RSS

Daily Archives: ខែមករា 27, 2009

ត្រៀមខ្លួនចុះប្រយុទ្ធ

ថ្ងៃនេះអផ្សុកពេក ខ្ញុំបានទៅជូបគ្រូ ព្រោះថាដូចបាត់ស្ងាត់ឈឹងទៅ អារឿងការងារចុះសមរភូមិខ្ញុំណឹង មិនដឹងថ្ងៃណាអីថ្ងៃណីទេ ចាំមើលគាត់ប៉ុន្មានថ្ងៃហើយ មិនឃើញប្រាប់អីសោះ។ ជួបគាត់ថ្ងៃណឹង បានការងារធ្វើប្តោយ។ គឺត្រូវបំពេញលិខិតសច្ចាក្នុងការចុះធ្វើសឹកលើកនេះ កំលុងពេល៥ខែរឯណោះ រូមនឹងឯកសារផ្សេងៗទៀត។ កាលមុនទៅត្រឹម ៣ ខែណឹងអស់ធំហើយ។ ឯកសារណឹងរូមមាន ការរៀបរាប់ការងារសង្ខេប, ពាក្យសច្ចាផ្សេងៗ (training contract) នឹងឯកសារផ្សេងៗទៀត (Tire de sejour, Securité Social, …) ដែលនឹងត្រូវរៀបចំ យកទៅអោយគេនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងអីអស់ណឹង​មុននឹងចុះប្រយុទ្ធ។ ខ្ញុំគឺចាប់ផ្តើមប្រយុទ្ធនៅថ្ងៃចន្ទអាទិត្រក្រោយនេះហើយ ដោយថ្ងៃទីមួយ មេបញ្ជារការ នឹងណៃនាំអោយស្គាល់អ្នករួមកងពល ពីរនាក់ទៀត ម្នាក់ម៉ោពី វៀតណាម ម្នាក់ទៀតបារាំង ដើម្បីអោយស្គាល់គ្នាមុនប្រយុទ្ធ។ ខ្ញុំចាប់ផ្តើមពីរ ថ្ងៃ ទី២ ខែកុម្ភ នេះតែម្តង​​​ រហូតដល់ដាច់ខែ មិថុនាឯណោះ។

ហើយមុននឹងចុះប្រយុទ្ធណឹង គឺត្រូវអានយុទ្ធសាស្ត្រប្រយុទ្ធដែលគេបានសរសេរទុកចំនូនពីរក្បាលនេះហើយ ដើម្បីត្រៀមខ្លួន​ កុំអោយគេនិយាយអីម៉ោមោគអត់ដឹងអី 😀 ។ ម៉ាក្បាលគឺជា និក្ខេបទ បណ្ឌិតបស់គេ ហើយម៉ាក្បាលទៀតគឺជាឯកសារស្រាវជ្រាវបោះគេពីមុនម៉ោ។

dsc03573

dsc03574

 

អសុជីវធម៌

កុមាផ្លយ កំពុងតែដេកក្នុងថ្នាក់រៀន ដែលអ្នកគ្រូកំពុងបង្រៀនពលរដ្ឋវិជ្ជា អំពីពាក្យថា “សុជីវធម៌”។ ហើយគាត់កំពុងតែពន្យល់ពាក្យថា “អសុជីវធម៌” ស្រាប់តែក្រលេកឃើញកុមាផ្លយកំពុងតែដេក ក៏ទាញដីសរគុបអោយភ្ញាក់ រួចសួរ:

អ្នកគ្រូ : មើលផ្លយ អ្វីទៅគេហៅថា មនុស្សអសុជីវធម៌?

ផ្លយ : មនុស្សអសុជីវធម៌ គឺអ្នកដែលធ្វើអោយគេភ្ញាក់ពេលដែលគេកំពុងតែដេកអ្នកគ្រូ។

 
3 មតិ

Posted by ​នៅ ខែមករា 27, 2009 in សំណើច

 

ចេញល្បិចបោកម៉ែមួយទៀតហើយ

និយាយទៅ ឳពុកម្តាយសម័យនេះ បើមិនឆ្លាតទេ ដេញល្បិចកូនៗនរកអស់ណឹងមិនទាន់ទេ។ ប្រកាស់មុខខ្ញុំធ្លាប់សរសេរពីពត៌មានមួយដែល យុវនារីស្រស់ស្អាតម្នាក់ លក់ម៉ូតូយកលុយស៊ីផឹក ហើយបោកម៉ែថាចោរប្លន់ ចង់អានបន្ថែម ចុចត្រង់នេះ

ឥឡូវមានរឿងមួយទៀតហើយ គឺចាប់ជំរិតកុហក់ម៉ែ។ ក្រុមគេមានគ្នាបីនាក់ ប្រុស ២០​ ឆ្នាំ, ស្រី ២០ (ជាពួកម៉ាកបុរសទី១), ស្រី អាយុ ១៤ ឆ្នាំ ត្រូជាប្អូជីដូនមួយបុរសទីមួយ។ គឺគេនាំគ្នាជំរិតគ្រួសារកុមាទី៣នោះហើយ ដោយទាប្រាក់ ១ ម៉ឺនដុល្លា ហើយនិយាយត្រូវគ្នាត្រឹម ១៥០០ ដុល្លាវិញ។

ឥឡូវនេះត្រឹមក្មេងអាយុ ១៤​ឆ្នាំណឹងក៏ចេះបោកម៉ែរ៉ាបពាន់យកលុយចាយដែរ។ តែប្រហែលជាគេចាញ់ល្បិចពីរនាក់ទៀតហើយមើលទៅ។

ចង់អានបន្តរ ចុចត្រង់នេះ