RSS

សាកលំហាត់ថ្នាក់ទី៣ម្តង :P

22 មករា

តាមពិតទៅ លំហាត់ណឹងធ្លាប់ដាក់ក្នុងប្រកាស់មុនម្តងហើយ តែអត់មានអ្នកឆ្លើយព្រោះស្រួលពេក 😛 ។ ឥឡូវនេះសាកដាក់ម្តងទៀតមើល ក្រែងមានអ្នកណាគេឆ្លើយ។ សុំកែសំរូលខ្លះ

១) មានមនុស្សពីរនាក់ (លោក “ក” និង លោក “ខ”) នៅក្នុងបន្ទប់បិទជិតមួយ ដោយដឹងថាមនុស្សម្នាក់និយាយកុហក់ និងម្នាក់ទៀតនិយាយត្រង់។ ស្រាប់តែគេលឺសំលេងចេញពីបន្ទប់នោះថា “ខ្ញុំឈ្មោះ ក”។ តើលោក “ក”​ និង លោក “ខ” មួយណានិយាយកុហក់ មួយណានិយាយត្រង់?

២) មានចោរម្នាក់លួចរត់ចេញពីគុគ បានជួបមនុស្សពីរនាក់(“ក” និង “ខ”) ដោយដឹងថា ម្នាក់និយាយកុហក់ ម្នាក់និយាយត្រង់។ នៅទីនោះមានផ្លូវបែកជាពី ដោយផ្លូវមួយរស់ ផ្លូវមួយស្លាប់។ ចោរនោះចង់សូរទៅមនុស្សពីរនាក់នោះរកផ្លូវរស់ ដោយសូរតែមួយសំនួរទៅមនុស្សតែម្នាក់ទេ តើគេត្រូវសូរដូចម្តេច?

៣) លំហាត់នេះឃើញគេលេងក្នុងទូរទស្សន៏ ដាក់លេខអីក៏បានដែរ តែខ្ញុំដាក់លេខ ២០០៩ អោយលេងមើល។

តាមរយះលេខខាងក្រោម ដោយប្រើប្រមាណវិធី + – * / គណនាអោយចេញលេខ ២០០៩ ដោយលេខនិមួយៗប្រើបានតែម្តងទេ។

១, ២, ៣, ៤, ៥, ៦, ៧, ៨

៤) សុំថែមមួយទៀត អានេះអក្សរម្តង។ ដោយប្រើអក្សរខាងក្រោមរៀបអោយចេញជាពាក្យមួយ

A, A, B, C, D, M, I, O

បញ្ជាក់ សំនួរទី ៣ ទី ៤ អាចមានចំលើយច្រើន 😀

លំហាត់ក្មេងថ្នាក់ទី ៣ ទេណា ព្រោះខ្ញុំអត់សូវចេះអីច្រើនទេ 😀

 

26 responses to “សាកលំហាត់ថ្នាក់ទី៣ម្តង :P

  1. សុវុឌ្ឍី

    ខែមករា 22, 2009 at 2:03 ល្ងាច

    មិនមែនសំហាត់ទេបងភា:D

     
  2. សុភា

    ខែមករា 22, 2009 at 2:06 ល្ងាច

    ពាក្យណឹង បងទើបតែបង្កើតថ្មី lolzzz
    និយាយលេងទេ អរគុណដែលបានប្រាប់។ ហើយថ្ងៃណឹងមិនធ្វើអាសាយមិណទេអី?

     
  3. សុវុឌ្ឍី

    ខែមករា 22, 2009 at 2:43 ល្ងាច

    អាសាយមិណមិនទាន់មកដល់ទេ តាពេលជិតហ្វាយណលម៉ោគ្រប់មុខធ្វើមិនចង់ទាន់​lolz

     
  4. សុភា

    ខែមករា 22, 2009 at 2:46 ល្ងាច

    ចឹងហើយ បទពិសោធន៏បងក៏ចឹងរ៉ាល់តែឆ្នាំណឹង។ ដល់មានអី ចប់សព្វគ្រប់គេងសងម៉ាអស់ដៃ។
    និយាយចឹង មេចដឹងថាបងរៀននៅ ITC?

     
  5. សុវុឌ្ឍី

    ខែមករា 22, 2009 at 2:54 ល្ងាច

    ញុំ ឃើញបងអែងដាក់លីងសាលាតិចណូ ចឹងហើយក៏គិតថារៀននៅតិចណូនឹងតាម៉ងទៅ:D

     
  6. សុភា

    ខែមករា 22, 2009 at 3:10 ល្ងាច

    ចុះបើដាក់លេងៗទៅមេច ព្រោះមានប្រវត្តប្រលងចូលណឹងអត់ជាប់។ និយាយលេងទេ បងរៀននៅណឹង ៦ ឆ្នាំឡើងដុះស្លែណោះ។

     
  7. សុវុឌ្ឍី

    ខែមករា 22, 2009 at 3:35 ល្ងាច

    ញុំ ធ្លាប់មានប្រវត្តិប្រឡងនៅតិចណូដែរ តែជាប់អាថ្នាក់បង់លុយ 😀 ខ្លាំងអីចាំតាបង់លុយតា ទៅរៀននៅNUMវិញអត់អស់លុយ ហាហា ហើយតិចណូនិងNUM ញុំចូលចិត្តដូចគ្នា

     
  8. សុភា

    ខែមករា 22, 2009 at 3:40 ល្ងាច

    គ្រាន់ហើយ ជាប់អាបង់លុយតែអោយតែប្រលងជាប់ នេះសុវុឌ្ឍីជាប់ថ្នាក់វិស្វករ។ កាលបង ជាប់ត្រឹងថ្នាក់បច្ចេកទេសទេ ហើយសាលាផ្សេងទៀតធ្លាក់ទាំងអស់។ តែសប្បាយចិត្តដែរ កុំអីពិបាកសំរេចចិត្ត ព្រោះអ្នកផ្ទះចង់អោយរៀននៅសាកល ធ្វើគ្រូ។ តែបងអត់ចង់ទេ ចង់រៀននៅតិចណូជាង បន់អោយតែគេរើសពិន្ទុធ្លាក់ទេ មានអីធ្លាក់មែន lolzzz 😀 ។

     
  9. សុវុឌ្ឍី

    ខែមករា 22, 2009 at 3:51 ល្ងាច

    ហាហា​ សំណាងល្អដែរចឹង។ តាមពិតទៅអាពេលគេអោយរើសសាលាបីនោះ ញុំដាក់តិចណូជាជំរើសទី១ ជាប់បង់លុយ តែទាស់តាម៉ាក់ញុំមានបញ្ហាហិរញ្ញវត្ថុ ក៏សុខបោះបង់ចោលទៅរៀន អាអត់បង់លុយ៕ចិត្តចង់រៀនទេពកោសល្យស៊ីវិលណាស់ តែគ្មានវាសនា

     
  10. សុភា

    ខែមករា 22, 2009 at 3:58 ល្ងាច

    មិនអីទេ រៀន BA ណឹងក៏ល្អហើយ។ កាមុនបងចូលចិត្តបច្ចេកទេសខ្លាំងណាស់ ទើបជ្រើសរើសយកតិចណូ។ តែតាមពិតទៅ ទាំងបច្ចេកទេស ទាំងមុខវិទ្យាផ្សេងៗទៀត គឺសុទ្ធតែគួរអោយចាប់អារម្មណ៏។ ទៅវិញបងចង់ទៅរៀន Marketing ថែមម៉ាមុខទៀតណោះ 😀

     
  11. សុវុឌ្ឍី

    ខែមករា 22, 2009 at 4:09 ល្ងាច

    អូ ទីផ្សារក៏ជាមុខវិជ្ជាគួរអោយចាប់អារម្មណ័ណាស់ ហើយថែមទាំងសប្បាយរៀនណាស់(និយាយដូចធ្លាប់រៀន:D) បងភារៀនអានចង់រៀនអានឹងបន្ថែមត្រូវម៉ង ព្រោះបងភាអែងពូកែវោហាចឹង ទាក់ទាញអតិថិជនបានច្រើន ដូចផ្ទះនេះជាឧទាហរណ័ស្រាប់ ឃើញថាមានភ្ញៀវមកលេងជាញឹកញយ ព្រោះថាម្ចាស់ផ្ទះរស់រាយចឹង:D

     
  12. Original Lab

    ខែមករា 22, 2009 at 4:13 ល្ងាច

    ខ្ញុំសូមចូលខ្លួនមកឆ្លើយនឹងសំនួរទី១របស់កញ្ញាទៅចុះ គឺ លោក ៉ក​៉ និយាយ​កុហក។ ព្រោះដោយសំអាងលើសំនួរត្រង់ចំនុចខាងដែលសរសេរ៖ ៉ដោយដឹងថាមនុស្សម្នាកនិយាយកុហក់ និងម្នាក់ទៀតនិយាយត្រង់។ ៉
    មនុស្សម្នាក​និយាយកុហក => មនុស្សម្នា ៉ក​៉​ និយាយាកុហក
    មិនដឹងថាជាចំលើយត្រឹមត្រូវរឺយ៉ាងណា ?

     
  13. សុភា

    ខែមករា 22, 2009 at 4:44 ល្ងាច

    ត្រូវហើយបងពូកែប្រាជ្ញមែនណឹង តែចង់រៀនណឹង គឺចង់ធ្វើអាជីវកម្មលើទីផ្សារអាយធីនេះ។ ព្រោះថាបើអ្នកអត់ដឹងអាធី ពីបាកធ្វើការលើទីផ្សារអាយធី តែបើអ្នកចេះអាយធីអត់ចេះទីផ្សារក៏មិនអាចធ្វើការលើទីផ្សារបានដែរ។ ចឹងយ៉ាងហោចណាស់ចង់ដឹងខ្លះៗ 😀

    Original Lab : ខ្ញុំមិនអាចប្រាប់ថាចំលើយខុសរឺត្រូវបានទេ។ តែសុំប្រាប់ថាកន្លែងដែលលោកបកស្រាយណឹង ខ្ញុំគ្រាន់តែសរសេរខុសដោយអចេតនាទេ។ គេបកស្រាយតាមឡូហ្សីក​ វិញទើបត្រឹមត្រូវ 😀

     
  14. kk@111

    ខែមករា 22, 2009 at 9:58 ល្ងាច

    អង្គុយ​អាន​ខំមិនត៍​ម៉ា​ហត់​ ស្មាន​តែ​មាន​គេ​ឆ្លើយ​ហើយ​។ មុន​ហ្នឹង​ឆ្លើយ​សុំ​សួរ​សិន​ តើ​ថ្នាក់​ទី​៣ដែល​និយាយ​ហ្នឹង​តាំង​ពីជំនាន់​ណា? ហើយ​បើ​ជំនាន់​ឥឡូវ​មាន​ថ្នាក់​ហ្នឹង​មែន​ តើ​នៅ​ឯណា​? ចង់​ទៅ​ព្រ​មាន​គ្រូ​ថ្នាក់​ហ្នឹង​ម្តង​។ បង្រៀន​បែបៗ​ហ្នឹង​ខូច​ខួរ​ក្មេង​អស់​។ មិន​ស្រួល​ៗ​វា​លែង​ជឿគេ​ឯង​ជុំ​វិញ​ខ្លួន​ ថាកុហក់​រឺ​អត់​ទៀត។

    សំនួរ​ទី​១ ៖ «ក»ជាមនុស្ស​ត្រង់ «ខ»ជាមនុស្ស​កុហក
    ពិភាក្សាឃ្លា«ខ្ញុំ​ឈ្មោះ​ក»
    +ករណី«ក»និយាយ«កុហក» និង «ខ»និយាយ​«ត្រង់»
    – «ក»មិន​អាច​និយាយឃ្លា​នេះ​បាន​ទេ​ព្រោះ​វា​និយាយ«កុហក»​។ វា​គូរ​និយាយ​ថា​«ខ្ញុំ​ឈ្មោះ​ខ»
    – «ខ»មិន​អាច​និយាយ​​ឃ្លា​នេះបាន​ទេ​ព្រោះ​វា​និយាយ​«ត្រង់​»។ វា​គួរ​និយាយ​ថា​«ខ្ញុំ​ឈ្មោះ​ខ»
    +ករណី«ក»និយាយ​«ត្រង់» និង​ «ខ»និយាយ​«កុហក»
    – «ក»អាច​និយាយ​ឃ្លា​នេះ​បាន​ព្រោះ​វា​និយាយ​«ត្រង់»
    – «ខ»អាច​និយាយ​ឃ្លា​នេះ​បាន​ព្រោះ​វា​និយាយ​«កុហក»

    សរុបមក​ «ក»ជា​មនុស្ស​និយាយ​«ត្រង់» និង​ «ខ»ជា​មនុស្ស​និយាយ​«កុហក»

    សំនួរទី២ ៖ ត្រូវ​សួរថា​«បើ​សិន​ខ្ញុំ​សួរ​ទៅ​ម្នាក់​ទៀត​ តើ​គាត់​ឆ្លើយ​ថា​យ៉ាង​ម៉េច?»
    +ករណី«ក»និយាយ«កុហក» និង «ខ»និយាយ​«ត្រង់»
    -បើ​សួរ​ទៅ«ក»។ ដោយ​«ខ»​វានិយាយ​ត្រង់​នោះ​វា​ត្រូវ​ឆ្លើយ​ប្រាប់​«ផ្លូវ​រស់» តែ​«ក»​វាជា​មនុស្ស​និយាយ​កុហក ដូច្នេះ​«ក»ឆ្លើយ​ប្រាប់​វិញ​«ផ្លូវស្លាប់»
    -បើ​សួរ​ទៅ«ខ»។ ដោយ​«ក»​វានិយាយ​កុហក​នោះ​វា​ត្រូវ​ឆ្លើយ​ប្រាប់​«ផ្លូវស្លាប់​» តែ​«ខ»​វាជា​មនុស្ស​និយាយ​ត្រង់ ដូច្នេះ​«ខ»ឆ្លើយ​ប្រាប់​វិញ​«ផ្លូវស្លាប់»
    +ករណី«ក»និយាយ​«ត្រង់» និង​ «ខ»និយាយ​«កុហក»
    -បើ​សួរ​ទៅ«ក»។ ដោយ​«ខ»​វានិយាយ​កុហក​នោះ​វា​ត្រូវ​ឆ្លើយ​ប្រាប់​«ផ្លូវស្លាប់​» តែ​«ខ»​វាជា​មនុស្ស​និយាយ​ត្រង់ ដូច្នេះ​«ក»ឆ្លើយ​ប្រាប់​វិញ​«ផ្លូវស្លាប់»
    -បើ​សួរ​ទៅ«ខ»។ ដោយ​«ក»​វានិយាយត្រង់​នោះ​វា​ត្រូវ​ឆ្លើយ​ប្រាប់​«ផ្លូវរស់​» តែ​«ខ»​វាជា​មនុស្ស​និយាយកុហក ដូច្នេះ​«ខ»ឆ្លើយ​ប្រាប់​វិញ​«ផ្លូវស្លាប់»

    សរុប​មកទាំង​បួន​ករណី​ខាង​លើ​នេះ​មក​ បើ​សិន​ជា​យើង​សួរ​សំនួរ​ខាង​លើ​នេះ​ទៅ​ម្នាក់​ណា​ក៏​ដោយ​ ម្នាក់​នោះ​នឹង​ឆ្លើយ​ប្រាប់​«ផ្លូវ​ស្លាប់»។ បើ​គេ​ប្រាប់​ផ្លូវ​ណា​កុំ​ទៅ​ផ្លូវ​ហ្នឹង​ទៅ វា​ចប់​ហើយ។

    សំនួរទី៣ ៖
    អា​ពីរ​សំនួរ​ខាង​លើ​ស្រួលៗ​ទេ ដល់​អា​ទី​បី​នេះ​ត្រូវ​អង្គុយ​គិត​សិន។ ចាំទំនេរ​ចាំ​គិតទៀត។

     
  15. kk@111

    ខែមករា 22, 2009 at 10:03 ល្ងាច

    សំនួរ​ទី៤៖ CAMBODIA

     
  16. kk@111

    ខែមករា 23, 2009 at 4:05 ព្រឹក

    សុំ​បន្ថែម​ត្រង់​ចំលើយ​សំនួរ​ទី​២។ គឺ​ត្រូវ​សួរ​ថា​ «បើ​សិន​ខ្ញុំ​សួរ​ទៅ​ម្នាក់​ទៀតថា​ផ្លូវ​រស់​មួយ​ណា​ តើ​គាត់​ឆ្លើយ​ថា​យ៉ាង​ម៉េច?»

    គិត​អញ្ចឹង​តែ​ពេល​សរសេរ​ច្រើន​ពេក​ទៅ​ក៏​ភ្លេច។ ហើយ​ម្ចាស់​ប្លុក​អត់​ប្រាប់​ថា​ខុស​រឺ​ត្រូវ​ទេ?

     
  17. Original Lab

    ខែមករា 23, 2009 at 6:05 ព្រឹក

    មិនដឹងថាត្រូវរៀបលេខជាលំដាប់ឡើង(១ ២ ៣…៩) រឺយ៉ាងណា ?​ បើរៀបដូចម្តេចក៏បាន​នោះ ចំលើយគឺ (៣ x ៦ x ៧ – ១ ) x ២ x ៨ + ៤ + ៥ មិនដឹងជាត្រូវទេលើកនេះ ?

     
  18. Original Lab

    ខែមករា 23, 2009 at 6:26 ព្រឹក

    ??? ដូចជាភ្លេចប្រើសញ្ញាចែក(/)ទៅហើយ

     
  19. សុភា

    ខែមករា 23, 2009 at 6:51 ព្រឹក

    ជំរាបសួរលោក kkk@111 និង Original Lab. ចំលើយរបស់លោកបូកចូលគ្នាគឺត្រឹមត្រូវគ្រប់សំនូរតែម្តង។ ពិតជាត្រូវសរសើរអ្នកខ្លាហានហើយ ពិតជាពូកែទាំង អក្សរសាស្ត្រ និង វិជ្ជាគុនមែន។ អូរ !!! មើលរឿងចិនច្រើនពេក សុំទោស និយាយលេងទេ។

    អរគុណដែលបានចូលរួមឆ្លើយ 😀

     
  20. kk@111

    ខែមករា 23, 2009 at 8:27 ព្រឹក

    ខ្ញុំ​ជា​អ្នក​ប្រឡូក​ក្នុង​ពិភព​គុណ​យូរ​ដែរ​ហើយ​ មិន​នៅ​ក្រោម​ប័ក្សណា​ទាំង​អស់​។ ហើយ​អោយ​រហ័ស​នាម​ខ្លួន​ឯង​ថា​ KK@111 ។ បើ​គួរ​ពុំ​គួរ​សូម​ជួយ​ណែ​នាំ​ផង។

     
  21. Original Lab

    ខែមករា 23, 2009 at 8:44 ព្រឹក

    ( ^o^ )

     
  22. សុភា

    ខែមករា 23, 2009 at 10:40 ព្រឹក

    ពិតជាកិត្តយសមែនដែលបានស្គាលអ្នកពីភពគុណដូចជារូបលោក kk@111។ ខ្ញុំនេះគ្រាន់តែអ្នកដើរត្រាចររាវរកឡូហ្សីកមកគិតលេងៗប៉ុណ្ណោះ។

     
  23. sakal

    ខែមករា 26, 2009 at 10:40 ព្រឹក

    ងាប់ ! សំនួរកំប៉ិកកំប៉ុក ដូចស្ពៃកំប៉ុងអីចឹងក៏យកមកដាក់ឱ្យគេឆ្លើយដែរ !
    ហេស ហេស !!! និយាយលេងរ៉េ វៗ ខឹងពេកបោកកុំព្រូទ័រខ្លួនឯងចោល ខ្ញុំអត់មានលុយទិញសងរ៉េ ! ហេស ហេស

     
  24. សុភា

    ខែមករា 26, 2009 at 11:05 ព្រឹក

    សាកល អត់ឃើញគេដាក់ថាលំហាត់ថ្នាក់ទី៣ទេអី

     
  25. រ៉ាមណា

    ខែមករា 28, 2009 at 11:11 ព្រឹក

    មាន​តែ​ខ្ញុំ​ទេ​ដែល​យ៉ាប់​ជាង​គេ ឃើញ​សំនួរ​ទាំង​អស់​ហ្នឹង​ងងឹត​មុខ​ឈឹង​ ។ សូម​សរសើរ​ លោក​ kk@11 និង​ លោក​ Original Lab ហើយ​ ពូកែ​ណាស់ អស្ចារ្យ អស្ចារ្យ ។ ហើយ​សុំ​សរសើរ សុភា​ យក​លំហាត់​ថ្នាក់​ទី​បី​មក​អោយ​ធ្វើ ប្រហែល​ពី​ខ្ញុំ​រៀនមិន​ដល់​ហើយ​ បាន​មិន​ដែល​ឃើញ​សំនួរ​អស់​នឹង 😛 ។​ អូ សុំ​សរសើរ​បង​សាកល​ ដែល​ពូកែ​អួត 😛 ហាហា ដូច​ជា​អស់​ហើយ​ ។

     
  26. សុភា

    ខែមករា 28, 2009 at 8:58 ល្ងាច

    រ៉ាមណា​ ធ្វើចេញប៉ុណ្ណឹងចាត់ទុកថាឡូយហើយ កាលខ្ញុំរៀនអាណឹង ទាល់តែគ្រូប្រាប់មូលដ្ឋានគ្រឹស ហើយលើកអោយមើលពីរបីដងណោះ បានដោះស្រាយចេញ 😀

     

ទំលាក់ មួយចំលើយតប ទៅ សុភា បោះ​បង់​ការ​ឆ្លើយ​តប