RSS

Category Archives: គតិផ្សេង

នៅទីនេះខ្ញុំសូមសរសេរអំពីគំនិតផ្សេងៗដែលខ្ញុំចូលចិត្ត

ខាន​សរសេរ​យូរ​ហើយ

គិតៗ​ទៅ នៅ​ភូមិ​នេះ​ពី​មុន​មក​ដូច​ជា​អ៊ូអរ​ណាស់។ ឥឡូវ​ស្ងាត់​អោយ​ឈឹង តាំង​ពី​គ្រប់​គ្នា​រវល់​តែ​ទៅ​លេង​ហ្វេស​ប៊ុក​មក។ នឹក​ឃើញ​ពី​មុន ទី​នេះ​សប្បាយ​ដល់​ហើយ ព្រោះ​មាន​គ្រប់​រស់​ជាតិ​ ឈុត​ឆាក ​ប្រយុទ្ធ ស៊ី​សាច់​ហុត​ឈាម​អង្កាម​ឆ្អឹង​សម្លឹង​កាក លាយ​ឡំ​នឹង​កំប្លែង​សើច​ចុក​ពោះ កំសត់​ស្រក់​ទឹក​ភ្នែក ហៀរ​សំបោរ ជ្រុះ​ខោរ​មិន​ដឹង​ខ្លួន:lol :

ឥឡូវ​ខ្ញុំ​គិត​ត្រឡប់​មក​សរសេរ​ប្លក់​វិញ​ហើយ តែ​មិន​ទាន់​ដឹង​ថា​សរសេរ​អំពី​អី​ទេ។ គិត​ចង់​សរសេរ​រឿង​ដែល​មាន​ប្រយោជន៍​ខ្លះ កុំ​អោយ​ទំនេរ​ពេក​គិត​តែ​រឿង​ផ្តេសផ្តាស។

 
បញ្ចេញមតិ

Posted by ​នៅ ខែ​កុម្ភៈ 20, 2013 in គតិផ្សេង

 

សុំ​បក​ស្រាយ​មតិ​ខ្ញុំ​ជុំ​វិញ​រឿង​ចំរូង​ចំរាស់​-​ការ​ប្រើ​របស់​​គេ​ដោយ​ខុស​ច្បាប់

ប៉ុន្មាន​ថ្ងៃ​នេះ វើដប្រេស​ហាក់​ដូច​ជា​មាន​ប្រជាប្រិយ​ឡើង​វិញ ប្រហែល​ដោយ​សារ​តែ​មាន​ប្រធាន​បទ​​គួរ​អោយ​ចាប់​អារម្មណ៍​​ហើយ​មើល​ទៅ ដែល​ក្នុង​នោះ​ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​ពាក្យ​សំដី​ជាច្រើន រហូត​ដល់​មាន​អ្នក​យក​ពាក្យ​សំដី​ខ្ញុំ​ទៅ​សរសេរ​អត្ថបទ​ថែម​ទៀត។ រឿង​រ៉ាវ​គឺ​ចាប់​ផ្ដើម​ពី​​កា​ជជែក​គ្នា​រឿង Window និង Linux ហើយ​រាល​ដាល​រហូត​ដក់​ប្រធាន​បទ​ ការ​លួច​របស់​គេ​ប្រើ​។ តែ​ដោយ​ប្រើ​ពាក្យ​លួច​នេះ​ដូច​ជា​ធ្ងន់​ធ្ងរ​ពេក​នោះ ខ្ញុំ​ក៏​សុំ​ប្រើ​ពាក្យ​ត្រឹម​តែ “ប្រើ​ដោយ​មិន​គោរព​កម្ម​​សិទ្ធ​ម្ចាស់​ដើម​“។

