RSS

Monthly Archives: ខែធ្នូ 2011

បាយ​ក្តៅ​ៗ

ខាន​ញ៉ាំ​ត្រី​ចៀន​​ជា​មួយ​បាយ​ក្ដៅ​ៗ​យូរ​ហើយ។ ទើប​តែ​ថ្ងៃ​នេះ​មិន​សូវ​ជា​ខ្ជិល​ទើប​បាន​ធ្វើ​ញ៉ាំ ឆ្ងាញ់​សំបើម​ណាស់។ តែ​តាម​ពិត​ទៅ ឆ្ងាញ់​យ៉ាង​ណា ក៏​ឆ្ងាញ់​មិន​ដល់​បាយ​ក្តៅៗ​ញ៉ាំ​ជាមួយ​ប្រហុក​ចិញ្ច្រាំ​ឆៅ​ជាមួយ​សណ្ដាន់​ខ្ចី ផ្ទាប់​ត្រប់​ស្រស់​ៗ​ម៉ែ​ខ្ញុំ​ធ្វើ​ដែរ។

ពី​មុន​វេច​នំ​រួច​ម៉ោង​ខ្ទង់​បី​រសៀល ថ្ងៃ​ខ្លះ​ម៉ែ​គាត់​ដាំ​បាយ​ក្តៅ​ៗ​មាន​ក្ដាំង​តិចៗ។ និយាយ​តាម​ត្រង់​ចុះ អាយុ​ធំ​ប៉ុណ្ណេះ​ហើយ នៅ​តែ​​មិន​ចេះ​ដាំ​បាយ​ដូច​គាត់​ដែរ។ ឯ​ខ្ញុំ​មាន​តួ​នាទី​រត់​ទៅ​បេះ​សណ្ដាន់​ខ្ចី​ៗ​ និង​ត្រប់​ខ្ចីៗ​ស្រស់​ពី​ចម្ការ​មក។ ត្រប់​ទាំង​នោះ​គឺ​ដាំ​ខ្លួន​ឯ អញ្ចឹង​ហើយ​ពេល​ញ៉ាំ​រើស​​តែ​អា​លេខ​មួយ​ទេ ហេសហេ។ នឹកៗ​ទៅ ខាន​ញ៉ាំ​យូរ​ហើយ។

 

Chukran for this delicious dinner

Chukran (شكرا) ជា​ភាសា​អារ៉ាប់ សរសេរ​​ជា​អក្សរ​ឡាតាំង ដែល​មាន​ន័យ​ថា​អរគុណ។

ថ្ងៃ​មុន​ទៅ​រៀន​ធ្វើ​ម្ហូប​ទុយនេស៊ី តែ​ថ្ងៃ​អាទិត្យ​មុន​នេះ​គឺ​មិន​បាន​ទៅ​រៀន​ទេ តែ​ទៅ​ញ៉ាំ​ម្ហូប លីបង់-ស៊ីរី ​វិញ​ម្ដង​ហេសហេស ពិត​ជា​សំណាង​ដល់​ហើយ​ខ្ញុំ 😀 ។ គិត​ទៅ ខ្ញុំ​ខាន​សើច​លេង​សប្បាយ​អោយ​អស់​ពី​ពោះ​​អញ្ចឹង​យូរ​ហើយ។

ម្ហូប​ដែល​គេ​ធ្វើ​នោះ​មាន

– Djej 3ala batata: ដុត​តំឡូង​បារាំង ជាមួយ​មាន់ និង​ក្រូច​ឆ្មារ

– Burghul ស្ងោរ ឫ ឆារ​និង​បន្លែ: លំនាំ​ដូច​បាយ​ឆារ​ដែរ តែ​មិន​មែន​អង្ករ​ទេ ហើយ​ក៏​មិន​មែន​ស្រូវ​សាលី​ដែរ តែ​ជា Burghul

– mafroukeh: ជា​បង្អែម ដែល​ធ្វើ​មក​ពី​អី​ខ្លះ ខ្ញុំ​អត់​សូវ​ច្បាស់​ទេ ហេស​ហេ

ក្រៅ​ពី​ណឹង មិត្តភក្ត​ទុយ​នេស៊ី ក៏​បាន​ធ្វើ​ណែម​មក​ខ្លះ​ដែរ។ ណែម​ដែល​ស្រុក​យើង​ខ្លះ​ហៅ​ថា តាយ៉ ឫ​ស៉ាយ៉។ ណែម​នេះ​គេ​ធ្វើ​បែប​​ទុយនេស៊ី ហើយ​តាម​ធម្មតា​គេ​ញ៉ាំ​ពេល​បុណ្យ​រ៉ាម៉ាដង់ ដែល​ជា​ពិធីបុណ្យ​បញ្ចប់​ពេល​​បួស។

ឆ្ងាញ់ ផស់ គេ តើ។ ញ៉ាំ តាំង បី ម៉ោង ៧ ដល់ ម៉ោង ១១ ណោះ បាន ចប់

 

​នឹង​មាន​ព្យុះ​យប់​នេះ

ទើប​តែ​ទទួល​បាន​​អ៊ីមែល​មុន​នេះ​ថា យប់​នេះ (ថ្ងៃ​ 15 ធ្នូ 2011) នឹង​មាន​ព្យុះ​​ឈ្មោះ “Joachim” គ្រប​ដណ្ដប់​​លើ​ស្រុក​បារាំង និង​ជា​ពិសេស​តំបន់​ខ្ញុំ​រស់​នៅ។ កម្លាំង​ខ្យល់​​អាច​មាន​មាន​ទំហំ​តួច​ជាង​ព្យុះ​ឆ្នាំ 1999 ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ៥០​នាក់ និង​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ 2010 (Xynthia) ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ 80​នាក់។

 
2 មតិ

Posted by ​នៅ ខែធ្នូ 15, 2011 in ស្រុកបារាំង

 

រៀន​ធ្វើ Couscous

ស្គុស​ស្គុស​នេះ ​ជា​អាហារ​មក​ពី​តំបន់​អាហ្វ្រិក​ខាង​ជើង(អាល់ហ្សេរី ម៉ារ៉ុក និង​ ទុយ​នេស៊ី) ដែល​អាច​ចាត់​ជា​អាហារ​គ្រួសារ។ នៅ​ទុយនេស៊ី គេ​ញ៉ាំ​ស្គុសស្គុស ជា​ទូទៅ​នៅ​ចុង​អាទិត្យ។

និយាយ​ពី​ស្គុស​ស្គុស​នេះ ខ្ញុំ​​មាន​អនុស្សាវរីយ៏​​ដ៏​​គួរ​អោយ​ខ្មាស​គេ និង​គួរ​អោយ​ចង់​សើច​​ណាស់​ដែរ។ និយាយ​ទៅ​វា​អាហារ​ទី​មួយ​ដែល​ខ្ញុំ​ញ៉ាំ​នៅ​ស្រុក​បារាំង។ កាល​នោះ ទៅ​ដល់​កង់​ទីន(អាហារដ្ឋាន​នៅ​សាលា)​ភ្លាម ក្រឡេក​ខ្វាច់ ឃើញ​ស្គុស​ស្គុស​ស្មាន​តែ​បាយ ក៏​ហៅ​ញ៉ាំ ជា​មួយ​មិត្តភក្តិ​ម្នាក់​ទៀត​ដែល​មក​រៀន​ជា​មួយ​គ្នា។ នៅ​ស្រុក​នេះគេ​មាន​ កាំបិត​មួយ សម​មួយ និង​កូន​ស្លាប​ព្រា​កាហ្វេ​មួយ(ដែល​ប្រើ​សម្រាប់​ញ៉ាំ​បង្អែម)។ តាម​ទម្លាប់ គេ​អត់​ប្រើ​ស្លាប​ព្រា​ដូច​ស្រុក​យើង​ទេ គឺ​គេ​ប្រើ​សម​​(ដៃ​ឆ្វេង)និង​កាំ​បិត​(ដៃ​ស្តាំ)​ញ៉ាំ​​អាហារ​។ ឯ​ខ្ញុំ​ទើប​មក​ពី​ស្រែ​មាន​ទៅ​ដឹង​អី កាន់​ស្គុស​ស្គុស​មក​ដល់​តុ​បាយ យក​ស្លាប​ព្រា​កាហ្វេ​មក​ដួស​ស្គុស​ស្គុស​ញ៉ាំ។ រួច​និយាយ​​គ្នា​ជា​មួយ​មិត្ត​ភក្តិ​ថា “ងាប់​ហើយ ស្រុក​បារាំង​ណឹង​ប្រើ​ស្លាប​ព្រាប​បាយ​អី​ក៏​តូច​ៗម្លេះ? ឯ​បាយ​គេ អី​ក៏​ដូច​ចុង​អង្ករ​! អង្ករ​ស្រុក​បារាំង​ អន់​អី​ក៏​អន់​យ៉ាង​នេះ ចឹង​តើ​បាន​ពួក​ណឹង​អត់​ញ៉ាំ​បាយ!”។ ឯ​ជុំ​វិញ​ខ្លួន អ្នក​ផ្សេង ចេះ​តែ​មើល​ពី​ចុង​ជើង ដល់​ចុង​សក់ ព្រោះ​អី​ខុស​គេ ហេស​ហេ។

