឹង បានគេហៅបង (និយាយលេងទេ)😀

     
  55. សិទ្ធី

    ខែ​កុម្ភៈ 21, 2009 at 11:31 ល្ងាច

    សរសេរទឹកភ្លេចកហើយ អត់មានយោបល់អីទេព្រោះត្រីរបស់ខ្ញុំនៅក្នុងពាងដូចជា មិនហែលបញ្រ្ចាសទឹកផង ព្រោះវាមិនមានចរន្តទឹកទេ។ ផ្ទុយទៅវិញគេថា មនុស្សគួរតែធ្វើអ្វីដែលបំផ្លាញវ័យក្មេងរបស់ខ្លួនចៀសជាងមិនធ្វើអ្វីសោះក្នុងមួយ ជីវិត។

     
  56. sudakura

    ខែ​កុម្ភៈ 25, 2009 at 5:06 ព្រឹក

    ំសួស្តី!!! សុភា ខ្ញុំទើបមកដល់ថ្មី។ មើល​ប្លុក​សុភា​ឯង​នឹង​ឡើង​ភ្លេច​ការងារ​អស់​ហើយ​។

     
  57. sudakura

    ខែ​កុម្ភៈ 26, 2009 at 2:28 ព្រឹក

    សុំមានយោបល់បន្តិច សុភាថាមនុស្សបរាជ័យមានពីរប្រភេទ ១ គឺអ្នកធ្វើដោយមិនគិត ២​ អ្នកគិតហើយមិនធ្វើ ចុះមនុស្សដូចខ្ញុំមិនគិតហើយមិនធ្វើ​ទៀតតើវាយ៉ាងម៉េចទៅវិញ ?

     
  58. សុភា

    ខែ​មីនា 2, 2009 at 8:07 ល្ងាច

    Sudakura​ អរគុណ​ដែល​បាន​មក​លេង។ អាបរាជ័យណឹង​ចូល​តែ​មួយ រឺ ទាំង​ពីរករណី គឺបរាជ័យដូចគ្នា។ សំរាប់​លំអិត ទាល់តែ​គិត​ខ្លួន​ឯង​សិន​ទៅ😛

     
  59. chamnan

    ខែ​មីនា 7, 2009 at 2:05 ល្ងាច

    សុភា​ សុខសប្បាយយ៉ាងណាដែរ​ មិនបានមកលេងយូរនឹកៗ។ សូមឲ្យសុភា​ ជួបប្រទះ
    តែសេចក្តីសុខ មានមិត្តភក្តិច្រើនហើយនឹងសូមឲ្យ សុភា​ រៀនពូកែផង។

     
  60. សុភា

    ខែ​មីនា 8, 2009 at 12:43 ល្ងាច

    អរគុណចំណាន😀

     
  61. ចំណាន

    ខែមិថុនា 10, 2009 at 4:16 ល្ងាច

    សួរស្តី​ សុភា សុខសប្បាយជាទេ? ខានមកលេងមាសន្ទុះធំ ឥឡូវប្លក់ សុភា ចូលងាយមិនសូវ
    តឹងដូចមុន ហាហា មុខមាត់ក៏ស្រស់បស់ គួរឲ្យចាប់អារម្មណ៍ណាស់។ យ៉ាងណាយ៉ាងណី
    ចាំថ្ងៃក្រោយឈៀងចូលលេងទៀតណា​ wish you happy and healthy.

     
  62. chamnan

    ខែមករា 28, 2010 at 4:14 ល្ងាច

    សូមជំរាបសួរ សុភា ថ្ងៃនេះអផ្សុកក៏ចូលមកលេង ហើយនឹងនាំ គតិ មួយមេមកផ្ញើផងដែរ ហាហា គ្រាន់តែអានលេងទៅបានហើយ!! គឺៈ-

    អំណត់ខន្តី កើតអំណាច
    ហិង្សាពេក កើតទោសា
    ប៉ោចៗពេក អាប់ប្រាជ្ញា
    យូរៗថា ថ្លៃដូចមាស។

    ថ្ងៃក្រោយនឹងចូលមកលេងទៀតណា៎!

