RSS

Daily Archives: ខែមករា 20, 2009

តើការរើសអើងចំពោះស្ត្រីនៅមានដែររឺទេ?

សព្វថ្ងៃនេះ នារីត្រូវបានគេលើកតំកើន អោយតំលៃ នឹងយកចិត្តទុកដាក់ពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ តួយ៉ាងដូចនៅសាលារឿនខ្ញុំ នារីត្រូវបានលើកទឹកចិត្ត ដូចជាការបង់តំលៃទាបជាងជាដើម។ ហើយនៅពីរឆ្នាំចុងក្រោយនេះសំណង់អាគាបីខ្នង ត្រូវបានសាងសង់ដោយរដ្ឋាភិបាល​ រូមទាំអាគាជំនួយពីប្រទេស ប៊ែលហ្សីក មួយខ្នងទៀត ដើម្បីនិសិស្សនារីស្នាក់នៅ។

តែទោះយ៉ាងណា ខ្ញុំនៅតែឃើញមានការរើសអើតតិចតូចក្នុងភ្នែករបស់ខ្ញុំដោយចេតនា រឺ អចេតនាក្តី

ខ្ញុំមានរឿងគួរអោយអស់សំណើច កាលពីបីឆ្នាំមុន ខ្ញុំបានឃើញមានប្រកាស់ការងារមួយ រើសអ្នកអាយធី ដើម្បីធ្វើការផ្នែករចនាគេហទំពរ៌។ កាលនោះ ខ្ញុំរៀនជិតចប់ថ្នាក់ ជំនាញជាន់ខ្ពស់(រៀនត្រឹមតែបីឆ្នាំនៅតិចណូ)ផ្នែកអាយធីល្មម។ គេដាក់ល័ក្ខខ័ណ្ឌមិនច្រើនពេកទេ ខ្ញុំគិតថាអាចធ្វើការងារណឹងបាន។ តែមានចំណុចមួយគេដាក់ថា man only។ ខ្ញុំដូចជាភ្ញាក់ផ្អើលបន្តិច ហើយក៏ទាញទូរស័ព្ទខលទៅសូរភ្លាម។ គេឆ្លើយថា ក្រុមហ៊ុនគេមានតែបុរសៗទេ ចឹងហើយទើបគេមិនចង់បាននារីមកធ្វើការ។ មូលហេតុអីទៀតខ្ញុំក៏មិនជជីកស៊ូរដែរ។ ប្រហែលជាច្បាប់ផ្ទៃក្នុងក្រុមហ៊ុននេះ អញ្ចឹងទេដឹង។ ហើយមិនដឹងថា ដល់សព្វថ្ងៃនេះក្រុមហ៊ុននេះ នៅតែអញ្ចឹងទៀតរឺអត់ទេ។ ហើយមិនដឹងថា មានក្រុមហ៊ុនប៉ុន្មាគិតចឹងដែរ។

មានរឿងមូយទៀត កាលពី៦ខែ ត្បិតតែខ្ញុំមិនត្រូវរកការងារធ្វើ តែដោយចង់ដឹងពីទីផ្សារការងារ ខ្ញុំដើរត្រាច់ចរ តាមក្រុមហ៊ុនជាមួយពួកម៉ាកផ្សេងៗទៀតដែរ(មានស្រី មានប្រុស)។ ដល់ពួកខ្ញុំនិយាយជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុនមួយនោះគេថា តាមពិតទៅ គេមិនសូវចង់បានារីៗ ប៉ុន្មានទេ ព្រោះតិចទៀតទៅ រៀបការពិតជាពិបាកហើយ ព្រោះថាត្រូវសំរាក រឺ ក៏អាចសុំគេឈប់ក៏មាន ចឹងក្រុមហ៊ុនត្រូវស្ទះការងារ។ តែដោយសារពេញចិត្តនឹង សមត្ថភាពពូកខ្ញុំគាត់ក៏រើសយកទាំបីនាក់ (ស្រី២ ប្រុស១)។ តែបើពេលនោះ មានប្រុសៗច្រើនដាក់ពាក្យ ហើយមានសមត្ថភាពប្រហែលគ្នាគេប្រកដជារើសយកបុរសហើយ។ ហើយមានក្រុមហ៊ុនខ្លះត្បិតតែគេមិននិយាយ គេប្រហែលជានឹងគិតចឹងដែរក៏មិនដឹង។ ចឹងមានន័យថានារីត្រូវអោយមានសម្ថភាពពូកែជាងបុរសហើយ ទើបគេរើសធ្វើការ។