RSS

Daily Archives: ខែមករា 7, 2009

ទើបទិញ TV បាន

ហេហេ ថ្ងៃនេះសប្បាយចិត្តនឹងពិន្ទុហើយ ហើយទើបទិញ ទូរទស្សន៏បាន។ ចង់ទិញយ៉ូហើយតែពិបាករកទិញ អា សេខិនហេណ ណឹងណា។ ទើបថ្ងៃនេះមានសិស្សម្នាក់គេសរសេរប្រកាស់លក់ ឃើញភ្លាម ខល ភ្លាម ទិញភ្លាម ៤០ អឺរ៉ូ។ តាមពិតទៅគេលក់ជាមួយ តុ តេឡេ នឹងខ្សែសំរាប់ភ្ជាប់បណ្តាយ តែដោយបន្ទប់ចង្អៀត ហើយខ្ញុំក៏មានកន្លែងដាក់ហើយដែរ ចឹងមិនយកតុទេ ហើយក៏មិនតថ្លៃចុះអីដែរ (ពេលទៅមើលនៅផ្ទះគេ មិនដឹងថាគេលក់ទាំងតុផង អត់បានសូរ 😛 ) ព្រោះនឹកថាម្ចាស់គេណឹង គេជួយដឹកអោយដល់ផ្ទះព្រោះថាយើងអត់មានឡានដឹង អរគុណច្រើនអ្នកលក់ 😀 ។ បានហើយ ចង្រៃអី រុន្ធដោតខ្សៃរបណ្តាយអត់ត្រូវ ព្រោះខុសសេរី តែណ្ហើយអាចទិញ ឩបករណ៏ប្តូររុន្ធដោតបាន មិនអីទេ។ អត់ដោតបណ្តាយអាចមើលបានពីរ បី បណ្តាយដែរតែមិនសូវច្បាស់។

ទិញទូរទស្សន៏ណឹងទុកគ្រាន់បានស្តាប់បារាំង បារោញ អីខ្លះ ខំៗ ដល់ចុងឆ្នាំ កាពារសារណា គេស្តាប់អត់បាន 😛

my-tv

 

ពិន្ទុមុខវិជ្ជាខ្លះ

តាមពិតទៅ គេថារៀនពិន្ទុមិនសំខាន់ទេ សំខាន់គឺហើយចេះប៉ុណ្ណា។ ខ្ញុំក៏គិតអញ្ចឹងដែរ តែមិនមែនគ្រប់ពេលទេ យ៉ាងហូចណាស់ខ្ញុំមិនចង់ប្រលងសង និង លក់មុខកូនសិស្សខ្មែរ ជាពិសេសសាលាខ្ញុំ ដែរ 😛 ។ ថ្ងៃនេះគេចេញលទ្ធិផលបានពីរមុខ ហើយនៅសល់ ៣​ មុខទៀតនឹងចេញនៅថ្ងៃ អង្គាអាទិត្រក្រោយ ជាមួយពិន្ទុសរុប។ តែអ្វីដៃលខ្ញុំបារម្មណ៏នោះ គឺចេញលទ្ធិផលថ្ងៃអង្គារ ហើយបើអ្នកណាធ្លាក់ត្រូវប្រលងសងវិញថ្ងៃ ព្រហស្បតិ និង​ សុក្រ ឆ្គួនមែន មានពេលណាមើលសៀវភៅ បើត្រូវប្រលងសងនោះ យ៉ាប់ហើយខ្ញុំ។ ដូច្នេះមានតែបន់ព្រះកុំអោយមានប្រលងសងទេ 😛 ពេលអាសន្ន រកព្រះ។

នេះពិន្ទុពីរមុខណឹង គ្រាន់បើបានជាប់ តែម៉ាអាទិត្យនោះធ្លាក់ ឆ្ងល់ដែរ ព្រោះគិតថាជាប់ ដល់អាទិត្យដែលគិតថាធ្លាក់បែជា Top score ទៅវិញ 😉 ចាំអ៊ុតមើលបីមុខទៀតមើល 😛

my_note1

 
6 មតិ

Posted by ​នៅ ខែមករា 7, 2009 in ផ្ទាល់ខ្លួន

 

ដូមីណូ កំណត់ត្រាពីភពលោក

domino