     
    • សុភា

      ខែមករា 28, 2010 at 6:52 ល្ងាច

      សួរស្តី! បាត់មុខឈឹងយូម្លេះ។

      គតិណឹង វគ្គទីមួយ ខ្ញុំយល់ស្រប តែវគ្គទីពីរមិនសួវយល់ស្របទេ។ ខ្ញុំសួមដាក់វិញថា ប៉ោចៗពាក្យអត់ប្រយោជន៏ អាប់ប្រាជ្ញា គិតមុនថា ទើបថ្លៃដូចមាស😉

       
  63. chamnan

    ខែមករា 31, 2010 at 1:50 ព្រឹក

    សុំទោសផង ដៃលបាត់មុខយួរបន្តិច! ហា! ប្រយោគ សុភា កែក៏ត្រូវហើយតែ definitely
    ខ្ញុំយល់ថា ជួនកាល ពាក្យមានប្រយោជន៍ តែបើបុគ្គលនិយាយច្រើនហួសហេតុពេក (ជា
    មនុស្សចូលចិត្តនិយាយច្រើនឥតឈប់) អ្នកស្តាប់ក៏មិនសូវឲ្យតម្លៃដែរ តែទោះយ៉ាងណា
    ក្តី ការនិយាយច្រើន ច្រើនតែជាហេតុប្រើពាក្យឥតប្រយោជន៍ មានការនិន្ទាឈ្នានីសជា
    ដើម ដែលនាំឲ្យមានទោសច្រើនប្រការៈ A sossip’s mouth is the devil’s mail-bag.
    មាត់នៃការនិន្ទាឈ្នានីស ប្រៀបដូចស្បោងប្រៃសនីយ៍របស់បីសាច។
    តែទោះយ៉ាងនេះក្តី Many talk like philosophers and live like fools. មានមនុស្ស
    ជាច្រើននាក់និយាយដូចអ្នកប្រាជ្ញ៍ តែមានជីវិតរស់នៅដូចមនុស្សល្ងង់ខ្លៅទៅវិញ។

    ប្រួយោគទីពីរ “គិតមុនថា” គឺត្រឹមត្រូវហើយ ព្រោះការចេះគិតហើយបានចេញស្តី ជា
    លក្ខណៈរបស់អ្នកមានការសិក្សា ហើយវាអាចនាំមកនៅប្រយោជន៍ និង ប្រាសចាក
    អន្តរាយទៀតផងៈ Learning without thought is useless; thought without
    learning is dangerous. ការសិក្សាដែលប្រាសចាកការគិតឥតប្រយោជន៍ តែការ
    គិតដែលប្រាសចាកការសិក្សាគ្រោះថ្វាក់សម្បើមណាស់។ ទោះយ៉ាងណាក៏ដោយ
    ខ្ញុំគិតថា មនុស្សដែលមិនសូវនិយាយច្រើន យូរៗស្តីម្តង ទោះមិនសូវចេះដឹងក៏គេឲ្យ
    តម្លៃដែរ “យូរៗ ថា ថ្លៃដូចមាស”៕

    សុភា សុខសប្បាយរឺទេ? ហ្នឹង! ថ្ងៃក្រោយនឹងមកលេងទៀតណា៎!

     
  64. chamnan

    ខែមករា 31, 2010 at 2:59 ព្រឹក

    សូមផ្ញើគតិៈ

    “When a deep injury is done us we never recover until we forgive”

    កាលបើនរណាម្នាក់ធ្វើឲ្យយើងឈឺចាប់យ៉ាងធ្ងន់ធ្ងរ គ្មានថ្ងៃដែលយើងអាចជាសះ

    ស្បើយបានទេ លុះត្រាតែយើងឲ្យអភ័យ។

    “Histories make men wise; poets witty; mathematics subtle, natural
    philosophy deep; morality grave; logic and rhetoric able to contend.”

    ប្រវត្តិសាស្ត្រ ធ្វើឲ្យមនុស្សឆ្លាត

    កវីនិពន្ធ ធ្វើឲ្យមនុស្សកើតបញ្ញា

    លេខ ធ្វើឲ្យមនុស្សល្អិតល្អន់

    ប្រាជ្ញា ​​​​​​​ ធ្វើឲ្យមនុស្សគិតជ្រាលជ្រៅ

    សីលធម៌ ធ្វើឲ្យមនុស្សតឹងរឹង

    តក្កវិទ្យាហើយនឹងវាទវិទ្យា ធ្វើឲ្យមនុស្សពូកែជជែកវែកញែក។

    សុភា អានលេងទៅណា៎កែអផ្សុក!