សុំ​ចូល​សាច់​រឿង

ខ្ញុំ​​ព្យា​យាម​ប្រាប់​ទៅ​អ្នក​ដែល​ចូលចិត្ត​ប្រើ និង​ចែក​ចាយ​របស់​គេ​ដោយ​មិន​គោរព​សិទ្ធ​ម្ចាស់​នោះ​ថា “ធ្វើ​អញ្ចឹង​គឺ​ខុស​ហើយ ហើយ​ត្រូវ​ទទួល​ថា​ខុស“។ តែ​វា​ពិត​ណាស់ មនុស្ស​មួយ​នគរ​ប្រើ​តែ​របស់​មិន​អស់​លុយ​បែប​ណឹង រឿង​អី​យើង​ត្រូវ​ទិញ? អ្វី​ដែល​ខ្ញុំ​និយាយ​ មិន​មែន​មាន​ន័យ​ថា​យើង​គួរ​​យើង​គួរ​តែ​នាំ​គ្នា​ឈប់​ប្រើ​របស់​ក្រេក រួច​ទៅ​នាំ​គ្នា​ទិញ​នោះ​ទេ ព្រោះ​បើ​គិត​ពី​លទ្ធ​ភាព​គឺ​មិន​អាច​ទៅ​រួច​ឡើយ បើ​សូម្បី​តែ​ក្រុម​ហ៊ុន​ព័ត៌មាន​វិទ្យា​មួយ​ចំនួន នៅ​តែ​ប្រើ​​ទាំង​មិន​គោរព​សិទ្ធ​ម្ចាស់​ដើម​​ផង​នោះ។ ខ្ញុំ​និយាយ​បែប​ណឹង ក៏​មិន​មែន​មាន​ន័យ​ថា​ ខ្ញុំ​មិន​ដែល​ប្រើ​របស់​លួច​ទាំង​នោះ ហើយ​ទៅ​មុខ​ទៀត ខ្ញុំ​​នឹង​មិន​ប្រើ​នោះ​ដែរ។ តែ​ខ្ញុំ​គ្រាន់​តែ​ព្យាយាម​កាត់​បន្ថយ​ច្រើន​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ពោល​គឺ​ប្រឹង​ប្រែង​បង្រៀន​ខ្លួន​ឯង​​បន្តិច​ម្តងៗ​អោយ​ចេះ​គោរព​កម្ម​សិទ្ធ និង​គោរព​ច្បាប់​កម្ម​សិទ្ធ​ ដែល​ទាំង​នេះ គឺ​យើង​ត្រូវ​ការ​ដើម្បី​រស់​ជា​មនុស្ស​ម្នាក់​ក្នុង​សង្គម​មួយ។ បើ​យើង​ប្រៀប​ធៀប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ការ​ដែល​ប្រើ​របស់​គេ​ដោយ​មិន​គោរព​សិទ្ធ​ម្ចាស់​ដើម តើ​មាន​ខុស​អី​ពី​អ្នក​ចម្រៀង និង​ផលិត​កម្ម​ចម្រៀង​ស្រុក​ខ្មែរ​ចម្លង​របស់​គេ​មក​នោះ? ហើយ​បើ​ពេល​នេះ អ្នក​ដែល​កំពុង​តែ​រិះ​គន់​ទង្វើ​បែប​នេះ គួរ​តែ​ងាក​​មក​មើល​ខ្លួន​ឯង​ដែល​កំពុង​តែ​ប្រើ​របស់​គេ​ដោយ​មិន​គោរព​កម្ម​សិទ្ធ​ម្ចាស់​ដើម ហើយ​​ថែម​ទាំង​ស្រែក​ថា​ខ្លួន​ឯង​ត្រូវ​ទៀត​នោះ វា​យ៉ាង​ណា​ទៅ​វិញ? ហើយ​បើ​ងាក​មក​ប្រៀប​ធៀប​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ គឺ​មាន​​ទង្វើ​ស្រដៀង​គ្នា​នេះ​ជា​ច្រើន ដែល​ម្នាក់​ៗ​ស្រែក​ថា​ស្អប់​ណាស់ តែ​មើល​មិន​ដឹង​ខ្លួន​ឯង​កំពុង​តែ​ប្រព្រឹត្ត​ដែរ​​នោះ​ទេ។

គួរ​តែ​បិទ​ភ្នែក​ស្រមៃ​ទៅ​មើល ថា​ខ្លួន​ចង់​អោយ​ប្រ​ទេស​ខ្លួន​ក្លាយ​ទៅ​ជា​ប្រទេស​បែប​ណា? នៅ​តែ​ប្រើ​របស់​លួច​គេ​បែប​ណឹង​រហូត​តទៅ? ជាប់​ចំណាត់​ថ្នាក់​ខាង​ចម្លង ? មិន​​ដែល​ស្គាល់​ទេ​ការ​គោរព​កម្ម​សិទ្ធ។ សួរ​ថា​តើ​មាន​ក្រុម​ហ៊ុន​បរទេស​​ខាង​អាយ​ធី​ប៉ុន្មាន​នឹង​ហ៊ាន​មក​បោះ​ទន់​នៅ​ស្រុក​ខ្មែរ? បើ​ដាក់​ការ​ងារ​អោយ​ធ្វើ​មិន​ទាន់​នឹង​បាន​លក់​ផង ក៏​ត្រូវ​បុគ្គលិក​ខ្លួន​លួច​កូដ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ​ហើយ​នោះ? បើ​ខ្លួន​ជា​អ្នក​អាយ​ធី បើ​នៅ​តែ​បន្ត​ទង្វើ​បែប​ណឹង គឺ​មិន​ខុស​ពី​បិទ​គម្រប​ឆ្នាំង​បាយ​​ខ្លួន​ឯង​នោះ​ទេ!

ខ្ញុំ​មិន​ចង់​វែង​ឆ្ងាយ​នោះ​ទេ តែ​បើ​មិន​លើក​មក​គឺ​មិន​កើត។ ប្រទេស​មួយ​​ដ៏​មហិមា​ក្នុង​លោក​នេះ (មិន​បាច់​បញ្ចេញ​ឈ្មោះ​ទេ) បែរ​ជា​ក្នុង​ភ្នែក​​​បរទេស​ ក្លាយ​ជា​ប្រទេស​មួយ​ដែល​គេ​ពិបាក​នឹង​ទុក​ចិត្ត ជាប់​ចំណាត់​ថ្នាក់​ខាង​ចម្លង ដែល​សូម្បី​តែ​​អ្នក​កំប្លែង​ក៏​យក​មក​​​និយាយ​សើច​លេង។ រហូត​ដល់​មាន​ការ​​​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ថា​ប្រទេស​ខ្លួន​គឺ​បែប​នោះ តើ​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទៅ? ផលិត​ផល​ថ្មីៗ គេ​មិន​ហ៊ាន​នាំ​យក​ទៅ​លក់​ទេ ព្រោះ​ខ្លាច​​ត្រូវ​បាន​ចម្លង ។ល។ និង ។ល។

សរុប​មក​វិញ​បើ​ទោះ​ជា​យើង​មិន​អាច​ជៀស​ផុត​នូវ​ការ​ប្រើ​របស់​ក្រេក​ក៏​ដោយ ក៏​យើង​គួរ​តែ​នាំ​គ្នា​ខិត​ខំ​បណ្ដុះ​គំនិត​​ក្នុង​ការ​គោរព​កម្ម​សិទ្ធ​អ្នក​ដ៏​ទៃ​នេះ​បន្តិច​ម្តងៗ ព្រោះ​គ្មាន​អ្វី​ដែល​សំខាន់​ជាង​ការ​បណ្ដុះ​គំនិត​បង្កើត​គុណ​តម្លៃ​ខ្លួន​ឯង​នោះ​ទេ។ ធ្វើ​ខុស ទោះ​ជា​អ្នក​ដទៃ​មិន​ដឹង ក៏ គួរ​តែ​ខ្លួន​ឯង​អាច​ដឹង​ថា​ខុស​ឫ​ត្រូវ​បាន​ដែរ។

 

រឿង​នា​រី​តម្បាញ

ថ្ងៃ​មុន​ខ្ញុំ​អង្គុយ​មើល​រឿង​នេះ​រហូត​មិន​ដេក​មិន​ពួន​ទៅ​ហើយ គឺ​មើល​រហូត​ដល់​ម៉ោង​៤​ទាប​ភ្លឺ​ឯ​ណេះ។ តំបូង មិនសូវ​ជា​ចង់​មើល​ទេ ព្រោះ​រឿង​ចិន​បុរាណ ខ្ញុំ​ចូល​ចិត្ត​តែ​រឿង​វៃ​គ្នា​ទេ រឿង​បែប​ស្នេហា​ចឹង មិន​ចេះ​មើល​ទេ។ តែ​ថ្ងៃ​មុន​នេះ ចេញ​ពី​ធ្វើ​ការ​ទៅ អផ្សុក​ពេក ក៏​អង្គុយ​មើល​លេងៗ​ទៅ។ ដឹង​អី​ថា​មើល​ទៅ ជក់​យ៉ាង​នេះ មើល​សឹង​ទល់​ភ្លឺ បើ​ទោះ​ស្អែក​ឡើង​ត្រូវ​ទៅ​ធ្វើ​ការ​ក៏​ដោយ។

ខ្ញុំ​ទើប​តែ​មើល​ដល់​ត្រង់​​នាង​​​អៀវ​ប្តី​ឡើង​ភ្នំ ដើម្បី​ព្យា​បាល​ជើង​ដែល​ត្រូវ​ពិការ​ព្រោះ​តែ​ជួយ​នាង។ សុខ​ចិត្ត​រៀប​ការ​ជាមួយ​ប្តី​ពិការ ខ្ញុំ​មិន​ដឹង​តើ​ព្រោះ​តែ​គុណធម៌​ឫ​យ៉ាង​​ណា​ទេ។ តែ​នាង​ពិត​ជា​តស៊ូ​ណាស់ គឺ​ពេល​ដែល​មាន​បញ្ហា និយាយ​តែពាក្យ​មួយ​ឃ្លា​គត់ “វា​ត្រូវ​តែ​មាន​ផ្លូវ​ដោះ​ស្រាយ”។

មើល​ហើយ​គួរ​អោយ​រំភើប​និង​ស្ងប់ស្ងែង​ណាស់!!!!

 

ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ

ថ្ងៃសៅរ៍​ទៀត​ហើយ​ ហើយ​ក៏​មិន​ដឹង​ជា​នឹង​ត្រូវ​ធ្វើ​អី​ខ្លះ​ដែរ។ ភ្ញាក់​ពី​គេង​ក៏​ផុត​អាហារ​ពេល​ព្រឹក​ទៅ​ហើយ។ ទាញ​នំបុ័ង​ពីរ​បី​ចំណិត​ញ៉ាំ​ហើយ ក៏​ធ្វើ​បាយ​ថ្ងៃ​ត្រង់​ញ៉ាំ​តែ​ម្តង​ទៅ។ ញ៉ាំ​បាយ​រួច ក៏​អង្គុយ​មើល​ទូរទស្សន៍​បណ្ដើរ​ជជែក​លេង​នឹង​ក្មេងៗ​តាម​ស្កែប​បណ្ដើរ​រហូត​ល្ងាច​ទៅ​ហើយ។ រួច​ក៏​នឹក​ឃើញ​ចង់​ទៅ​ដើរ​លេង​មាត់​សមុទ្ទ​មួយ​សន្ទុះ​ផង ក៏​នឹក​ឃើញ​យក​សៀវភៅ​ ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រមក​អាន​ម្តង​ទៀត។ សៀវភៅ​នេះ ខ្ញុំ​ធ្លាប់​អាន​ប្រហែល​ជា​ខ្ទង់​ឆ្នាំ​២០០០ ទៅ ២០០២ ឯណោះ។ តែ​ពេល​នោះ ខ្ញុំ​ដូច​ជា​អាន​មិន​យល់​សោះ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ខ្ញុំ​បាន​យក​សៀវភៅ​នេះ​មក​តាម​ខ្លួន​ដែរ។ កាល​ពី​ប្រមាណ​ជាង​ពីរ​ខែមុន ពេល​ដែល​ខ្ញុំ​កំពុង​តែ​រៀប​ចំ​ផ្ទះ ដោយ​លើក​សៀវភៅ​ពី​ក្នុង​ទូរ​ដ៏​រញ៉េរញ៉ៃ​ចេញ​មក ហើយ​ក៏​លើក​តម្រៀប​ដាក់​ ម្តង​មួយៗ​វិញ​នោះ ក៏​បាន​ឃើញ​សៀវភៅ​នេះ​ក្នុង​គំនរ​សៀវភៅ​របស់​ខ្ញុំ​នោះ តែ​មិន​ដែល​បាន​អាន​សោះ គឺ​ទើប​តែ​ល្ងាច​នេះ​ណឹង​ឯង​ក៏​យក​មក​អាន។

សៀវភៅ​ឪ​ពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​នេះ ជា​សៀវភៅ​បែប​ប្រៀន​ប្រដៅ​អំពី​ជីវិត​ដែល​គួរ​អោយ​រៀន​សូត្រ​នឹង​ពិចារណា។ ខ្ញុំ​សូម​សង្ខេប​សេចក្តី​ផ្ដើម​រឿង​ខ្លះ និង​លើក​យក​គំនិត​ខ្លះៗ​ពី​ក្នុង​សៀវភៅ​នេះ គ្រាន់​ចែក​គ្នា​ពិចារណា ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​អាន​ចប់​នៅ​ឡើយ​ទេ។ ​អាន​សៀវភៅ​នេះ វា​ខុស​ពី​អាន​សៀវភៅ​ប្រលោម​លោក​ដែល​ខ្ញុំ​អាច​ពេល​ខ្លះ​រំលង​ពីរ​ទៅ​បី​ទំព័រ​ក៏​អាច​នៅ​យល់​បាន​ដែរ។ តែ​សំរាប់​សៀវភៅ​នេះ ខ្ញុំ​ត្រូវ​អាន​គ្រប់​ពាក្យ​គ្រប់​សំ​ដី​តែ​ម្តង​ទើប​អាន​យល់​បាន។

 ផ្តើម​រឿង

មាន​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ឪពុក​​ជា​អ្នក​ចេះ​ដឹង​ខ្ពង់​ខ្ពស់​ហើយ​បាន​​ក្លាយ​ជា​គ្រូ​បង្រៀន។ គាត់​ទទួល​បាន​ប្រាក់​ខែ​សមរម្យ ប៉ុន្តែ​ជីវភាព​របស់​គាត់​នៅ​តែ​ជួប​ការ​ខ្វះ​ខាត​និង​បញ្ហា​លុយ​កាក់​ជា​ប្រចាំ។​មិត្ត​របស់​គេ​ឈ្មោះ​ម៉ៃ មាន​ឪពុក​ជា​អ្នក​រក​ស៊ី ជា​អ្នក​មាន​បាន​ធូរធារ មិន​ជួប​បញ្ហា​លុយ​កាក់​ក្នុង​គ្រួសារ ហើយ​គ្រួសារ​គាត់​កាត់​តែ​ធូរធារ​ទៅៗ។ ថ្ងៃ​មួយ​ក្មេង​ប្រុស​នោះ ក៏​ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​មើល​ងាយ ថា​គេ​ជា​កូន​អ្នក​ក្រ។ គេ​ក៏​ឈឺ​ចាប់ នឹង​នឹក​ចង់​ធ្វើ​យ៉ាង​ណា អោយ​ក្លាយ​ជា​អ្នក​មាន។ គេ​ក៏​បាន​ទៅ​សុំ​ឪពុក​របស់​ម៉ៃ​រៀន​ពី​វិធី​រក​លុយ។ សៀវភៅ​បាន​សរសេរ​រៀបរាប់​ដូច​ជា​រឿង​និទាន​អញ្ចឹង​ដែរ តែ​បង្កប់​ដោយ​ពាក្យ​ប្រៀន​ប្រដៅ​ដែល​និយាយ​ដោយ​ឪពុក​ក្រ​ និង​ឪពុក​មាន។

ពុកក្រ : ការ​ស្រលាញ់​លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់

ពុកមាន​: ការ​ខ្វះ​លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់

ពុក​ក្រ​ចូល​ចិត្ត​និយាយ​ថា ​មិន​មាន​លទ្ធ​ភាព​នឹង​ទិញ​ទេ តែ​ពុក​មាន​ចូល​ចិត្ត​និយាយ​ថា​ តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ទិញ​បាន?

ពុកក្រ : រៀន​អោយ​ច្រើន​នឹង​បាន​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ដែល​មាន​ស្ថិរភាព

ពុកមាន​: រៀន​អោយ​ច្រើន​នឹង​បាន​ទិញ​ក្រុម​ហ៊ុន​ដែល​មាន​ស្ថិរភាព

ពុកក្រ : ពុក​មិន​មាន​ក៏​ព្រោះ​តែ​ពុក​មាន​កូន

ពុកមាន​: ពុក​ត្រូវ​តែ​មាន​ក៏​ព្រោះ​តែ​ពុក​មាន​កូន

ពុកមាន​ចូល​ចិត្ត​និយាយ​ជជែក​រឿង​លុយ​កាក់​ពេល​ពិសា​បាយ ប៉ុន្តែ​ពុក​ក្រ ហាម​និយាយ​រឿង​លុយ​កាក់​ពេល​ពិសា​បាយ

ពុកក្រ : រឿង​មាន​ប្រាក់ ត្រូវ​មាន​សុវត្ថិភាព​ជាមុន

ពុកមាន​: ត្រូវ​ដឹង​វិធី​ចាត់​ការ​ជា​មួយ​នឹង​ការ​ប្រថុយ​ប្រថាន

ពីរ​ចំណុច​ខាង​ក្រោម​នេះ ខ្ញុំ​នៅ​មិន​ទាន់​យល់​នៅ​ឡើយ​ទេ។ បើ​អ្នក​ណា​បាន​យល់​ហើយ សូម​ជួយ​ពន្យល់​ខ្ញុំ​ផង។

ពុកក្រ : ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​និង​ជា​ទ្រព្យ​សម្បត្តិ​ដែល​ធំ​បំផុត

