RSS

Daily Archives: ខែមករា 26, 2009

ថ្ងៃមួយនោះ …

នឹកឃើញថ្ងៃមួយនោះ ថ្ងៃដែលយំមិនចេញ ដើរចង់ដូល 😀

គឺពេលដែលខ្ញុំកំពុងប៉ោឡែ (ប្រើពាក្យថាប៉ោឡែ ព្រោះកាលនោះរៀនអត់ចេះ 😀 ) ​នៅថ្នាក់ទី១២ ថ្ងៃចេញលទ្ធិផលប្រលងសាកលើកទីមួយ។ ដឹងទេថាខ្ញុំបានប៉ុន្មាន (១៦៧/៦០០) គិតមើល បានប្រហែល ១/៤ នៃពិន្ទុខ្ពស់បំផុត គឺធ្លាក់ហៅមិនលឺទេ។

ពេលចេញលេងភ្លាម សិស្សទាំងអស់ ទាំងគេ ទាំងខ្ញុំ រត់តំរង់ទៅកន្លែងបិទផ្សាយពិន្ទុដែលទើបបិទហើយថ្មីៗ ហេហេ ឃើញពិន្ទុខ្ញុំភ្លាម (១៦៧/៦០០) ដើរអោនមុខម៉ោថ្នាក់វិញភ្លាម lolzzz ទោះចង់យំក៏យំមិនចេញដែរ។ តែសំណាងល្អ ថ្ងៃនោះ ម៉ោងគណិតវិទ្យា គ្រូគាត់ចូលចិត្តខ្ញុំណាស់។ គាត់ចាប់ផ្តើមសួរសិស្សសំណប់គាត់ប៉ុន្មាននាក់អំពីពិន្ទុគណិតវិទ្យា (គាត់មិនហ៊ានសួរពិន្ទុសរុបទេ ប្រហែលជាអាណិតខ្ញុំពេក គាត់ពិតជាដឹងពិន្ទុខ្ញុំហើយ)។ ចន្ធី បានពិន្ទុគណិតប៉ុន្មាន? 116។ ចុះពិទូរ្យបានប៉ុន្មាន? ១០៨ ។ សុភាបានប៉ុន្មាន?១០៣។ គ្រាន់តែឆ្លើយប៉ុណ្ណោះ ខ្ញុំស្រាប់តែមានអារម្មណ៏ឆ្ងល់មែនទែន ចុះមេចគណិតបាន ១០៣ ហើយចុះពិន្ទុសរុបមេចក៏ត្រឹម ១៦៧ ចឹង ហើយពិន្ទុជិត១០មុខទៀតបានត្រឹមតែ ៦០ទេចឹង????? គិតឃើញប៉ុណ្ណោះក៏សប្បាយចិត្តភ្លាម។ ចេញលេងក៏ទាយ កាស្យូ ទៅមើលពិន្ទុម្តងទៀត។ លោកអើយ គាត់យកពិន្ទុអាមួយនៅលើខ្ញុំម៉ោដាក់អោយខ្ញុំ ហើយយកពិន្ទុខ្ញុំទៅដាក់អោយអាមួយបន្ទាប់ខ្ញុំទៅវិញ។ ខ្ញុំក៏រត់ទៅការិយាល័យគ្រូដើម្បីប្រាប់គាត់ គ្រូម៉ាវូងអត់មានអ្នកណាជឿខ្ញុំទេ មានតែដេញខ្ញុំអោយទៅបូកម្តងទៀត ព្រោះគេធ្វើត្រឹមត្រូវហើយ។ ស្លាប់ហើយខ្ញុំបូកច្រើនដងហើយតើ។ មានតែគ្រូគណិតខ្ញុំទេដែលជឿរខ្ញុំហើយនាំខ្ញុំទៅជួបនាយកសាលាដើម្បីមើលពិន្ទុឡើងវិញ។ ទីបំផុតជាប់ វិញ (៣១៥/៦០០)។ ពិន្ទុមិនច្រើនទេ ព្រោះពេលនោះរៀនអត់ចេះផង 😀 ។

 
14 មតិ

Posted by ​នៅ ខែមករា 26, 2009 in ផ្ទាល់ខ្លួន