កាលពីថ្ងៃសុក្រអាទិត្យមុន ខ្ញុំប្រឹងទៅរកទិញកង់(ជជុះ)ទាំងភ្លៀងរលឹម តែទិញអត់បាន ព្រោះកង់ដែលគេមាន តូចៗពេកមិនត្រូវកំពស់ខ្ញុំ។ ដល់ថ្ងៃបន្ទាប់ ក្តៅចិត្តទៅដល់កន្លែងលក់មួយទៀត ក៏ទិញបានដូចបំណង។ កង់នេះ ជជុះទេ តែដូចថ្មីអញ្ចឹង។ ទិញជជុះចឹង សន្សំលុយខ្លះ។ និយាយទៅ តាំងពីមកដល់ស្រុកនេះ ទិញកង់អស់បីហើយ ទាំងមួយនេះទៀត។ តែកង់ពីរមុននោះ សុទតែចាស់ៗ។ កង់ទីមួយ គេលួចបាត់ កង់ទីពីរ ខូចហើយ គេលួចកែបបាត់ទៀត ក៏សម្រេចចិត្តបោះចោលម្រង់ទៅ។ កង់ទីបីនេះ ទិញអោយល្អតិច ហេសហេ។
រឿងដែលខ្ញុំសម្រេចចិត្តទិញកង់មួយទៀតនេះ ព្រោះចង់ហាត់ប្រាណខ្លះ ព្រោះថាយាប់ទៅៗ ហើយ ខ្លាចមិនបានទៅស្រុកវិញ ឡឡឡ។ ដឹងអី បានកង់ម៉ោ ល្ងាចមិញ ជិះៗ ស្រាប់តែទៅដល់ KFC ចូលប្តោយ។ មិនដឹងស្រក់គីឡូ អីក៏ចំនេញគីឡូទេ ឡឡឡ។
តាមពិតទៅ ស្រុកយើងមិនសូវមានទំលាប់ជិះកង់ទេ ព្រោះមើលទៅអន់ អត់កាលីប ខ្លាចគេមើលងាយ។ ថាអញ្ចឹងក៏បាន តែម្យ៉ាងទៀតទៅ ស្រុកយើងវាក្តៅ ពិបាកជិះកង់ដែរ។ បើនៅស្រុកនេះវិញ បន់អោយតែដល់ខែក្តៅ គេនឹងអាលនាំគ្នាជិះកង់។ ពិបាកទាំងរកកន្លែងដាក់ទៀតណឹង។ពេលទៅស្រុកខ្មែរវិញ ខ្ញុំគិតទិញកង់ជិះអញ្ចឹងដែរហើយនៅអំពេញ ហេសហេ។