ពុកមាន​: ផ្ទះ​ជា​បំណុល ហើយ​បើ​នរណា​គិត​ថា​ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​ក៏​ធំ​បំផុត នោះ​គេ​ពិត​ជា​លំបាក។

ពីរចំណុចខាងក្រោមនេះ បងស្រី Sophak បានពន្យល់ដូចតទៅនេះ

ពីរ​ចំណុច​ខាង​ក្រោម​នេះ

ពុកក្រ : ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​និង​ជា​ទ្រព្យ​សម្បត្តិ​ដែល​ធំ​បំផុត

ឃ្លាទីមួយនេះគឺជាគំនិតដែលអ្នកក្រ ឬអ្នកមធ្យមតែងតែគិត ដោយគេតែងតែព្យាយាមធ្វើ យ៉ាងណា សន្សំលុយទិញផ្ទះជាមុន ទោះបីជាមិនមានទ្រព្យអ្វីផ្សេង ឲ្យតែមានផ្ទះជាទ្រព្យផ្ទាល់ ខ្លួនហើយ គឺសឹងតែដូចជាមានអ្វីគ្រប់យ៉ាងអញ្ចឹង។ សម្រាប់ពួកគេ ផ្ទះគឺជាទ្រព្យមានតម្លៃ និងសំខាន់មិនអាចខ្វះបាន។

ពុកមាន​: ផ្ទះ​ជា​បំណុល ហើយ​បើ​នរណា​គិត​ថា​ផ្ទះ​ជា​ការ​បណ្ដាក់​ទុន​ក៏​ធំ​បំផុត នោះ​គេ​ពិត​ជា​លំបាក។

ចំណែកឃ្លានេះវិញ ការមានផ្ទះជាបំណុល ព្រោះនៅពេលមានផ្ទះគឺមានការចំណាយច្រើន គ្រប់បែបយ៉ាង ដោយមិនមានចំនូលដែលកើតចេញពីផ្ទះនោះ បើសិនជាផ្ទះនោះជាផ្ទះដែល យើងរស់នៅ។ ផ្ទុយទៅវិញបើផ្ទះនោះ ត្រូវបានប្រើដើម្បីរកចំណូលជាលក្ខណៈការរកស៊ី វានឹងក្លាយជាទ្រព្យដ៏មានតម្លៃវិញ។
នៅក្នុងទស្សនៈអ្នកមាន របស់ណាដែលអាចរកចំណូលឲ្យគេបាន ទើបហៅថាទ្រព្យ ឯរបស់ ណាដែលមានតែការចំណាយ ហៅថាបំណុល ។

នេះគឺជាចំណេះបន្តិចបន្តួច ដែលខ្ញុំបានរៀនពីសិស្សច្បង ។ បើមានត្រង់ណាមិនទាន់ច្បាស់ អាចសួរខ្ញុំបន្ថែមបាន ហើយបើខ្ញុំអត់ចេះ ចាំខ្ញុំបញ្ជូនទៅសួរគ្រូដើមតាម៉ង់

បើ​ចាប់​អារម្មណ៏ សូម​ទៅ​រក​ជៀវ​សៀវភៅ​នេះ​ទុក​សំ​រាប់​អាន​គ្រាន់​ទុក​ជា​ការ​ពិចារណា​ចុះ។

 
25 មតិ

Posted by ​នៅ ខែ​មេសា 30, 2011 in គតិផ្សេង

 

មើលទៅគេ មើលមកឯង

ឃើញអ្នកខ្លះ គេទៅរៀនឆ្ងាយស្រុក ឆ្ងាយភូមិដូចខ្ញុំដែរ តែដូចជាមិនសូវកំសត់ដូចខ្ញុំទេ។ ខ្ញុំណេះ យូទៅៗ កាន់តែយូៗទៅ។ នៅខ្លះរកតែគ្នាផឹកស៊ីក៏មិនបាន។ ថ្ងៃខ្លះ ធ្វើស៊ុបញ៉ាំម៉ាឆ្នាំ ញ៉ាំ បីថ្ងៃមិនទាន់អស់ បើមានគ្នាច្រើនទៅ ចេះតែហៅគ្នាមកជួយញ៉ាំដែរហើយ។ គិតទៅម៉ាស្រុកនេះ មានតែខ្ញុំម្នាក់ទេ ខ្មែរមកឆ្ងាយស្រុកមើលទៅ។ សុំបីតែគ្រូសារខ្មែរក៏អត់ទៅទៀត។