     
  65. chamnan

    ខែ​កុម្ភៈ 1, 2010 at 10:35 ព្រឹក

    សួស្តី សុភា ខ្ញុំមកផ្ញើគតិថ្មីៈ

    “មនុស្សដែលញញឹមជំនួសការក្រោធខឹង គឺជាមនុស្សដែលរឹងមាំជាងជានិច្ច”

    “កាលបើអ្នកនឹងធ្វើពាណិជ្ជកម្មអ្វីៗក៏ដោយ បើអ្នកចូលចិត្ត ស្រឡាញ់​ និង ព្រម
    ក្នុងការធ្វើវាយ៉ាងពេញទំហឹងហើយនោះ អ្នកនឹងទទួលបានជោគជ័យយ៉ាងពិត
    ប្រាកដមិនខានឡើយ តែអ្នកត្រូវចុះបតិបត្តិការសិក្សាក្នុងរឿងនេះយ៉ាងយកចិត្ត
    ទុកដាក់ផងដែរ”

    “ស្ងប់ស្ងៀម អ្នកនឹងអាចគិតបាន បើអ្នកមិនស្ងប់ស្ងៀម អ្នកនឹងមិនអាចបានឭ
    អ្វីគ្រប់យ៉ាងដែលគេនិយាយជាមួយអ្នក ព្រោះចិត្តរបស់អ្នករវល់តែកង្វល់ជាមួយ
    រឿងដែលអ្នកគិតថាចេះដឹងអស់ហើយ ត្រូវចេះរៀនស្តាប់ ស្តាប់ដោយបេះដូង
    របស់អ្នក”

    សង្ឃឹមថា សុភា មានសេចក្តីសុខក្នុងការសិក្សា!

     
  66. chamnan

    ខែ​កុម្ភៈ 3, 2010 at 2:37 ល្ងាច

    Hi Sophea,

    Sibaba of Indai:
    Politics without principle is not useful, but dangeruos.
    Education without character is not useful, but dangerous.
    Comerce without morality is also useless, and dangerous.
    Science without humanity is useless and dangerous.

    WATCH;
    W-Watch your Words,
    A-Watch your Action,
    T-Watch your thought,
    C-Watch your character,
    H-Watch your Heart.

    “បើគ្មានកញ្ចក់ឆ្លុះ ស្រ្តីក៏មិនអាចដឹងថាម្សៅលើផ្ទៃមុខរាបស្មើរឺអត់
    បើគ្មានមិត្តពិត បញ្ញាជនក៏មិនអាចដឹងនូវសេចក្តីខុសឆ្គងរបស់ខ្លួន
    បានដែរ”។

    សូមអោយ សុភា មានសុភមង្គលគ្រប់ប្រការ។

     
  67. ចំណាន

    ខែ​ឧសភា 14, 2010 at 5:30 ល្ងាច

    ទស្សនៈរឿងជីវិត

    ១.ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ (Rabindranath Tagore)

    ២. ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈាម និង ភ្លើងសង្រ្គាម ចូរកុំធ្វើខ្លួនជាពពែដែលត្រូវគេ

    សាប់ចិញ្ច្រាំនៅកណ្តាលទីលានប្រយុទ្ធ យើងត្រូវមានចិត្តហ៊ឹកហ៊ាក់ក្លាហាន ឈានទៅខាងមុខយ៉ាងអង់

    អាចទ្រនង់។ (Henry Wadsworth Longfellow)

    3. បើចង់ជ្រាបអត្ថន័យ គុណតម្លៃ ហើយនឹងសច្ចធម៌នៃជីវិត យើងត្រូវបំពេញតួនាទីក្នុងភាពជាមនុស្ស

    ឲ្យដល់ទីបំផុត។ (មឹងចៀ)

    ៤. ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង់យឺនយូរ។ ចូរប្រគល់ស្នាដៃដ៏មានគុណ

    តម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយទៅចុះ ហើយអ្នកនឹងមានជីវិតនៅយ៉ាងអមតៈ។

    (វីកួងចុង)

    ៥. មនុស្សខ្លះមានជីវិតរស់នៅយ៉ាងមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅស្រដៀងមនុស្ស។ មនុស្សខ្លះ

    មានជីវិតរស់នៅដោយមិនដឹងថាខ្លួនឯងជាមនុស្ស។ (អ៊ីមិង)

    ៦.​ លទ្ធផលដ៏ផ្អែមត្រជាក់ដែលមនុស្សទួរទៅបានទទួលក្នុងវ័យជរានោះ ភាគច្រើនជាផលដែលពួក

    គេបានសាបព្រោះទុកក្នុងកាលវ័យកម្លោះក្រមុំ។ (សូឡូម៉ន)

    ៧. ការស្លាប់ឫរស់នោះមេឃបានលិខិតទុករួចស្រេចទៅហើយ ព្រោះហេតុនេះ យើងគួរមានសេចក្តីសុខ

    ជាមួយកំឡុងពេលណាមួយនៃជីវិត បណ្តោយឲ្យសេចក្តីស្លាប់ក្លាយជាឆាកពណ៌ខ្មៅដែលឆ្លុះបញ្ចាំងពណ៌

    ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែខ្លាំងឡើងចុះ។ (សាន់ធៀណា)

    ៨. អ្នកដែលអាចទទួលរក្សាទុកនៅសេចក្តីសុខដែលបានកើតឡើងដោយចៃដន្យពីជីវិតដែលពេញទៅ

    ដោយភាពរលាក់រលែក ឫអ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយចៃដន្យពីជីវិតដែល

    សែនរាបរលូន បុគ្គលនោះឈ្មោះថាជាអ្នកចេះជ្រើសរើសប្រើជីវិត។ (អ៊ីមិង)

    ៩. មិនចាំបាច់រំលឹកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងនិទានឲ្យពួកយើងស្តាប់ទេ ព្រោះថាវ័យកម្លោះក្រមុំរបស់

    យើងក៏គឺវេលាដ៏រុងរោចន៍បំផុតក្នុងជីវិតរបស់យើង។ (George Gordon Byron)

    ១០. ក្នុងលោកនេះមិនមានរបស់ដែលហៅថាបានទាំងអស់ ហើយនឹងបាត់បង់ទាំងអស់នោះឡើយ។

    (ភាសិតចិន)

    ១១. មនុស្សដែលសើចយ៉ាងមានក្តីសុខព្រោះមានជីវិតស្រស់ស្អាតប្រដូចការដើរនៅលើផ្លូវដែលរោយ

    រាយដោយស្រទាប់នៃផ្កាកូឡាបនោះមិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែសើចបានទៀត

    ក្នុងខណៈដែលជីវិតពេញទៅដោយសេចក្តីទុក្ខលំបាក បុគ្គលនោះរមែងមានតម្លៃគួរដល់ការគោរពរាប់

    អានយ៉ាងក្រៃលែង។ (វិលខកស៍)

    ១២. គោលដៅការសិក្សា គឺសិក្សាដើម្បីជីវិត។ គោលដៅជីវិតគឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិ មាន

    គុណធម៌ និង សេចក្តីក្លាហាន។ (លៀងឈីឆៅ)

    ១៣. យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ។ (Friedrich Nietzsche)

    ១៤. ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែកមកធ្វើឲ្យកំណាព្យ

    បទនេះមានតម្លៃមានអត្ថន័យកាន់ខ្លាំងឡើង។ ជីវិតជាបទភ្លេងដែលមិនមានថ្ងៃច្រៀងចប់ យើងមិនអាច

    បញ្ឈប់វាបានរហូតទៅ។ (និរនាម)

    ១៥. ជីវិតដែលពិតប្រាកដជាជីវិតដែលមានសេចក្តីសុខ។ (អេឌិសាន់)

    ១៦.​ ខ្លឹមសាររបស់ការកើត​មិនមែនសេចក្តីសុខ​ តែជាសេចក្តីទុក្ខ ជាសេចក្តីសោកសៅ គឺសម្លេងស្រែកយំ

    មិនមែនសម្លេងសើចក្អាកក្អាយ គឺចំណងលក្ខខាន់មិនមែនសេរីភាព។ (ស៊ីវ៍ជឺម៉)

    សួស្តី សុភា សុខសប្បាយឬទេ? ខ្ញុំជាមនុស្សចូលចិត្តគតិ ខ្ញុំជួនឲ្យ សុភា នូវអ្វី
    ដែលខ្ញុំចូលចិត្ត តែបើ សុភា មិនចូលចិត្ត ខ្ញុំសូមអភ័យយ៉ាងក្រៃលែងផងដែរ។

    សូមឲ្យ សុភា មានសេចក្តីសុខនិងទទួលជោគជ័យគ្រប់ភារកិច្ច។

     
    • សុភា

      ខែ​ឧសភា 17, 2010 at 12:05 ល្ងាច

      អីយ៉ាស់ ច្រើនយ៉ាងនេះ ខ្ញុំត្រូវចំនាយពេលអាននិងពិចារណាយូណាស់ហើយទើបអាចយល់បាន។ ខ្ញុំអានប៉ានម៉ាចប់ហើយ តែចាំអានម្តងទៀតសិន។

