RSS

Daily Archives: ខែ​មីនា 11, 2009

ខ្ញុំធុញ!!!

lonely

ហ៊ឹម​សុំ​បើក​វេទិការរអ៊ូ​បន្តិច​ហើយ​ថ្ងៃ​នេះ​ ព្រោះ​បើ​មិន​បាន​និយាយ​គឺ​មិន​កើត​ទេ ខ្លា​ច​ផ្ទុះ 😛 ។ ចង់ស្រែក​ថា​ខ្ញុំ​ធុញណាស់​រ៉ាល់​ថ្ងៃ​នេះ។ វា​គ្មាន​បញ្ហា​អ្វី​ធំ​ដុំ កំភួន​នោះ​ទេ គ្រាន់​តែ​គិត​ថា​ឯក​កោរ​សំ​បើម​ណាស ត្បិត​មិន​មាន​គ្នា​ជជែក​លេង ក្រៅ​ពី​វើដប្រេស ហ្វេសប៊ុក នឹង​ វេបសាយ​ មួយ​ចំ​នួន​ទៀត ដែល​ជា​កន្លែង​កំ​សាន្ត​របស់​ខ្ញុំ។ រ៉ាល់​ថ្ងៃ​តែង​តែ​មាន​អារម្មណ៏​ថា​អផ្សុក ព្រោះ​ពេល​ខ្លះ ស្ទើរ​តែ​មិន​បាន​និយាយ​ពេញ​មួយ​ថ្ងៃ លើក​លែក​តែ​ពាក្យ Salut, Bonjour, ça va ដែល​វា​ខុស​ទាំង​ស្រុង​ពី​ទំលាប់របស់​ខ្ញុំ​ដែល​ធ្លាប់​និយាយ​ច្រើន។

តាមពិត​ទៅ​មាន​ពួកម៉ាក​មក​ជាមួយគ្នា​ម្នាក់​ទៀត​ដែរ តែ​ មិន​បាច់​និយាយ​ទេ ដូច​ ឆុង​គ្នា​ជាមួយ​ខ្ញុំ​ដល់​ហើយ តាំង​ពី ៦ ឆ្នាំ​មុនមក​ម្លេះ។ គ្មាន​បាន​ជា​គ្នា​គ្រាន់​និយាយលេង​សើច​អី​ទេ មាន​តែ​ធ្វើ​អោយខ្ញុំ​យ៉ាប់​លើស​ដើម មាន​តែ​ធ្វើ​អោយខ្ញុំ​មិន​ចង់​និយាយ​ទៅ​វិញ។

ហើយ​បើ​និយាយ​ពី​កន្លែង​ដើរ​លេង​ ក៏​មិន​ដឹង​ទៅ​ណា​ដែរ ខ្ជឹល​ទាំង​ចេញ​ក្រៅ​ទៀត​ ព្រោះ​រងារ។ តែ​តាម​ពិត​ទៅ ពេល​ចាប់​ផ្តើម​ស្តារ​ណឹង ដូច​ថា​មាន​ស្គាល់​អ្នក​ផ្សេង​ដែរ តែ​មាន​អារម្មណ៏​ថា ពូក​បារាំង​ណឹង​ដូច​រើស​អើង​ណាស់ (តាម​ពិត​ទៅ​ អត់​ទេ តែ​មក​ពី​ខ្ញុំ)។ ពេល​ទៅ​ញ៉ាំ​បាយ​អី​ ខ្ញុំ​មិន​ដែល​ទាំង​បាន​និយាយ​អី​ផង លឺតែ​គេ​និយាយ​គ្នា​គេ។ ហើយ​ខ្ញុំ​មិន​ចង់​ទាំង​ស្តាប់​គេ​ទេ ព្រោះ មិន​ដឹង​គេ​និយាយ​អី​អត់​យល់​សោះ​ឡើយ​ណា។ ហើយ​គេ​និយាយ​តែ​គ្នា​គេ​ទៅ ដោយ​មិន​ដែល​លើក​ប្រធាន​បទអី​និយាយ​ជាមួយ​​ឯង​សោះ។ គិត​ឈប់​ទៅ​ញ៉ាំ​បាយ​ជាមួយ​ពួក​ណឹង​ហើយ ព្រោះ​ថា ដូចជា​ ពិបាក​ខ្លាំង​ណាស់ អង្គុញ​ម៉ក់ៗ ម្នាក់​ឯង ស្តាប់​គេ​មិន​យល់ នាំ​តែ​យ៉ាប់​ទេ។

អោយ​តែ​មាន​អារម្មណ៏​ចឹង​ម្តងៗ ដួចជា​យ៉ាប់​ណាស់ណ៎ ជាពិសេស​នៅ​ពេល​ដែល​ឃើញ​គេ​មាន​មិត្ត​ភក្តិ​ច្រើន​និយាយ​គ្នា។ បើ​នៅ​ខ្មែរ​វិញ គ្រាន់​មាន​ពួក​ម៉ាក​ដើរ​លេង ជជែកគ្នា​លេង​ដែរ។ នេះ​ក៏​ដោយ​សារ​តែ​ខ្ញុំ​ទំ​លាប់​និយាយ​ច្រើន ហើយ ក៏​ជាមួល​ហេតុ​ដែល​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ត៏​ទៅ​ទៀត។

ស្ងៀមជាជាងស្រដី!

ថ្ងៃ​នេះ ពេល​មក​ពីញ៉ាំ​បាយ​វិញ ខ្ញុំ​បាន​និយាយ​ថា ធម្ម​តា​មាន​ខ្មែរ​ច្រើ​ដែរ​នៅ​បារាំង​ណឹង ចង្រៃ​តែ​នៅ​ទី​នេះ អត់​មាន​ខ្មែរ។ ម្នាក់​មួយ​នោះ​បាន​ត្រឹម​តែ​សើច​ណឹង​ អត់​ដឹង​ថា​ខ្ញុំ​ធុញ​យ៉ាង​ណា​ទេ​។

 

ទើបតែឃើញ

ខ្ញុំ​ធ្លាប់​តែ​នៅ​ស្រុក​ស្រែ​ ដូច​មិន​ដែល​ឃើញ ស្រីៗ​វៃ​គ្នា​សោះ អស់យ៉ាង​ត្រឹម​ជេ។ ស្រាប់តែថ្ងៃនេះ​លោក​អើយ លេង​សុទ​តែ​ក្បាច់​មែ​ចែក​ម៉ោអស់ហើយ។ បើ​មិន​មើល​មិន​ដឹង​ថា​ដល់​ថ្នាក់​ណឹង​ទេ