RSS

Daily Archives: ខែមករា 15, 2009

ល្ងាចនេះ រឿងរ៉ាវអំពីកីឡា

ដូចធ្លាប់ប្រាប់ចឹងណាពីលើកមុន ខ្ញុំបានទៅចុះឈ្មោះលេង ពីងប៉ុង។ ដូចចិត្ត ល្ងាចនេះតាមពិតត្រូចទៅផ្សារទិញម្ហូប តែដោយសារ លេងពីងប៉ុង គឺលេងបានតែម្តងទេក្នុងម៉ាអាទិត្យ គឺម៉ោង ១ ទៅ​ ម៉ោងបី ល្ងាច ចឹងសំរាចចិត្តទៅលេងពីងប៉ុងទៅ។ មិនមានអីរៀបរាប់ច្រើនទេ រឿងលេងពីប៉ុង គ្រាន់តែចង់ប្រាប់រា វាយគ្រាប់លែងចង់ត្រូវហើយ 😀 ខានលេងយូពេក។

ដែលគូរអោយចាប់អារម្មណ៏នោះគឺការប្រគួតបាល់បោះ នោះទៅវិញទេ។ ក្រោយពីលេងពីប៉ុងចប់ ខ្ញុំក៏បានមកមើលគេលេង បាល់បោះ គឺការប្រគួតផ្នែកនារី។ ពីរក្រុមនោះគឺ

Loc : អាវខៀវ

Visit : អាវផ្ទៃមេឃ

តាមពិតទៅ ខាងអាវខៀវគឺមានប្រៀបជាង ខាងអាវផ្ទៃមេឃខ្លាំងណាស់ ខាងកីឡាករ។ ពួកខៀវមាឌធំៗជាងខ្ពស់ជាងដែរ។ គួអោយចាប់អារម្មណ៏នោះគឺ កីឡាការនីម្នាក់នោះ រាងស្វែល ខ្ពស់ ច្រមុះស្រួច សំបុរស្រអែមជាងគេបន្តិច ពូកែរបន្តើរបាល់ដល់ហើយ ទំនងមិនចាញ់អ្នកអាជិពទេ ថ្វីបើគេលេងគ្រាន់តែសំរាប់សាលាក៏ដោយ។ រាល់ការបណ្តើរបាល់ គេតែងតែផ្តល់ឩកាសអោយគាត់។ គាត់បន្តើរលឿន ញ៉ាក់បាល់យ៉ាងស្ទាត់ជំនាញ។ រឿងមួយទៀត គឺខ្ញុំអាណិតខាងផ្ទៃមេឃចង់ខ្លោចចិត្ត​ គិតមើលទៅ តូចជាងគេ លើកបាលបោះ គ្រាត់តែគេ លើកដៃទប់ចប់។ ពេលខ្លះ ពួកគាត់សុខចិត្តស៊ុតពីចំងាយអោយតែមានឩកាស ព្រោះមិនអាចស៊ុតជិតបានទេ។ ហើយដល់ពេលក្រុមម្ខាងទៀតស៊ុតវិញ គឺគេលើកដៃស៊ុតបានយ៉ាងសំរួល បើមិនចូលគ្រាន់តែចាប់បាល់លើកអោយខ្ពស់តិច ហើយស៊ុតម្តងទៀតរហួតដល់ចូលណឹង។

លទ្ធផលចុងក្រោយគឺ ខៀវបាន ៥៥ នឹង ផ្ទៃមេឃបាន ៤៦។