      ខ្ញុំសុខសប្បាយទេ ហើយអរគុណចំពោះការជួនពរ។ សុំជូនពរដូចគ្នាដែរ

       
  68. ចំណាន

    ខែ​ឧសភា 18, 2010 at 7:46 ព្រឹក

    ១៦៧. សៀវភៅដែលល្អរមែងមានរបស់ម្យ៉ាងដែលដូចគ្នា គឺក្រោយពេលអានសៀវភៅនោះចប់ហើយ

    អ្្នកនឹងមានអារម្មណ៍ថា រឿងរ៉ាវក្នុងសៀវភៅនោះជាការពិត ហើយរឿងរ៉ាវទាំងនោះហាក់ស្រដៀងនឹង

    បទពិសោធន៍ដែលអ្នកធ្លាប់ជួប មិនថាអាក្រក់ឫល្អ រីករាយឫរំជួលចិត្ត វាក៏នឹងក្លាយជាបទពិសោធន៍របស់

    អ្នកតទៅជានិច្ចនិរន្តរ៍។ (Ernest Hemingway)

    ១៦៨. គោលដៅក្នុងការអានសៀវភៅនោះ មិនមែនគ្រាន់តែបន្ថែមចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ តែជា

    ការស្វែងសច្ចធម៌ និងការដុសខាត់ឧបនិស្ស័យ ផ្លាស់ប្តូរព្រឹត្តិកម្មឲ្យត្រឹមត្រូវទៀងត្រង់ច្រើនឡើង បើសិន

    មនុស្សម្នាក់អានសៀវភៅរបស់អ្នកប្រាជ្ញមេធីហើយ តែព្រឹត្តិកម្មនៅតែមិនមានតម្លាភាព មិនប្រកបដោយ

    គុណធម៌ ក៏បានន័យថាមនុស្សម្នាក់នោះឥតប្រយោជន៍ដែលខំសិក្សាមក។ (លិវជើន)

    ១៦៩. អានសៀវភៅហ្មឺនវិជ្ជា ឲ្យចប់ជាក់ច្បាស់ក្នុងឳរ៉ា ពេលសរសេរលឿនណាស់ណា ដូចទព្តាបណ្តាល។

    (ទូហ្វ៊ូ)

    ១៧០.មនុស្សដែលក្រីក្របំផុតគឺមនុស្សដែលមានបេះដូងក្រីក្រ ថ្្នាំវិសេសដែលអាចរក្សារោគក្រីក្រក្នុងបេះដូង

    គឺការអានសៀវភៅ។ (ជើវី)

    ១៧១. ផ្ទះមួយបើគ្មានសៀវភៅ ការសែត មែកកាស៊ីន ផ្ទះនោះក៏ហាក់ដូចគ្មានបង្អួចដូច្នោះ។ (មែហេរិកលុយ)

    ១៧២. តាំងចិត្តច្បាស់លាស់អានសៀវភៅមួយថ្ងៃបន្តិច អានរាល់ថ្ងៃ មួយថ្ងៃ ៥០ នាទីមួយឆ្នាំក៏ឃើញផល។

    (Quintus Horatius Flaccus)

    ១៧៣. សៀវភៅជាគ្រូចង្អុលបង្ហាញផ្លូវរបស់មនុស្សកម្លោះក្រមុំ ជាមិត្តរបស់មនុស្សជរា ជាអ្នកផ្តល់ឲ្យនៅ

    សេចក្តីសុខ សេចក្តីរីករាយក្នុងគ្រាដែលចិត្តស្ងៀមស្ងាត់អផ្សុក។ (អ៊ីមិង)

    ឲ្យ សុភា អានលេងពេលអផ្សុក និង ជូនពរ សុភា ឲ្យមានចំណេះដឹងចម្រើន
    ឡើងជារាងរាល់ថ្ងៃ ព្រមទាំងមានសេចក្តីសុខ និង​ សំណាងល្អ។

     
  69. សុក្រចារ្យ

    ខែសីហា 10, 2010 at 7:55 ព្រឹក

    មានផែនការបានន័យថាបានទទួលជោគជ័យពាក់កណ្តាល!

     
    • chamnan

      ខែកញ្ញា 4, 2010 at 6:57 ព្រឹក

      ចាប់ផ្តើមបានល្អក៏ដូចបានសម្រេចទៅហើយពាក់កណ្តាល!
      ក្នុងមួយថ្ងៃយើងមាន ២៤ ម៉ោងស្មើគ្នា តែខណៈដែលយើង
      កំពុងជិះក្របី អ្នកដទៃគេជិះយន្តហោះ តើហេតុអ្វីទៅ?

      ខ្ញុំគិតលេងៗ​ ថាប្រហែលមកពីគ្មានផែនការ (គំនិត) ហើយ
      នឹងចាប់ផ្តើមដំបូងមិនបានល្អនោះឯងហើយមើលទៅហេហេ!

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: