RSS

Daily Archives: ខែមករា 10, 2009

រឿងរ៉ាវថ្ងៃនេះ

ប្រលងហើយ ចាំអីទៀតមិន សបភីង។ តាមពិតទៅរឿងសបភីងណឹង ខ្ញុំមិនចុលចិត្តប៉ុន្មានទេ តែអត់ដឹងទៅណា។

ទៅសបភីងណឹង គឺតាមពិតទៅទិញម្ហូនត្រៀមទុកអាទិត្រក្រោយទេ តែក៏ចង់មើលទីញ សំលៀកបំពាក់ដែរ ព្រោះថាពេលនេះគេមានបញ្ចុះតំលៃ។ តែដើរមើលដូចមិនចូលភ្នែកសោះ អាខ្លះចូលដែរ តែលុយមិនចូលជាមួយសោះ ថ្លៃពេក ចឹងអត់ទិញបានអីទេ បានតែម្ហូបមកផ្ទះ។

តឡូវថ្លាថ្លែងពី រឿងនៅផ្សារ ចូលផ្សារភ្លាម ឃើញអ៊ំស្រីបីនាក់ កំពុងទិញអីវ៉ាន់ យីដូចខ្មែរ (ខ្ញុំនិយាយតិចៗប្រាប់ពួកម៉ាកមួយទៀត) ខ្ញុំក៏ផ្ទៀងត្រជៀកចាំស្តាប់ ខ្មែរមែនណឹង គាត់និយាយខ្មែរ។ រូចខ្ញុំក៏ដើរបន្តរទៅកន្លែងទីញម្ហូបទៅ។ ដូចមាននិស្ស័យ ទៅដល់កន្លែងទិញម្ហូប ជួបគាត់ទៀត។ តាមពិតទៅខ្ញុំចាប់អារម្មណ៏ជាមួយខ្មែរ ព្រោះថាទីនេះមិនសូវមានទេ។ ជូបម្តងទៀតចង់ថាទៅ ជំរាបសូរគាត់ដែរ តែខ្លាចគាត់ថាកូននេះចំលែកម្លេះ មិនដែលស្គាល់ផង (ចងជំរាបសូរ ក្រែងល គាត់ហៅទៅបាយផ្ទះគាត់ណឹងណា)។ គិតចុះគិតឡើងក៏ដើរហូសទៅ ទិញម្ហូបហើយ​ មកដល់កន្លែងទិញ សំលៀកបំពាក់ជូបគាត់ទៀត តែដូចមិនដាច់ចិត្តហ៊ានជំរាបសួរសោះ។

ទិញអីវ៉ានចប់ ក៏ត្រូវទៅផ្ទះ ពួកយើងត្រូវទៅយកឡាន ឈរចាំឡានក្រុង ជួបគាត់ទៀត ខ្ញុំក៏ប្រើអោយពួកម៉ាកខ្ញុំយកអីវ៉ាន់ទៅចាំមុន ខ្ញុំយករទេះទុក។ ពួកម៉ាកខ្ញុំគ្រាន់បើ ទៅដល់ជំរាបស៊ូតាម៉ង។ ម៉ោវិញខ្ញុំក៏ជំរាបស៊ូគាត់ដែរទៅ 😀 ។ តាមពិតគាត់មិននៅតំបន់ជាមូយខ្ញុំងទេ គឺខុសគ្នា។ ខ្ញុំស៊ួគាត់ថា នៅទីនោះ មានខ្មែរយើងច្រើនទេ គាត់ថា មានបីគ្រូសារណឹង។ ឡានក្រុងមកហើយ ចឹងឡើងឡាន។ ខ្ញុំមិនដឹងផ្ទះគាត់នៅណាផង ព្រោះត្រូវដូរឡានក្រុង នៅកន្លែង Terminal។ ខ្ញុំឡើងឡានលេក ១០ គាត់ទៅឡានលេខ ២។ ចប់ប៉ុណ្ណឹងរឿងថ្ងៃនេះ៕