និយាយ​ពី​ឥឡូវ​វិញ ស្គុស​ស្គុស ជា​អាហារ​ដែល​ខ្ញុំ​ចូលចិត្ត​មួយ​នៅ​ស្រុក​នេះ ហើយ​ក៏​ឧស្សា​ទៅ​ញ៉ាំ​ដែរ។ ហើយ​កាល​ពី​អាទិត្យ​មុន ខ្ញុំ​បាន​ទៅ​រៀន​ធ្វើ ស្គុស​ស្គុស (Couscous) ជា​មួយ​មិត្ត​ភក្តិ​​ដែល​ជា​ជនជាតិ​ទុយ​នេស៊ី ព្រោះ​ប៉ា​ម៉ាក់​គេ​ទើប​តែ​ផ្ញើ​គ្រឿង​គ្រៅ​មក​ដល់ (ហេង​ដល់​ខ្ញុំ​ដែរ 😀 )។

រៀប ចំ តុ

របស់ របរ ដែល ត្រូវ ញ៉ាំ អោយ អស់

ស្រុក គេ អត់ ដូច ស្រុក យើង ទេ។ ម្ហូប តែង តែ ញ៉ាំ ចឹង ឯង

បាយ ហើយ នាំ គ្នា ញ៉ាំ តែ និង នំ មក ពី ទុយ នេស៊ី (ម៉ាក់ គេ ផ្ញើរ ម៉ោ ហេង ដល់ ម៉ាត់ ខ្ញុំ ដែរ)

 

ពិការភាព

ខ្ញុំ​ខាន​សរសេរ​អត្ថបទ​យួរ​គួរ​សម គឺ​យួរ​ល្មម​ដល់​ពេល​ត្រឡប់​មក​វិញ វង្វេង​ក្នុង​វើដប្រេស​។ មួយ​រយៈ​កន្លង​មក​នេះ វើដប្រេស​មាន​ការ​កែ​ប្រែ​ច្រើន​គួរ​សម។

ថ្ងៃ​នេះ​មិន​សប្បាយ​ចិត្ត​សោះ​​ គឺ​មិន​សប្បាយ​ចិត្ត​តាំង​ពី​ពេល​ចូល​គេង​ពី​ម្សិល​មិញ​មក​ម្ល៉េះ។ គេ​ង​គិត ភ្ញាក់​ពី​គេង​មក​គិត គិត​តាំង​​ពី​ផ្ទះ​ដល់​សាលា មក​ដល់​សាលា​​ហើយ​នៅ​តែ​គិត។ គិត​នោះ គឺ​គិត​រឿង​រិះ​គន់​ខ្លួន​ឯង។ អង្គុយ​ធ្វើ​ការ​បណ្ដើរ ខ្ញុំ​ចង់​តែ​អង្គុយ​យំ​បណ្ដើរ។ ស្អប់​ខ្លួន​ឯង ហេតុ​អី​ក៏​អន់​យ៉ាង​នេះ ខឹង​ខ្លួន​ឯង ហេតុ​អី​ពី​មុន​​មក​ខ្ជិល​យ៉ាង​នេះ។ បើ​កាល​នោះ ខ្ញុំ​ប្រឹង​រៀន​ភាសា​អង់គ្លេស​បន្តិច ខំ​ព្យាយាម​បន្តិច ម្ល៉េះ​សម​មិន​ពិបាក​​ដូច​ថ្ងៃ​នេះ​ទេ។ ពិការ​ភាព​មួយ​របស់​ខ្ញុំ​គឺ​ “ពិការ​​ផ្នែក​ភាសា”។

កាន់​តែ​គិត កាន់​តែ​ដឹង​ថា​ខ្លួន​ឯង​គ្មាន​លទ្ធ​ភាព​អី​ទាល់​តែ​សោះ​នឹង​មក​អង្គុយ​រៀន​នៅ​ទី​នេះ ព្រោះ​វា​ដូចជា​ហួស​សមត្ថភាព​ឆ្ងាយ​ពេក​ហើយ